លោក ហ៊ុន សែន នៅតែមិនទាន់ជឿជាក់ថា សកម្មជន និងមន្ត្រីបក្សប្រឆាំង ដែលមកចុះចូលជាមួយលោក មានចិត្តស្មោះចំពោះលោកនៅឡើយទេ។ លោក ហ៊ុន សែន ឱ្យដឹងថា លោកមិនព្រមលើកលែងទោសទាំងស្រុងឱ្យអ្នកចុះចូលនោះទេ ហើយចំពោះសំណុំរឿងនៅសេសសល់ គឺគ្រាន់តែតម្កល់ទុកមិនចាត់ការប៉ុណ្ណោះ។ មេដឹកនាំក្រាញអំណាចរូបនេះ ព្រមានថា បើអ្នកដែលចុះចូលទាំងនោះមិនស្មោះត្រង់ជាមួយ ពួកគេប្រឈមនឹងការវិធានការផ្លូវច្បាប់គ្រប់ពេល ដែលជាការសើរើលើបទល្មើសចាស់ ឬសំណុំរឿងដែលមិនទាន់បានលើកលែងទោសនោះ។
ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #PoliticsKH #cambodianpeopleparty #CandlelightParty #ElectionKH2023
ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #PoliticsKH #cambodianpeopleparty #CandlelightParty #ElectionKH2023
Radio Free Asia
លោក ហ៊ុន សែន ព្រមានអ្នកដែលចុះចូលបក្សប្រជាជនកម្ពុជាត្រូវស្មោះត្រង់ជាមួយលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានមន្ត្រីបក្សប្រឆាំងដែលមកចុះចូលជាមួយគណបក្សកាន់អំណាចត្រូវស្មោះត្រង់ ហើយបើហ៊ានក្បត់លោកគឺមិនរួចខ្លួនឡើយ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា សារព្រមានរបស់លោក ហ៊ុន សែន បែបនេះ ហាក់បង្ហាញថា លោក ហ៊ុន សែន …
ប្រជាពលរដ្ឋលើកឡើងស្រដៀងៗថា លោក ហ៊ុន សែន ជាមេដឹកនាំដែលមិនទទួលស្គាល់កំហុសរបស់ខ្លួន និងកំសាក ល្មើសគោលការណ៍របស់ក្រុមហ៊ុនមេតា ( Meta) បែរជាគំរាមលុបកម្មវិធីហ្វេសប៊ុក (Facebook) មិនឱ្យពលរដ្ឋទូទាំងប្រទេសប្រើប្រាស់។ ពួកគាត់ចាត់ទុកទង្វើរបស់លោក ហ៊ុន សែន ថា ជាអំពើអសីលធម៌ និងគ្មានភាពខ្មាសអៀនធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ។
អានព័ត៌មានពិស្ដារ...
#RFAKhmer #cambodianpeopleparty #Cambodia #PoliticsKH
អានព័ត៌មានពិស្ដារ...
#RFAKhmer #cambodianpeopleparty #Cambodia #PoliticsKH
Radio Free Asia
ពលរដ្ឋថា វាគឺជារឿងអាម៉ាស់របស់លោក ហ៊ុន សែន ដែលសម្រេចលុបហ្វេសប៊ុក
ប្រជាពលរដ្ឋលើកឡើងស្រដៀងៗថា លោក ហ៊ុន សែន ជាមេដឹកនាំដែលមិនទទួលស្គាល់កំហុសរបស់ខ្លួន និងកំសាក ល្មើសគោលការណ៍របស់ក្រុមហ៊ុនមេតា ( Meta) បែរជាគំរាមលុបកម្មវិធីហ្វេសប៊ុក (Facebook) មិនឱ្យពលរដ្ឋទូទាំងប្រទេសប្រើប្រាស់។ ពួកគាត់ចាត់ទុកទង្វើរបស់លោក…
ក្រុមយុវជនមួយចំនួនលើកឡើង ថា ការផ្ដល់ដំណែងតួនាទីខ្ពស់ឱ្យអ្នកសុំចុះចូល ជាមួយគណបក្សកាន់អំណាចដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការយកធនធានរដ្ឋទៅចំណាយខ្ជះខ្ជាយ។ ពួកគេស្នើឱ្យ លោក ហ៊ុន សែន គិតគូរពីយុវជនដែលមានចំណេះជំនាញដើម្បីជំរុញឱ្យមានការអភិវឌ្ឍជាតិ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរតែបែងចែកឱ្យដាច់រវាងប្រយោជន៍ជាតិនិងប្រយោជន៍បុគ្គល ព្រោះធ្វើឱ្យខាតដល់ការអភិវឌ្ឍប្រទេសជាតិ។
អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #cambodianpeopleparty #CNRP #PoliticsKH #HunSen #yimsinorn
អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #cambodianpeopleparty #CNRP #PoliticsKH #HunSen #yimsinorn
Radio Free Asia
រដ្ឋាភិបាលខ្ជះខ្ជាយថវិការដ្ឋដែលផ្ដល់ដំណែងយកចិត្តអ្នកសុំចុះជាមួយបក្សកាន់អំណាច
យុវជនមួយចំនួនដែលមានចំណេះដឹង ប៉ុន្តែពុំទទួលបានឱកាសបញ្ចេញសមត្ថភាពដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ ដោយសារតែពួកគេមិនបានចុះចូលជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន ចាត់ទុកការផ្ដល់តំណែង និងតួនាទីទៅឱ្យអ្នកចុះចូលថា ជាការរើសអើង និងប្រកាន់បក្ខពួក។
ក្រុមពលករ ភ្នាក់ងារនាំពលករខ្មែរចូលធ្វើការនៅតាមរោងចក្រក្នុងប្រទេសថៃ និងអ្នកលក់ឡេ អនឡាញនៅប្រទេសថៃ កំពុងក្លាយជាមុខសញ្ញាដែលមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសនេះ អូសទាញ និងបង្ខិតបង្ខំឱ្យពួកគាត់ចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា។ ក្រុមមនុស្សគោលដៅទាំងនេះ ដាច់ចិត្តទម្លាយឱ្យវិទ្យុអាស៊ីសេរីដឹងដូច្នេះ ព្រោះពួកគេមិនពេញចិត្តនឹងការបង្ខិតបង្ខំនេះ ហើយថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យពួកគេ ខាតបង់ថវិកា ពេលវេលា ហើយម៉្យាងវិញទៀត គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សដែលពួកគេពេញចិត្តនោះទេ។
អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #ElectionKH2023 #PoliticsKH #cambodianpeopleparty #HunSen
អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #ElectionKH2023 #PoliticsKH #cambodianpeopleparty #HunSen
Radio Free Asia
មន្ត្រីស្ថានទូតបង្ខំឱ្យក្រុមពលករខ្មែរនៅប្រទេសថៃចូលរួមនយោបាយជាមួយបក្សកាន់អំណាច
ពលករខ្មែរ និងអ្នកធ្វើការនាំពលករទៅធ្វើការនៅប្រទេសថៃត្អូញត្អែរថា មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ បង្ខិតបង្ខំឱ្យពួកគេចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកការពារសិទ្ធិពលករថា ការការបង្ខិតបង្ខំ ឱ្យចូលគណបក្ស…