វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Candleligth Parthy .mp4
355.1 MB
សាខា​បក្ស​ភ្លើង​ទៀន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រមាណ​២០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​មីនា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា អ្នកទោសមសិការ និង​អ្នក​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ផ្សេង​ទៀត។ លោក អន ចាន់ថន ប្រធាន​គណបក្ស​ភ្លេីង​ទៀន​សាខា​កូរ៉េ​ខាងត្បូង​ចាត់​ទុក​ករណី​ទាំង​នោះ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ។ លោក​បន្ត​ថា​គណបក្ស​ភ្លើង​ទៀន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ភាគ​ច្រើន​ជា​ពលករ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ដោយ​សារ​ពួក​គេ​មើល​ឃើញ​ថា អ្នក​ទោស​មនសិការ​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។
#វិទ្យុអាស៊ីសេរី #កម្ពុជា #នយោបាយ #តុលាការ #ភ្លើងទៀនតិ #ថាច់សេដ្ឋា #អនចាន់ថន​ #ណាំប៊ុណ្ណាលី
#RFAKhmer #Cambodia #Politics #Court #Candlelight #ThachSetha #OhnChanthorn #NamBunnaLee
Media is too big
VIEW IN TELEGRAM
ក្រុមបាតុករនៅកូរ៉េខាងត្បូង ដែលមានគ្នាប្រមាណ ៧០០នាក់ បានប្រមូលផ្តុំ នៅទីលានជុងកាក់ (Jonggak) ក្នុងទីក្រុងសេអ៊ូល (Seoul) កាលពីថ្ងៃអាទិត្យ​ ​ទី​២​០​ ​សីហា ដើម្បីប្រឆាំងនឹងការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត និងទាមទារឱ្យបញ្ចប់អំណាចផ្តាច់ការត្រកូល «ហ៊ុន» នៅកម្ពុជា។ ជាមួយគ្នានោះដែរ ពួកគេក៏អំពាវនាវ ឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ កាធ្វើបាតុកម្មនេះ ដោយសារពួកគាត់មើលឃើញថា ការបោះឆ្នោតកន្លងទៅ ជាការបោះឆ្នោតក្លែងក្លាយ ដើម្បីលោក ហ៊ុន សែន ងាយស្រួលផ្ទេរអំណាច ទៅកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក្រុមបាតុករក៏បាននាំគ្នាដង្ហែញត្តិពីទីលានជុងកាក់ ឆ្ពោះទៅក្រសួងការបរទេសកូរ៉េ និងស្ថានទូតជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ១៩ប្រទេស ដើម្បីស្នើសុំជួយអន្តរាគមន៍ជំរុញឱ្យកម្ពុជាបើកលំហសិទ្ធិសេរីភាព និងបើកលំហឱ្យគ្រប់គណបក្សនយោបាយបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលក្រោយៗ ទៀត។
#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Korea #Workers #Protest #LuonVibol #OhnChanthorn #KhlorkLeap

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