វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជំរុញ​រដ្ឋាភិបាល​រៀបចំ​ផែនការ​ជាក់លាក់ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩ និង​បញ្ហា​សេដ្ឋកិច្ច​ជាតិ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19 #GDP
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានចោទសួរ​ថា តើអំណោយ​ដាក់​ឈ្មោះ​លោក ហ៊ុន សែន​ ជា​ទង្វើ​កេងចំណេញ​នយោបាយ​ដែរ​ទេ​?​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19 #GDP #HunSen
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) គាំទ្រ​​អនុសាសន៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពី​​លក្ខខណ្ឌអប្បបរមា សម្រាប់​ការ​​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ក្នុង​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ ខាង​មុខ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​យល់​ថា គណបក្ស​នយោបាយ មិន​គួរ​នៅ​ស្ងៀម​ទៀត​នោះ​ទេ គួរ​តែ​ចាប់​ផ្ដើម​តស៊ូ​មតិ​រួម​គ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ការ​បោះ​ឆ្នោត​ប្រកប ដែល​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ឡើង​វិញ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #GDP #Support #NGOs #Reform #Elections
គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន ធ្វើសន្និសីទ សារព័ត៌មាន បង្ហាញ ពី គោលនយោបាយ របស់ បក្ស ខ្លួន ក្នុងការ ចូលរួម បោះឆ្នោត ឃុំសង្កាត់ នៅ ពេល ខាង មុខ។ មន្រ្តី សង្គម ស៊ីវិល ចង់ឱ្យ មាន ការ សួរ ដេញ ដោល បេក្ខជន តាម ឃុំសង្កាត់ អំពី គោលនយោបាយ របស់ គណបក្ស នីមួយៗ ដែល ចូលរួម ការ បោះឆ្នោត នៅ ពេល ខាង មុខ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Election2022 #GDP
ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និង​អ្នកនាំពាក្យ​គណបក្ស​នេះ គឺ​លោក ឡឹក សុធារ បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បំណង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម។

👉អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #GDP #CPP #Farm
មាតិកា​ព័ត៌មាន​សំខាន់ៗ​របស់​វិទ្យុអាស៊ីសេរី​ដែល​ផ្សាយ​នៅ​រាត្រី​នេះរួមមាន៖
១. អ្នកវិភាគ និង​យុវជនថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូល​ជាមួយ​គណបក្ស​កាន់ អំណាច​ជារឿង​នយោបាយ​ជាជាង​ធ្វើ​ដើម្បី​ជួយ​វិស័យ​កសិកម្ម
២. សមាជិក​សភាសហព័ន្ធអូស្ត្រាលី លោក Jillian Hill ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង កញ្ញា ឈឹម ស៊ីថរ
៣. ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ឲ្យ​សាធារណជន​ជួយ​សង្គ្រោះ​កោះកុងក្រៅ តាមរយៈ​ការ​ទៅ​កម្សាន្ត​កោះ​នេះ
៤. ពលរដ្ឋ​នៅខេត្តបាត់ដំបង រិះគន់​អាជ្ញាធរ​យកដី​សួរ​ច្បារ​សាធារណៈ ទៅធ្វើ​ជា​ផ្សារ​រាត្រី
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP #RFANews
លោក ហ៊ុន សែន ទម្លាយរូបភាព​ជាច្រើន​សន្លឹក​ស្តីពី​ជំនួប​រវាង​លោក ជាមួយ​លោកបណ្ឌិត យ៉ង សាំងកុមារ អតីតជាប្រធានអង្គការសេដាក និងជាប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) និង​លោក ឡឹក សុធា អតីត​បេក្ខជន​ចៅសង្កាត់ដង្កោ និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​នេះ។ ការ​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​នេះ កើតឡើងបន្ទាប់​ពី​មាន​ដំណឹង​ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទាំងពីរ​រូប បានស្នើធ្វើជាសមាជិក ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបភាព៖ ហ្វេសប៊ុក SPM
#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP #RFANews
អ្នកវិភាគ និង​យុវជនមើលឃើញថា អតីត​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គឺ​បណ្ឌិត យ៉ង សាំងកុមារ និង​លោក ឡឹក សុធារ សម្រេចចិត្ត​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ទំនង​មក​ពី​រឿង​ផ្ទាល់​ខ្លួន និង​នយោបាយ​ច្រើនជាង​ហេតុផល​ដើម្បី​ជួយ​វិស័យ​កសិកម្ម។ ប៉ុន្តែមន្រ្តី​គណបក្ស​ប្រជាជនអះអាងថា ការ​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​ពួកគេ​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ឈាន​ទៅ​មុខ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP
ព័ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. អ្នកវិភាគនិង​យុវជន​យល់ថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូលគណបក្ស​កាន់អំណាច​ទំនង​រឿង​នយោបាយ​ច្រើនជាង​ដើម្បី​ជួយ​វិស័យ​កសិកម្ម។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN US

#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP