វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​យូនីសេហ្វ (Unicef) ថា​​ការបើក​​សាលារៀន​​ឡើង​​វិញ មិន​អាច​​ពន្យា​​ពេល​​បន្ត​ទៀត​ទេ។ អង្គការយូនីសេហ្វ ថា​សាលា​ដែលគួរ​បើកវិញ​មុន​គេ គឺ​សាលា​បឋមសិក្សា សាលាមត្តេយ្យ​សិក្សា​ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​តូចៗ ប៉ុន្តែ​គួរបើក​ដោយ​អនុវត្ត​តាម​វិធានការ​​សុវត្ថិភាព​ឲ្យ​បាន​សមស្រប។ អានអត្ថបទពេញ
#RFAKhmer #Education #UNICEF #Children #School #COVID19
រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​​ប្រមាណ​ជាង ៣លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា​សម្រាប់​គម្រោង​អាហារូបករណ៍​ ដើម្បី​លើកកម្ពស់​ធនធាន​មនុស្ស​នៅកម្ពុជា​ក្នុង​ឆ្នាំ​២០២១។ តាមរយៈគម្រោងនេះ មន្ត្រី​រដ្ឋាភិបាល​ ​ចំនួន ​២៦​រូប ​ក្នុងនោះ​ ២៤​រូប​សំរាប់រៀនថ្នាក់អនុបណ្ឌិត និង ២រូប​ទៀត រៀន​ថ្នាក់​បណ្ឌិត ដែល​នឹង​ទៅ​បន្តការ​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Education #Japan #Donated #3Million #Cambodia
ក្រុមហ៊ុន​សុកហ្វីន (SOCFIN-KCD) ដែល​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ខ្នាត​ធំ​មួយ​នៅ​ខេត្ត​មណ្ឌលគិរី ​ចេញ​​សេចក្ដី​ប្រកាស​ព័ត៌មាន ​ច្រានចោល​ការចោទ​ប្រកាន់​ទាំងឡាយ​ របស់​តំណាង​ជនជាតិភាគតិច​ព្នង ៩៧​គ្រួសារ ក្នុង​រឿង​ជម្លោះដីធ្លី​កាល​ពី​ជាង ​៦​ឆ្នាំ។ ក្រុមហ៊ុន​អះអាង​ថា ​ខ្លួន​បាន​ប្រតិបត្តិការ​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​វិនិយោគ​របស់​រដ្ឋាភិបាល​កម្ពុជា​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme#Education #SOCFINKCD #landdispute #MondolKiri
អានអត្ថបទព័ត៌មានស្តីពីកម្ពុជាតាមរយៈ #RFAKhmer
An agreement with China to include mandatory Mandarin language classes in Cambodia’s public secondary schools has Cambodian educators worried about growing Chinese influence that will undermine the kingdom’s culture and sovereignty.

