វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.26K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​​សំខាន់ៗចំនួន ១០រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. ក្រសួង​ការបរទេស ដក​បណ្តឹង​រដ្ឋប្បវេណី​ក្រោយលោក គង់ គាំ បង្ខំចិត្ត​ប្រគល់​ដី និង​ផ្ទះ...
👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ...
#RFAKhmer #Cambodia #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha
ក្រសួងការបរទេស​កម្ពុជា តាមរយៈ​លោក ប្រាក់ សុខុន បាន​សម្រេច​ជាផ្លូវការ​ដកបណ្តឹង​រដ្ឋប្បវេណី​ឈប់​ប្តឹងផ្តល់​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន គឺលោក គង់ គាំ តទៅទៀត ជំុវិញ​សំណុំរឿង​ប្តឹង​រឹបអូស​យក​ដីនិង​ផ្ទះ​របស់​លោក គង់ គាំ ទំហំជាង ៥ពាន់​ម៉ែត្រការ៉េ នៅ​រាជធានី​ភ្នំពេញ។ ដី​និង​ផ្ទះ​របស់​លោក គង់ គាំង នេះ​មាន​តម្លៃ​មិនតិចជាង ១០លានដុល្លារ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha #KongKoam
ព័ត៌មាន​​សំខាន់ៗចំនួន ១០រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. គណបក្ស​យុវជន​កម្ពុជា​បែក​បាក់​ផ្ទៃក្នុង ព្រោះ​មិនពេញ​​​ចិត្ត​លោក ពេជ្រ ស្រស់ ទទួល​លុយ​ពី​លោក ហ៊ុន សែន...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha #KongKoam
គណបក្ស​ភ្លើងទៀន​ដាក់​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ
👉 ទស្សនាវីដេអូ https://fb.watch/iBRegpkKoR/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #Candlelight #SonChhay #SiemReap
គណបក្ស​ភ្លើងទៀន​កំពុង​សិក្សា​ធ្វើ​គោល​នយោបាយ​ដើម្បី​អនុវត្ត​នៅ​ពេល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា នា​ខេត្ត​សៀមរាប នៅ​ថ្ងៃទី១០ កុម្ភៈ។

គណបក្ស​ភ្លើងទៀន​សម្រិតសម្រាំង​បញ្ហា​ធំៗ​របស់​ពលរដ្ឋ​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ។ ចំណុច​អាទិភាព​ដែល​គណបក្ស​ដាក់​ផែនការ​ដោះស្រាយ​គឺ​ បញ្ហា​ការងារ កសិកម្ម​សេដ្ឋកិច្ច និង​ការ​អប់រំ។

ព័ត៌មាន​ពិស្ដារ៖​ https://kh.rfa.org/C41uUN #RFAKhmer #Cambodia #CandleLightParty #CLP #PoliticsKH #SonChhay #SiemReap
គណបក្ស​ភ្លើងទៀន​សម្រេច​បង្កើន​សមាសភាព​ក្បាល​ម៉ាស៊ីន​គណបក្ស​នេះ ដោយ​បង្កើត​ឱ្យ​មាន​អនុប្រធាន​គណបក្ស​ចំនួន ៥រូប បន្ថែម​ចំនួន​សមាជិក​អចិន្ត្រៃយ៍​ចំនួន​កើន​ដល់ ៣២នាក់ និង​បង្កើន​សមាជិក​គណៈកម្មការ​នាយក​ចំនួន​កើន​ដល់ ១១៧នាក់ ។
អាន​ព័ត៌មាន​ពិស្ដារ៖ https://kh.rfa.org/Upwe3n #RFAKhmer #Cambodia #PoliticsKh #CLP #SonChhay #RongChhun #TeavVannol #CandleLightParty
លោក សុន ឆ័យ ចូលបំភ្លឺនៅតុលាការកំពូលជុំវិញសំណុំរឿងបក្សកាន់អំណាច និងគ.ជ.ប
👉 ទស្សនាវីដេអូ ៖ https://fb.watch/iKXEj0QZIR/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #PoliticsKH #Court #CandlelightParty #SonChhay
អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​នៅថ្ងៃទី១៧ កុម្ភៈ ជុំវិញ​បណ្ដឹង​សាទុក្ខ​ដែល​តុលាការ​ថ្នាក់ក្រោម​បាន​កាត់​ក្ដី​ឱ្យ​លោក​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប)។ តុលាការ​កំពូល នឹង​ប្រកាស​សាលក្រម​នៅថ្ងៃទី២៣ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ។
https://kh.rfa.org/qahtlf #RFAKhmer #Cambodia #PoliticsKH #Court #CandlelightParty #SonChhay #LeeSothearayuth #RongChhun
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​នេះ៖
១. លោក សុន ឆ័យ ចង់​មាន​ដំណោះស្រាយ​នយោបាយ​ករណី​បណ្តឹង​គណបក្ស​កាន់អំណាច​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ
២. តំណាង VOD បន្ត​ស្វែងរក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល ដើម្បី​បន្ត​ប្រតិបត្តិការ​ឡើង​វិញ
៣. សង្គម​ស៊ីវិល​ចង់​ឃើញ​លោក ហ៊ុន សែន បែងចែក​ការ​ប្រមាថ​ស្រ្តី និង​រឿង​នយោបាយ​ឲ្យ​ដាច់​ពី​គ្នា
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុអាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​ផ្ដោត​ទៅ​លើ ថា​តើ លោក ហ៊ុន សែន អាច​នឹង​ចេះតែ​បន្ត​រួចខ្លួន​ចំពោះ​សកម្មភាព​រំលោភបំពាន​របស់​លោក​បាន​តែ​រាល់​ដង ឬ​ក៏​ទីបំផុត​លោក អាច​នឹង​ទទួល​រងទុក្ខទោស​ចំពោះ​អ្វី​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃណាមួយ​ដែរ ឬ​យ៉ាងណា? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត
#RFAKhmer #Cambodia #SonChhay #HunSen #CPP #CandleLightParty #VOD #SaveVOD #វិទ្យុអាស៊ីសេរី