វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.32K videos
69 files
7.22K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នក​ជាប់​ឃុំ​ដែល​តុលាការទើប​ដោះ​លែង​ថ្មីៗ​​នេះអះអាងថា ពន្ធនាគារគ្មាន​ការរៀបចំត្រឹមត្រូវ គ្មានអនាម័យ និងមានអំពើពុករលួយជាដើម​។​ ពួកគេ ​និង​មន្ត្រី​សង្គម​ស៊ីវិលបន្ត​ជំរុញ​រដ្ឋាភិបាល​កែ​លម្អ​បញ្ហា​នេះ​ឡើង​វិញ ដើម្បី​​ឲ្យ​ពន្ធនាគារ​សម​ជា​កន្លែង​អប់រំ​កែប្រែមនុស្ស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Prisoner #Jail
ក្រុម​​អង្គការ​សង្គមស៊ីវិល​ សមាគម បណ្ដាញសម្ព័ន្ធ សហជីព សហគមន៍​មូលដ្ឋាន​ទាំង​ជនជាតិ​ដើម​ភាគតិច និងទាំងមិនមែន​ភាគតិចចំនួន ៨៥ ស្ថាប័ន នៅថ្ងៃទី១៥ ខែវិច្ឆិកា រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍ ទទូច​ស្នើសុំឱ្យ​ទម្លាក់​រាល់ការ​រាល់ចោទ​ប្រកាន់ទាំង​ឡាយ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការ​ពារ​​ព្រៃឈើ និងធនធាន​ធម្មជាតិទាំងអស់ ឱ្យ​មានសេរីភាព​វិញដោយ​ឥតលក្ខខ័ណ្ឌ។

អានអត្ថបទពិស្តារ៖

#RFAKhmer #NGO #HumanRights #Landdispute #Prisoner
សមត្ថកិច្ច ចាប់ បាន អ្នកទោស រត់ គេច ខ្លួន ចំនួន ២នាក់ ចុងក្រោយ បន្ថែម ទៀត សរុប ៧ នាក់ បាន មក វិញ ហើយកាលពីថ្ងៃម្សិលមិញនេះ។ អ្នក ទោស ទាំង ២ នោះ ត្រូវ បាន សមត្ថកិច្ច ចាប់ បាន នៅ ភូមិ កោះហិប ឃុំ អូរស្វាយ ស្រុក បុររីអូរស្វាយសែនជ័យ បន្ទាប់ ពី ស្រាវជ្រាវ អស់ រយៈពេល ជាង ១ សប្តាហ៍។

អានអត្ថបទពេញ៖

#RFAKhmer #Prisoner #StungTreng
ក្រុម​គ្រួសារ​ និង​​សកម្មជនបក្សប្រឆាំង​ ស្នើសុំឲ្យ​តុលាការ​ក្រុងភ្នំពេញ​ ទម្លាក់​ចោល​បទចោទ​ប្រកាន់ ​និង​​ដោះលែង​​អ្នកជាប់ឃុំ​នយោបាយ ​នៅ​ថ្ងៃ​សវនាការ​ទ្រង់​ទ្រាយ​​ធំ​​នៅ​សប្តាហ៍​​ក្រោយ​នេះ។ ​មន្ត្រីសិទ្ធិមនុស្សយល់ថា ​សកម្មជនបក្ស​ប្រឆាំង​​ទាំងអស់​ នឹង​​រួចផុត​​ពី​​ការ​​ចោទ​ប្រកាន់ ​ប្រសិនបើ​ស្ថានភាព​នយោបាយ​ធូរស្រាល​​ឡើង​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #Prisoner #Freedom
សាច់ញាតិ​ឲ្យ​ដឹង​ថា អ្នកនយោបាយ​កំពុង​ជាប់ឃុំ ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង (Omicron) នៅក្នុង​ពន្ធនាគារ ដោយសារ​ការ​មិន​អាច​ប្រតិបត្តិ​វិធាន​សុខាភិបាល​បាន​ត្រឹមត្រូវ។ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ ទម្លាក់​ការចោទប្រកាន់​សកម្មជន​នយោបាយ សង្គម និង​អ្នកទោស​មនសិការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ការ​ឆ្លង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Jail #Prisoner #COVID19KH #Omicron
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មាន អ្នក ជាប់ ពន្ធនាគារ ជាង ៣ម៉ឺន នាក់ ក្នុង នោះ ជាង ៥០% ពាក់ព័ន្ធ នឹង គ្រឿងញៀន។

អានអត្ថបទបន្ថែម៖

#RFAKhmer #HumanRights #Prisoner #Drug
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២២ ខែសីហាឆ្នាំ២០២៣៖

៚អ្នកវិភាគ និងមន្រ្តីបក្សប្រឆាំងចាត់ទុកសម័យប្រជុំដំបូងរបស់រដ្ឋសភាអាណត្តិថ្មី ថាគ្មានតម្លៃ និងធ្វើឡើងបង្គ្រប់កិច្ច
៚ក្រុមអង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យបើកលំហសិទ្ធិសេរីភាព និងលើកកម្ពស់សីលធម៌សង្គម
៚ខ្មែរក្រោមជាង១០០​នាក់ធ្វើបាតុកម្ម​នៅមុខស្ថានទូតវៀតណាម​នៅរដ្ឋធានី​ វ៉ាស៊ីងតោន​ ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាមដោះលែង​សកម្មជន​ជាប់ឃុំ៤នាក់
៚សមត្ថកិច្ចកំពុងតាមចាប់ក្រុមខ្មាន់កាំភ្លើងចំនួន៧នាក់ទៀតរួមទាំងមេខ្លោងគ្រឿងញៀនតៃវ៉ាន់ផង
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #NorodomSihamoni #HengSamrin #HunSen #HunManet #ProtestAgainstHunManet #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #CandlelightParty #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists #DrugTraffickin #Prisoner #Taiwanese #SiemReap #ChinaReach
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Zdqa2WGFmKg
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ ២០២៣៖

១. មន្ត្រីគណបក្សប្រឆាំងរិះគន់ ការបង្កើនចំនួនគណៈរដ្ឋមន្រ្តី ថាជាការខ្ជះខ្ជាយថវិកាជាតិនិងមានអំពើពុករលួយកាន់តែច្រើន
២. មន្ត្រីសង្គមស៊ីវិលថា ក្រសួងអប់រំគួរបកស្រាយឲ្យបានច្បាស់លាស់រឿងយុវជនតវ៉ាដកក្របខ័ណ្ឌចេញពីវិទ្យាស្ថានជាតិកីឡា
៣. គ្លីនិកធ្មេញមួយក្នុងខេត្តសៀមរាបដែលក្រុមប្រដាប់អាវុធ ប្រើកាំភ្លើងរំដោះទណ្ឌិតគ្រឿងញៀន នៅបើកដំណើរការធម្មតា
៤. តើការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេសកម្ពុជានិងថៃ មានលក្ខណៈខុសគ្នាយ៉ាងណាខ្លះ?
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #Thai #HunSen #HunManet #SretthaThavisin #HunManetCabinet #ShamElection #DynasticRules #Student #Education #MoEYS #DrugTraffickin #Prisoner #Taiwanese #SiemReap
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/qVO4I-ibcag
ស្រ្ដីមួយចំនួនត្អួញត្អែរគ្មានជម្រក បន្ទាប់ពីផ្ទះត្រូវបានបំផ្លាញ ហើយប្ដីរត់គេចពីការចាប់ខ្លួនរបស់អាជ្ញាធរ
---
ក្រុមស្រ្ដីមួយចំនួនត្អួញត្អែរពីទុក្ខលំបាកដោយសារគ្មានទីជម្រក បន្ទាប់ពីផ្ទះសម្បែង ត្រូវបានអាជ្ញាធរចុះដុតបំផ្លាញចោល និងខ្លះបង្ខំឱ្យរុះរើចេញពីដី ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនសិលាដាម៉ិច (Seila Damex)។ ក្រុមស្រ្ដីទាំងនោះ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ឈ​​ប់ឱ្យសមត្ថកិច្ចបន្តតាមចាប់ខ្លួនពលរដ្ឋ និងដោះលែងអ្នកដែលបានចាប់ខ្លួន ឱ្យមានសេរីភាពវិញ។ ការស្នើនេះ បន្ទាប់ពីតុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនពលរដ្ឋ២៨នាក់ ក្នុងពន្ធនាគារ កាលពីថ្ងៃទី១១ ខែមីនា ពីបទហ៊ុំព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤៖

១. កម្មកររោងចក្រ Y & W Garment ប្រមាណ៥០០នាក់បិទផ្លូវតវ៉ា ទាមទារដំណោះស្រាយ ក្រោយថៅកែរត់ចោលរោងចក្រ
២. លោក ហ៊ុន ម៉ាណែត ថាព្រលានយន្តហោះអន្តរជាតិតេជោខេត្តកណ្ដាល ជាចក្ខុវិស័យរបស់ឪពុកលោក តែមិនបង្ហាញដំណោះស្រាយដីធ្លីសមរម្យជូនពលរដ្ឋ
៣. សហគមន៍និងសង្គមស៊ីវិលថា ការឃុំខ្លួនពលរដ្ឋ២៨នាក់រឿងវិវាទដីធ្លី នៅខេត្តព្រះវិហារ ជារឿងអយុត្តិធម៌
៤. វេទកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាជុំវិញនូវការដែលលោក ហ៊ុន សែន នៅតែបន្តប្រៀបធៀបស្ថានការណ៍បច្ចុប្បន្នណាមួយទៅនឹងលេខសូន្យនៃរបបខ្មែរក្រហមនោះ វាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈនយោបាយអ្វីខ្លះរបស់លោក
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #HengSour #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #IndepedentUnion #YWFactory #YWGarmentFactory #Bankruptcy #GarmentWorkers #Increasingdebt #LongTermWageLoss #LaborLaws #Poverty #HumanRights #MinistryofLabour #TechoTakhmaoInternationalAirport #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/woqTzRFgSbQ