វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ​ជាង ​៦០​នាក់ ​តំណាង​ឱ្យ​ពលរដ្ឋ​ជាង​ ១ពាន់​គ្រួសារ​ រស់​នៅ​ភូមិ​ឆ្វាំង ​ឃុំសំអាង​ ស្រុក​ថាឡាបរិវ៉ាត់ ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ផ្តល់​ដំណោះស្រាយ​បន្ទាន់​មួយ ​ទាក់ទិន​ករណី ​ឈ្មួញ ​៣នាក់​ ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​រំលោភ​យក​អណ្តូង​បុរាណ​មួយ​កន្លែង​ ដើម្បី​ធ្វើ​អាជីវកម្ម​ផលិត​ទឹក​សុទ្ធ​។ កាល​ពី​ដើម​ខែ ​មិថុនា​ឆ្នាំ២០២១ ​ពលរដ្ឋ​ជិត​ ១០០គ្រួសារ (៩៧) បាន​ផ្តិត​មេដៃ​ ស្នើឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ថែរក្សា​អណ្តូង​បុរាណ​មួយ​កន្លែង​នេះ ​ដែល​ក្រុមឈ្មួញប៉ុនប៉ង​រំលោភយក ធ្វើអាជីវកម្មឯកជន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Social #Well
អង្គការ​ សមាគម និង​​សហជីព​មួយ​ចំនួន​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ សំណង់ ចំណីអាហារ កសិកម្ម និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​គ្នា​ទៅ​លើក​ទឹក​ចិត្ត​ក្រុម​កម្មករ​​ណាហ្គាវើលដ៍ ​ដែល​ធ្វើ​កំពុង​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ជាង​ ៣​រយ​នាក់​ចូល​ធ្វើ​ការ​វិញ​ និង​​ដោះលែង​តំណាង​ពួកគេ​ ៨នាក់​ត្រឡប់​មក​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #Social #Union #NagaWorld
ក្រុម​កូដករ​លើកឡើង​ថា អាជ្ញាធរ​កំពុង​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​តាម​ការ​ចង់​បាន​ពី​ភាគី​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ (#Naga World) ដែល​ធ្វើ​ឱ្យ​ពួកគាត់​រង​សម្ពាធ​ស្ទើរ​គ្រប់​រូបភាព​តាមរយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់ ទើប​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​បែប​នេះ។ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ឱ្យ​បាន​ឆាប់​ជាជាង​ព្យាយាម​បកស្រាយ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន ជា​អ្នក​មាន​លុយ​និង​អំណាច។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #Social #NagaWorld
អ្នក​​ធ្វើ​ការងារ​​ទាក់ទង​​ថ្ងៃ​១៤ ខែ​កុម្ភៈ​​ និង​យុវជន​លើកឡើង​ថា​ យុវជន​សព្វ​ថ្ងៃ​មាន​ការ​​យល់​ដឹង​ច្រើន​ពី​អត្ថន័យ​នៃ​​​ថ្ងៃ​ក្ដី​ស្រលាញ់​១៤​​កុម្ភៈ​​​។​ ទោះយ៉ាងណា​ ពួកគាត់​នៅតែ​​ជំរុញឲ្យ​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ការ​ផ្សព្វផ្សាយ​ថែមទៀត​កុំ​ឲ្យ​យុវជន​​ចាត់​ទុក​ថា​ ថ្ងៃ​១៤​​​កុម្ភៈ​ ជា​​ថ្ងៃ​ក្ដី​ស្រលាញ់​​របស់​​គូ​សង្សារ​។

អានអត្ថបទនិងទស្សនាបទសម្ភាសន៍សូមចុចនៅទីនេះ៖

#RFAKhmer #Social #Youth #valentineDay
អង្គការ​វប្បធម៌ វិទ្យាសាស្ត្រ និង​អប់រំ​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា ​យូណេស្កូ ​(UNESCO) ជំរុញ​ឱ្យ​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ធានា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាម​វិទ្យុ និង​លើកទឹកចិត្ត​ដល់​ស្ថានីយ​វិទ្យុ​ឱ្យ​ផលិត​ព័ត៌មាន​ឯករាជ្យ ដែល​អាច​ជឿ​ទុក​ចិត្ត។ ការអំពាវនាវ​នេះ​ធ្វើ​ឡើង​នៅពេល​អង្គការ​ពិភព​លោក​នេះ​ប្រារព្ធ​ទិវា​វិទ្យុពិភពលោក ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ក្រោម​ប្រធានបទ «វិទ្យុ និង​ទំនុក​ចិត្ត»។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Social #UNESCO #Radio #NEWS #Journalists
អ្នក ឃ្លាំមើល សង្កេត ឃើញ ថា យុវវ័យ មាន ការ យល់ ដឹង ច្រើន ចំពោះ ថ្ងៃ បុណ្យ នៃ ក្ដី ស្រឡាញ់ ឬ វ៉ាលែនថាញស្ដេ (Valentine's day) ១៤ កុម្ភៈ ដោយ ពួកគេ លែង ចាត់ ទុក ថា ថ្ងៃ នេះ គឺ ជា ថ្ងៃ បុណ្យ សង្សារ សម្រាប់ ដៃ គូរ ស្នេហា ទៀត ហើយ។ ចំណែក អាជ្ញាធរ ក៏ បាន ផ្សព្វផ្សាយ និង ដាក់ ចេញ វិធានការ រឹត បន្តឹង ចំពោះ ផ្ទះ សំណាក់ និង សណ្ឋាគារ ដដែល ដែរ ចំពោះ ថ្ងៃ ១៤ កុម្ភៈ នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #Economy #Culture #Valentine
សង្គមស៊ីវិល​និង​ពលរដ្ឋ​ចង់​ឃើញ​រដ្ឋា​ភិបាល​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង ញៀន​ឱ្យ​មាន​​ប្រសិទ្ធភាព​ជាង​​មុន ដោយ​សារ​ពួក​គាត់ មើល​ឃើញ​ថា​ ការ​អនុវត្តច្បាប់​ពី​សំណាក់​​អាជ្ញាធរ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ខ្វះ​កិច្ច​សហការ​ដែល​ធ្វើ​ឱ្យបទ​ល្មើស​កើត​ឡើង​ជា​ក្តី​បារម្ភ​ដល់​ពលរដ្ឋ​ដដែល។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economy #Drug #NGOs
សហភាពអឺរ៉ុប និង​អង្គការ​អន្តរជាតិ​ចំនួន៣ កំពុង​ជួយ​រដ្ឋាភិបាល​ពង្រឹង​​ប្រព័ន្ធគាំពារសង្គម​នៅ​កម្ពុជា។ អង្គការ​ទាំង​៣​នោះ​រួមមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(#ILO) អង្គការ​អុកស្វាម​ (#Oxfam) និង​​មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ ឬយូនីសេហ្វ (#UNICEF)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Social #COVID19KH #Developments
សង្គម​ស៊ីវិល​មិន​រំពឹង​​ថា​ ការ​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ជាតិ មាន​ភាព​សុក្រឹត្យ​នោះ​ទេ​ ដោយ​​សារ​​​​គម្លាត​រវាង​​អ្នក​​ក្រ និង​អ្នក​មាន​​​នៅ​​ឆ្ងាយ​​គ្នា​ពេក។ ការ​លើក​ឡើង​នេះ ក្នុង​ពេល​រដ្ឋាភិបាល​ប្រកាស​ថា ​មន្ត្រី​ស្ថិតិ​នឹង​ចុះ​ប្រមូល​ទិន្នន័យ​តាម​សហគ្រាស​​​ទាំង​អស់ ​ដើម្បី​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​​ជាតិ​លើក​​ទី​២​​​ ដែល​នឹង​​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែមីនា​ខាង​មុខ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economic #Government #Poor
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចាត់ទុក​ករណី​រំលោភបំពាន​សិទ្ធិ​កូដករ​បុគ្គលិក​ណាហ្គាវើលដ៍​ (Naga World) ថា​ជា​កំណត់ត្រា​ថ្មី​មួយ​ទៀត​ពី​ការរំលោភ​បំពាន​សិទ្ធិ​ស្ត្រី បង្ក​ដោយ​អាជ្ញាធរ​រដ្ឋ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​តាមដាន និង​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការរំលោភ​បំពាន​នេះ ដើម្បី​ធានា​ថា​ កម្ពុជា​​បាន​យកចិត្តទុកដាក់​ពិត​ប្រាកដ ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​លើ​ស្ត្រី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #Social #NagaWorld #Casino