វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.26K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃ​សុក្រ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣៖
១. ពលរដ្ឋ​រិះគន់ លោក ហ៊ុន សែន ជុំវិញ​ការព្រមាន​បិទ​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​
២. គណបក្ស​ប្រឆាំង​ធ្វើ​យុទ្ធនាការ​គូស​សន្លឹកឆ្នោត​ចោល
៣. សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់ឃុំ​នៅ​ខេត្តកោះកុង ទទួលរង​ការរំលោភ​សិទ្ធិ​
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​អំពី​ថា​តើ​មូល​ហេតុអ្វី​បានជា​លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍​នយោបាយ​ជុំវិញ​រឿង​ដ្រូន​នៅ​មុន​ការបោះឆ្នោត? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
---
#RFAKhmer #Cambodia #PoliticsKH #HunSen #FacebookPage #SHUTDOWNFACEBOOK #MetaPlatforms #CandlelightParty #ElectionKH2023 #vietnam #borderkh
#រូបត្លុកនយោបាយ​៖ ​ចុះចូល​ជា​ចំណាប់ខ្មាំង
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
---
លោក ហ៊ុន សែន នៅតែ​មិន​ទាន់​ជឿជាក់​ថា សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង ដែល​មក​ចុះ​ចូល​ជា​មួយ​លោក មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​​នៅឡើយទេ។​ មេដឹកនាំ​​ក្រាញ​អំណាច​រូប​នេះ ព្រមាន​ថា បើ​អ្នក​ដែល​ចុះចូល​ទាំង​នោះ ​មិន​ស្មោះត្រង់​ជាមួយនឹងបក្សរបស់លោកទេ ពួកគេ​ប្រឈម​នឹង​វិធានការ​ផ្លូវ​ច្បាប់​គ្រប់ពេល ដែល​ជា​ការសើរើ​លើ​បទល្មើស​ចាស់ ឬ​សំណុំរឿង​ ដែល​មិន​ទាន់​បាន​លើកលែង​ទោស​នោះ​។

ក្រុមអ្នកវិភាគ​ថា លើកឡើង ថា មុន​និង​ក្រោយ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​កម្ចាត់​ពួកគេ​ចេញ​វិញ​ នៅពេល​ដែល​ពួកគេ​លែងមាន​ប្រយោជន៍ ឬ​មិនធ្វើ​តាម​ផែនការ​របស់​បក្ស។
---
#RFAKhmer #Cambodia #HunSen #CandlelightParty #ConstitutionalCouncil #WinWinPolicy #Defection #OpportunistPoliticians
Media is too big
VIEW IN TELEGRAM
សកម្មជនដីធ្លី ដែលកំពុងជាប់ឃុំនៅខេត្តកោះកុង ទទួលរងការរំលោភសិទ្ធិ
---
​តំណាង​សហគមន៍​ ​១​១​នាក់​ ​នៅ​ថ្ងៃ​ទី​ ​៣​០​ ​មិថុនា​ ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កោះ​កុង​ ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធ​នាគា​រ​ព្រែក​ស្វាយ​ ​ដោយ​ចោទប្រកាន់​ពួកគាត់​ពី​បទ​ញុះញង់​ ​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​។​ ​កូន​ៗ​ ​របស់​តំណាង​សហគមន៍​ ​១​១​ ​នាក់​ ​ទទូច​ឱ្យ​តុលាការ​ដោះលែង​ ​និង​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​ដីធ្លី​ទាំងអស់​ ​និង​ងាក​មក​ដោះស្រាយ​ ​រក​ភាព​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ ​ជាជាង​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​ទុច្ចរិត​។​
#RFAKhmer #Cambodia #VillagersArrest #LandDispute #KohKong #PetitionMinistries #MinistryJustice #CourtKH
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមួយចំនួននៅខេត្តសៀមរាបប្រកបរបរដាំព្រលឹតលក់ដើម្បីបានប្រាក់ចិញ្ចឹមជីវិត

