វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.22K videos
96 files
8.13K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាលាបឋមសិក្សាដាច់ស្រយាលមួយកន្លែង​ស្ថិតក្នុង​ឃុំ​ពន្លៃ ​ស្រុកភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ​កំពុងខ្វះខាតសម្ភារៈ​ និង​ពុំមាន​អគារសិក្សា​ឱ្យ​បាន​ត្រឹមត្រូវ។​ កុមារ​និង​សិស្ស​នៅទីនោះពុំអាច​ទទួល​បាន​ការអប់រំដិតដល់​ ហើយ​សិស្ស​ភាគ​ច្រើន​បាន​បោះបង់​ការសិក្សា​ទាំង​វ័យក្មេង។ ​អាណាព្យាបាលសិស្ស និង​គ្រូ​បង្រៀន​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះ​ស្រាយបញ្ហា​កង្វះ​សម្ភារៈ​ និង​អគារ​សិក្សា​នេះ​ជា​បន្ទាន់។​

​លោក​ ​នៅ វណ្ណារិន​ ​រាយការណ៍ព័ត៌មាននេះជាវីដេអូ!​

#RFAKhmer #Cambodia #BanteayMeanchey #Educationkh #Moeyscambodia
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖

៚ព្រះសង្ឃ និងយុវជនថា តម្លៃពុទ្ធចក្រធ្លាក់ចុះនៅក្នុងសង្គមដោយសារខ្វះការយកចិត្ត ទុកដាក់ពីររដ្ឋាភិបាល
៚មន្ត្រីសង្គមស៊ីវិលថា ក្រសួងអប់រំគួរតែពង្រឹងការអប់រំនៅតាមសាលាជាជាងចំណាយ លុយជាតិលើការប្រលងបាក់ឌុប
៚សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងអំពើនិទ្ទណ្ឌភាព ដើម្បីលុបបំបាត់ការជួញដូរគ្រឿងញៀននៅកម្ពុជា
៚កសិករដាំកៅស៊ូមួយចំនួនត្រៀមបោះបង់របរមួយនេះ ប្រសិនបើតម្លៃកៅស៊ូបន្តធ្លាក់ចុះ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #HangchuonNaron #MinistryofEducation #BacII2023 #BacIIExam #EducationKH #NationalBudget #Buddhism #Impunity #Drug #DrugAddiction #Rubber #Agriculture
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/WDqqf8JXuiE
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងទៅតវ៉ានៅមុខផ្ទះឪពុកលោក
២. តុលាការកំពូលនឹងប្រកាសដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់ នៅថ្ងៃទី១០ វិច្ឆិកា
៣. ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃគ្រោងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលពន្យារពេលពលរដ្ឋសងបុះណុលធនាគារ
៤. ក្រសួងអប់រំថា ការប្រលងបាក់ឌុបក្នុងថ្ងៃទីមួយដំណើរការដោយរលូន
...រួមននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Thailand #HunManet #HangchuonNaron #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties #Salary #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/d2SjV7hgqK8
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.ជនភៀសខ្លួននិងពលករខ្មែរនៅថៃប្រមូលផ្ដុំគ្នាទាមទាររដ្ឋាភិបាលឱ្យជួយពន្យារពេលពលរដ្ឋសងបំណុលធនាគារ
២.បេក្ខជនជាង២ពាន់នាក់អវត្តមានប្រឡងបាក់ឌុបដោយសារបញ្ហាសុខភាព
៣.លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថា កម្ពុជានឹងរងទុក្ខបើរដ្ឋាភិបាលជ្រើសរើសយកមហាអំណាចណាមួយផ្ដាច់មុខ
៤.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង្កើតអាជ្ញាជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #Thailand #China #Vietnam #HunManet #HangchuonNaron #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH #JusticeKh #MinistryofJustice #RemoteControlledCourt #CourtKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/30AuAxGFkBk
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ទី០២ ខែធ្នូ ឆ្នាំ២០២៣៖

1.លោក សម រង្ស៊ី អះអាងថា ហ៊ុន ម៉ាណែត ដឹកនាំប្រទេសតាមការកាច់ចង្កូតរបស់ឪពុកគឺលោក ហ៊ុន សែន
2. អង្គការតម្លាភាពអន្តរជាតិរកឃើញថា រដ្ឋសភាគ្មានអំណាចត្រួតពិនិត្យលើរដ្ឋាភិបាលក្រោយអវត្តមានបក្សប្រឆាំង
3. មន្រ្តីបក្សភ្លើងទៀនដែលកំពុងជាប់ឃុំ លោក ចៅ វាសនា មិនបានចូលរួមបុណ្យសពឪពុកនៅក្រុងប៉ោយប៉ែត
4. សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយជួយដល់សិស្សប្រឡងជាប់បាក់ឌុបដែលមានជីវភាពខ្វះខាត ឱ្យមានតម្លាភាព
...រួមនឹងព័ត៌មានសំខាន់ៗជាច្រើនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #SamRainsy #ChaoVeasna #CandlelightParty #HunManetFirst100Days #CPP #Economy #EconomicCrisis #Debt #TransparencyInternational #Corruption #BacII2023 #BacII #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/dFxeMEDP3ho
Media is too big
VIEW IN TELEGRAM
បង្រៀន​ស្នើ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភពលោក
---
នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ក្រោម​ប្រធាន​បទ «​ការ​ផ្ដល់​តម្លៃ​ដល់​សំឡេង​គ្រូ​បង្រៀន​»​។ នៅ​ក្នុង​ទិវានេះ ក្រុម​គ្រូ​បង្រៀន​បាន​លើកឡើង​ពី​ទុក្ខ​លំបាក​នានា​ក្នុង​ជីវភាព និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ហើយ​បន្ត​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទាំង​នោះ ក្នុង​នោះ​រួម​ទាំង​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឱ្យ​បាន​សមរម្យ​ជាដើម​។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក៏​ខក​ចិត្ត​នឹង​អាជ្ញាធរ មិន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ជួបជុំ​គ្នា ដើម្បី​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldTeachersDay #CITA #MinimumWage #EducationKH #MoEYS #HangChuonNaron #OukChhayavy #RongChhun

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​សុំ​ដំឡើង​ប្រាក់​ខែ​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ
---
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​ទៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ​សម្រាប់​គ្រូ​បង្រៀន ឱ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត។ ក្រៅ​ពី​នេះ សមាគម​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​គ្រូ​បង្រៀន ផ្ដល់​ក្របខ័ណ្ឌ​មន្ត្រី​អប់រំ​ដល់​គ្រូ​បង្រៀន​១១​នាក់​ឡើង​វិញ រួម​ទាំង​ទម្លាក់​បទ​ចោទ​និង​ដោះលែង​អ្នក​ទោស​មនសិការ​ជាដើម៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldTeachersDay #CITA #MinimumWage #EducationKH #MoEYS #HangChuonNaron #OukChhayavy #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer