វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
«ការ​​​គំរាម​កសិករ​​មិន​​ឱ្យ​បង្ហោះ​សារ​រឿង​​បន្លែ​​គ្មាន​ទីផ្សារ​ជា​ទង្វើខុស​ច្បាប់​និង​​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​»។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #Farmer #Kandal #TaySong
កសិករ​នៅ​តាម​បណ្តា​ខេត្ត​នានា​ត្អូញត្អែរ ពី​ទុក្ខ​លំបាក​របស់​ខ្លួន ដូច​ពលរដ្ឋ ដែល​រស់​ក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​អ្នក​រស់​ក្នុង​តំបន់​ក្រហម ឬ​តំបន់​បិទ​ខ្ទប់​ដែរ ពីព្រោះ​ពួកគាត់​រស់នៅ​ដោយ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ និង​មិន​ទាន់​អាច​ហ៊ាន​ចេញ​ប្រកប​មុខរបរ ដើម្បី​បាន​ប្រាក់ចំណូល​ដូច​មុន​នោះ​ឡើយ។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Farmer #Covid19 #EconomyKH
ប្រជា​កសិករ​​ជា​ច្រើន​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក​ខ្លាំង​ធ្វើ​ឱ្យ​ពួក​គាត់​លក់​មិន​បាន​ប្រាក់​កម្រៃ ដើម្បី​ដោះ​ស្រាយ​ជីវភាព​​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ ពួក​គាត់​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​បន្ទាន់។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #Farmer #Rice
ដំណាំ​ស្រូវ​របស់​កសិករ​​រាប់​ពាន់​ហិកតារ​នៅ​ខេត្ត​បន្ទាយមានជ័យ ដើម​ស្រូវ​ក្រហម​ក្រៀម​ស្វិត​ខូច​អស់​​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព​​ជា​ច្រើន​ខែ​​។ ប្រជា​កសិករ​ទាំង​នោះ​កំពុង​ព្រួយបារម្ភ​​ខ្លាច​ដាច់​ស្បៀងអាហារ​និង​គ្មាន​ប្រាក់​សង​ធនាគារ​នៅ​ពេល​ខាង​មុខ​។
អានអត្ថបទពេញ
#RFAKhmer #Economy #Farm #Farmer #Rice #ClimateChang
...................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
លោកអ្នកនាងជាទីមេត្រី…!!
កសិករខ្មែរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅតែប្រឈម នឹង បញ្ហា ខ្វះទីផ្សារលក់ កសិផល របស់ ខ្លួនឲ្យ បានទូលំទូលាយ និងក្នុងតម្លៃមួយសមរម្យ ទោះបី ក្នុង សម័យ មិន ទាន់ មាន វិបត្តិកូវីដ និង ក្នុងពេល ប្រទេសជាតិកំពុង មានវិបត្តិជំងឺកូវីដ១៩។
អ្នកវិភាគ សង្គម និង អង្គការ មិនមែន រដ្ឋាភិបាល ដែលធ្វើការងារ ជាមួយ កសិករ មើល ឃើញ ថា ការ ដោះស្រាយ របស់ រដ្ឋាភិបាល លើ បញ្ហា ទីផ្សារ នេះ គឺ ធ្វើឡើង តាម របៀប ភ្លើង ចំបើង និង ឆ្លៀត យក បញ្ហា នេះ ធ្វើជាអាវុធ ប្រើក្នុង ល្បែង នយោបាយ ប្រជាភិថុត ដើម្បី ស្អំចិត្ត ម្ចាស់ឆ្នោត។

តើ កម្ពុជា គួរធ្វើយ៉ាង ដូចម្តេច ទើប អាច មាន និរន្តភាព ឬស្ថេរភាព នៃ ទីផ្សារ លក់ ផលិតផល កសិកម្ម បាន ទូលំទូលាយ នោះ?

សូម លោកអ្នកនាង រង់ចាំ ស្ដាប់/ទស្សនា នាទីវេទិកាអ្នកស្តាប់វិទ្យុ អាស៊ីសេរី ដែល នឹង ជជែក អំពី បញ្ហា នេះ នៅ រាត្រីថ្ងៃ អង្គារ ទី២៤ ខែសីហា ចាប់ពីម៉ោង៧កន្លះ ដល់ម៉ោង៨កន្លះ ម៉ោងនៅកម្ពុជា កុំបីខាន។
#RFAKhmer #Farmer #Market #Talking
លោក អ្នក នាង ជាទី មេត្រី!
តំណាង កសិករ និង អ្នក សេដ្ឋកិច្ច ក្រៅ ប្រព័ន្ធ សង្ឃឹម ថា ស្ថានភាព សេដ្ឋកិច្ច ឆ្នាំ ២០២២ ខាង មុខ នេះ នឹង អាច មាន ភាព ប្រសើរ ខ្លះ បើ សិន ជា វិបត្តិ នៃ ការ រីក រាលដាល ជំងឺ កូវីដ-១៩ អាច គ្រប់គ្រង បាន ហើយ រដ្ឋាភិបាល មាន ការ រៀបចំ គោលនយោបាយ និង យក ចិត្ត ទុក ដាក់ ដល់ ពួកគាត់ បាន ត្រឹមត្រូវ។

សូម លោក អ្នក នាង រង់ចាំ ស្ដាប់ និង ទស្សនា កិច្ចពិភាក្សា នេះ នៅ ក្នុង នាទី វេទិកា អ្នកស្ដាប់ អាស៊ី សេរី ដែល មាន ភ្ញៀវ ជា តំណាង កសិករ និង អ្នក សេដ្ឋកិច្ច ក្រៅ ប្រព័ន្ធ ចូលរួម នៅ រាត្រី ថ្ងៃ សុក្រ ទី ៣១ ធ្នូ នេះ។

បើ សិន ជា លោក អ្នកនាង មាន សំណួរ ឬ ចង់ សួរ ភ្ញៀវ របស់ យើង ដោយ ផ្ទាល់ សូមដាក់ លេខទូរស័ព្ទ របស់ លោក អ្នក នាង នៅ ក្នុង ប្រអប់ សារ Messenger ឬ ខ្ទង់ ខំមិនត៍ ហ៊្វេសប៊ុក និង យូធូប អាស៊ី សេរី។ ក្រុម ការងារ របស់ យើង នឹង ហៅ ទៅ លោក អ្នក នាង វិញ។ សូមអរគុណ!
#RFAKhmer #Farmer #Economy
ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំដំឡូងមី បារម្ភ​តម្លៃ​ដំឡូង​ចុះ​ធ្លាក់​ថ្លៃ ប៉ះពាល់​ដល់​ជីវភាព​ ស្រប​ពេល​កសិករ​កំពុង​មមាញឹក​ប្រមូល​ផល​បណ្ដើរៗ។ មន្ត្រីសង្គមស៊ីវិល​យល់ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ស្វះស្វែង​រក​វិនិយោគ​ទុន​បរទេស មក​កែច្នៃ​ដំឡូងមី និង​ដំណាំ​ផ្សេងៗ​ ដើម្បី​អោយ​កសិករ​មាន​ទីផ្សារ​លក់​កសិផល​សមរម្យ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Economy #Farmer
សង្គមស៊ីវិល​រិះគន់​អាជ្ញាធរ ​និង​ក្រសួង​ពាក់ព័ន្ធ​ដែល​អសមត្ថភាព​ដោះស្រាយបញ្ហា​តម្លៃ​ស្រូវ ​ចុះថោក។ ​ក៏ប៉ុន្តែ​បែរជា​ហាមឃាត់​មិន​ឱ្យ​ប្រជាកសិករ​និយាយ​ពី​បញ្ហា​នេះ​ទៅវិញ។ ​ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​ដោះស្រាយបញ្ហា​នេះ ​ដោយ​កំណត់​តម្លៃ​ស្រូវ​លើ​ទីផ្សារ​ឱ្យ​ច្បាស់លាស់។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Economy #Farm #Farmer #Rice
ប្រជា​កសិកររស់​នៅ​ស្រុកស្អាង និង​ស្រុក​​កោះធំ ខេត្ត​កណ្តាល ត្អូញ​ត្អែរ​ពី​តម្លៃ​ដំណាំ​បន្លែ​ធ្លាក់​ចុះថ្លៃ​ខ្លាំង ធ្វើឱ្យ​ពួកគាត់​ត្រូវ​ខាតបង់​ច្រើន និង​ ខ្វះ​ប្រាក់​សង​ម្ចាស់​បំណុល។ ប្រជា​កសិករ​ទាំង​នោះ​ បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ទប់ស្កាត់​ការ​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម​ ដើម្បី​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #RFANews #Farm #Farmer
#PhotoOfTheWeek
បុរសម្នាក់កំពុងផលិតស្ករត្នោតនៅក្នុងភូមិមួយក្បែរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ កសិករផលិតស្ករត្នោត​អាចរ​កប្រាក់បាន​ប្រមាណជា ២០​ដុល្លារក្នុងមួយថ្ងៃ។
រូបភាព @AP
#RFAKhmer #Cambodia #Economy #Farmer #PalmSugar #Sugar
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៣៖

១. បំណុលបែបកេងប្រវ័ញ្ច កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ
២. សាលាដំបូងក្រុងភ្នំពេញ សម្រេចឃុំខ្លួនអ្នកទោសគ្រឿងញៀននិងបក្ខពួក ១១នាក់ ពីបទលាងលុយកខ្វល់ និងបទល្មើសផ្សេងទៀត
៣. កម្មករកាត់ដេរសំណូមពរដល់រដ្ឋាភិបាលឲ្យដំឡើងប្រាក់ខែបានសមរម្យ
៤. កសិករជាច្រើននាក់នៅខេត្តកណ្ដាល ខាតបង់ប្រាក់ច្រើន ដោយសារតម្លៃជ្រូកធ្លាក់ចុះ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
---
#RFAKhmer #Cambodia #Economy #Debt #DrugTrafficking #China #ChinaReach #Workers #Salary #Farmer #Kandal
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YdXUPT20ixU
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣៖

៚អង្គការអន្តរជាតិស្នើឱ្យកម្ពុជាទម្លាក់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខលើ​ប្រព័ន្ធ​អ៊ិនធឺណិត
៚គ្រោះទឹកជំនន់បំផ្លាញកសិផលរបស់ពលរដ្ឋ និងផ្លូវថ្នល់នៅខេត្តមួយចំនួន
៚អ្នកវិភាគថាក្រសួងមហាផ្ទៃនឹងមិនអាចលុបបំបាត់ ការយកប្រាក់ក្រៅផ្លូវការនៅច្រកព្រំដែន
៚អាជ្ញាធរខេត្តព្រះសីហនុមិនទាន់ចាត់វិធានការលើសំណង់អគារខ្មោចដែលធ្វើឲ្យខូចសោភ័ណភាពទីក្រុង
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #SecurityCyberLaw #Sihanoukville #RealEstateKH #PropertiesKH #ConstructionKH #TourismKH #Environment #Flood #Economy #Farm #Farmer
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/B-dQL5SXbhw
Media is too big
VIEW IN TELEGRAM
កសិករនៅកំពង់ឆ្នាំងប្រឈមគ្មានលុយសងធនាគារ ដោយសារដំឡូងចុះថោក
---
កសិករដាំដំឡូង នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងត្អូញត្អែរពីតម្លៃដំឡូងចុះថ្លៃ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ដោយសារគ្មានលុយសងបំណុលធនាគារ ក្រោយពីពួកគាត់បានខ្ចីលុយមកធ្វើដើមទុន។ អ្នកជំនាញកសិកម្មថា អាជ្ញាធរពាក់ព័ន្ធគួរតែរកទីផ្សារជូនពួកគាត់ និងបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស។
#RFAKhmer #Cambodia #HunManet #DithTina #Economy #Farmer #Agriculture #Potato #KompongChhnang

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កសិករបារម្ភបាត់ប្រភពទឹកធ្វើស្រែ ក្រោយមានការបោះបង្គោលដីឡូត៍លើបឹងថ្កាស
---
ពលរដ្ឋមួយចំនួននៅស្រុកបាធាយ ខេត្តកំពង់ចាម បារម្ភបាត់បង់ដីបឹង ថ្កាស ជាង៤០ហិកតារ ក្រោយឃើញមានក្រុមឈ្មួញដើរបោះបង្គោលដីឡូត៍លក់ជាថ្មី។ កន្លងមក អាជ្ញាធរខេត្តកំពង់ចាម ធ្លាប់ចេញលិខិតនិរាករណ៍ឯកសារកាន់កាប់ដីបឹងនេះ បន្ទាប់ពីក្រុមពលរដ្ឋចេញតវ៉ា ដោយសារក្រុមឈ្មួញគប់គិតជាមួយអាជ្ញាធរមូលដ្ឋានលួចលក់ដីបឹងនេះកាលពីឆ្នាំ២០១៩៕
ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/uWkC423b4uE
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #DithTina #UnChanda #KampongCham #BaTheayDistrict #naturalLake #ThkasLake #Farmer #WaterShortage
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer