វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. មេដឹកនាំ​គណបក្ស​នយោបាយ​ផ្ញើសារ​នយោបាយ​ផ្សេងៗគ្នា​នៅថ្ងៃបុណ្យ​មាឃបូជា
២. ប្រជាពលរដ្ឋជាង​៤០​នាក់ បន្តចូលរួម​ហែធម្មយាត្រា​លើកកម្ពស់​សីលធម៌សង្គម
៣. សង្គមស៊ីវិល​ថា ការដែល​រដ្ឋាភិបាល​តំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​នៅពេល​នេះ ជាការកេង​ចំណេញ​នយោបាយ
៤. ពលករខ្មែរ​មួយក្រុម​ធ្វើការ​នៅ​ប្រទេសថៃ​ដាច់ស្បៀង​ក្រោយពីថៅកែ​មិនបើកប្រាក់​ឱ្យជាច្រើន​ខែ
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen
មេដឹកនាំ​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ កំពុង​លាក់បាំង​អំពើ​ពុករលួយ​ និង​ទិន្នន័យ​ពិត​ប្រាកដ​នៃ​បំណុល​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្លាក់​ទៅ​ក្នុង​បន្ទាត់​​នៃ​ភាព​ក្រីក្រ​។ អ្នក​វិភាគ​សេដ្ឋកិច្ច​ថា បំណុល​សាធារណៈ​មិន​ទាន់​ធ្លាក់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​តែ​បំណុល​ឯកជន​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy #Debt
ប្រជាពលរដ្ឋ​ជាង​៤០នាក់ បន្តចូលរួម​ដង្ហែធម្មយាត្រា ​លើកកម្ពស់​សីលធម៌​សង្គម រៀបចំឡើង​ដោយ​សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។ ធម្មយាត្រានេះ បានទៅ​ដល់​ខេត្តពោធិ៍សាត់ហើយ គិតត្រឹម​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែទន្ទឹមគ្នា​នេះ អ្នកចូលរួម​ធម្មយាត្រា​មួយចំនួន​ខ្លះរងរបួស​ពងបែក​ជើង និង​ខ្លះទៀត​ហេវហត់ អស់កម្លាំង​ជាដើម។ ទោះយ៉ាងនេះ​ក្តី ពួកគេ​រំពឹង​ថា នឹង​ដើរ​ទៅ​ដល់​គោលដៅ​រូបសំណាក​អ្នកតាឃ្លាំងមឿង​តាមផែនការ​កំណត់​នៅត្រឹម​ថ្ងៃទី៧ ខែកុម្ភៈ ខាងមុខ។
#RFAKhmer #Cambodia #Politics #RFANews #China #ElectionKH2023 #CPP #CLP #HunSen
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១ គណបក្ស​ភ្លើង​ទៀន​បង្ហាញ​ពី​ការ​ផ្សះផ្សា​នយោបាយ​ដោយ​ការ​ចូល​រួម​រំលែក​ទុក្ខ​ប្អូន​ថ្លៃ​លោក​ ហ៊ុន សែន
២ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​យុវជន​កម្ពុជា​ជា​ច្រើន​នាក់​លាលែង​ពី​តួនាទី​គណបក្ស​ដោយ​សារ​រឿង​អាស្រូវ​ពុក​រលួយ
៣ អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត់ រម្លឹក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កំណត់​អ្នក​ចូល​រួម​ដង្ហែ​ធម្មយាត្រា​មិន​លើស​ពី​៥០​នាក់
៤ ក្រុម​យុវជន​និង​ព្រះសង្ឃ​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​ជា​ច្រើន​នៅ​តំបន់​អារ៉ែង
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #Politics #RFANews #CPP #CLP #HunSen #Pursat
គណបក្ស​នយោបាយ ដែលទទួល​បាន​ប្រជាប្រិយភាព​ក្នុងការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥ បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ២០២៣...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen
មន្ត្រី​គណបក្ស​ភ្លើងទៀន​បង្ហាញ​ពី​ការ​ផ្សះផ្សា​នយោបាយ និង​គោល​ជំហរ​លទ្ធិប្រជាធិបតេយ្យ​​ដោយ​ការ​ចូលរួម​រំលែក​ទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ។ អ្នក​តាមដាន​ស្ថាន​ការណ៍​សង្គម យល់​ឃើញ​ថា​ ការ​បន្ទន់​ឥរិយាបថ​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​ ជា​រឿង​ល្អ​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នៅ​មុន​ពេល​បោះឆ្នោត...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen
តុលាការ​ក្រុងភ្នំពេញ​គ្មាន​ភស្តុតាង​ចោទប្រកាន់​អតីមេឃុំ​ជាប់ឆ្នោត​បក្សប្រឆាំង​អ្នកស្រី កឹម តុលា ក្នុង​សំណុំរឿង​ញុះញង់ ប៉ុន្តែ​តុលាការ​នឹង​ប្រកាសសាលក្រម​នៅចុង​ខែកុម្ភ​ខាងមុខ ក្រោយ​បញ្ចប់​សវនាការ​ជំនុំជម្រះ​សាឡើង​វិញ​នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ មេធាវី និង​មន្រ្តីសិទ្ធិមនុស្ស​ស្នើដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នកស្រី កឹម តុលា ឱ្យ​មាន​សេរីភាព​ជួបជុំគ្រួសារ​ឡើងវិញ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen #SamRainsy #KemTola
មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​យុវជន​កម្ពុជា​ជា​ច្រើន​រូប​បាន​លាលែង​ពី​តំណែង ដោយសារ​មិន​ពេញ​ចិត្ត​ប្រធាន​គណបក្ស​ដោយ​ចោទ​ថា លោក ពេជ្រ ស្រស់ ទទួល​ប្រាក់​ពី​លោក ហ៊ុន សែន សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​លោក ពេជ្រ ស្រស់ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen #SamRainsy #KemTola
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះរួមមាន៖
១. មេធាវី​ដើមបណ្ដឹង​នៅតែប្ដឹង​លោក ថាច់ សេដ្ឋា ទោះមានការស្នើ​អោយសម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការក្តី
២. សកម្មជន​បក្សភ្លើងទៀន​នៅខេត្តកំពង់ធំ​ចោទអាជ្ញាធរ​បក្សកាន់អំណាច​ថា បន្តគំរាមកំហែង​ និង​លួច​ដកស្លាក​គណបក្ស
៣. មន្រ្តីគណបក្ស​កាន់អំណាច​ថា ការប្រើសម្ដី​អសុរោះ​ដាក់​បក្ស​ប្រឆាំង មិនមែន​ជារឿង​អសីលធម៌​នោះ​ទេ
៤. កម្មករ​រោងចក្រ សិន តៃ ហ្គាមែន បន្តការតវ៉ា​ថ្ងៃទី៣ បន្ទាប់ពីគ្មាន​ដំណោះស្រាយ​
រួមនឹង​ព័ត៌មានសំខាន់ៗ​មួយចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP
បុរសខ្មែរ​ម្នាក់​នៅខេត្តសៀមរាប​សម្រេច​ក្តីស្រមៃ​សាងសង់​ផ្ទះ​ដូច​យន្តហោះ។ លោក ច្រាច់ ពៅ អាយុ ៤៣ឆ្នាំ រស់នៅ​ខេត្តសៀមរាប បាន​សម្រេចក្តីស្រមៃ​ចង់ហោះហើរពេញមួយជីវិត​នោះ បាន​សាងសង់ផ្ទះ​ដែល​យក​គំរូ​តាម​យន្តហោះ។ ផ្ទះរបស់​លោក ច្រាច់ ពៅ នេះ សាងសង់អស់​ថវិកា​ ២ម៉ឺនដុល្លារ​អាមេរិក​ មាន​ទម្រង់​ដូចជា​តួយន្តហោះ ដែលមានកម្ពស់ ៦ ម៉ែត្រ (19.69 ហ្វីត) ពីដី មាន​បន្ទប់​គេងពីរ និងបន្ទប់ទឹក​មួយ។
👉 អានអត្ថបទនេះជាភាសាអង់គ្លេស
#RFAKhmer #Cambodia #Politics #RFANews #Airroplan #Home #ChrachPov #SiemReap #AngkorWat
ព័ត៌មាន​​សំខាន់ៗ ចំនួន ១០រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. លោក សម រង្ស៊ី ប្រកាស​ស្វាគមន៍​បណ្តឹង​របស់​លោក ហ៊ុន សែន រឿង​ចោទ​សម្លាប់​ប្អូនថ្លៃ...
👉 អានព័ត៌មានសង្ខេបប្រចាំថ្ងៃឡើងវិញ
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. រដ្ឋាភិបាល​ចាប់ផ្តើម​បិទមណ្ឌលព្រៃស្ពឺ ក្រោយ​មាន​មនុស្ស​ស្លាប់
២. សកម្មជន​ស្នើដកហូត​ដីចំណី​ឆ្នេរអូឈើទាល​មកជា​សម្បតិ្ត​រដ្ឋវិញ
៣. លោក ហ៊ុន សែន ទៅចិន​ស្របពេល​មានក្តីបារម្ភ​ពីការកើន​ឡើង​នៃ​ឥទ្ធិពលចិន
៤. ថៅកែ​ថៃយល់ព្រម​ផ្ដល់សំណង​ជូនពលករ​ខ្មែរ​ដែល​បញ្ឈប់​ពី​ការងារ
រួមនឹង​ព័ត៌មានសំខាន់ៗ​ជាច្រើន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen
ព័ត៌មានពេញនិយមប្រចាំសប្តាហ៍
មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​យុវជន​កម្ពុជា​ជា​ច្រើន​រូប​បាន​លាលែង​ពី​តំណែង ដោយសារ​មិន​ពេញ​ចិត្ត​ប្រធាន​គណបក្ស​ដោយ​ចោទ​ថា លោក ពេជ្រ ស្រស់ ទទួល​ប្រាក់​ពី​លោក ហ៊ុន សែន សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​លោក ពេជ្រ ស្រស់ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។
👉 អានព័ត៌មានពេញនិយមប្រចាំសប្តាហ៍
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ព័ត៌មានពេញនិយមប្រចាំសប្តាហ៍
មន្ត្រី ជាន់ ខ្ពស់ គណ បក្ស យុវជន កម្ពុជា ជា ច្រើន រូប បាន លាលែង ពី តំណែង ដោយសារ មិន ពេញ ចិត្ត ប្រធាន គណបក្ស ដោយ ចោទ ថា លោក ពេជ្រ ស្រស់ ទទួល ប្រាក់ ពី លោក ហ៊ុន សែន សម្រាប់ ប្រយោជន៍ ផ្ទាល់ ខ្លួន។ ប៉ុន្តែ លោក ពេជ្រ ស្រស់ បដិសេធ ការ ចោទ ប្រកាន់ នេះ។
👉 អានព័ត៌មានពេញនិយមប្រចាំសប្តាហ៍
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ព័ត៌មាន​​សំខាន់ៗ ចំនួន ១៥រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. លោក ហ៊ុន សែន និង​កូន​ប្រុស​ពីរ​នាក់​ជួប​ប្រធានាធិបតី​ចិន...
👉 ​អានព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy #China
សកម្មជន​បក្សភ្លើងទៀន​ដែលកំពុង​រស់​នៅ​ប្រទេស​ថៃ នៅថ្ងៃទី១៩ ខែកុម្ភៈ បន្ត​ជួបជុំ​ពលករ​ខ្មែរ​ជិត​៦០​នាក់​នៅ​ខេត្ត ឈុនបុរី ប្រទេសថៃ (Chhun Buri) ដើម្បី​ផ្សព្វផ្សាយពី​គោលនយោបាយ​បក្ស​របស់​ខ្លួន ដើម្បីរក​អ្នកគាំទ្រ​មុនការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ចាត់​ទុក​ការ​ជួបជុំ​នេះ​ថា ជា​សិទ្ធិ​សម្ដែង​មតិ​ផ្នែក​នយោបាយ ប៉ុន្តែត្រូវ​រក្សា​ជំហរ​ឱ្យ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #ThachSetha
ជិត​៣០ឆ្នាំ​​ជាមួយ​លោក​ ​សម រង្ស៊ី​ ​ជនភៀស​ខ្លួន​នយោបាយ​លោក​ ​សូ ដារា​​នៅ​រក្សា​ឆន្ទៈ​មុតមាំ​ជា​មួយ​អ្នក​ប្រជាធិបតេយ្យ​
​​
​​អង្គរក្ស​របស់​​លោក​ ​សម រង្ស៊ី​ ​ម្នាក់​ដែល​សល់​ជីវិត​ពី​ព្រឹត្តិ​ការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​​ពី​អាជ្ញាធរ​របស់​លោក​ ​ហ៊ុន សែន​ ​កំពុង​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ។​ ​តើ​អង្គ​រក្ស​នោះ​ជា​នរណា​ ​ហើយ​មានប្រវត្តិ​តស៊ូ​ដូច​ម្តេច​ខ្លះ​ដែរ?​

សូមចុចលើតំណរលីងនេះ (https://fb.watch/ksMifVIzWg/)​ ដើម្បីទស្សនា​សេចក្តី រាយការណ៍ព័ត៌មានរបស់លោក​ ​នៅ វណ្ណារិន​ ​ជា​វីដេអូ៕

#RFAKhmer #Cambodia #Khmer#Politics #activists #RFANews#ElectionKH2023 #CPP #CLP
---
👉 ទស្សនាវីដេអូ៖ https://fb.watch/ksMifVIzWg/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មនុស្ស​ទាំង​៥​នាក់​ដែល​ធ្វើ​ដំណើរ​តាម​នាវា​មុជទឹក​ទីតាន (Titan) បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ បន្ទាប់​ពី​ពួកគេ​ជិះ​នាវា​មុជទឹក​ចុះ​ទៅ​បាត​សមុទ្រ​ដើម្បី​ទស្សនា​សព​កប៉ាល់​ទេសចរណ៍​លំដាប់​ពិភពលោក​ដែល​លិច​កាល​ពី​ឆ្នាំ​១៩១២ ឈ្មោះ​ថា ទីតានិច (Titanic)។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មេបញ្ជាការ​ឆ្មាំ​ការពារ​សមុទ្រ​របស់​សហរដ្ឋអាមេរិក​លោក ចន ម៉រហ្គ័រ (John Mauger) ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃទី២២ មិថុនា ២០២៣។
រូបភាព៖ AP
#RFAKhmer #Cambodia #RFAnews #Titan #Titanic #northatlanticocean