👉 Read Full Article

#RFAKhmer #Cambodia #China #ASEANCambodia #Education #MandarinLanguage
កូនៗ​របស់​អ្នក​នយោបាយ គណបក្ស​សង្គ្រោះជាតិ ដែលរស់​នៅ​ភៀសខ្លួន​ក្នុង​ប្រទេសថៃ​បាត់​បង់​ឱកាស​រៀន​សូត្រ ព្រោះ​ឪពុកម្ដាយ​រវល់​តែ​លាក់ខ្លួន​ក្នុង​ទីសុវត្ថិភាព និង​ផ្លាស់ប្តូរ​ទី​កន្លែង​រស់​នៅ​ញឹកញាប់​ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ខ្មែរ។ ពួកគាត់​សង្ឃឹម​លើ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ បញ្ជូន​គ្រួសារ​ពួកគាត់​ទៅ​ប្រទេស​ទី៣ ដើម្បី​ឲ្យ​កូនៗ​មាន​ឱកាស​ចូល​រៀន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP #Education #Students
បេក្ខជន​ជា​ច្រើន​នាក់​បាន​បោះបង់​ការ​ប្រឡង​ក្នុង​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ២០២២។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​បោះបង់​ការ​ប្រឡង​របស់​យុវជន​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​របស់​ប្រទេស​ជាតិ​នៅ​ពេល​ខាង​មុខ ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ប្រព័ន្ធ​អប់រំ​ចាប់​ពី​ថ្នាក់​ទាប​ឡើង​វិញ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Education #highschool #exam #BacII2022
ក្រសួងអប់រំ យុវជន និង​កីឡាបង្កើត​ក្រុម​អធិការកិច្ច​មួយចុះស្រាវជ្រាវ​ជុំវិញ​ករណី​ប្រធាន​មន្ទីរ​អប់រំ​ខេត្តត្បូងឃ្មុំ​ម្នាក់​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើរលួយ​ជាពិសេស​បាន​កេងប្រវ័ញ្ច​យក​ប្រាក់ពី​បុគ្គលិក​របស់​ខ្លួន​ក្នុង​ចំនួន​រាប់រយ​លាន​រៀល ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Education #MoE #TbongKhmum #Corruption
ក្មេងស្រី​ជិះកង់ឌុបប្អូន​ទៅ​សាលារៀន​​នៅក្បែ​​រាជធានី​ភ្នំពេញ កាលពីថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ សិស្ស​សាលា​ភាគច្រើន​នៅ​កម្ពុជា​ តែងតែ​ជិះកង់ ឬ ដើរ​ទៅ​សាលារៀន​​ជា​រៀងរាល់​ថ្ងៃ។
រូប៖ AP
#RFAKhmer #Cambodia #PhotoOfTheWeek #CambodiaDailyLife #SchoolChildren #Education #PhnomPenh
យុវតី​មួយ​រូប​បាន​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា ដើម្បី​ដាក់​សៀវភៅ​ឱ្យ​សាធារណជន​អាន​ដោយ​ឥត​គិត​ថ្លៃ នៅ​សួន​ច្បារ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ។ យុវតី​រូប​នេះ គឺ​កញ្ញា ឆែម ស្រីគា ហៅ​ខ្លឹមសារ។ នាង​មាន​បំណង​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ផុសផុល​ក្នុង​ការ​អាន​សៀវភៅ ដែល​ជា​ឃ្លាំង​ផ្ទុក​ចំណេះដឹង និង​បំណិន​ជីវិត។ តើ​យុវតី ឆែម ស្រីគា មាន​ប្រវត្តិ​យ៉ាងណា?
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #HumanRights #Books #Reading #Education
Media is too big
VIEW IN TELEGRAM
សាលាបឋមសិក្សាគងឆា ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាសាលានៅទីជនបទដាច់ស្រយាល និងឆ្ងាយពីផ្ទះអ្នកភូមិជាង ១០គីឡូម៉ែត្រ។ សាលានេះ មានបន្ទប់រៀនចំនួន ៣ បន្ទប់បណ្ណាល័យ ១ មានសិស្សាប្រមាណជាង ១៦០ នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ មានគ្រូបង្រៀនក្របខណ្ឌការងារ និងនាយកសាលាចំនួន ៣នាក់ ។ សាលាដែលនៅជាប់ជើងភ្នំមួយកន្លែងនេះ បានជួបបញ្ហាខ្វះគ្រូបង្រៀន សម្ភារៈសិក្សា និងសម្ភារៈបង្រៀន។ ក្រៅពីនេះ សាលាក៏កំពុងខ្វះបង្គន់ បន្ទប់ទឹក អណ្តូងទឹក ជាដើម។ គ្រូបង្រៀន និងថ្នាក់ដឹកនាំសាលាបឋមសិក្សាគងឆា ស្នើទៅរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យអប់រំ នៅតាមតំបន់ជនបទ ដើម្បីធ្វើយ៉ាងណាមានថ្នាក់រៀន និងគ្រូគ្រប់គ្រាន់ សម្រាប់អប់រំសិស្សឱ្យបានចប់ថ្នាក់បឋមសិក្សា។
#RFAKhmer #Cambodia #KohKong #RuralSchool #PrimarySchool #KongCha #Teachers #Student #Education #MoEYS
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​លោក ហង់ ជួនណារ៉ុន៖ «សាលារៀន​មិន​ត្រូវ​ប្រឡូកប្រឡាក់​រឿង​នយោបាយ»
---
លោក ហង់ ជួនណារ៉ុន បាន​ហាម​សិស្ស​មិន​គួរ​ខ្វល់​រឿង​នយោបាយ​ឡើយ ហើយ​លើស​ពី​នេះ លោក​តែង​សម្រេច​លុប​ឈ្មោះ​គ្រូ​បង្រៀន​ណា ដែល​បង្ហាញ​ជំហរ​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ពី​ក្របខ័ណ្ឌ​ជា​មន្ត្រី​រាជការ អំឡុង​ពេល​លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រយៈពេល​ពីរ​អាណត្តិ​មក​នេះ​។ នៅ​ក្នុង​ការ​រៀបចំ​ផ្ទេរ​អំណាច​ត​ពូជ​របស់​ខ្លួន លោក ហ៊ុន សែន សម្រេច​រក្សា​ទុក​លោក ហង់ ជួនណារ៉ុន ឱ្យ​បន្ត​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នេះ​ទៅ​មុខ​ទៀត​។
#RFAKhmer #Cambodia #HunSen #HunManet #Hangchhunnaron #Education #ElectionKH2023 #ShamElection #CambodiaFamilyRun #HunManetCabinet

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០២៣៖

១.មន្ត្រីគណបក្សប្រឆាំងរិះគន់ការបង្កើនចំនួនគណៈរដ្ឋមន្រ្តី ថាជាការខ្ជះខ្ជាយថវិកាជាតិ
២.មេដឹកនាំពិភពលោក ដែលផ្ញើសារអបអរលោក ហ៊ុន ម៉ាណែត ភាគច្រើនមកពីប្រទេសផ្តាច់ការ
៣.សកម្មជនបក្សប្រឆាំងដែលរងការវាយដំនៅថៃ ទាមទារឲ្យរដ្ឋាភិបាលោក ហ៊ុន សែន បញ្ចប់អំពើហិង្សាលើអ្នករិះគន់
៤.មន្ត្រីសង្គមស៊ីវិលជំរុញឲ្យក្រសួងអប់រំដោះស្រាយដោយយុត្តិធម៌ជូនយុវជន ដែល តវ៉ាចំពោះការដកឈ្មោះចេញពីវិទ្យាស្ថានជាតិកីឡា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #ShamElection #DynasticRules #CandlelightParty #Taiwanesedruglord #CandlelightParty #CLP #CNRP #Activists #Thailand #Student #Education #MoEYS
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/bSL2zH7Vkuk
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ ២០២៣៖

១. មន្ត្រីគណបក្សប្រឆាំងរិះគន់ ការបង្កើនចំនួនគណៈរដ្ឋមន្រ្តី ថាជាការខ្ជះខ្ជាយថវិកាជាតិនិងមានអំពើពុករលួយកាន់តែច្រើន
២. មន្ត្រីសង្គមស៊ីវិលថា ក្រសួងអប់រំគួរបកស្រាយឲ្យបានច្បាស់លាស់រឿងយុវជនតវ៉ាដកក្របខ័ណ្ឌចេញពីវិទ្យាស្ថានជាតិកីឡា
៣. គ្លីនិកធ្មេញមួយក្នុងខេត្តសៀមរាបដែលក្រុមប្រដាប់អាវុធ ប្រើកាំភ្លើងរំដោះទណ្ឌិតគ្រឿងញៀន នៅបើកដំណើរការធម្មតា
៤. តើការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេសកម្ពុជានិងថៃ មានលក្ខណៈខុសគ្នាយ៉ាងណាខ្លះ?
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #Thai #HunSen #HunManet #SretthaThavisin #HunManetCabinet #ShamElection #DynasticRules #Student #Education #MoEYS #DrugTraffickin #Prisoner #Taiwanese #SiemReap
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/qVO4I-ibcag
Media is too big
VIEW IN TELEGRAM
កុមារ​មួយ​ចំនួន​នៅ​ស្រុកសណ្តាន់ បោះបង់​ចោល​ការសិក្សា​ដោយសារ​គ្មាន​សាលារៀន​ត្រឹមត្រូវ
---
កុមារ​មួយ​ចំនួន​នៅ​ភូមិរំចេក និង​ភូមិអូរក្រញូង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បន្ត​បោះបង់​ចោល​ការសិក្សា​ដោយសារ​តែ​ពុំមាន​សាលារៀន​ត្រឹមត្រូវ​ និង​ខ្វះ​គ្រូ​បង្រៀន​ទៀងទាត់។
#RFAKhmer #Cambodia #KompongThom #SandannDistrict #RumchekVillage #OkraNhoung #HangchuonNaron #HunManet #Education #SchoolChildrenDropOut #SchoolShortage

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣៖

១. តុលាការមិនអនុញ្ញាតឱ្យយុវជនចលនាមាតាធម្មជាតិចេញទៅទទួលពានរង្វាន់អន្តរជាតិនៅប្រទេសស៊ុយអែត
២. អង្គការសហប្រជាជាតិថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសឆបោកតាមអនឡាញ និងការជួញដូរមនុស្ស
៣. មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគ ស្នើដល់រដ្ឋាភិបាលឱ្យស្តារគុណភាពឧត្ដមសិក្សាដើម្បីតាមទាន់ប្រទេសជិតខាង
៤. អ្នកភូមិថា ដីព្រៃសហគមន៍ភ្នំបាក់ ខេត្តក្រចេះ កំពុងរងការកាប់ទន្ទ្រាន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Sweden #SEA #Mekong #UN #UNODC #HumanTrafficking #Drugs #CyberScams #Scamdemic #HunManet #MotherNatureCambodia #RightLivelihoodAward #Education #Podcast #CambodiaThisWeek #SamPoly #ChunChanboth
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/qQPLBKTp6LQ
#កម្រងរូបភាព៖ គ្រូបង្រៀនទាមទាររដ្ឋាភិបាលបើកលំហសេរីភាពបង្កើតសហជីពតាមសាលារៀន និងតំឡើងប្រាក់ខែសមរម្យ
---
មន្ត្រីសង្គមស៊ីវិល សហជីព អាណាព្យាបាលសិស្ស និងមន្ត្រីគណបក្សភ្លើងទៀន ប្រមាណ២០០នាក់ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៥តុលា។ ពួកគេបានទាមទារឱ្យរដ្ឋាភិបាលគិតគូរពីសេរីភាពរបស់គ្រូបង្រៀន និងតំឡើងប្រាក់ខែគ្រូបង្រៀនឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន។
---
#RFAKhmer #Cambodia #HunManet #WorldTeachersDay #Education #MinimumWage #Teacher #OukChhayavy #RongChhun
Media is too big
VIEW IN TELEGRAM
គ្រូបង្រៀនទាមទាររដ្ឋាភិបាលបើកលំហសេរីភាពបង្កើតសហជីពតាមសាលារៀន និងតំឡើងប្រាក់ខែសមរម្យ
---
មន្ត្រីសង្គមស៊ីវិល សហជីព អាណាព្យាបាលសិស្ស និងមន្ត្រីគណបក្សភ្លើងទៀន ប្រមាណ២០០នាក់ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៥តុលា។ ពួកគេបានទាមទារឱ្យរដ្ឋាភិបាលគិតគូរពីសេរីភាពរបស់គ្រូបង្រៀន និងតំឡើងប្រាក់ខែគ្រូបង្រៀនឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន។
#RFAKhmer #Cambodia #HunManet #WorldTeachersDay #Education #MinimumWage #Teacher #OukChhayavy #RongChhun

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH