វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អតីត​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ រិះគន់​ការ​តែងតាំង​​ទីប្រឹក្សា​​​ និង​សាច់​ញាតិ​របស់​អនុ​ប្រធាន​ទី​១​​រដ្ឋសភា​ឯក​បក្សលោក ជាម យៀប​ ថា​ជា​រឿង​ឥត​បាន​ការ ​ក្នុង​ពេល​​ដែល​​រដ្ឋាភិបាល​​​​ណែនាំ​មន្ត្រី​​ឲ្យ​​សន្សំ​សំចៃ​ថវិកា​ជាតិ​។ ក្នុង​ចំណោម​ទីប្រឹក្សា​​​ថ្មី​ទាំង​នោះ​ មាន​​ទីប្រឹក្សា​ម្នាក់​​ គឺជា​កូន​ស្រី​បង្កើត​​របស់​លោក ជាម យៀប​ គឺ​អ្នកស្រី ជាប ច័ន្ទ​សុជាតា​។ ឯ​ជំនួយ​ការ​​​ដែល​ទើប​តែង​តាំង​វិញ គឺ​ជា​ចៅស្រី​បង្កើត​របស់​លោក​ ឈ្មោះ​ យៀប ច័ន្ទ​សុចិណា​ទេវី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #NA #CheamYeab
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ នៅ​ទីបំផុត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា អ្នកស្រី ឃួន សុដារី នឹង​ឡើង​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រេះឆា​ផ្ទៃ​ក្នុង​រវាង​ថ្នាក់​ដឹកនាំ​កំពូលៗ នៅ​ពេល​លោក ហ៊ុន សែន មិន​ទាន់​បាន​បញ្ចេញ​ឈ្មោះ​ឥស្សរជន​នយោបាយ​ក្នុង​បក្ស​ដែល​ត្រូវ​ឡើង​កាន់​តួនាទី​កំពូល​នេះ។ លោក ហ៊ុន សែន ថ្លែង​សារ​ជា​សំឡេង​ទាំង​កំហឹង​នៅ​យប់​នៅ​ថ្ងៃទី៩ សីហា បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី ផ្សាយ​សម្រង់​សម្ដី​អ្នកឃ្លាំមើល​ដែល​ដាក់​ការ​សង្ស័យ​ថា គណបក្ស​កាន់អំណាច​កំពុង​មាន​ជម្លោះ​ផ្ទៃក្នុង ទើប​មិន​ទាន់​បង្ហាញ​បេក្ខភាព​ប្រធាន​រដ្ឋសភា​ថ្មី។
#RFAKhmer #Cambodia #PoliticsKH #HunSen #Hunmanet #SarKheng #HengSamrin #KhuonSodary #CheamYeab #VongSauth #VerticalVideo #Trending #Reels #ShortStory
#RFAKhmer #Cambodia #PoliticsKH #HunSen #Hunmanet #SarKheng #HengSamrin #KhuonSodary #CheamYeab #VongSauth #VerticalVideo #Trending #Reels #ShortStory

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