ប្រជាពលរដ្ឋមួយចំនួន នៅខេត្តសៀមរាប ប្រកបមុខរបរដាំព្រលឹតនៅតាមដងទន្លេសាប យកទៅលក់ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធគួរតែមានកម្មវិធីលើកទឹកចិត្តតាមរយៈបង្រៀនបច្ចេក កសិកម្ម និងពង្រីកទីផ្សារឱ្យបានទូលំទូលាយជូនពួកគាត់។ លោក សន ចាន់រដ្ឋា រាយការណ៍ព័ត៌មាននេះ៖ https://fb.watch/luLZ9IowtD/

#RFAKhmer #Cambodia #siemreap #waterlily #farming #agriculture

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
លោក ហ៊ុន សែន នៅតែ​មិន​ទាន់​ជឿជាក់​ថា សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង ដែល​មក​ចុះ​ចូល​ជា​មួយ​លោក មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​​នៅ​ឡើយ​ទេ។ លោក ហ៊ុន សែន ឱ្យ​ដឹង​ថា លោក​មិន​ព្រម​​លើកលែង​ទោស​ទាំង​ស្រុង​ឱ្យ​អ្នក​ចុះចូល​នោះ​ទេ ហើយ​ចំពោះ​សំណុំរឿង​នៅ​សេសសល់​ គឺ​គ្រាន់តែ​តម្កល់​ទុក​មិន​ចាត់ការ​ប៉ុណ្ណោះ។ មេដឹកនាំ​​ក្រាញ​អំណាច​រូប​នេះ ព្រមាន​ថា បើ​អ្នក​ដែល​ចុះចូល​ទាំង​នោះ​មិន​ស្មោះត្រង់​ជាមួយ ពួកគេ​ប្រឈម​នឹង​ការ​វិធានការ​ផ្លូវ​ច្បាប់​គ្រប់ពេល ដែល​ជា​ការ​សើរើ​លើ​បទល្មើស​ចាស់ ឬ​សំណុំរឿង​ដែល​មិន​ទាន់​បាន​លើកលែង​ទោស​នោះ។
ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #PoliticsKH #cambodianpeopleparty #CandlelightParty #ElectionKH2023
ស្របពេល​ការ​បោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ហាក់​កាន់តែ​ព្រួយបារម្ភ​ខ្លាច​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក​នៅពេល​ខាងមុខ​ដែរ។ អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ដែល​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​ថ្លែង​ម្ដង​ហើយ​ម្ដងទៀត​អំពី​ការ​បញ្ជា​កងទ័ព​រាប់​រយ​នាក់​ឱ្យ​ទៅ​រង់ចាំ​បាញ់​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅថា​ដ្រូន​នៅ​តំបន់​ព្រំដែន​កម្ពុជា​ប្រទេស​វៀតណាម​ថា ជា​ការ​សម្ដែង​ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​នៅមុន​បោះឆ្នោត​តែប៉ុណ្ណោះ។

ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #drone #borderkh #vietnam
ពលរដ្ឋ​នៅ​ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង​មួយ​ចំនួន​គ្មាន​ទីជម្រក ក្រោយ​ពី​អាជ្ញាធរ បាន​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពួកគេ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ ដោយ​សន្តិវិធី និង​ប្រកប​ដោយ​មនុស្សធម៌ ប្រសើរ​ជាង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ការ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ​ឯកជន​ពួកគេ។
ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #Samlot #battambang #landdisputes
អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ៤​ស្ថាប័ន បាន​រួម​គ្នា​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា និង​ប្រទេស​អ៊ីតាលី បញ្ឈប់​ជា​បន្ទាន់​ក្នុង​ការ​ដំណើរការ​នីតិវិធី​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ស្នើ​សុំ​នេះ​គឺ​ដើម្បី​បញ្ចៀស​ការ​រំលោភ​បំពាន​សិទ្ធិ​កុមារ តាមរយៈ​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស ដូចដែល​ធ្លាប់​កើត​មាន​កន្លង​មក។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #IntercountryAdoptee #adoption #humanrights #childrenrights
គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ប្រកាស​ធ្វើ​យុទ្ធនាការ​គូស​សន្លឹកឆ្នោត​ចោល​នៅ​ពេល​ទៅ​បោះឆ្នោត រួម​ទាំង​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ថ្ងៃទី ២៣ កក្កដា ដែល​ពួកគេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន រារាំង​គណបក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត និង​កែ​ច្បាប់បោះឆ្នោត​បំបិទ​សិទ្ធ​របស់​ពលរដ្ឋ​ដើម្បី​កេង​ចំណេញ​នយោបាយ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #CandlelightParty #CNRP #PoliticsKH #HunSen #ElectionKH2023
ប្រជាពលរដ្ឋ​លើកឡើង​ស្រដៀងៗ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មិន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន និង​កំសាក ល្មើស​គោលការណ៍​របស់​ក្រុមហ៊ុន​មេតា ( Meta) បែរជា​គំរាម​លុប​កម្មវិធី​ហ្វេសប៊ុក (Facebook) មិន​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​ប្រើប្រាស់​។ ពួកគាត់​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន ថា ជា​អំពើ​អសីលធម៌ និង​គ្មាន​ភាព​ខ្មាសអៀន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ​។
អានព័ត៌មាន​ពិស្ដារ...
#RFAKhmer #cambodianpeopleparty #Cambodia #PoliticsKH
មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា មុន​រដូវ​បោះឆ្នោត​ម្ដងៗ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន បង្កើន​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​របស់​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី តាម​ក្រសួង ស្ថាប័ន​ហួស​ពី​តម្រូវការ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការតែងតាំង​លើស​ពី​តម្រូវការ គឺ​កំពុងតែ​យក​លុយ​បង់ពន្ធ​ពី​ពលរដ្ឋ​ដែល​ខិតខំ​ធ្វើការ​ទាំង​លំបាកទៅ​ផ្ដល់​ប្រាក់ខែ​ដល់ ទីប្រឹក្សា និង​ជំនួយការ ដែល​ពុំ​បាន​បម្រើ​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #PoliticsKH #Corruption #ElectionKH2023
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សៅរ៍ ទី​១ ខែ​កក្កដា ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន ប្ដេជ្ញា​កម្ទេច​គណបក្សប្រឆាំង​ក្នុង​ថ្ងៃទី​១ នៃ​យុទ្ធនា​ការបោះឆ្នោត​
២. លោក ហ៊ុន សែន សងសឹក​ក្រុមហ៊ុន​ហ្វេសប៊ុក​តាមរយៈ​ការ​បណ្តេញ​ក្រុមហ៊ុន​ចេញ​ពី​កម្ពុជា​
៣. តុលាការខេត្ត​កោះកុង​សម្រេច​ឃុំខ្លួន​សកម្មជន​ដីធ្លី​៩​នាក់​នៅ​ពន្ធនាគារ
៤. តើ​គួរ​មានច្បាប់​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទេ​?.. រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #MetaPlatforms #PoliticsKH #FacebookPage #KohKong #energydrink #health
គណបក្ស​ប្រជាជន​កម្ពុជា បើក​យុទ្ធនាការ​រក​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ យុទ្ធនាការ​របស់​គណបក្ស​កាន់អំណាច​នេះ ធ្វើ​ឡើង​ស្រប​ពេល​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​ទៅ​គូស​ខ្វែង​លើ​សន្លឹកឆ្នោត​ចោល ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែកក្កដា ដែល​ពួកគេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

អាន​ព័ត៌មាន​ពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #ElectionKH2023 #HunSen
ក្រុមយុវជន​មួយ​ចំនួន​លើក​ឡើង ថា ការ​ផ្ដល់​ដំណែង​តួនាទី​ខ្ពស់​ឱ្យ​អ្នក​សុំ​ចុះចូល ជាមួយ​គណបក្ស​កាន់អំណាច​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការយក​ធនធាន​រដ្ឋ​ទៅ​ចំណាយ​ខ្ជះខ្ជាយ​។ ពួកគេ​ស្នើ​ឱ្យ លោក ហ៊ុន សែន គិតគូរ​ពី​យុវជន​ដែល​មាន​ចំណេះ​ជំនាញ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា រដ្ឋាភិបាល​គួរតែ​បែងចែក​ឱ្យ​ដាច់​រវាង​ប្រយោជន៍​ជាតិ​និង​ប្រយោជន៍​បុគ្គល ព្រោះ​ធ្វើឱ្យ​ខាត​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។


អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #cambodianpeopleparty #CNRP #PoliticsKH #HunSen #yimsinorn
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣
១. ពលរដ្ឋ​មួយ​ចំនួន មិន​ចាប់​អារម្មណ៍​នឹង​ការឃោសនា​រក​សំឡេង​ឆ្នោត​របស់​បក្ស​នយោបាយ
២. សមត្ថកិច្ច​ខេត្ត​កោះកុង បណ្ដេញ​ក្រុម​គ្រួសារ និង​សហគមន៍ មិន​ឱ្យ​ប្រមូល​ផ្តុំ​តវ៉ា ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី​៩នាក់
៣. ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌ ផ្សាយ​កម្មវិធី​ផតខាសធ៍ (Podcast) រម្លឹក​វីរភាព​លោក​បណ្ឌិត កែម ឡី
៤. សមត្ថកិច្ច​រក​ឃើញ​សាកសព​មនុស្ស​៨នាក់​ក្នុង​ករណី​ភ្លើង​ឆេះ​ក្លឹប​រាត្រី​មួយ​កន្លែង ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---

#RFAKhmer #Cambodia #HunSen #KemLey #ElectionKH2023 #ElectionCampaign #KohKong #LandConflict #lyyongphat #henghuy #economiclandconcession
ប្រជាពលរដ្ឋ​មួយចំនួន​មិន​ចាប់អារម្មណ៍​នឹង​ការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​នោះ​ទេ ដោយសារ​គ្មាន​គណបក្ស​ដែល​ពួកគេ​ស្រលាញ់​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​។ ប៉ុន្តែ​អ្នកនាំពាក្យ​គ​.​ជ​.​ប ឆ្លើយតប​ថា ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ថ្ងៃទី​២ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ហែក្បួន​ឃោសនា។

អាន​ព័ត៌មានពិស្ដារ...

#RFAKhmer #Cambodia #PoliticsKH #ElectionKH2023
ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌​នាំ​គ្នា ចេញផ្សាយ​កម្មវិធី​ផតខាសត៍ (Podcast) ដើម្បី​រម្លឹក​ដល់​វីរភាព​បណ្ឌិត កែម ឡី​ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ស្រប​ពេល​ដែល​ខួប​៧ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី ជិត​ចូល​មក​ដល់៕

សូម​ទស្សនា​សេចក្ដី​រាយការណ៍​របស់​លោក មាន ឫទ្ធិ ជុំវិញ​រឿង​នេះ៖ 👉 https://youtu.be/DfKzDXmTSIY

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #KemLey #Youth #Podcast
ក្រុម​សមត្ថកិច្ច​ខេត្តកោះកុង​បាន​បណ្ដេញ​ក្រុម​គ្រួសារ​ និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ ចេញ​ពី​ទីតាំង​នៅ​ក្បែរ​តុលាការ​ ខណៈ​ពួក​គាត់​បាន​ប្រមូល​ផ្ដុំ​គ្នា​ ទាមទារ​ឱ្យ​ដោះលែង​តំណាង​ទាំង​៩​នាក់​របស់​ពួកគេ។

ទស្សនាវីដេអូ៖ https://youtu.be/I7_UoQ5uZ1k

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #LandDispute #KohKong