វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.5K videos
86 files
7.41K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឧត្ដមសេនីយ៍​ផ្កាយ​២​ម្នាក់ និង​បក្ខពួក​២​នាក់​ផ្សេងទៀត ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១​ឆ្នាំ ទៅ​១​ឆ្នាំ​កន្លះ ពី​បទ​ល្មើស​បម្រាប​ជួបជុំគ្នា​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19KH #COVID19 #Lockdown
ម្តាយ​យុវជន​រងគ្រោះ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​គប់​ដុំ​ថ្ម​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ បន្ត​ទាមទារ​ឱ្យ​សមត្ថកិច្ច​បង្ហាញ​ពី​ដំណើរការ​ស៊ើបអង្កេត​ករណី​ហិង្សា​លើ​កូន​គាត់​ឱ្យ​បាន​ច្បាស់លាស់ ។ ប៉ុន្តែ​មន្ត្រី​នគរបាល​ថ្លែង​ថា ការស៊ើបអង្កេត​មិនមែន​ធ្វើ​តាម​ការ​ចង់​បាន​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ឡើយ​។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល ទទូច​ឱ្យ​សមត្ថកិច្ច ពន្លឿន​ការស្វែងរក​ជន​បង្ក​ហេតុ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #CNRP #Beaten #Violence
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/308258994203692

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ៦រោច ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា គ.ស.២០២១ ដែលមានមាតិកា ដូចត ទៅ៖
៚ពលរដ្ឋអំពាវនាវរកជំនួយពីតំណាងរាស្ត្រ ខណៈអ្នកស្លាប់ដោយជំងឺកូវីដ-១៩កើនដល់ជាង១០៣នាក់ និងមានអ្នកឆ្លងថ្មីជាង៧រយនាក់។
៚សាច់ញាតិ និងសង្គមស៊ីវិល បន្តយុទ្ធនាការ ទាមទារឲ្យដោះលែងអ្នកជាប់ឃុំ ពាក់ព័ន្ធរឿង សង្គម និង នយោបាយ។
៚លោក សម រង្ស៊ី ព្រមានប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌ អន្តរជាតិបើ មានពលរដ្ឋអត់បាយស្លាប់។
៚ក្រុមកម្មករខកចិត្តក្នុងការទទួល បានប្រាក់ ឈ្នួលត្រឹម៥០ភាគរយ អំឡុងពេលពួកគេត្រូវ ផ្អាកការងារ…រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
«ការ​​​គំរាម​កសិករ​​មិន​​ឱ្យ​បង្ហោះ​សារ​រឿង​​បន្លែ​​គ្មាន​ទីផ្សារ​ជា​ទង្វើខុស​ច្បាប់​និង​​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​»។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #Farmer #Kandal #TaySong
សាច់​ញាតិ និង​​អ្នក​ជិត​ស្និត​ជាមួយ​អ្នក​​កំពុង​​ជាប់​ឃុំ​ទាំង​នោះ​នាំ​គ្នា​​បង្ហោះ​សារ​​តាម​ហ្វេសប៊ុក​​រាប់​​ចំនួន​​ថ្ងៃ​ដែល​​ពួកគេ​​ត្រូវ​​ជាប់​ឃុំ និង​ការ​​ទាមទារ​​ឲ្យ​ដោះលែង​ ដោយ​​ឥត​​លក្ខខណ្ឌ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist #Free
អ្នក​ស្លាប់​​ដោយ​សារ​ជំងឺកូវីដ​១៩​​កើនឡើង​​​ដល់​ជាង​​មួយរយ (១០៣) នាក់ និង​រកឃើញ​​អ្នកឆ្លង​ថ្មីជាង​ប្រាំពីររយ (៧៣០) នាក់។ ភាគច្រើននៃអ្នកឆ្លងថ្មី គឺនៅរាជធានីភ្នំពេញ ខេត្ត​កណ្តាល និងខេត្តព្រះសីហនុ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19KH #Lockdown
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/1197728090680434

នេះជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ចន្ទ ៧រោជ ខែ ពិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ០៣ ខែ ឧសភា គ.ស.២០២១ ដែលមានមាតិកាដូចតទៅ៖
• អ្នកឃ្លាំមើល ថា គ្រួសារលោក ហ៊ុន សែន កំពុងកេងចំណេញនយោបាយ និងសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩។
• ពលរដ្ឋនៅតំបន់បិទខ្ទប់ក្រុង ប៉ោយប៉ែត មានជីវភាពកាន់តែលំបាក ក្រោយរងគ្រោះផ្ទួនៗ ដោយសារវិបត្តិ កូវីដ-១៩។
• ក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យ កាត់ដេរ និងសំណង់ មើលឃើញពីផល ប៉ះពាល់ ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិ ប្រសិន បើការបិទខ្ទប់ដោយ សារ តែជំងឺកូវីដ-១៩ នៅតែអូសបន្លាយ។
• អង្គការសុខភាពពិភពលោក បន្តលើកពេលសម្រេចលើវ៉ាក់សាំងចិន។
រួមនឹងព័ត៌មានផ្សេងៗ មួយចំនួនទៀត៖
ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​តំណាង​រាស្ត្រ​ចុះជួប​ពលរដ្ឋ​អំឡុង​ពេល​បិទ​ខ្ទប់​និង​ពាំនាំ​ទុក្ខ​ពលរដ្ឋយក​ទៅ​ដោះស្រាយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CPP #LawMakers #COVID19KH #Lockdown
អាជ្ញាធរ​​​​​​ខេត្ត​ស្វាយរៀង​​បញ្ជូន​​ជន​ជាតិ​​ចិន​និង​​វៀតណាម​ជាង​​មួយ​​រយ​​នាក់​ដែល​​​លួច​​ឆ្លង​​ដែន​​​ខុស​​ច្បាប់​ទៅ​​ធ្វើ​​ចត្តាឡីស័ក។
អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #China #Vietnam #SvayRieng
មន្ត្រីគណបក្សសង្គ្រោះជាតិ និង អ្នកឃ្លាំមើលសង្គម លើក ឡើង ថា ប្រសិនបើ មើលមួយភ្លេត ក្រុមគ្រួសារ លោក ហ៊ុន សែន ហាក់ ដូចជា គិតគួរ សម្បើម ណាស់ អំពី សុខ ទុក្ខ របស់ ប្រជាពលរដ្ឋ ក្នុង ពេលមាន វិបត្តិ ជំងឺកូវីដ-១៩នេះ ប៉ុន្តែ បើ ពិនិត្យ ឲ្យ ដិតដល់ គឺ ពួក គេ កំពុង ក្រសោប យកអំណាច និងផលប្រ យោជន៍ សេដ្ឋកិច្ច ជាច្រើន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CPP #COVID19KH #Lockdown
#UMSAMAN #Kimsok
អង្គការ​​សុខភាព​​ពិភពលោក​ បន្ត​លើក​​ពេល​​សម្រេច​​លើ​​វ៉ាក់សាំង​​ចិន​​។ អង្គការ​សុខភាព​ពិភពលោក មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃការ​លើក​ពេល​សម្រេច​លើ​វ៉ាក់សាំង​ចិន​ ម្តងហើយ​ម្តង​ទៀត​នេះ​ទេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #WHO #COVID19KH #COVID19 #Vaccines #China
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួម​គ្នា​ជា​មួយ​លោក​ ដើម្បី​ប្ដឹង​របប​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្ម​ទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្ស​ជាតិទាក់ទង​ការ​បិទខ្ទប់ បង្អត់អាហារ​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #Politics #COVID19KH #Lockdown #HunSen #Samrainsy #ICC
គិតត្រឹមថ្ងៃទី៣ ខែឧសភា កម្ពុជារកឃើញ អ្នក ឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន ៨៤១ នាក់ និង ករណី ជាសះស្បើយ ៦១ នាក់ និងស្លាប់ ៤ នាក់។ ភ្នំពេញឆ្លងច្រើនជាងគេ (៥២៥) នាក់ បន្ទាយមានជ័យ (១៥៣) នាក់ ខេត្តព្រះសីហនុ (៦២) នាក់ កណ្តាល (៣៣) នាក់ កំពង់ចាម (២១) នាក់ កំពង់ធំ (១៥) នាក់ តាកែវ (៩) ត្បូងឃ្មុំ (៩) សៀមរាប (៧) នាក់ កំពង់ស្ពឺ (៦) នាក់ និងខេត្តព្រៃវែង (១) នាក់៕

Join RFA Khmer

#RFAKhmer #Health #WHO #COVID19KH #COVID19
សង្គម​ស៊ីវិល សហជីព និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​កម្មករ​និង​អ្នក​ធ្វើ​ការងារ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩​។ ឆ្លើយតប​នឹង​សំណើ​នេះ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា រដ្ឋាភិបាល​បាន​ដោះស្រាយ​ជូន​កម្មករ ឬ​ពលរដ្ឋ​ទូទៅ​បាន​ច្រើន​មក​ហើយ ប៉ុន្តែ​មិនអាច​ឱ្យ​តាម​ការ​ចង់​បាន​របស់​អ្នក​ទាមទារ​ឡើយ។ អាន​ព័ត៌មា​ន​ពេញ

Join RFA Khmer

#RFAKhmer #Workers #Covid19 #EconomyKH
កសិករ​នៅ​តាម​បណ្តា​ខេត្ត​នានា​ត្អូញត្អែរ ពី​ទុក្ខ​លំបាក​របស់​ខ្លួន ដូច​ពលរដ្ឋ ដែល​រស់​ក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​អ្នក​រស់​ក្នុង​តំបន់​ក្រហម ឬ​តំបន់​បិទ​ខ្ទប់​ដែរ ពីព្រោះ​ពួកគាត់​រស់នៅ​ដោយ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ និង​មិន​ទាន់​អាច​ហ៊ាន​ចេញ​ប្រកប​មុខរបរ ដើម្បី​បាន​ប្រាក់ចំណូល​ដូច​មុន​នោះ​ឡើយ។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Farmer #Covid19 #EconomyKH
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/249206703555281
នេះជាកម្មវិធីផ្សាយព័ត៌មានអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលមានមាតិកាដូចតទៅ៖
៚អង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មាន ស្នើឱ្យរដ្ឋាភិបាលបើកទូលាយសិទ្ធិសេរីភាពសារព័ត៌មាន
៚អាជ្ញាធរបន្ធូរបន្ថយការបិទខ្ទប់នៅតំបន់ មិនសូវប្រឈម ខណៈអ្នកស្លាប់ដោយជំងឺ កូវីដ-១៩ កើនដល់ជិត១១០នាក់ និងមានអ្នកឆ្លងថ្មីជាង៨រយនាក់
៚អ្នកឃ្លាំមើលថា គ្រួសារលោក ហ៊ុន សែន កំពុងកេងចំណេញនយោបាយ និងសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩
៚គ្រួសាររបស់អ្នកជាប់ឃុំរឿងនយោបាយ និងសង្គម ខកចិត្តនឹងអាជ្ញាធរពន្ធនាគារមិន អនុញ្ញាត ឲ្យអ្នកជាប់ឃុំ ប្រើទូរស័ព្ទទាក់ទង គ្រួសារ…រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
ក្រុម​កម្មករ​ទាមទារ​រដ្ឋាភិបាល​បន្ថែម​ប្រាក់​ឈ្នួល និង​ប្រាក់ឧបត្ថម្ភ អំឡុង​ពេល​ពួកគាត់​កំពុង​រស់នៅ​ទាំង​ត្រដាបត្រដួស​នៅក្នុង​តំបន់​បិទ​ខ្ទប់​។ មន្ត្រី​សហជីព​ថា រដ្ឋាភិបាល​គួរ​រក​ដំណោះស្រាយ​បញ្ហា​បន្ថែម​ទៀត​ជូន​កម្មករ ដើម្បី​ធានា​នូវ​ការរស់នៅ​សមរម្យ​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ​១៩។ អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Worker #Factory #Covid19 #EconomyKH
មន្ត្រី​បក្ស​ប្រឆាំង​រិះគន់ លោក ហ៊ុន សែន ដែល​យក​កីឡាករ​បាល់​ទាត់​ពិភព​លោក​មក​ពាក់ព័ន្ធ​រឿង​នយោបាយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #PressFreedom #WorldPressFreedom
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/385705882553350
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា គ.ស.២០២១ ដែលមានមាតិកា ដូចតទៅ៖
៚ ប្រធានវិទ្យុអាស៊ីសេរី អំពាវនាវដល់ រដ្ឋាភិបាល នៅតំបន់អាស៊ី ឲ្យបញ្ឈប់ការ ធ្វើទុក្ខបុកម្នេញ និងផ្តល់យុត្តិធម៌ដល់ អ្នក កាសែត។
៚ ក្រុមសមាជិកសភាអាស៊ានដើម្បី សិទ្ធិមនុស្ស APHR ជំរុញឲ្យរដ្ឋាភិបាលប្តូរ របៀបដោះ ស្រាយវិបត្តិជំងឺកូវីដ១៩ជាបន្ទាន់។

៚ រដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាស បញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី៦ ឧសភា តទៅ ក្រោយរងការ រិះគន់ខ្លាំងពីរឿងពលរដ្ឋដាច់ស្បៀង។

៚ មន្រ្តីសិទ្ធិមនុស្ស និងអ្នកច្បាប់ នៅតែ បារម្ភអំពីការប៉ះពាល់សិទ្ធិ និងការរើសអើង អ្នកជំងឺកូវីដ-១៩ បើអាជ្ញាធរនូវតែបញ្ចេញ អត្តសញ្ញាណពួកគាត់។
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
BREAKING NEWS: គិត ត្រឹម ម៉ោង ១១ និង ៣៥ នាទី ថ្ងៃ ទី៤ ខែ ឧសភា នេះ ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៩៣៨នាក់ ជាសះស្បើយ ៣៦១នាក់ និង ស្លាប់ ១ នាក់។ តួលេខ អ្នក ឆ្លង សរុប ពេលនេះ ១៦.២៩៩ នាក់។ ចំណែក អ្នក ជា សះស្បើយ សរុប វិញ មាន ចំនួន ៥.៧៩១នាក់ ស្លាប់ កើន ១០៧ នាក់ និង ១០.៣៩៤ នាក់ កំពុង សម្រាក ព្យាបាល។ ក្នុងនោះភ្នំពេញ (៦០៨) នាក់ កណ្តាល (១៧៥) នាក់ ខេត្តព្រះសីហនុ (៧៧) នាក់ បន្ទាយមានជ័យ (៥១) នាក់ កំពង់ស្ពឺ (១៤) នាក់ តាកែវ (៤) នាក់ កំពង់ចាម (៣) ត្បូងឃ្មុំ (២) នាក់ ពោធិ៍សាត់ (១) នាក់ ស្វាយរៀង (១) នាក់ បាត់ដំបង (១) នាក់ និងខេត្តសៀមរាប (១) នាក់៕