វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្រធានចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ស្នើ​សមាជិកព្រឹទ្ធសភាអាមេរិកឱ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ស្ដារប្រជាធិបតេយ្យ​ឡើងវិញ
---
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ដឹកនាំប្រតិភូមករដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) ដើម្បីជួបសមាជិកព្រឹទ្ធសភា និងអង្គការសង្គមស៊ីវិលអាមេរិក ដើម្បីស្វែងអន្តរាគមន៍ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ សូមស្ដាប់បទសម្ភាសន៍របស់លោក យន់ សាមៀន នៃ វិទ្យុអាស៊ីសេរី និង អ្នកស្រី មូរ សុខហួរ ជុំវិញដំណើររបស់អ្នកស្រីមករដ្ឋធានីវ៉ាស៊ីនតោន ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MuSochua#USSenators #KhmerMovementForDemocracy #KMD
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បណ្ឌិត​ សេង​ សារី៖ «ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ជាកម្លាំងបង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ ឈានទៅរកការផ្លាស់ប្តូរ»
---
អ្នកវិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​បណ្ឌិត​ សេង​ សារី កំពុង​មាន​វត្តមាន​នៅ​រដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) អម​ដំណើរអ្នកស្រី មូរ សុខហួរ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ ដែល​កំពុង​បំពេញ​បេសកកម្ម​ស្វែង​រក​ការ​គាំទ្រ​ពី​តំណាងរាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា។​ តើ​មូលហេតុ​អ្វី​ បាន​ជា​បណ្ឌិត​ សេង​ សារី ​ធ្វើដំណើរមករដ្ឋធានីវ៉ាស៊ីនតោន និង​អម​ដំណើរអ្នកស្រី មូរ សុខហួរ? សូម​ទស្សនា​បទសម្ភាសន៍​របស់​លោក យន់ សាមៀន​ នៃ ​វិទ្យុ​អាស៊ីសេរី​ និង​បណ្ឌិត​ សេង​ សារី ​ជុំវិញ​ដំណើរ​របស់​លោក​ នៅ​អាមេរិក​ដូច​ត​ទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MuSochua#SengSary #USSenators #KhmerMovementForDemocracy #KMD
New Cambodian democracy group says it could ‘legitimize’ Hun Manet
---
A new U.S.-based Cambodian pro-democracy group stands prepared to work with Prime Minister Hun Manet to put the country on a path of reform and thereby “legitimize” his rule, its leader said Thursday.

Exiled former deputy opposition leader Mu Sochua announced the creation of the Khmer Movement for Democracy in September, saying it aims to reform Cambodia’s corrupt judiciary and reintroduce fair elections while training a new generation of political leaders.
👉 https://www.rfa.org/english/news/cambodia/khmer-movement-democracy-03152024152651.html
---
#RFAKhmer #Cambodia #HunManet #HunSen #MuSochua#SengSary #USSenators #KhmerMovementForDemocracy #KMD
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤៖

១.ឯកអគ្គរាជទូតអូស្ត្រាលីលើកអំពីបញ្ហាសិទ្ធិមនុស្សទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល
២.អង្គការសិទ្ធិមនុស្សពិភាក្សាគ្នាលើការផ្ដល់កម្ចីរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស
៣. អង្គការសិទ្ធិមនុស្សខ្មែរក្រោមថ្កោលទោសតុលាការវៀតណាមដែលកាត់ទោសសកម្មជនខ្មែរក្រោមពីរនាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗ៣ឆ្នាំកន្លះទៅបួនឆ្នាំ
៤.នៅរាត្រីនេះ យើងនឹងសម្ភាសប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអំពីគម្រោងជួបពិភាក្សា កំណត់គោលដៅនិងស្តារប្រជាធិបតេយ្យឡើងវិញនៅចុងសប្តាហ៍នេះ
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #វៀតណាម #អូស្ត្រាលី #ហ៊ុនម៉ាណែត #ហ៊ុនសែន #កែវរ៉េមី #ហេងសួរ #មូរសុខហួរ #គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា #ប្រជាធិបតេយ្យ #សិទ្ធិមនុស្ស #កម្មករ #វ៉ាយដាប់បែលយូ #តវ៉ា #រោងចក្រកាត់ដេរវ៉ាយដាប់បែលយូ #ក្រសួងការងារ #មីក្រូហិរញ្ញវត្ថុ #សមាជិកព្រឹទ្ធសភាអាមេរិក #ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ #ប្រជាធិបតេយ្យ #សិទ្ធិមនុស្ស #ខ្មែរក្រោម #កម្ពុជាក្រោម #អសប #សហព័ន្ធខ្មែរកម្ពុជាក្រោម #សិទ្ធិជនជាតិដើម
#RFAKhmer #Cambodia #Vietnam #Australia #HunManet #HunSen #KeoRemy #HENG Sour #MuSochu #CambodianHumanRightsCommittee #CHRC #Democracy #HumanRights #GarmentWorkers #YandWFactory #MinistryofLabour #Microfinance #USSenators #KhmerMovementForDemocracy #KMD #HumanRights #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/0n8Re4vAyxE
Media is too big
VIEW IN TELEGRAM
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលមេដឹកនាំយុវជនមកពីប្រទេសមួយចំនួន ក្រោយចលនានេះ បានសម្ពោធជាផ្លូវការ កាលពីចុងសប្ដាហ៍មុន នៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California)។ តើមេដឹកនាំយុវជនមកពីប្រទេសសំខាន់ៗ ដូចជាជប៉ុន កូរ៉េខាងត្បូង និងអាមេរិកនឹងធ្វើអ្វីខ្លះ ក្រោយពួកគេត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ។ សូមទស្សនាកិច្ចសម្ភាសន៍របស់លោក យន់ សាមៀន និងលោក ហៃ វណ្ណា តំណាងយុវជន និងជាថ្នាក់ដឹកនាំម្នាក់ក្នុង ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ជុំវិញរឿងនេះ ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MuSochua#SamRainsy #SengSary #HayVanna #KhmerMovementForDemocracy #KMD
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
"ដាក់ពាក្យប្ដឹងទៅ..."

#សម្រង់សម្តីសំខាន់ៗ៖ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ជំរុញទៅគ្រួសារយុវជនដែលរងគ្រោះ ដាក់ពាក្យប្ដឹងមន្ដ្រីដែលបៀតបៀនក្រុមយុវជនទាំងនោះ។
បទសម្ភាសន៍​ទាំងស្រុង៖ https://youtu.be/q-NdQS78kTo

👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH


#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #Lèsemajesté #PlottingAgainstGovernment #MotherNature #AlejandroGonzalezDavidson #SunRatha #YimLeanghy #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #PorkKheuy #BegnPiseth #ReyReaksa #RFACallShow #RightLivelihoodAward #AlternativeNobel #CENTRAL #KhunTharo #BetterFactoriesCambodia #ILO #HRW #KMD #MuSochua
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ពន្យល់​អំពី​មូល​ហេតុ​នៃ​ការ​ដក​ខ្លួន​ចេញ​ពី CLV-DTA ទៅ​មេ​ដឹក​នាំ​វៀតណាម ​និង​ឡាវ
---
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត បាន​ពន្យល់​មេ​ដឹក​នាំ​ប្រទេស​វៀតណាម ​និង​ឡាវ អំពី​មូលហេតុ នៃ​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA។ ការ​ពន្យល់​នេះ ​ធ្វើ​ឡើងក្នុង​ពេល​លោក ហ៊ុន ម៉ាណែត បាន​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​លើកទី៤៤ និង៤៥ នៅ​ទីក្រុង​វៀងចន្ទន៍ (Vientiane) ប្រទេស​ឡាវ (Laos)។ ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​មិន​ទាន់​ជឿ​រដ្ឋាភិបាល​ទាំងស្រុង​នៅ​ឡើយ​ទេ​ ហើយ​ទាម​ទារ​ឲ្យ​រដ្ឋ​សភា​ជា​អ្នក​ចេញ​សេចក្តី​ប្រកាស​ផ្អាក CLV-DTA វិញ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #ASEAN #ASEANSummits #HunManet #HunSen #ArbitraryArrests #PrisonerofConscience #KMD #CLV #CLVDTA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
បទសម្ភាសន៍​ជាមួយ​អ្នកស្រី មូរ សុខហួរ «​ជុំវិញ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា​»
---
ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ក្រុម​បឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា ដែល​ទើប​បង្កើត​ឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា មិន​មែន​ជា​គណបក្ស​នយោបាយ​ឡើយ។ អ្នកស្រី​បន្ត​ថា ប៉ុន្តែ​វា​ជា​ក្រុមប្រឹក្សា​ជាតិ​មួយ​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​មូល ដែល​អាច​នឹង​មាន​សិទ្ធិ​ទៅ​និយាយ​បញ្ឈប់​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ ទៅ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន​ ប្រសិន​បើ​លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​បើក​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer#Cambodia#USA#HunManet#HunSen#SocialActivists#PoliticalPersecutions#PoliticalPrisoners#TransnationalRepression#ArbitraryArrests#KMD #HunDynasty#Authoritarianism#Khmerican#KhmerCongress
Media is too big
VIEW IN TELEGRAM
បាតុករ​ជា​ស្ត្រី​អាយុ​១០៥​ឆ្នាំ៖ «ប្រទេស​ជាតិ​វេទនា​ណាស់ សន្តិភាព​តែ​លោក ហ៊ុន សែន»
---
លោកយាយ អ៊ុំ សាន្ត ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អាយុ​១០៥​ឆ្នាំ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​អស់​ជាច្រើន​ម៉ោង ពី​រដ្ឋ​កាលីហ្វ័រញ៉ា (California) មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C.) ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែតុលា ជាមួយ​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» ដក​កម្ពុជា​ទាំងស្រុង​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ជាមួយ​វៀតណាម និង​ឡាវ និង​ងាក​ទៅ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​។ លោក​យាយ​បាន​ថ្លែង​សារ​ទាំង​ទឹក​ភ្នែក ដោយសារ​តែ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​រំលោភ​សិទ្ធិ​មនុស្ស បណ្ដាល​ឱ្យ​ពលរដ្ឋ​ជាច្រើន​ត្រូវ​រង​ការ​ឈឺចាប់៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #HunManet #HunSen #SocialActivists #PoliticalPersecutions #PoliticalPrisoners #TransnationalRepression #ArbitraryArrests #KMD #HunDynasty #Authoritarianism #Khmerican #KhmerCongress