វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជនជាតិ​ដើម​ភាគតិច​#ចារ៉ាយ​រាប់​រយ​គ្រួសារ រស់​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កៀក​ព្រំដែន​ប្រទេស​វៀតណាម អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ជួយ​ការពារ និង​អភិរក្ស ដើមឈើ​ធំៗ នៅ​លើ​កោះ​គ្រាំ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ កំពុង​ប្រឈម ការ​កាប់ បំផ្លិចបំផ្លាញ​ទ្រង់ទ្រាយ​ធំ​។ ប្រជា​សហគមន៍​នេសាទ រស់នៅ​តំបន់​នោះ ចាត់ទុក​កោះ​នេះ មាន​ទេសភាព​ធម្មជាតិ​ស្រស់បំព្រង ផ្តល់​ជម្រក​ត្រី​ពង​កូន បក្សាបក្សី និង ព្រៃ​ព្រឹក្សា ផ្តល់​ប្រយោជន៍​ច្រើន​ជួយ​សេដ្ឋកិច្ច​អ្នកភូមិ។
ព័ត៌មានពិស្ដារ...
#LoggingKH #Cambodia #RFAKhmer
សកម្មជន​ព្រៃឈើ ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​កំពុង​ជួយ​ថែរក្សា​ការពារ​ព្រៃ​ឱ្យ​ខ្មែរ​នៅក្នុង​ខេត្ត​ព្រះវិហារ​អំពាវនាវ​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យ​ចូលរួម​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ​ឱ្យ​ទាន់​ពេល​វេលា ប្រសិន​បើ​ចង់​រក្សា​ធនធាន​ធម្មជាតិ​នៅ​សេសសល់​ចុងក្រោយ​ឱ្យ​គង់វង្ស។

ការ​លើកឡើង​រអាន​ព័ត៌មាន​ពិស្ដារ... បស់​សកម្មជន​ព្រៃឈើ​នេះ ដោយ​សំអាង​ថា មក​ដល់​ពេល​នេះ​ព្រៃឈើ​ខ្មែរ​បន្ត​រង​ការ​បំផ្លិចបំផ្លាញ​មិន​ឈប់ឈរ ចំណែក​អ្នក​ការពារ​ព្រៃ រួម​ទាំង​សហគមន៍​ផង​ខ្វះ​ការ​គាំទ្រ និង​ប្រឈម​គ្រោះថ្នាក់​កាន់តែ​ខ្លាំង។

#Ben #DavisBenjaminJoseph #forestkh #loggingkh #deforestation #RFAKhmer #វិទ្យុអាស៊ីសេរី
សមាជិក​សហគមន៍​ការពារ​ព្រៃ​ឡង់ លោក អ៊ុក ម៉ៅ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ប្តឹង​លោក​ទៅ​តុលាការ​ពី​បទ​កាប់​រុករាន​ដី​ព្រៃ​អភិរក្ស។ អ្នកការពារ​ព្រៃឡង់​រូប​នេះ ចាត់ទុក​ពាក្យ​បណ្តឹង​នេះ ជា​ល្បិច​មូល​បង្កាច់ ដើម្បី​កាច់​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​លះបង់​ការពារ​ព្រៃឈើ ព្រោះ​ខ្លាចក្រែង​ប៉ះពាល់​ប្រយោជន៍​ឈ្មួញ និង​មន្ត្រី​ខិលខូច។
ព័ត៌មាន​ពិស្ដារ...
#environment #loggingkh #Cambodia #preylang #វិទ្យុអាស៊ីសេរី
ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​អះអាង​ថា សកម្មភាព​ឈូស​ឆាយ និង​កាប់​ឈើ​មានតម្លៃ​ក្នុង​ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ បាន​រលាយ​ហិនហោច​ស្ទើរតែ​ទាំងស្រុង ទើប​ឃើញ​មន្ត្រី​បរិស្ថាន​ចុះ​ពិនិត្យ និង​សិក្សា​ពី​ផល​ប៉ះពាល់​នានា។ មន្ត្រី​សង្គម​ស៊ីវិល​សោកស្តាយ ដែល​អាជ្ញាធរ​ជំនាញ​ផ្តល់​កិច្ច​អន្តរាគមន៍​យឺតយ៉ាវ ធ្វើ​ឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ទើប​ចុះ​ដោះស្រាយ​តាម​ក្រោយ។
អាន​ព័ត៌មាន​ពិស្ដារ...
#Forestkh #Cambodia #loggingkh #RFAKhmer #វិទ្យុអាស៊ីសេរី
ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​ជា​បញ្ហា​ចោទ​ដដែល​បើ​ទោះ​បីជា លោក ហ៊ុន សែន និង​គូកន​របស់​ខ្លួន​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​មូលដ្ឋាន​តែងតែ​បង្ហាញ​សាធារណជន​ថា មិនមាន​បទល្មើស​ព្រៃឈើ​ក៏ដោយ ប៉ុន្តែ​សកម្មជន​ព្រៃឈើ និង​ប្រជា​សហគមន៍​មូលដ្ឋាន​តែងតែ​បារម្ភ និង​ចេញ​របាយការណ៍ ថា អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ឃុបឃិត​គ្នា​បើកដៃ​ឱ្យ​ជនល្មើស​ចូល​កាប់​ព្រៃ​ជា​បន្តបន្ទាប់​តាមរយៈ​ការ​ប្រព្រឹត្ត​អំពើពុករលួយ។
ព័ត៌មាន​ពិស្ដារ...
#Loggingkh #forestkh #hunsen #Cambodia #RFAKhmer
អ្នកឃ្លាំមើល​ព្រៃឈើ ក្រុម​យុវជន និង​ពលរដ្ឋ​សោកស្តាយ ចំពោះ​ការ​និយាយ​ដៀមដាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​អ្នក​រិះគន់ រឿង​បាត់បង់​ព្រៃឈើ​ថា គឺជា​ជន​អគតិ និង​ជា​ក្រុម​បក្ស​ប្រឆាំង ដែល​នាំគ្នា​ទៅ​កាប់​ទន្ទ្រានព្រៃ​ធ្វើ​កសិកម្ម ដើម្បី​បង្កបង្កើនផល នាំ​ឱ្យ​ព្រៃឈើ​បាត់បង់​។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​នឹង​ដកហូត​ដីធ្លី​របស់​អ្នក​ដែល​រិះគន់​ទាំងអស់ ដែល​កាន់កាប់ ក្រោយ​ទសវត្សរ៍​ទី៧០ ដើម្បី​យក​ដី​ដាំ​កូនឈើ​ឡើងវិញ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #loggingkh #Cambodia #HunSen
យុវជន​ស្រឡាញ់​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ដាំ​កូនឈើ​៦​ពាន់​ដើម​(៦.០០០​ដើម​) នៅ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័នត​ដើម្បី​បំពេញ​លើ​ផ្ទៃដី​ដែល​សឹក​រេចរឹល​គ្មាន​ដើមឈើ​។ ចំណែក​សកម្មជន​ការពារ​ព្រៃឈើ ថា យុវជន​និង​ពលរដ្ឋ​គួរ​ចូលរួម​ក្នុង​សកម្មភាព​ការពារ​បទល្មើស​ព្រៃឈើ បន្ថែម​ពីលើ​ការ​ដាំ​កូនឈើ​ឡើងវិញ​។ ទន្ទឹម​គ្នា​នេះ ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ចូលរួម និង​បើកចំហ​ដល់​ពលរដ្ឋ យុវជន សកម្មជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ដោយ​បញ្ឈប់​នូវ​ការ​គំរាមកំហែង​និង​ការ​លាប​ពណ៌​ទៅ​លើ​ពួកគេ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #forestkh #loggingkh
យុវជន​បរិស្ថាន និង​សង្គម​ស៊ីវិល ជំរុញ​ដល់​រដ្ឋាភិបាល បើក​ឱកាស​ដល់​យុវជន និង​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​កម្ពុជា​ដែល​នៅសល់ ។ ពួកគេ​យល់​ឃើញ​ថា បើ​គ្មាន​ការ​ចូលរួម​ការពារ​ពី​យុវជន និង​សហគមន៍​នោះ​ទេ ព្រៃឈើ​កាន់តែ​បាត់បង់​បន្ថែម​ទៀត ។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​ត្រូវ​បើក​ជំហរ​សិទ្ធិ​សេរីភាព​ដល់​យុវជន និង​សហគមន៍​មូលដ្ឋាន​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​ចូលរួម​ល្បាត​ព្រៃ និង​បញ្ឈប់​ការ​លាប​ពណ៌​យុវជន​ពី​និន្នាការ​នយោបាយ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #loggingkh #youthkh #Cambodia
RFA Video Watermark_1920.00_00_08_06.Still001.jpg
1.6 MB
ក្រុម​យុវជន​រក​ឃើញ​ការ​លួច​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​​ក្នុង​តំបន់​អារ៉ែង​នៅ​​តែ​បន្ត​កើន​ឡើង​
​​
​​​ក្រុម​យុវជន​និង​ព្រះសង្ឃ​ជិត​៣០នាក់​និង​អង្គ​ដែល​ស្រលាញ់​បរិស្ថាន​​បាន​ចុះ​សិក្សា​ក្នុ​ងតំបន់​ព្រៃ​អារ៉ែង​ស្ថិត​ក្នុង​ខេត្ត​កោះកុង​ ​កាល​ពីចុង​ខែ​មេសា​កន្លង​ទៅ។​ ​ពួក​គេ​អះអាង​ថា​មាន​ករណី​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅ​តំបន់​អារ៉ែង​នេះ​ ​បាន​កើន​ឡើង​ច្រើន ​​ធ្វើឱ្យ​ពួក​គេ​បារម្ភ​ពី​ជោគ​វាសនា​តំបន់​នេះ​នៅ​ថ្ងៃ​អនាគត។​ ​យុវជន​ ​និង​មន្រ្តី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ ​និង​ការ​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។​សូមទស្សនាសេចក្តីរាយការណ៍របស់ ​លោក​ ​នៅ វណ្ណារិន ​ជា​វីដេអូនៅត្រង់នេះ៖​​ https://fb.watch/kjwB8nBToe/
​​
#RFAKhmer #Cambodia #loggingkh #areng #environment #environmentalactivists #deforestation #logging #kohkong
---
👉 ទស្សនាវីដេអូ៖ https://fb.watch/kjvuPrBZs_/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ប្តូរផ្តាច់​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​

​ព្រះ​តេជគុណ​ ​ថូ ធូរស់​ ​ចំណាយ​ពេល​ជិត​​១០ឆ្នាំ​ដើម្បី​ការពារ​ធនធាន​​ធម្មជាតិ​ នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ ​ខេត្ត​ឧត្តរ​មាន​ជ័យ។​​ ព្រះអង្គ​ធ្វើ​កិច្ច​ការ​ការងារ​អភិរក្ស​ព្រៃ​នេះ​ ​ដោយ​ស្ម័គ្រចិត្ត​ ​ជា​មួយ​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន។​ ​ទោះ​បី​ជា​ធ្លាប់​រង់​ការ​គំរាម​កំហែង​ ​និង​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​ថា​ព្រះអង្គ​ជា​ក្រុម​ប្រឆាំង​ ​ដោយ​សារ​តែ​ការពារ​​ព្រៃឈើ​​​ប៉ះពាល់​ប្រយោជន៍​អ្នក​មាន​លុយ​ មាន​អំណាច​ចំនួន​ក៏​ដោយ ​​ក៏ប៉ុន្តែ​ ព្រះ​អង្គ​​ប្ដេជ្ញា​ថា​នឹង​បន្ត​ការពារ​​ព្រៃ​​​​សហគមន៍​​មួយ​នេះ​ឱ្យ​បាន​គង់​វង្ស។​ សូមទស្សនាសេចក្តីរាយណ៍របស់លោក​ ​នៅ វណ្ណារិន​ ​​ជា​វីដេអូដោយចុចនៅត្រង់នេះ៖ https://fb.watch/kL9raS2ffP/

#RFAKhmer #Cambodia #forestkh #logging #loggingkh #monk #environmentalActivists #Deforestation

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉

/ rfakhmervideo
👉 twitter.com/RadioFreeAsiaKH
ការ​ស៊ើបអង្កេត​របស់​សារព័ត៌មាន​អាមេរិក និង​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ចក្រភព​អង់គ្លេស​រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ការពារ តាម​រយៈ​ការ​ទទួល​ទិញ​ឈើ​ខុស​ច្បាប់ ពី​ក្រុម​អ្នក​កាប់​ឈើ​។ សកម្មជន​ព្រៃឈើ ទាមទារ​ឱ្យ​អាជ្ញាធរ គួរ​មាន​វិធានការ​បង្ក្រាប​លើ​សកម្មភាព​កាប់​ឈើ​ធ្វើ​អុស ឱ្យ​ដូច​គ្នា​នឹង​ការ​កាប់​ឈើ​ប្រណីត ទើប​អាច​ការពារ​ព្រៃឈើ​កុំ​ឱ្យ​បាត់បង់។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #logging #loggingkh #factory #deforestation