វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ​តី​ត​មន្ត្រី​ជាន់ខ្ពស់​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ រួម​ទាំង​​អ្នកឃ្លាំមើល​​ការ​បោះឆ្នោត​​ផង ថា​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​​កន្លង​ទៅ​នេះ គឺ​​រក​​ពិន្ទុ​​ដាក់​​គ្មាន ព្រោះ​​ពួកគាត់​​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​នោះ ធ្វើ​​ឲ្យ​​តែ​​ល្អ​មើល ដើម្បី​​គ្រាន់​តែ​​បង្គ្រប់កិច្ច ដោយ​​មិន​​គោរព​​តាម​​គោលការណ៍​​ប្រជាធិបតេយ្យ​ពិតប្រាកដ នៃ​​ការ​បោះឆ្នោត​​ដោយ​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​នោះ​ឡើយ​។​

​តើ​​កត្តា​អ្វីខ្លះ ដែល​​នាំ​​ឲ្យ​​ការ​បោះឆ្នោត ខ្វះ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​?
ព័ត៌មាន​ពិស្ដារ...
#Electionkh2022 #បោះឆ្នោត២០២២ #Cambodia #HRW #Anfrel #Politicskh #RFAKhmer
មន្ត្រីជាន់ខ្ពស់​គ.ជ.ប​ស្នើ​ទៅ​គណបក្ស​នយោបាយ និង​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់​រង់ចាំ​ទទួលយក​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​នា​ថ្ងៃទី​២៦ ខែ​មិថុនា នេះ​។ ការប្រកាស​នេះ ខណៈ​បក្ស​កាន់អំណាច​ទទួល​លទ្ធផល​ដាច់​គេ​ក្នុង​ការ​បោះឆ្នោត​នេះ។ មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ថា អាច​នឹង​មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ ក្នុង​ការ​បំពេញ​ការងារ​បេក្ខជន​ឈ្នះ​ឆ្នោត​ទាំងនោះ។
ព័ត៌មាន​ពិស្ដារ...
#Electionkh2022 #បោះឆ្នោត២០២២ #Cambodia #Politicskh #RFAKhmer
គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះឆ្នោត (គ.ជ.ប) នៅ ថ្ងៃ ទី ២៦ ខែមិថុនា បាន ប្រកាស ជា ផ្លូវការ នូវ លទ្ធផល នៃ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី ៥ កាល ពី ថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០២២។ លទ្ធផល ផ្លូវ ការ បង្ហាញ ថា គណ បក្ស ប្រជាជន កម្ពុជា ឈ្នះ គណបក្ស ភ្លើងទៀន។
សូមលោកអ្នកនាងរង់ចាំស្តាប់សេចក្តីរាយការណ៍រឿងនេះនៅក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ...!

អានព័ត៌មានពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #elections #ElectionKh2022
ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥​ដែល​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ គ​.​ជ​.​ប និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​នយោបាយ​មួយ​ចំនួន​ថា ការ​បោះឆ្នោត​នេះ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ។

គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​បន្ទាប់ពី​បក្ស​កាន់អំណាច គឺ​បក្ស​ភ្លើងទៀន រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អាជ្ញាធរ បក្ស​កាន់អំណាច​ដែល​សកម្មជន​ខ្លះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ និង​អ្នក​ខ្លះទៀត​ជាប់​បណ្ដឹង​ទៀត​ផង ទោះ​ក្រោយ​ការបោះឆ្នោត​រួចហើយ​ក៏ដោយ។

តើ​ការណ៍​ដែល​អាជ្ញាធរ​បក្ស​កាន់អំណាច​គំរាមកំហែង​លើ​បក្ស​ភ្លើងទៀន​បន្តបន្ទាប់​បែបនេះ​នឹង​ជះឥទ្ធិពល​បែប​ណា​ដល់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ?
ព័ត៌មាន​ពិស្ដារ...
#Electionkh2022 #Cambodia #RFAKhmer
គណបក្ស នយោ បាយ មួយ ចំនួន គ្រោង ដាក់ លិខិត រួម គ្នា ដើម្បី ទាមទារ ឱ្យ រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើ ការ កែលម្អ ចំណុច ខ្វះខាត របស់ គណៈកម្មា ធិការ ជាតិរៀបចំ ការ បោះ ឆ្នោត (គ.ជ.ប) មុន ការ បោះ ឆ្នោត តំណាង រាស្រ្ត អាណត្តិទី៧ ដើម្បី ធានា ការ ប្រកួត ប្រជែង ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ ព្រម ទាំង បញ្ចៀស ការ រិះ គន់ និង ការ ដាក់ សម្ពាធ នា នា ពី សហគមន៍ អន្តរ ជាតិ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖👉 https://bit.ly/3I9uIBB

