វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.65K videos
87 files
7.55K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជា​សហគមន៍​នេសាទ​រស់នៅ តាម​ដង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ គឺជា​មូលហេតុ ធ្វើ​ឱ្យ​ប្រែប្រួល​លំហូរ​ទឹក បណ្តាល​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់ចុះ​ខ្លាំង​ជា​បន្តបន្ទាប់ ប៉ះពាល់​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ ពួកគាត់​អះអាង​ថា ស្ថានភាព​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​ឆ្នាំនេះ ប្រែប្រួល​ខុស​ប្រក្រតី មិន​ត្រឹមតែ​ប៉ះពាល់​ធនធាន​ត្រី និង​ផ្សោត​ប៉ុណ្ណោះ​ទេ ការ​ធ្វើ​កសិកម្ម របស់​ពលរដ្ឋ​នៅ​តាម​ជ្រលង​ដង​ទន្លេ ក៏​រង​ផល​ប៉ះពាល់​ដែរ។
ព័ត៌មាន​ពិស្ដារ...
#Dam #Cambodia #Mekong #RFAKhmer #Fishery