វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ផ្កា​ម្លិះ «ធ្លាក់​ថ្លៃ​ធ្ងន់» ចាប់តាំង​ពី​ក្រោយ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ១៩​មក
---
កសិករ​នៅ​សង្កាត់​ព្រែក​ថ្មី រាជធានី​ភ្នំពេញ ស្ទើរ​គ្រប់​ផ្ទះ នាំគ្នា​ដាំ​ផ្កា​ម្លិះ​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ទោះយ៉ាងណា ពួកគាត់​មួយ​ចំនួន ត្អូញត្អែរ​ថា ផ្កា​ម្លិះ «ធ្លាក់​ថ្លៃ​ធ្ងន់» ចាប់តាំង​ពី​ក្រោយ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩​មក ខណៈ​អាជ្ញាធរ​ហាមប្រាម​មិន​ឱ្យ​ពួកគាត់​យក​ផ្កា​ម្លិះ​ទៅ​លក់​នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PrekThmey #KohKrabey #HunManet #HunSen #Agriculture #MAFF #DithTina #Jasmince #JasmineFarming #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ហ៊ុន ម៉ាណែត ថា ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជ សាសន៍ ជា​ស្នាដៃ​របស់​ឪពុក​លោក
---
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ពី​ការ​ដឹង​គុណ និង​ការ​ចងចាំ​របស់​លោក​ចំពោះ​ស្នាដៃ និង​គុណូបការៈ​របស់​លោក ហ៊ុន សែន ជា​ឪពុក នូវ​អ្វី​ដែល​លោក ហ៊ុន ម៉ាណែត បាន​និយាយ​ថា ជា​ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​នាំ​សុខ​សន្តិភាព​និង​ឯកភាព​ទឹក​ដី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
RFAKhmer #Cambodia #Politics #HunManet #HunSen #PolPot #KhmerRouge #Vietnam#VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សុខ ឥសាន សុំ​ទោស​ខ្មែរ​ក្រោម​រឿង​ចោទ​ថា​ខ្មែរ​ក្រោម​ជា​ជនជាតិ​វៀតណាម
---
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា លោក សុខ ឥសាន ថា​លោក​សុំ​ទោស​ចំពោះ​កំហុស​អចេតនា​របស់​លោក​ដែល​ថា​ពលរដ្ឋ​ខ្មែរ​ក្រោម​គឺ​ជា​ជនជាតិ​វៀតណាម។ អង្គការ​ខ្មែរ​ក្រោម ចាត់ទុក​ការ​សុំទោស​របស់​លោក សុខ ឥសាន គឺជារឿងល្អ តែ​ចង់​ឱ្យ​លោក​ចេញ​លិខិត​សុំ​ទោស​ជា​សាធារណៈ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #HunManet #HunSen #CPP #SokEySan #KKF #IndigenousRights #RighttoSelfDetermination #KhmerKromActivists #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខេត្ត​កំពង់ចាម​រុះរើ​ស្លាក​ទាមទារ​ឲ្យ​ដោះលែង​ កើត សារ៉ាយ ដើម្បី​សណ្ដាប់​ធ្នាប់​សាធារណៈ «​ជា​រឿង​អស់​សំណើច​»
---
អាជ្ញាធរ​ខេត្ត​កំពង់ចាម ចុះ​រុះរើ​ស្លាក​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ នៅ​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាហុក (ADHOC) ប្រចាំ​ខេត្ត​កំពុងចាម ក្រោម​ហេតុផល​ប៉ះពាល់​នីតិវិធី​តុលាការ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លើកឡើង​ថា ពុំ​មាន​មាត្រា​ច្បាប់​ណា​មួយ ហាម​ឃាត់​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​សំណុំ​រឿង​លោក កើត សារ៉ាយ នៅ​តុលាការ​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #KampongCham #UnChanda #KoetSaray #PrisonerOfConscience #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អង្គការ យូណេស្កូ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ក្រុម​អ្នក​ជំនាញ​ថ្មី​មួយ​មក​តាមដាន​ស្ថានភាព​​ផ្លាស់​ទីលំនៅ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​លើកទី​៤៦នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​សម្រាប់​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក កាលពី​ថ្ងៃទី២៤ ខែកក្កដា នៅ​ទីក្រុង ញូវ ដេលី (New Delhi) នៃ​ប្រទេស​ឥណ្ឌា (India) ក្រោយ​ពី​មាន​ការព្រួយបារម្ភ​ពី​ការបង្ខំ​ឱ្យ​ម្ចាស់​អង្គរ​រាប់​ម៉ឺន​គ្រួសារ​ផ្លាស់ទី​លំនៅ​ចេញ​ពី​តំបន់​អង្គរ​​ទៅ​រស់​នៅ​តំបន់​ដាច់​ស្រយាល។ នៅ​មុន​សម័យ​ប្រជុំ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​​រដ្ឋាភិបាល​ពាក់ព័ន្ធ​ឱ្យ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បណ្តេញចេញ​ដោយ​បង្ខំ និង​គោរព​សិទ្ធិ​មនុស្ស៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/YU1SCTFIDuQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
ម្ចាស់​អង្គរ​ថា អាជ្ញាធរ​អប្សរា​ចង់​បំបាក់​ស្មារតី​ពួកគាត់​មិន​ឱ្យ​តវ៉ា​រឿង​បណ្ដេញ​ចេញ​ដោយ​បង្ខំ
---
ម្ចាស់​អង្គរ​ជិត ២០០នាក់ នៅ​ឃុំ​រុនតាឯក ស្រុក​បន្ទាយ​ស្រី និង​ឃុំ​រលួស ស្រុក​ប្រាសាទ​បាគង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលាដំបូង ខេត្ត​សៀមរាប ដើម្បី​គាំទ្រ និង​លើក​ទឹក​ចិត្ត​អ្នក​ភូមិ៥​នាក់ ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​រឿង​ដែល​ពួកគាត់​ការពារ​ដី​ធ្លី និង​ផ្ទះ​សម្បែង​របស់​ខ្លួន​ពី​ការ​រុះរើ​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃទី២៤ ខែ​មេសា។ អ្នក​ភូមិ​ថា ការ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ជា​បន្ត​បន្ទាប់​នេះ គឺ​ចង់​បំបាក់​ស្មារតី និង​គំរាមកំហែង​មិន​ឱ្យ​ពួកគាត់​ចេញ​តវ៉ា​ដើម្បី​ការពារ​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​របស់​ពួកគាត់។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/1XO3fXaSYao
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #APSARA #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ «ពិតជា​មាន​អំណាច​ក្នុងការ​ផ្លាស់ប្តូរ បើ​ចេះ​ធ្វើការ​រួមគ្នា​ដូចករណី​នៅ​បង់ក្លាដេស្ហ»
---
អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មិន​ស្តាប់​កង្វល់ និង​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ហើយ​បែរ​ជា​បន្ត​គំរាម​ប្រជាពលរដ្ឋ​នោះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​អាច​ទប់ស្កាត់​បំណង​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​បាន​រហូត​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Bangladesh #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower #VerticalVideos #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
«យើង​តស៊ូ​ដើម្បី​ខ្លួន​យើង និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង...»
---
ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៣​ពាន់​នាក់ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាលើកទី២នៅ​កណ្ដាល​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃទី០១ ខែ​កញ្ញា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA)។ ពួកគេ​យល់​ថា​ការ​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ​ពី​ប្រទេស​វៀតណាម។ ក្រុម​ពលករ​ខ្លះ អួល​ដើម​ក និង​ហូរ​ទឹក​ភ្នែក​នៅ​ពេល​នឹក​រឭក​ដល់​ក្រុម​គ្រួសារ និង​មាតុភូមិ ដោយ​ពួកគេ​មិន​ចង់​ឱ្យ​ទឹក​ដី​ខ្មែរ​ត្រូវ​បាត់បង់​បន្ថែម​ទៀត​ទេ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #BorderInfrastructureDevelopmentFund #Fundraising #MigrantWorkers #ArbitraryArrests #Youths #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
មិន​ដល់​១ឆ្នាំ​ផង ពលរដ្ឋ​ជាង ២ម៉ឺន​គ្រួសារ រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា នៅ​ទូទាំង​ប្រទេស មាន​ពលរដ្ឋ​ប្រមាណ ២២.១០៨ គ្រួសារ ត្រូវ​បាន​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ គិត​ចាប់​ពី​ចុង​ខែ​តុលា ឆ្នាំ២០២៣ ដល់​ដើម​ខែ​កញ្ញា ឆ្នាំ២០២៤។ ករណី​បណ្តេញ​ចេញ​នេះ ស្មើ​នឹង ៤០​ករណី។ ករណី​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែល​លេចធ្លោរួមមាន៖ ម្ចាស់​អង្គរ​ជាង ១០.០០០ គ្រួសារ, ពលរដ្ឋ​បឹង​តាមោក​ជាង ៣១៩ គ្រួសារ, និង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ជាង ៣០០ គ្រួសារ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/cchr-urges-government-to-end-forced-evictions-10082024044010.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #ForcedEvictions #CCHR #WorldHabitatDay #MLMUPC #SaySamal #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
សុខ ឥសាន៖ វិធានការ​ប្រឆាំង លី សាម៉េត មិន​ពាក់ព័ន្ធ​​វិវាទ​ចែក​ផលប្រយោជន៍​ទេ
---
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ករណី​ចាត់​វិធានការ​ចំពោះ​លោក លី សាម៉េត នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ចែក​ផល​ប្រយោជន៍​គ្នា​នោះ​ទេ។ ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​បុគ្គល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន រូប​នេះ​បាន​នៅឡើយ។ អ្នកឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល ស្រាវជ្រាវ​លើ​មន្ត្រី​និង​អ្នក​នៅ​ក្បែរ​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត ដោយ​គ្មាន​ការ​លើកលែង​ដើម្បី​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​អនុវត្ត​ច្បាប់៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/OdNAyEwD_pA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LySameth #Corruption #Nepotism #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer