វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​ចំនួនពីរ​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ​និងសិទ្ធិដីធ្លី ​រកឃើញ​ថា ​វិស័យមីក្រូហិរញ្ញវត្ថុ​​នៅកម្ពុជា ​កំពុង​ធ្វើឲ្យ​មានការ​​រំលោភសិទ្ធិមនុស្ស​នៅក្នុង​ភូមិ​ជាច្រើន។ អង្គការទាំង​ពីរ ​និង​សហគមន៍​ដែល​រងគ្រោះ​ដោយ​បំណុល​ ទាមទារឲ្យ​រដ្ឋាភិបាល​ ស្ថាប័ន​ផ្តល់ប្រាក់កម្ចី ​និង​ភាគី​ពាក់ព័ទ្ធ ​គិតគួរ​ធ្វើ​យ៉ាងណា​ឲ្យអ្នកខ្ចីប្រាក់​ទទួល​​បាន​នូវការ​អនុ​គ្រោះ ​បើពុំនោះទេ​ បញ្ហា​បំណុលនេះ ​នឹងនាំឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន ​បន្ត​ប្រឈម​នឹង​ភាព​អត់ឃ្លាន ​ពលកម្ម​កុមារ ​ចំណាក​ស្រុក ​ការលក់ដី​ដោយ​បង្ខំ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្សជា​ច្រើន​ទៀត។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #HumanRights #MFIs #Debt #Report #Licadho
ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន ដង្ហោយ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​មួយ​ពី​រដ្ឋាភិបាល ដើម្បី​សម្រាល​ទុក្ខ​វេទនា​របស់​ពួក​គាត់ ដែល​ខ្វះ​ប្រាក់​បង្វិល​សង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ ក្រុម​ពលរដ្ឋ​ទាំង​នោះ បាត់បង់​ការងារ និង​ប្រភព​ចំណូល​ជិត ២ឆ្នាំ​មក​ហើយ ហើយ​ពួក​គាត់​កំពុង​ប្រឈម​មុខ​មន្ត្រី​ឥណទាន​ដែល​ផ្ដល់​ប្រាក់​កម្ចី ទៅ​ទារ​បំណុល​ដល់​ផ្ទះ។
អានអត្ថបទពេញ
#RFAKhmer #Economy #Debt #COVID19KH
---------------------------------------------------
»» Join តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia
មន្ត្រី​សង្គម​ស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើង​ថា កម្ចី​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជានៅតែបង្ក​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​។ ទោះ​យ៉ាងណា មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្សថា វិស័យ​កម្ចី​ដែល​កំពុង​រីក​ដុះដាល​​ដូច​សព្វ​ថ្ងៃ​នេះ បាន​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ ផ្ទុយ​ទៅ​វិញ​ពលរដ្ឋដែលជា​កូន​បំណុល​មិន​បាន​បំពេញ​​​កាតព្វកិច្ច គឺ​ម្ចាស់​បំណុល​មាន​សិទ្ធិ​​រឹបអូស​ទ្រព្យ​បញ្ចាំ​​របស់​កូន​បំណុល។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Economy #Debt #Bank
មេដឹកនាំ​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ កំពុង​លាក់បាំង​អំពើ​ពុករលួយ​ និង​ទិន្នន័យ​ពិត​ប្រាកដ​នៃ​បំណុល​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្លាក់​ទៅ​ក្នុង​បន្ទាត់​​នៃ​ភាព​ក្រីក្រ​។ អ្នក​វិភាគ​សេដ្ឋកិច្ច​ថា បំណុល​សាធារណៈ​មិន​ទាន់​ធ្លាក់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​តែ​បំណុល​ឯកជន​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy #Debt
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ ២០២៣៖

១. លោក ហ៊ុន សែន មិនហ៊ានឱ្យលោក ស ខេង ធ្វើជាប្រធានរដ្ឋសភាថ្មីទេ
២. សង្គមស៊ីវិលបារម្ភពីអត្រាធ្លាក់ចុះជិតពាក់កណ្តាល នៃតំណាងរាស្ត្រជាស្ត្រី បើធៀបនឹងអាណត្តិមុនៗ
៣. អ្នកវិភាគថា កម្ពុជានឹងប្រឈមវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារមិនអាចរកចំណូលគ្រប់សម្រាប់ការចំណាយ
៤. ពលរដ្ឋជាច្រើនគ្រួសារ នៅក្រុងភ្នំពេញដាក់លក់ផ្ទះ និងដី ដើម្បីយកប្រាក់សងបំណុលធនាគារ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #NationalAssembly #HunSen #HengSamrin #SarKheng #HunManet #ShamElection #ElectionKH2023 #Elections #DynasticRules #CambodiaFamilyRun #Gender #EconomicCrisis #FinancialCrisis #RealEstateKH #ConstructionKH #Debt #Bank #PhnomPenh
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/LeuKgGG7vjA
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៣៖

១. បំណុលបែបកេងប្រវ័ញ្ច កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ
២. សាលាដំបូងក្រុងភ្នំពេញ សម្រេចឃុំខ្លួនអ្នកទោសគ្រឿងញៀននិងបក្ខពួក ១១នាក់ ពីបទលាងលុយកខ្វល់ និងបទល្មើសផ្សេងទៀត
៣. កម្មករកាត់ដេរសំណូមពរដល់រដ្ឋាភិបាលឲ្យដំឡើងប្រាក់ខែបានសមរម្យ
៤. កសិករជាច្រើននាក់នៅខេត្តកណ្ដាល ខាតបង់ប្រាក់ច្រើន ដោយសារតម្លៃជ្រូកធ្លាក់ចុះ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
---
#RFAKhmer #Cambodia #Economy #Debt #DrugTrafficking #China #ChinaReach #Workers #Salary #Farmer #Kandal
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YdXUPT20ixU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ២៣ ខែ កញ្ញា ឆ្នាំ២០២៣៖

៚ ពលរដ្ឋខ្មែរនៅក្រៅប្រទេសតវ៉ាទាមទារឱ្យលោក ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យ
៚ ពលរដ្ឋរងភាពអយុត្តិធម៌សង្គមរិះគន់កាកបាទក្រហមថា ជាស្ថាប័នរើសអើងជនរងគ្រោះ
៚ សង្គមស៊ីវិលរកឃើញថា កម្មកររោងចក្រភាគច្រើនប្រឈមនឹងបំណុលវ័ណ្ឌក
៚ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សប្បាយប្រមូលពន្ធ ខណៈពលរដ្ឋកំពុងប្រឈមបញ្ហាជីវភាព
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #UN #SDGSummit #SDG2023 #UNGA #UNGA2023 #UNGA78 #AntónioGuterres #HunManet #PovertyRate #SocialInequality #SocialInjustice #InclusiveDevelopment #Supporters #Opponents #Demonstration #KhmerAmericans #CambodianRedCross #BunRany #Debt #EconomyKH #Workers #Licadho
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/bjg3ne90vIY
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមួយចំនួន បង្ខំចិត្តលក់ដី និងផ្ទះដើម្បីសងបំណុលធនាគារ ដោយសារចំណូលធ្លាក់ចុះ
---
ប្រជាពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង បង្ខំចិត្តលក់ផ្ទះសម្បែង និងដីធ្លី ដើម្បីយកលុយសងធនាគារ បន្ទាប់ពីធ្លាក់ខ្លួនក្លាយជាកូនបំណុលរើមិនរួច ដោយសារសេដ្ឋកិច្ចធ្លាក់ចុះមិនអាចរកចំណូលបានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ACUOII_1AI4
#RFAKhmer #Cambodia #HunManet#NewGovernment #Battambang ##Economic #Realestate #Debt #BankLoan

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ខាត​បង់​កសិផល ដោយសារ​គ្រោះ​ទឹក​ជំនន់
---
ជំនន់​ទឹក​ភ្លៀង ជាច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា បាន​បំផ្លាញ​កសិផល​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ស្រុក​ឯកភ្នំ ក្នុង​ខេត្ត​បាត់ដំបង អស់​ជាច្រើន​ហិកតារ​។ គ្រោះ​ធម្មជាតិ​នេះ កំពុង​ធ្វើ​ឱ្យ​កសិករ​ខាត​បង់​ខ្លាំង និង​ជំពាក់​បំណុល​ធនាគារ​បន្ថែម​ទៀត​។ 
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/B-dQL5SXbhw
#RFAKhmer #Cambodia #Battambang #Farmers #Flood #Rice #Debt

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ខាតបង់​កសិផល ដោយសារ​គ្រោះ​ទឹកជំនន់
---
ស្រូវ​ជាង ៣​ពាន់​ហិកតារ និង​ដំណាំរួមផ្សំ​ជិត ២​ពាន់​ហិកតារ នៅ​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ត្រូវ​រង​ការ​ខួចខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ក្នុង​សប្ដាហ៍​កន្លង​មក​នេះ។ កសិករ​បាន​លើក​ឡើង​ថា ស្រូវ​រង​ការ​ខូចខាត​ស្របពេល​ដែល​ស្រូវ​កំពុង​មាន​តម្លៃ​ជាង​បណ្ដា​ឆ្នាំ​មុនៗ។ គ្រោះ​ធម្មជាតិ​នេះ ធ្វើ​ឲ្យកសិករមួយចំនួនបង្ខំច្រូត​កាត់​ចេញ​ពី​ទឹក​ជំនន់​ទាំង​ស្រូវ​មិន​ទាន់​ទំ​ល្អ។
#RFAKhmer #Cambodia #Battambang #Farmers #Flood #Rice #Debt

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.អង្គការការពារអ្នកកាសែត២០ស្ថាប័នស្នើឱ្យបញ្ឈប់អំពើនិទណ្ឌភាពប្រឆាំងអ្នកកាសែត
២.លោក ជា មុនី និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយចំនួនសុំលាលែងពីគណបក្សភ្លើងទៀនទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ
៣.មន្ត្រីគណបក្សប្រឆាំងថា កម្ពុជាប្រឈមនឹងបំណុលវ័ណ្ឌកដោយសារអំពើពុករលួយ
៤.កម្មករ និងសហជីព រិះគន់លោក ហ៊ុន ម៉ាណែតដែលយកបញ្ហារបស់កម្មករដើម្បីកេងចំណេញនយោបាយរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Politics #CheaMony #CandlelightParty #NationPowerParty #Debt #Workers #Union #Impunity #Journalists #Press #PressFreedom #MediaFreedom
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xftDodPADbY
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងទៅតវ៉ានៅមុខផ្ទះឪពុកលោក
២. តុលាការកំពូលនឹងប្រកាសដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់ នៅថ្ងៃទី១០ វិច្ឆិកា
៣. ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃគ្រោងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលពន្យារពេលពលរដ្ឋសងបុះណុលធនាគារ
៤. ក្រសួងអប់រំថា ការប្រលងបាក់ឌុបក្នុងថ្ងៃទីមួយដំណើរការដោយរលូន
...រួមននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Thailand #HunManet #HangchuonNaron #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties #Salary #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/d2SjV7hgqK8
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.ជនភៀសខ្លួននិងពលករខ្មែរនៅថៃប្រមូលផ្ដុំគ្នាទាមទាររដ្ឋាភិបាលឱ្យជួយពន្យារពេលពលរដ្ឋសងបំណុលធនាគារ
២.បេក្ខជនជាង២ពាន់នាក់អវត្តមានប្រឡងបាក់ឌុបដោយសារបញ្ហាសុខភាព
៣.លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថា កម្ពុជានឹងរងទុក្ខបើរដ្ឋាភិបាលជ្រើសរើសយកមហាអំណាចណាមួយផ្ដាច់មុខ
៤.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង្កើតអាជ្ញាជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #Thailand #China #Vietnam #HunManet #HangchuonNaron #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH #JusticeKh #MinistryofJustice #RemoteControlledCourt #CourtKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/30AuAxGFkBk