#RFAKhmer #politics #ElectionKh2022 #NEC
មន្ត្រីជាន់ខ្ពស់ គណបក្ស ភ្លើងទៀន សម្រេច វិល ទៅ កម្ពុជា វិញ ហើយ នៅថ្ងៃទី ៣ ខែកក្កដា ដើម្បី តតាំង ក្តី នៅក្នុង តុលាការ ដែល ដាក់ បណ្តឹង ដោយ គណបក្ស ប្រជាជន កម្ពុជា និង គណៈ កម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប)។ មេធាវីការពារក្តី និង មន្ត្រី សង្គមស៊ីវិល ផ្នែកឃ្លាំមើល ការបោះឆ្នោត យល់ថា អាជ្ញាធរ គួរតែ ទម្លាក់ ចោល ការ ចោទប្រកាន់ លោក សុន ឆ័យ ដើម្បី ឲ្យ លោកចូលរួម ប្រកួតប្រជែង នយោបាយ ដោយ ពេញលេញ ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖👉 https://bit.ly/3P0XwhL

#RFAKhmer #politics #ElectionKh2022 #Sonchay #NEC
ក្រុម ប្រឹក្សា ឃុំសង្កាត់ ជាប់ ឆ្នោត របស់ គណបក្ស នយោបាយ មួយ ចំនួន ដែល មាននិ ន្នាកាទៅ រក ប្រជាធិបតេយ្យ ត្រៀម ខ្លួន ចូល ធ្វើការ នៅតាម ឃុំ សង្កាត់ ដោយ ប្ដេជ្ញា ថា ពួកគេ នឹង ធ្វើ ការ ងារឱ្យល្អ បម្រើ ប្រជាពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖👉 https://bit.ly/3yFnzWz

#RFAKhmer #politics #ElectionKh2022 #democracy
ប្រធាន ប្រឹក្សា ឃុំ ជាប់ឆ្នោត របស់ គណបក្ស ភ្លើងទៀន នៅ ខេត្ត កំពង់ធំ ត្រូវ បាន ប្រកាស សុពលភាព ចូល កាន់ តំណែង ជា មេឃុំ នៅ ព្រឹក ថ្ងៃទី៤ ខែកក្កដា។ ពួកគេ ប្ដេជ្ញា ថា នឹង បម្រើ ប្រជាពលរដ្ឋ ឱ្យល្អ ដោយ មិន ប្រកាន់ និន្នាការ នយោបាយ។ សង្គម ស៊ីវិល សាទរ ចំពោះការ ចូល កាន់ តំណែង ជា មេឃុំនេះ និង អំពាវនាវ អោយ ក្រុម ប្រឹក្សា ឃុំសង្កាត់ ដែល ជាប់ ឆ្នោត ទាំង នោះ ធ្វើការ រួម គ្នា បំរើ ពលរដ្ឋ ប្រកប ដោយ ប្រសិទ្ធភាព និង សេចក្ដីសុខ របស់ ពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖👉 https://bit.ly/3adxPf8

#RFAKhmer #politics #ElectionKh2022 #CandlelightParty
សម្រាប់ប្រិយមិត្តដែលចូលចិត្តអានព័ត៌មានជាភាសាអង់គ្លេស ស្តីពីកម្ពុជា៖
Cambodia’s opposition Candlelight Party is once again urging government officials to stop harassing its members after a provincial governor from Prime Minister Hun Sen’s ruling party compared Candlelight members recently elected to local offices to a “social plague,” sources in the country told RFA.

👉 Read Full Article:

#RFAKhmer #Cambodia #politics #ElectionKh2022
រឿងដែលគេចូលអានច្រើនជាងគេនៅក្នុងសប្តាហ៍នេះ៖ «គណបក្ស​នយោបាយ​៥​គ្រោង​ជួបគ្នា​និយាយ​ពី​ការ​រួបរួម​និង​បញ្ហា​នៃ​ការ​បោះឆ្នោត​កន្លង​ទៅ»។

👉 អានអត្ថបទឡើងវិញសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election