វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម សហ ជីព អង្គការ សមាគម រួម គ្នា ដាក់ ញត្តិ ស្នើ ទៅ រដ្ឋា ភិបាល រដ្ឋសភា និង ក្រសួង ការ ងារ ដោះ ស្រាយ បញ្ហា ប្រឈម ក្តី កង្វល់ ចំនួន ១៨ ចំណុច របស់ កម្មករ ក្នុង ទិវា ពលកម្ម អន្តរ ជាតិថ្ងៃទី១ ខែឧសភា ដើម្បី ធានា ការ លើក កម្ពស់ សិទ្ធិ សេរី ភាព លក្ខ ខណ្ឌ ការ ងារ និង ផល ប្រយោជន៍ របស់ កម្មករ និយោជិត ដែល ធានា ដោយច្បាប់ ជាតិ និង អន្តរ ជាតិ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #laborday #workers
ពលករ​​ធ្វើ​ការ​​នៅ​ប្រទេសថៃ​ជិត​៧០០នាក់ ក្នុង​​នោះ​​មាន​​ពលករ​ខ្មែរ​ជាង​១០០​នាក់ បាន​ដង្ហែរ​ញាតិ​ទៅ​កាន់​ក្រសួង​ការងារ​ថៃ ក្នុងទិវា​ពលកម្ម​អន្តរជាតិលើក​ទី​១៣៨ ដើម្បី​ស្នើដល់រដ្ឋាភិបាលបង្កើតច្បាប់មួយ​សម្រួល​ដល់​ពលករដែល​រស់នៅប្រទេសថៃ គឺមានការគាំពារ ដល់ពលករគ្មានចំណេះដឹង និងជំនាញផ្សេងៗ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #LABORDAY #Workers #thailand
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី០១ ខែ​ឧសភា ឆ្នាំ២០២៣
១. កម្មករ​ជាង​២ពាន់នាក់​ដង្ហែក្បួន​លើកស្ទួយ​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ
២. ប្អូនស្រី​បង្កើត​លោក ហ៊ុន សែន លួច​ថត​សំឡេង​សន្ទនា​ឯកជន និង​ផ្សព្វផ្សាយ​វាយប្រហារ​មនុស្ស​ក្នុង​បក្ស
៣. ប្រជា​ពលរដ្ឋ ត្អូញត្អែរ​ពី​ភាព​រញ៉េរញ៉ៃ​នៃ​ការ​ផ្តល់​សំបុត្រ​ចូល​ទស្សនា​ការប្រកួតកីឡា​ស៊ីហ្គេម
៤. សហគមន៍​ព្រៃឡង់​ថា បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន ទោះ​មាន​យុទ្ធនាការ​បង្ក្រាប​របស់​លោក សៅ សុខា ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #LaborDay #SEAGames #EarChanna #NagaWorld #ForestCrimes #PreyLang #SaoSokha
Media is too big
VIEW IN TELEGRAM
ក្រុម​សហជីព​ ​កម្មករ​ ​សមាគម​ ​អង្គការ​ផ្នែក​សិទ្ធិ​ការងារ​ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​និង​សកម្មជន​សង្គម​ ​ប្រមាណ​២​ពាន់​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១​ឧសភា​ ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ​តែ​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំមើល​ពីសំណាក់​អាជ្ញាធរ​។​ ​ពិធី​នេះ​ធ្វើឡើង​ ​នៅមុខ​រដ្ឋសភា​ ​ដើម្បី​សម្ដែង​មតិ​ពី​ស្ថានភាព​សិទ្ធិ​ការងារ​ ​ការរើសអើង​កម្មករ​ ​សហជីព​ ​ការរំលោភ​សិទ្ធិ​ការងារ​ ​សិទ្ធិ​សហជីព​ ​ដែល​ពួកគេ​រង​ការ​ធ្វើទុក្ខបុកម្នេញ​កន្លងមក​ ​ដោយ​មិន​ទទួល​បាន​ដំណោះស្រាយ​ប្រកបដោយ​ភាព​យុត្តិធម៌​ ​។​ ​បន្ទាប់ពី​សម្តែង​មតិ​ ​និង​ដាក់​ញត្តិ​រួមគ្នា​ទៅកាន់​រដ្ឋសភា​រួច​ ​ពួកគេ​ក៏បាន​ដើរ​ដង្ហែក្បួន​ទៅ​គោរពវិញ្ញាណក្ខន្ធ​លោក​ ​ជា​ ​វិជ្ជា​ ​ផង​។​
#RFAKhmer #Cambodia #LaborDay #Workers #LaborRightsKH #UnionKH #HumanRights #NagaWorld
---
👉 ទស្សនាវីដេអូ៖ https://youtu.be/FYv_CAAYCS8

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH