វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកជំនាញថា​ កម្ពុជាគួរ​តែ​ពង្រឹងការ​ការ​ពារ​ពី​បទល្មើស​បច្ចេកវិទ្យា​ទំនើប​ និង​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ពី​ការ​លួចយកទិន្នន័យ​រដ្ឋាភិបាល​ពី​សំណាក់ចោរ​ព័ត៌មាន​វិទ្យា​ ឬ(Hacker)​ នៅ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​តាមរយៈការ​អភិវឌ្ឍតាម​បែប​ប្រព័ន្ធឌីជីថល​ (Digital)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #China #Digital
ទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​មិន​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន តែ​រដ្ឋាភិបាល​របស់​លោក​បាន​បណ្ដេញ​ការិយាល័យ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក ចេញពី​ទឹកដី​ប្រទេស​កម្ពុជា។ សកម្មជន​សិទ្ធិមនុស្ស និង​អ្នកវិភាគ​ចាត់ទុកថា នេះ​ជា​ការ​ខាតបង់​សម្រាប់​កម្ពុជា ខណៈ​ក្រុមហ៊ុន​មួយ​នេះ​បាន​ចូលរួម​អភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ប្រទេស​នេះ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #FacebookPage #MetaPlatforms #HunSen #digital #ElectionKH2023
Media is too big
VIEW IN TELEGRAM
កម្ពុជា​ស្វាគមន៍​បច្ចេកវិទ្យា​ក្រុមហ៊ុន Huawei ខណៈ​ប្រទេស​មួយ​ចំនួន​បារម្ភ​ពី​ការ​ជ្រៀតជ្រែក​របស់​ក្រុមហ៊ុន​យក្ស​ចិន​នេះ
---
អ្នក​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា​ព្រួយបារម្ភ​អំពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​ជាតិ តាមរយៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​ឈ្មោះ ហួវៃ (Huawei) ខណៈ​បណ្ដា​ប្រទេស​មួយ​ចំនួន​ប្រុង​ប្រយ័ត្ន និង​រឹតត្បិត​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ​ពង្រីក​ប្រព័ន្ធ​ឌីជីថល (Digital) លើ​ប្រទេស​ពួកគេ។ ការ​ព្រួយបារម្ភ​នេះ ​បន្ទាប់​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ក្រុមហ៊ុន ហួវៃ (Huawei) ពិនិត្យ​លទ្ធភាព​នៃ​ការ​វិនិយោគ​គ្រឿង​បង្គំ​អេឡិចត្រូនិក​នានា និង​បញ្ចូល​ជំនាញ​សិក្សា​ឌីជីថល​ក្រុមហ៊ុន ហួវៃ (Huawei) ឱ្យ​កូនខ្មែរ​សិក្សា​ពី​កម្រិត​បឋម​សិក្សា ដល់​ថ្នាក់​មហា​វិទ្យាល័យ។
#RFAKhmer #Cambodia #China #HunManet #HuaweiCambodia #Digital #DigitalSecurity #DigitalData #InternetSecurity

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH