វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកជំនាញ និង​ក្រុមអ្នកវិភាគ​នយោបាយ លើកឡើងថា កម្ពុជា​គួរទាញយក​ប្រយោជន៍​ពី​ការធ្វើជា​សហប្រធាន​កិច្ចប្រជុំកំពូល​អាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) ដោយផ្តោតលើ​ការស្តា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​ទទួលបាន​មកវិញ​នូវ​ការអនុគ្រោះពន្ធ EBA ២០% ពីសហភាព​អឺរ៉ុប។ ទោះយ៉ាងណា ពួកគេ​មិនរំពឹងថា​អាចនឹងមាន​ដំណោះស្រាយ​អំពីបញ្ហា EBA នេះ សម្រាប់​កម្ពុជាឡើយ ពីព្រោះតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្តធ្វើផ្គើន និង​បង្កើន​យុទ្ធនាការ​បង្ក្រាបមកលើ​សំឡេងប្រឆាំង សហជីព និង​សង្គមស៊ីវិល ផ្ទុយពី​ការចង់ឃើញ​របស់​សហភាពអឺរ៉ុប។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-សហភាព​អឺរ៉ុប ខណៈ​បក្ស​ប្រឆាំង​ត្រៀម​ធ្វើ​បាតុកម្ម​ស្វាគមន៍។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
លោក​អ្នក​នាង​ជា​ទី​មេត្រី!
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃអង្គារ ទី១៣ ខែ​ធ្នូ​នេះ យើង​នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ដែល​កម្ពុជា​បាត់បង់​ពី​សហភាព​អឺរ៉ុប។
#RFAKhmer #Cambodia #Politics #ASEAN2022 #EU #EBA #RFANews
👉 JOIN WITH US
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅរាត្រីនេះរួមមាន៖
១. លោក ហ៊ុន សែន គំរាមកំហែងពលរដ្ឋខ្មែរ​ដែលគ្រោងធ្វើបាតុកម្មប្រឆាំងលោក នៅទីក្រុង ព្រុចសែល (Brussels)
២. លោក ស ខេង បញ្ជាឱ្យអាជ្ញាធរតាមចាប់​ក្រុមឧក្រិដ្ឋជនដែលរក្សាទុកគ្រឿងញៀនជិត ១តោននៅខេត្តព្រះសីហនុ
៣. ពលរដ្ឋខេត្តសៀមរាបជិត២០០គ្រួសារ ចេញតវ៉ាដោយអះអាងថា អាជ្ញាធរអប្សរា​យកដីកេរ ឪពុកម្តាយរបស់ពួកគាត់ទាំងស្រុង
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នឹងពិភាក្សាពីថា តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បី ដោះស្រាយ បញ្ហាបាត់បង់ EBA ២០% ក្នុងនាមជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប
រួមជាមួយ​ព័ត៌មាន​សំខាន់ៗ​ជាច្រើនទៀត...!
#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួមមាន៖
១. សេចក្តីរាយការណ៍​ព័ត៌មាន​ពី​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅអឺរ៉ុប
២. សាលាឧទ្ធរណ៍​បើកសវនាការ​លើ​បណ្ដឹង​ទាស់​របស់​លោក សុន ឆៃ ករណីបណ្តឹង​បរិហាកេរ្តិ៍​បក្ស​កាន់​អំណាច និងគជប
៣. អង្គការ​សង្គមស៊ីវិល​រួមគ្នា​ស្នើ​រដ្ឋាភិបាល​កែលំអស្ថានភាព​សិទ្ធិមនុស្ស
៤. អាជ្ញាធរខេត្តសៀមរាប​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ អបអរការ​នៃ​ការ​ចុះបញ្ជី​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ជាបេតិកភណ្ឌពិភពលោក
រួមជាមួយព័ត៌មាន​ព័ត៌មានសំខាន់ៗ​ជាច្រើនទៀត...!
#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
រូបភាព​ពីសកម្មភាពពលរដ្ឋនៅ​អឺរ៉ុប​ដើមកំណើតខ្មែរ​បាននាំគ្នាដាក់ញ្ញត្តិទៅស្ថាប័នមួយចំនួន រួមមាន ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការពិសេស ស្នើឲ្យពិនិត្យករណី លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រើប្រាស់ទឹកដីអឺរ៉ុប គំរាមកំហែងពលរដ្ឋដែលទៅធ្វើបាតុកម្មប្រឆាំងវត្តមានលោកនៅក្នុងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប កាលពីថ្ងៃទី១៤ ធ្នូ។
រូបភាពដោយ​លោក Chun Chanboth-RFA
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH
#RFAKhmer #Khmer #Cambodian #EU #HunSen
ព័ត៌មាន​សំខាន់ៗ​ចំនួន ១០ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២៖ ៣. ពលរដ្ឋអឺរ៉ុប​ ដើម​កំណើត​ខ្មែរ​ ដាក់​ញ្ញត្តិទៅ​ក្រុម​ប្រឹក្សា​អឺរ៉ុប​និង​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ពិនិត្យ​លើ​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. មន្ត្រី​សង្គមស៊ីវិល និង​មេធាវី រិះគន់ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​លើសំណុំរឿង​លោក សុន ឆៃ ហាក់​ជាការ​យក​ចិត្ត​ថ្លើម​គ.ជ.ប និង​បក្ស​កាន់​អំណាច
២. ពលរដ្ឋមួយ​ចំនួន​ចាប់​អារម្មណ៍​នឹងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ២០២៣
៣. ស្ត្រី​វិចិត្រករ​ខ្មែរ​ដែល​ត្រូវ​ជនបរទេស​ធ្វើទារុណកម្ម​ស្ទើរ​ស្លាប់​នៅប្រទេស​ថៃ​ទាមទារឲ្យ​អាជ្ញាធរ​ខ្មែរ និង​ថៃចាប់ជន​ដៃ​ដល់​មក​ដាក់​ទោស
៤. សមត្ថកិច្ចខេត្តព្រះសីហនុ​ចាប់ខ្លួន​ជនសង្ស័យ​ជាជនជាតិ​ចិន ៧​នាក់​ដែល​រឿង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់
... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត!
#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​យប់​ថ្ងៃ​សុក្រ ទី១៧ ខែ​មីនា ឆ្នាំ២០២៣
១. រដ្ឋាភិបាល​ខ្មែរ​មិន​ខ្វល់​រឿង​សភា អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ពី​កម្ពុជា​
២. សហជីព​និង​កម្មករ​អំពាវនាវ​ដល់​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរី​ដើម្បី​កុំ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA
៣. សហរដ្ឋអាមេរិកស្វាគមន៍​ការបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​ថា តើ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បែប​ណា​ក្រោយ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​ពី​សហភាព​អឺរ៉ុប​នេះ?​ រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត​៖
#វិទ្យុអាស៊ីសេរី #កម្ពុជា
#RFAKhmer #Cambodia #HunSen #EBA #EU #economy
#រូបត្លុកនយោបាយ​៖ កម្ពុជា «អាច​រស់បាន» ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA!
---
ការលើកឡើង​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា កម្ពុជា​«អាចរស់បាន» ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ក៏ដោយ ពេលនេះ​កំពុង​ទទួល​បាន​ផ្លែផ្កា​ជា​បណ្តើរៗ​ហើយ។ ការបិទ​ទ្វារ​រោងចក្រ និង​ការបញ្ឈប់​កម្មករ​និយោជិត​ជាច្រើននាក់​ពី​ការងារ​ជា​បន្តបន្ទាប់ កំពុង​តាម​លង​បន្លាច​រដ្ឋាភិបាល​លោក​វិញ។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ rfa.org/khmer
»» ហ្វេសប៊ុក៖ facebook.com/rfacambodia
»» យូធូប៖ youtube.com/RFAKhmerVideo
»» ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
»» តេឡេក្រាម៖ t.me/rfakhmer
»» អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
---

#RFAKhmer #Cambodia #HunSen #EU #GarmentFactory #Workers #EBA #EverythingButArms
Media is too big
VIEW IN TELEGRAM
តំណាងរាស្ត្រ​សភា​អឺរ៉ុប មិនរំពឹងថា​នឹងមាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ការចូលរួម​ពីគ្រប់ភាគី​ពាក់ព័ន្ធ​នៅកម្ពុជា នាខែ​កក្កដា​ខាងមុខនេះ​ឡើយ។ តំណាងរាស្ត្រ​រូបនេះ ព្រមានថា នឹងមិនមាន​ការផ្លាស់ប្តូរ​ឡើយ បើ​សហភាព​អឺរ៉ុប​មិនដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #សហភាពអឺរ៉ុប #សភាអឺរ៉ុប #គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ #កឹមសុខា
#RFAKhmer #Cambodia #HunSen #EU #EUMP #EBA #KemSokha
Media is too big
VIEW IN TELEGRAM
សហគមន៍​អន្តរជាតិ ​ជាពិសេស​ក្រុមប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ ថ្កោលទោស​ការមិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធំជាងគេ គឺ គណបក្ស​ភ្លើងទៀន អាច​ចូលរួម​ឈរឈ្មោះ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោតជាតិ​ខែកក្កដា​ខាងមុខនេះ​បាន។ ប្រទេស​ខ្លះ​សង្កត់​ធ្ងន់​ថា ការមិន​អនុញ្ញាត​ឱ្យ​គណបក្ស​ណាមួយ​ចុះបញ្ជី​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ មិនមែន​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះទេ។ ពួកគេ​នៅតែ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បើក​លំហ​នយោបាយ និង​សង្គមស៊ីវិល​ឡើងវិញ។ តើ​អ្វីខ្លះ ​ដែល​ប្រិយមិត្ត​គួរដឹង​ អំពី​ការថ្កោលទោស​របស់​សហគមន៍​អន្តរជាតិ​ ជុំវិញ​រឿង​ គ.ជ.ប មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត?
---
#RFAKhmer #Cambodia #HunSen #CandlelightParty #ElectionKH2023 #NationalElectionCommittee #NEC #InternationalCommunity #Australia #EuropeanUnion #EU #UK #Japan #USA #APHR
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អនុប្រធានគណបក្ស​សង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ថា សហភាព​អឺរ៉ុប​នឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាទាំងស្រុង ប្រសិនជា​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅតែមិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ នៅកម្ពុជា។

បទសម្ភាសន៍ទាំងស្រុង៖ ​https://youtu.be/t6fZeG0zBRc
--
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
👉 rfa.org/khmer
👉 instagram.com/rfakhmer
👉 t.me/rfakhmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#Cambodia #Khmer #RFAKhmer #HunSen #MuSochua #EU #EBA
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​២០២៣
---
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០២៣​ នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ បាន​បញ្ចប់​ទៅ​ដិតដាម​ ដោយ​ការថ្កោលទោស​ស្ទើរ​ជុំ​ទិស ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ដាក់​មកលើ​រដ្ឋាភិបាល​ថ្មី​ ដែល​នឹង​គ្រោង​ប្រសូត​ក្នុង​ពេល​ដ៏ឆាប់​ខាងមុខ​នេះ​ទៀតផង។ តើ​ប្រទេស​ណាខ្លះ ដាក់​ទណ្ឌកម្ម និង​ថ្កោលទោស ហើយ​ប្រទេស​ណាខ្លះ​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ?
#RFAKhmer #Cambodia #USA #Canada #EU #France #UK #Germany #Australia #HunSen #HunManet #Sanctions #Condemnation #VisaRestrictions #ForeignAssistanceSuspension #ElectionKH2023 #ShamElection
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣៖

៚សហជីពថាផលិតផលវាយនភណ្ឌនាំចេញធ្លាក់ចុះ២០%មកពីបាត់បង់ EBA
៚បុរសកាន់លិខិតឆ្លងដែនខ្មែរម្នាក់ត្រូវបានតុលាការសិង្ហបុរី ចោទប្រកាន់ពីបទលាងលុយកខ្វក់
៚សាលាឧទ្ធរណ៍ភ្នំពេញ បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា
៚មន្រ្តីបក្សភ្លើងទៀន និងគ្រួសារ ទាមទារអាជ្ញាធរកយុត្តិធម៌ ពីការស្លាប់លោក ហែម ហឿន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #EBA #EU #Economy #MoneyLaundering #SupremeCourt #CandlelightParty #ThachSetha
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/MWaC1U2Wefg
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ ២០២៣៖

១. មន្ត្រីសង្គមស៊ីវិលស្នើតុលាការដោះលែងកញ្ញាសេង ធារី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
២. សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បន្តថ្កោលទោសការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅកម្ពុជា
៣. លោក ហ៊ុន ម៉ាណែត អះអាងថា យុទ្ធសាស្ត្រជាតិជួយពលរដ្ឋនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាព្រួញមួយបាញ់បានសត្វបី
៤. អ្នកច្បាប់ បារម្ភពីប្រព័ន្ធយុត្តិធម៌កាន់តែធ្លាក់ចុះ ដោយសារការតែងតាំងមន្រ្តីជាន់ខ្ពស់តុលាការ ចេញពីគណបក្សកាន់អំណាច
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #ThearySeng #SamRainsy #Politic #Court #PrisonKH #FreedomOfExpression #HumanRights #UN #EU
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xcRpwBtqYPw
Media is too big
VIEW IN TELEGRAM
សហភាពអឺរ៉ុបបន្តថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
---
សហភាពអឺរ៉ុប និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថ្កោលទោសចំពោះរដ្ឋាភិបាលកម្ពុជា ដែលបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើលំហសេរីភាពពលរដ្ឋ និងនយោបាយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://fb.watch/nC5N6VfyWI/
#RFAKhmer #Cambodia #HunSen #HunManet #VititMuntarbhorn #Politics #FreedomOfExpression #HumanRights #UNSpecialRapporteur #UN #EU

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣៖

១.គណបក្សប្រឆាំងថាលោកហ៊ុនម៉ាណែតគ្រាន់តែជាកូនអុករបស់ឪពុកលោក
២.សង្គមស៊ីវិលស្នើរដ្ឋាភិបាលគួរធ្វើឲ្យតុលាការមានភាពឯករាជ្យភាពជាមុនសិនទើបអាចកែទម្រង់ប្រព័ន្ធយុត្តិធម៌បាន
៣.គណបក្សភ្លើងទៀននិងគណបក្សកាន់អំណាចទទួលបានគណបក្សសម្ព័ន្ធមិត្តក្នុងថ្ងៃតែមួយ
៤.កសិករដាំត្រសក់នៅខេត្តសៀមរាបអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាតម្លៃធ្លាក់ចុះ
#RFAKhmer #Cambodia #HunSen #HunManet #ThearySeng #SamRainsy #Politic #Court #PrisonKH #FreedomOfExpression #HumanRights #UN #EU
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/kPvrioqpOs0