វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កូដករ ​រិះគន់ការតែង​តាំង​ថៅ​កែណាហ្គាវើល​ដ៍ (Naga World) ដែល​គាប​សង្កត់​សេរីភាព​សហជីព​ និង​រំលោភ​សិទ្ធិ​ការងារ ធ្វើ​ជាទីប្រឹក្សា​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត។​ មន្ត្រី​សហជីពថា​ការតែងតាំងនេះ នឹងមិនត្រឹមតែ​ធ្វើ​ឲ្យវិវាទការងារ​រ៉ាំរ៉ៃ​នៅ​ក្រុម​ហ៊ុន​បណល្បែង​ណាហ្គាវើលដ៍​បន្តជាប់គាំងប៉ុណ្ណោះទេ​ ប៉ុន្តែវា​នឹង​ផ្ដល់​គំរូអាក្រក់​ដល់​ថៅកែ​ផ្សេង​ទៀតឱ្យធ្វើតាមទង្វើរំលោភសិទ្ធិ​កម្មករ​នេះ​ថែម​ទៀត​ផង។

អ្នកស្រី​ ​សុ ជីវី​ ​រាយការណ៍ព័ត៌មាននេះជាវីដេអូ៖ https://fb.watch/mJPasObsBb/

#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow
វិវាទ​ការងារ​រវាង​កម្មករ ​និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​អូស​បន្លាយ​ពេល​ជិត​២ឆ្នាំ​​ដោយ​កម្មករ​អះអាង​ថា​ដោយសារ​ថៅកែ​ក្រុមហ៊ុន​អាង​ទឹក​លុយ​មិន​គោរព​ច្បាប់។​ ទោះ​​​យ៉ាង​ណា ​ក្ដី​ព្រួយបារម្ភ​របស់​កម្មករ​កាន់តែ​មាន​ថែម​ទៀត​កាល​ពី​ថ្ងៃ​ទី២៦ ខែសីហា​ ​នាយក​រដ្ឋមន្ត្រី​ថ្មី​លោក​ ​ហ៊ុន​ ម៉ាណែត​ ​បាន​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក​ ​តាន់ ស្រ៊ី ឬ(Tan Sri)​ ឬ លោក​ ​ចេន លីបគង់​ ​(Chen Lip Keong)​​ ជា​ទីប្រឹក្សា​រដ្ឋាភិបាល​របស់​លោក។​

​តើ​ការ​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រូប​នេះ​ នឹង​កាន់តែ​ជា​ឧបសគ្គ​សម្រាប់​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ដែរ​ឬ​ទេ?​

​សូម​លោក​អ្នក​នាង​​​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​អង្គារ ​ទី២៩ ខែសីហា។​ ​វាគ្មិន​របស់​យើង​ ​រួមមាន​កូដករ​ណាហ្គាវើលដ៍​ កញ្ញា សៀក បញ្ញា​​ និង​ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​(Central) ​លោក ឃុន ថារ៉ូ។​ កម្មវិធី​នេះ​សម្រប​សម្រួល​ដោយ​លោក ថា ថៃ៖ https://fb.watch/mJWZfflA3O/
​​
#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow
Media is too big
VIEW IN TELEGRAM
សម្រង់​សម្តី​សំខាន់ៗ៖​ ​ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​(Central) ​លោក​ ​ឃុន ថារ៉ូ​ ​ថ្លែងក្នុង​វេទិកា​អ្នកស្តាប់​អាស៊ីសេរី​ថាការ​​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លោក​ ​តាន់ ស្រ៊ី​ ​ឬ​ (Tan Sri)​ ឬ​ ​លោក​ ​ចេន លីបគង់​ ​(Chen Lip Keong)​​ ជា​ទីប្រឹក្សា​រដ្ឋា​ភិបាល​ថ្មី​គឺ​ធ្វើ​ឱ្យ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ខ្មែរ​កាន់​តែធំ​ឡើងៗ​​
​​
#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow #keyquotes #KhunTaro
Media is too big
VIEW IN TELEGRAM
សម្រង់​សម្តី​សំខាន់ៗ៖​ ​កូដករ​ណាហ្គាវើលដ៍​កញ្ញា​ ​សៀក បញ្ញា​​ ​ថ្លែងក្នុង​វេទិកា​អ្នកស្តាប់​អាស៊ីសេរី​ថាក្រុមកូដករនៅតែតស៊ូ​ធ្វើកូដកម្មមុខ​បនល្បែង​ណាហ្គាវើល​ដ៍​រហូត​បាន​យុត្តិធម៌។​​​

#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow #keyquotes #seakPanha
#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត តែងតាំង​ថៅកែ NagaWorld ជាទីប្រឹក្សា​រដ្ឋាភិបាល ខណៈ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​នេះ​ បន្ត​អូសបន្លាយ
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunSen #HunManet #ChenLipKeong #NagaWorld #Strike #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុមកូដករ នៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ប្រមាណ ៥០នាក់ កាលពីរសៀលថ្ងៃទី៣១ សីហា បន្តធ្វើកូដកម្ម ដោយស្លៀកពាក់ជាអ្នកទោស បង្ហាញថា ការជាប់ពន្ធនាគារ មិនគួរឲ្យខ្លាច ដូចបាត់បង់សិទ្ធិសេរីភាពនោះទេ ក្នុងការទាមទារឲ្យថៅកែក្រុមហ៊ុន និងរដ្ឋាភិបាល ដោះស្រាយវិវាទការងាររ៉ាំរ៉ៃនេះ។ កូដករ ចាប់កាន់ចំរឹងគុក ធ្វើពីក្រដាសឡាំងពណ៌ខ្មៅ ថែមទាំងសរសេរថា សហជីពណាហ្គាវើលដ៍ ជាអ្នកការពារកម្មករ។

ក្រុមកូដករ នៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ បានធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុន និងរដ្ឋាភិបាលដោះស្រាយវិវាទការងារ អស់រយៈពេលជិត២ឆ្នាំហើយ ប៉ុន្តែ មិនទាន់មានដំណោះស្រាយនៅឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរបានចោទប្រកាន់លើតំណាងកូដករ និងផ្ដន្ទាទោសពួកគេ ចន្លោះពី១ឆ្នាំទៅ២ឆ្នាំ ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
វិវាទការងាររវាងថៅកែ និងបុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (Naga World) បានអូសបន្លាយអស់រយៈពេល៦២០ថ្ងៃហើយ ដោយនៅតែគ្មានដំណោះស្រាយពីភាគីក្រុមហ៊ុន និងរដ្ឋាភិបាលឡើយ។ ទោះជាយ៉ាងណា ក្រុមកូដករណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រីនាំគ្នាបន្តធ្វើកូដកម្មអហិង្សាជាបន្តបន្ទាប់ ដោយសារពួកគាត់នៅតែមិនទាន់ទទួលបានដំណោះស្រាយសមស្របណាមួយឡើយ។ កូដកម្មនៅថ្ងៃទី ៤ កញ្ញា ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ៤០នាក់ បានគូររូបរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ដោយដាក់កែវពង្រីក និងសរសេរលេខ 99% ក្នុងន័យប្រតិកម្មទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារថ្មី ដែលអួតអាងពីអត្រាអ្នកមានការងារនៅកម្ពុជា មានចំនួន៩៩ភាគរយ ដែលកូដករចាត់ទុកថា មិនឆ្លុះបញ្ចាំងអំពីតថភាពពិតជាក់ស្តែង។
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កម្មករណាហ្គាវើលដ៍ ផឹកទឹកសម្បថបញ្ជាក់ភាពស្មោះត្រង់
---
ដោយអស់ជម្រើសក្នុងការពឹងពាក់និងស្វែងរកយុត្តិធម៌ពីស្ថាប័នរដ្ឋនោះ ក្រុមកូដករណាហ្គាវើលដ៍ បានងាកទៅយករឿងបុណ្យបាបនិងធ្វើរឿងអបិយជំនឿវិញម្តង។ ក្រុមកម្មករ នាំគ្នាធ្វើពិធីផឹកទឹកសម្បថ ដើម្បីបញ្ជាក់ថា ការតស៊ូធ្វើកូដកម្មទាមទារដំណោះស្រាយការងាររបស់ពួកគាត់តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ គឺគ្មានបក្សនយោបាយ និងបរទេសនៅពីក្រោយនោះទេ។ ពិធីផឹកទឹកសម្បថនេះ ធ្វើឡើងនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងពេលពួកគាត់ជួបជុំគ្នាបន្តធ្វើកូដកម្មនៅថ្ងៃទី៨ ខែកញ្ញា។
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករនៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ប្តេជ្ញាធ្វើកូដកម្មទាមទារសិទ្ធិការងារ និងសិទ្ធិសហជីព ក្រោយពីតវ៉ាអស់រយៈពេលជិត២ឆ្នាំ តែភាគីពាក់ព័ន្ធមិនចេញមុខដោះស្រាយវិវាទការងាររបស់ពួកគេ។ ការប្តេជ្ញាចិត្តជាថ្មីនេះ ធ្វើឡើងក្នុងពេលក្រុមកូដករប្រមាណ ៤០នាក់ នៅរសៀលថ្ងៃទី១២ កញ្ញា បន្តធ្វើកូដកម្ម ដោយកាន់រូបនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត។ ពួកគេសង្ឃឹមថា រដ្ឋាភិបាលថ្មី នឹងមិនធ្វើឱ្យពួកគេខកចិត្ត ដូចរដ្ឋាភិបាលចាស់ដែលដឹកនាំដោយឪពុករបស់លោកនោះទេ។ កូដករណាហ្គាវើលដ៍អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងមានឆន្ទៈ និងបង្ហាញសមត្ថភាពចេញមុខដោះស្រាយបញ្ហាវិវាទការងាររបស់ពួកគេ ដោយសារតែនៅពេលថ្មីៗ នេះ លោកលើកឡើងថា លោកមើលហ្វេសប៊ុក (Facebook) ដើម្បីទទួលបានព័ត៌មានពីទុក្ខលំបាករបស់ពលរដ្ឋ។
#RFAKhmer #Cambodia #HunSen #HunManet #ChenLipKeong #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុមកម្មករណាហ្គាវើលដ៍ដេករង់ចាំដំណោះស្រាយការងារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍
---
ដោយអស់សង្ឃឹមក្នុងការទទួលបានដំណោះស្រាយពីរដ្ឋាភិបាលរយៈពេលជាង២ឆ្នាំ ក្រុមកម្មករណាហ្គាវើលដ៍ប្រមាណ៣០នាក់ កាលពីថ្ងៃទី១៦ កញ្ញា នាំគ្នាដេករង់ចាំយុត្តិធម៌ នៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍វិញម្ដង។ ពួកគាត់នាំគ្នាដេកដោយយកសំបកកេះ គ្រប់លើខ្លួនដោយមានខ្លឹមសារថា សូមដោះ
ស្រាយបញ្ចប់បញ្ហា និងអ្នកខ្លះទ តអង្គុយលើកបដាឱ្យទម្លាក់ចោលបទចោទលើក្រុមកូដករទាំងអស់។
#RFAKhmer #Cambodia #HunSen #HunManet #ChenLipKeong #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH