វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សាលាក្ដី​ខ្មែរ​ក្រហម ដែលបើកដំណើរការ ១៥ឆ្នាំ មក​ហើយ​នេះ គ្រោង​នឹង​បិទ​បញ្ចប់​ជា​ស្ថាពរ នៅ​ចុង​ឆ្នាំ២០២២ ទាំង​សំណុំរឿង​នៅ​មាន​ភាព​ចម្រូង​ចម្រាស។ ការ​បិទ​បេសកកម្ម​សាលាក្ដី​នេះ គឺ​បាន​ភ្លើង​ខៀវ​ពី​អង្គការ​សហប្រជាជាតិ ដែល​ចេញសេចក្តី​សម្រេចមួយ ក្នុង​មហាសន្និបាត​របស់​ខ្លួន កាល​ពី​ដើម​ខែកក្កដា។
អានអត្ថបទពេញ
#RFAKhmer #ECCC #KhmerRouge
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកកាសែត ជើងចាស់ ជនជាតិ អាមេរិកាំង និងជា អ្នកនិពន្ធសៀវភៅ ដែលមាន ចំណងជើងថា «នៅពេលដែល សង្គ្រាម រលត់ទៅ» (When the War Was Over) ថ្លែងថា លំនាំ ដែល មេដឹកនាំ កម្ពុជា ខ្វះ ការទទួលខុសត្រូវ នៅតែ បន្ត កើតមានឡើង ក្នុង សង្គម កម្ពុជា ដែល បង្កឱ្យ មាន បញ្ហា ជាច្រើននៅក្នុង សង្គមនេះ រហូតមកទល់សព្វថ្ងៃនេះ។ អ្នកស្រី ក៏បាន លើកឡើង ពី ករណី កញ្ញា សេង ធារី ដែល ត្រូវបាន អាជ្ញាធរ ចាប់ដាក់គុក ដោយសារ តែ ការតស៊ូមតិ ដើម្បី សន្តិភាព នៅកម្ពុជា។ សូមប្រិយមិត្ត ទស្សនា សម្រង់ ប្រសាសន៍ របស់ អ្នកកាសែត អាមេរិកាំង រូបនេះ ដែល អ្នកស្រី បានថ្លែង ក្នុង កិច្ចពិភាក្សា មួយ ធ្វើឡើង ដោយ វិទ្យាស្ថាន សហរដ្ឋអាមេរិក ដើម្បី សន្តិភាព (United States Institute of Peace) កាលពី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ជុំវិញ ប្រធានបទ អំពីយុត្តិធម៌ និង ការទទួលខុសត្រូវ នៃអំពើឃោឃៅ ក្នុងរបបខ្មែរក្រហម។
---
#RFAKhmer #Cambodia #Hun Sen #PrinceNorodomRanariddh #CambodiaCoup1997 #KhmerRouge
អ្នកជំនាញ​ចង់​ឃើញ​សាលាក្ដី​កូនកាត់​ខ្មែរក្រហម (​ហៅ​កាត់​ថា អ​.​វ​.​ត​.​ក ឬ ECCC) បើកចំហ​ការ​ចូល​អាន​ឯកសារ​កាលប្បវត្តិ​នានា​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ និង​ដំណើរការ​កាត់ក្តី​ខ្មែរក្រហម ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ នៅ​ក្រោយ​ពេល​ដែល​តុលាការ​នេះ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​។ ពួកគេ​លើកឡើង​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​រក្សា​កេរ្តិ៍ដំណែល​របស់​តុលាការ​នេះ​ដែល​បន្សល់ទុក​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ឱ្យ​បាន​គង់វង្ស។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #eccc #khmerrouge #KRT #Cambodia #PolPot #killingfields
តុលាការ កំពូល នៃ សាលាក្ដី ខ្មែរ ក្រហម សម្រេច ច្រាន ចោល បណ្ដឹង សាទុក្ខ របស់ អតីត មេដឹកនាំ ជាន់ខ្ពស់ ខ្មែរ ក្រហម លោក ខៀវ សំផន ដោយ តម្កល់ សាលក្រម នៃ អង្គ ជំនុំ ជម្រះ សាលាដំបូង ដែល ផ្ដន្ទាទោស ដាក់ ពន្ធនាគារ អស់ មួយ ជីវិត ដដែល។ នេះ បើ យោង តាម សាលដីកា អង្គ ជំនុំជម្រះ តុលាការ កំពូល ក្នុង សំណុំ រឿង ០០២/០២ នៅ ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ ២០២២។

អាន លម្អិត https://www.rfa.org/khmer/news/krt/khieu-samphan-verdict-of-supreme-court-of-eccc-09222022062246.html
#RFAKhmer #Cambodia #Politics #KhmerRouge #KhieuSamphan #ECCC
អានបទសម្ភាសន៍របស់វិទ្យុអាស៊ីសេរីជាមួយលោក ណេត ថេយើ (Nate Thayer) ដែល​បាន​សម្ភាសន៍​មេ​ដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ជាភាសាអង់គ្លេស តាមរយៈ #RFAKhmer
Nate Thayer, an American journalist who was the last Western correspondent to interview the Khmer Rouge’s genocidal leader Pol Pot, died early this month in Massachusetts, aged 62. In September 2006, Sok Ry Sum and Kem Sos of RFA Khmer interviewed Thayer, who had spent years in the jungles of Cambodia chronicling the Khmer Rouge’s...

👉 Read Full Article
👉 JOIN WITH US

#RFAKhmer #Cambodia #NateThayer #PolPot #KhmerRouge
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ ២០២៣៖

១. សង្គមស៊ីវិលរិះគន់ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ថាតែងតាំងកូនចៅស្អេកស្កះក្នុងស្ថាប័នសាធារណៈនិងមានទីប្រឹក្សាជាង១រយនាក់
២. សហជីពឯករាជ្យស្នើរដ្ឋាភិបាលថ្មីដំឡើងប្រាក់ឈ្នួលគោលដែលសមរម្យជូនកម្មករនៅឆ្នាំ២០២៤
៣. សកម្មជនដីធ្លីបឹងតាមោក ភៀសខ្លួនទៅក្រៅប្រទេសបន្ទាប់ពីមានការគំរាមចាប់ខ្លួន
៤. ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីក បាត់បង់ទៅវៀតណាម ក្រោយបោះបង្គោលព្រំដែនរួច
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #InteriorKH #HunManetCabinet #ShamElection #DynasticRules #AppointingRelatives #Workers #UnionKH #Environment #TamokLake #Development #KhmerRouge #Border #Vietnam

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/iFNX1EznTVI
#រូបត្លុកនយោបាយ​៖ ប៉ុល ពត ហ៊ុន សែន ហ៊ុន ម៉ាណែត និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ
---
តោះ... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #PolPot #KhmerRouge #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #UNESCO #WorldHeritageSite #AmnestyInternational
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក​ វ៉ោន ​សន្យា​ធូរ៉ូ​ ជា​អ្នក​និពន្ធ​សៀវភៅ ​ដែល​មាន​ចំណង​ជើង​ថា​ «​ដំណើរ​របស់​ជន​ភៀស​ខ្លួន៖ ​«សង្គ្រាម ​ក្ដី​សង្ឃឹម ​និង​សេរីភាព​» ​ដែល​ភាសា​អង់គ្លេស​ដាក់​ថា “The Refugee Journey: ​War, ​hope ​and ​liberty.” ​សៀវភៅ​នេះ​​ ជា​កំណត់​ត្រា​លំអិត​អំពី​ដំណើរ​ជីវិត​របស់​លោក ​និង​គ្រួសារ​លោក ដែល​បាន​ឆ្លង​កាត់​ភ្លើង​សង្គ្រាមស៊ីវិល ​​​រហូត​មក​តាំង​ទីលំនៅ ​នៅ​សហរដ្ឋ​អាមេរិក ​​ដែល​ជា​​ប្រទេស​ផ្ដល់​ក្ដី​សង្ឃឹម​ ​និង​សេរីភាព​ដល់​រូប​លោក​ និង​គ្រួសារ។​ សៀវភៅ​នេះ​ ជា​ការ​បង្ហាញ​ពី​ភាព​រ៉ឹង​ម៉ាំ​និង​ក្ដី​ក្លាហាន​សម្រាប់​មនុស្ស​ ដែល​ចង់​មាន​ជីវិត​ថ្មី​​ និង​លើក​ទឹក​ចិត្ត​សម្រាប់​ស្មារតី​ជនភៀសខ្លួន ​និង​ការ​លះបង់​របស់​ពួកគេ​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #ToroSaniyaVaun #Refugees #KhmerRouge #RefugeeCamp #TheRefugeeJourney #War #Hope #Liberty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ៖​ អ្នកឃ្លាំ​មើល​សង្គម​និង​សកម្មជន​សិទ្ធិ​មនុស្ស​យល់​ស្រប​គ្នា​ថា​លោក​ ​ហ៊ុន សែន​ មិន​ស័ក្ដិសម​ជា​វីរជន​ការពារ​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​ទេ​ តែ​ជា​ឃាតករ​សម្លាប់​ពល​រដ្ឋ​ខ្មែរ​ទៅ​វិញ​ទេ៕ ​
​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​#RFAKhmer#Cambodia#HunSen#HunManet#HumanRights#KhmerRouge #HumanRights#RFACallShow#KeyQuote
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤៖

១. គណបក្សប្រឆាំង ជំរុញឱ្យមានការផ្សះផ្សាជាតិក្នុងខួប៤៩ឆ្នាំនៃថ្ងៃ១៧មេសា
២. តុលាការខេត្តព្រះវិហារ ដោះលែងពលរដ្ឋ២៨នាក់ ក្រោយការបង្ក្រាបហិង្សារបស់សមត្ថកិច្ច
៣. អ្នកឃ្លាំមើល បារម្ភថា កម្ពុជាសុំកម្ចីពីចិនបន្ថែមទៀតនៅពេលរដ្ឋមន្ត្រីការបរទេសចិនមកកម្ពុជានៅសប្តាហ៍នេះ
៤. សេចក្ដីរាយការណ៍អំពីវិនាសកម្មនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហមដែលយកគំរូតាមបដិវត្តន៍ចិន ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #China #PRC #ChinaReach #HunManet #HunSen #BunRany #KhmerRouge #Revolution #CLP #WangYi #BRI #FunanTechoCanal #PhilRobertson #HRW #KoetSaray #KSILA #HumanRights #ArbitraryArrests #PoliticalPrisoners #LandConflicts #PreahVihear
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/1ydn81YRAy4
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ ២០២៤៖

១. អ្នកឃ្លាំមើលថា បក្សកាន់អំណាច ព្យាយាមកេងចំណេញនយោបាយ ពីការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ
២. គណបក្សប្រឆាំងជំរុញឱ្យមានការផ្សះផ្សាជាតិ ក្នុងខួប៤៩ឆ្នាំនៃថ្ងៃ១៧ មេសា
៣. សហគមន៍អំពាវនាវឱ្យអាជ្ញាធរសង្គ្រោះសត្វព្រៃបន្តងាប់ ដោយសារខ្វះទឹកក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល
៤. ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី ប៊ុន រ៉ានី ពី​អតីត​ប្រពន្ធ​ទាហាន​ខ្មែរ​ក្រហម ​មក​ជា​ស្ត្រី​ទី១ និង​ជា​ម្ដាយ​នាយក​រដ្ឋមន្ត្រី
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #BunRany #KhmerRouge #Revolution #CLP #CentralCardamomMountainsNationalPark
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/v3lVZDqqes0
Media is too big
VIEW IN TELEGRAM
ខួប៤៩ឆ្នាំ​ នៃ​ការ​ឡើង​កាន់អំណាច​របស់​ខ្មែរ​ក្រហម ​

​តែប៉ុន្មាន​ម៉ោងក្រោយ​ដណ្ដើម​បាន​ទី​ក្រុង​ភ្នំ​ពេញ​នៅ​ថ្ងៃទី១៧​ មេសា​ ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​បាន​បោស​សំអាត​ទីក្រុង​ ដោយ​បណ្ដេញ​មនុស្ស​៣លានាក់​ចេញ​ពី​ទីក្រុង​ទាំងអស់​ ឱ្យ​ទៅ​រស់​នៅ​តាម​ទី​ជនបទ​​ដើម្បី​អនុវត្ត​ផែន​ការ​បដិវត្តន៍​តាម​គំរូ​ចិន​កុម្មុយនិស្ត​ ដ៏​សែន​គ្រោះថ្នាក់។​ ក្នុង​ខួប៤៩ឆ្នាំ​នៃ​ការ​ឡើងកាន់​អំណាច​របស់​ខ្មែរ​ក្រហម​នេះ​ សូម​ទស្សនា​សេចក្ដី​រាយការណ៍​របស់​លោក​ ​ជី វិតា៖​
​​
#វិទ្យុអាស៊ីសេរី​ #កម្ពុជា​ #ចិន​ #ឥទ្ធិពលចិន​ #១៧មេសា ​#ខ្មែរក្រហម ​#បដិវត្តន៍ ​​

#RFAKhmer #Cambodia#China#PRC#ChinaReach#KhmerRouge #Revolution
Media is too big
VIEW IN TELEGRAM
ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី ប៊ុន រ៉ានី ពីអតីត​ប្រពន្ធ​ទាហាន​ខ្មែរ​ក្រហម ​មក​ជា​ស្ត្រី​ទី១
---
អ្នកស្រី ប៊ុន រ៉ានី និង​ជា​ភរិយា​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​ជា​ស្ត្រី​ទី១ ដែល​មានស្ថិតក្នុង​តួនាទី​រយៈ​ពេល​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។ ពេល​នេះ​ អ្នកស្រី​នៅ​ជា​ប្រធាន​កាកបាទក្រហម​កម្ពុជា ស្រប​ពេល​នេះ​ អ្នកស្រី​ក៏​នៅ​តែ​ជា​ស្ត្រី​មាន​ឥទ្ធិពល​កំពូល​ដែរ​ គឺ​ជា​ម្ដាយ​នាយក​រដ្ឋមន្ត្រី​វិញ​ម្ដង។ តើ​អ្នកស្រី ប៊ុន រ៉ានី មាន​ប្រវត្តិ​យ៉ាងណា?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិ អ្នកស្រី ប៊ុន រ៉ានី ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗ នេះ!
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #BunRany #BunRanyHunSen #FirstLady #KhmerRouge #HunDynasty #Nepotism #Authoritarianism #CambodianRedCross #PatronageSystem
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
«រឿង​ហ្នឹង​មួយ​ខ្ញុំ​អត់​មាន​អត់ឱន​ទេ ដាច់ខាត​ហើយ ​ទោះបី​ផែនដី​ត្រូវ​រលាយ​ក៏​រលាយ!»
---
អ្នកស្រី ប៊ុន រ៉ានី និង​ជា​ភរិយា​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​ជា​ស្ត្រី​ទី១ ដែល​មានស្ថិតក្នុង​តួនាទី​រយៈ​ពេល​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។ ពេល​នេះ​ អ្នកស្រី​នៅ​ជា​ប្រធាន​កាកបាទក្រហម​កម្ពុជា ស្រប​ពេល​នេះ​ អ្នកស្រី​ក៏​នៅ​តែ​ជា​ស្ត្រី​មាន​ឥទ្ធិពល​កំពូល​ដែរ​ គឺ​ជា​ម្ដាយ​នាយក​រដ្ឋមន្ត្រី​វិញ​ម្ដង។ តើ​អ្នកស្រី ប៊ុន រ៉ានី មាន​ប្រវត្តិ​យ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/profile-of-bun-rany-hun-sen-07102024130737.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #BunRany #BunRanyHunSen #FirstLady #KhmerRouge #HunDynasty #Nepotism #Authoritarianism #CambodianRedCross #PatronageSystem
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ហ៊ុន ម៉ាណែត ថា ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជ សាសន៍ ជា​ស្នាដៃ​របស់​ឪពុក​លោក
---
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ពី​ការ​ដឹង​គុណ និង​ការ​ចងចាំ​របស់​លោក​ចំពោះ​ស្នាដៃ និង​គុណូបការៈ​របស់​លោក ហ៊ុន សែន ជា​ឪពុក នូវ​អ្វី​ដែល​លោក ហ៊ុន ម៉ាណែត បាន​និយាយ​ថា ជា​ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​នាំ​សុខ​សន្តិភាព​និង​ឯកភាព​ទឹក​ដី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
RFAKhmer #Cambodia #Politics #HunManet #HunSen #PolPot #KhmerRouge #Vietnam#VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer