វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.41K videos
79 files
7.32K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក ថាច់ សេដ្ឋា បដិសេធថាមិនបានចេញសែកអត់ប្រាក់ចំនួន ៥ សន្លឹក ដែលតុលាការថ្នាក់ក្រោមយកធ្វើជាភស្ដុតាងចោទប្រកាន់លោកនោះឡើយ
---
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បដិសេធថា លោកមិនបានចេញសែកស្អុយ ឬសែកអត់ប្រាក់ចំនួន ៥ សន្លឹកដូចការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមនោះឡើយ និងស្នើទៅតុលាការកំពូល ពិចារណាផ្ដល់យុត្តិធម៌ឱ្យលោក។ សំណើនេះ ធ្វើឡើងក្នុងពេលតុលាការកំពូល បើកសវនាការបណ្ដឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា នៅថ្ងៃទី២០ ខែឧសភា ដោយប្រឆាំងនឹង សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលផ្តន្ទាទោសលោកឱ្យ ជាប់ពន្ធនាគារ រយៈពេល ១៨ខែពីបទចេញសែកស្អុយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #SonChumChuon #ChoungChouNgy #CandlelightParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី១០] ​អ្នកដឹកនាំបាតុកម្ម​នៅកូរ៉េថាត្រកូល​ហ៊ុន​កំសាក​រត់គេច​ពី​បាតុករ​

​​#សម្ដីគូសថ្មចំណាំ៖​​​​ លោក​ យ៉ង់ ស៊ីណេត​ ​​យុវជន​​ខ្មែរ​ និង​សហ​ប្រធាន​ដឹកនាំ​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា​ត្រកូល​ហ៊ុន​កំសាក​ ​និង​រត់គេច​ពី​​បាតុកម្ម​កាល ពី​ថ្ងៃ​ទី១៩​ខែ​ឧសភា។​ ​លោក​ថា​ពេល​ដែល​ពលរដ្ឋ​ឈឺចាប់​កាន់​តែ​ច្រើន​ ​អ្នក​តវ៉ា​នឹង​របប​ផ្តាច់​ការ​កាន់​តែ​ខ្លាំង។​

#RFAKhmer #Cambodia #HunManet#HunSen#YangSinet#TheCPP​​ #OppositionParty#PoliticsKh#SouthKorea ​​#Protests#MigrantWorkers#CambodianWorkersInKorea#YoonSukYeol​​ #ForTheRecord#VerticalVideo
Cambodia’s top court hears appeal from convicted opposition figure
---
Cambodia’s Supreme Court on Monday heard an appeal from Candlelight Party Vice President Thach Setha who asked judges to overturn a lower court’s false check conviction that resulted in an 18-month prison sentence.
👉 https://www.rfa.org/english/news/cambodia/thach-setha-appeal-05202024154129.html
---
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍បដិសេធសំណើមេធាវីលោក កឹម សុខា ស្នើសុំឱ្យកោះហៅសមត្ថកិច្ចមកសួរដេញដោល
---
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ខកចិត្តដែលប្រធានក្រុមប្រឹក្សា សាលាឧទ្ធរណ៍ បដិសេធសំណើរបស់ពួកគាត់ ដែលបានស្នើសុំឱ្យកោះហៅមន្ត្រី នគរបាលមកសួរដេញដោល។ ការបដិសេធនេះ ដោយចៅក្រមលើកហេតុផលថា ការសួរដេញដោលមន្ត្រីនគរបាលយុត្តិធម៌ គួរធ្វើនៅដំណាក់ការចៅក្រមស៊ើបសួរ មិនមែនធ្វើនៅដំណាក់ការចៅក្រមជំនុំជម្រះនោះទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PoliticsKH #Treason #CNRP #OppositionParties #RulingParty #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ សកម្មជនបរិស្ថានដែលជាសមាជិកអង្គការមាតាធម្មជាតិ​លោក ថុន រដ្ឋា និង កញ្ញា ឡុង គន្ធា ថាពួកគេនៅតែបន្ដធ្វើការងារសង្គម​បើទោះជាមាន​ការ​គំរាមកំហែង​តាមរយៈ​ប្រព័ន្ធ​ច្បាប់ក៏ដោយ។ ​​
បទសម្ភាសន៍​ទាំងស្រុង​៖ https://youtu.be/K_rdodp0VHo

#RFAKhmer #Cambodia #Vietnam #HunManet #HunSen #PoliticsKH #EnvironmentalActivist #Advocacy #YouthKH #CourtKH #RFACallinShow #CallinShow
Parties finish campaigning ahead of Cambodia’s nationwide local vote
---
Political parties in Cambodia have wrapped up an eight-day campaign period ahead of Sunday’s provincial, municipal and district council elections that will feature candidates from the ruling Cambodian People’s Party and four other parties.
👉 https://www.rfa.org/english/news/cambodia/local-elections-campaign-05242024144632.html
---
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #PoliticsKH #CouncilElectionKH2024 #4thCouncilElectionKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤

១.មន្ត្រីរដ្ឋាភិបាលអះអាងថា ការសាងសង់ព្រែកជីកហ្វូណន នឹងប្រើប្រាស់លុយរបស់អ្នកវិនិយោគក្នុងស្រុក លើសពី៥១ភាគរយ
២.ក្រុមប្រឹក្សាឃុំបក្សប្រឆាំងមួយចំនួនសោកស្តាយមិនបានបោះឆ្នោត បណ្តាលមកពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលនៃគណបក្សកាន់អំណាច
៣.អគ្គនាយកដ្ឋានពន្ធនាគារបដិសេធមិនបញ្ជូនលោក នី ណាក់ ពីពន្ធនាគារដាច់ស្រយាលមកឃុំខ្លួននៅពន្ធនាគារភ្នំពេញតាមច្បាប់តម្រូវ
៤.តើប្រធានសភាដែលជាស្ត្រីដំបូងបង្អស់ បានធ្វើអ្វីខ្លះជួយដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត? … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
---
#RFAKhmer #Cambodia #Vietnam #Lao #Thailand #Burma #Myanmar #China #ChinaReach #PRC #USA #HunManet #HunSen #Mekong #MRC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #GeopoliticalTensions #FunanCanal #FunanTechoCanal #PoliticsKH #CouncilElectionKH2024 #4thCouncilElectionKH #NyNak #Agriculture #PrisonKH #KhuonSudary #PresidentNationalAssembly
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/x6uTBoH0ATU
Media is too big
VIEW IN TELEGRAM
អង្គការ​ឃ្លាំ​មើល​អំពើ​លាង​លុយ​កខ្វក់​ពិភពលោក «គួរ​ដាក់» កម្ពុជា​ក្នុង «បញ្ជី​ខ្មៅ»
---
វិទ្យាស្ថាន​សហរដ្ឋអាមេរិក​ដើម្បី​សន្តិភាព (USIP) ថ្មីៗ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ផ្តោត​អំពី​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ វិទ្យាស្ថាន​នេះ រក​ឃើញ​ថា ការណ៍​ដែល​អង្គការ​ឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​អន្តរជាតិ ឈ្មោះ ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF) ដក​កម្ពុជា​ចេញ​ពី​«បញ្ជី​ប្រផេះ»​នៃ​ក្រុម​ប្រទេស​លាងលុយ​កខ្វក់ កាល​ពី​ឆ្នាំ​២០២២ បាន​ចូលរួម​ចំណែក​ជំរុញ​ឱ្យ​មាន​ការលាងលុយ​កខ្វក់​ជា​លក្ខណៈ​ឧស្សាហកម្ម និង​ធ្វើ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​រីក​ដុះដាល​ខ្លាំង​នៅ​កម្ពុជា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3VikpCj
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #SamRainsy #PoliticsKH #1997GrenadeAttack #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការកំពូល បន្តសម្រេចឱ្យលោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ ១ឆ្នាំកន្លះ
---
តុលាការកំពូលនៅថ្ងៃទី ៣១ ខែឧសភា សម្រេចតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម ដែលផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារជាង ១ឆ្នាំកន្លះទុកជាបានការដដែល។ គ្រួសារ និងមន្ត្រីបក្សប្រឆាំងស្នើទៅតុលាការឱ្យដោះលែង លោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញ ដើម្បីពួកគេមានសិទ្ធិចូលរួមធ្វើនយោបាយ និងជួបជុំគ្រួសារ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #ChoungChouNgy #CandlelightParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសាលដីកា​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់លោក គា វិសាល នៅថ្ងៃទី១០ ខែមិថុនា
---
តុលាការកំពូល នៅថ្ងៃទី៣១ ខែឧសភា បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ដែលប្ដឹងមិនសុខចិត្ត ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី០៥ ខែឧសភា។ ប្រពន្ធរបស់លោក គា វិសាល គឺអ្នកស្រី ញ៉ែ សុខឿន ស្នើទៅតុលាការកំពូល រកយុត្តិធម៌ និងដោះលែងប្ដីឱ្យបាននៅក្រៅឃុំ ដោយថា ប្ដីរបស់លោកស្រីមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់ឡើយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KeaVisal #ChoungChouNgy #NationPowerParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer