វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.52K videos
86 files
7.43K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៣]៖​​​ លោក​ ជា យូហ៊ន​ ​ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា​ (Victoria)​ ប្រទេស​អូស្ត្រាលី​​លើក​ឡើង​ថា​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មិន​គួរ​សម្ងំ​ស្ងៀម​នោះ​ទេ​រឿង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ CLV៕​

#RFAKhmer#Cambodia#Australia#HunManet#HunSen#CLVDTA​​#ForTheRecord ​​ #VerticalVideo
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ចេញ​វិធានការ​គ្រប់គ្រង​កាស៊ីណូ​ដើម្បី​លើក​កម្ពស់​វប្បធម៌ «​នឹង​មិន​បាន​ការ​»
---
អ្នក​វិភាគ និង​អ្នក​តាមដាន​កិច្ចការ​សង្គម​រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហាម​ឃាត់​ការ​ពង្រីក​អាជីវកម្ម​បន​ល្បែង​កាស៊ីណូ​ស្របពេល​អាជីវកម្ម​នេះ និង​ការ​ឆបោក​តាម​អនឡាញ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​កម្ពុជា​នោះ ប្រៀប​បី​ដូច​ជា​យក​ថ្នាំ​គ្មាន​គុណភាព​ទៅ​ព្យាបាល​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​។ ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត សម្រេច​ឱ្យ​បិទ​ការ​ពង្រីក​អាជីវកម្ម​បន​ល្បែង​នៅ​ទី​តាំង​ខេត្ត​កែប និង​ខេត្ត​កំពត។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CyberCrimes #CyberScams #ChinaReach #HumanTrafficking #OnlineGamling
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#រូបត្លុកនយោបាយ​៖ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា-ឡាវ និង​វៀតណាម (CLV-DTA)៖ ពី​១៣​ខេត្ត​រួមគ្នា ទៅ​ប្រទេស​ទាំងមូល?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #CLV #CLVDTA #HunSen #HunManet
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យោធា​ «អសមត្ថភាព»​ ក្នុងការ​រុករក​ឧទ្ធម្ភាគចក្រ​ធ្លាក់ ទើប​បណ្តាល​ឱ្យ​អ្នក​បើកបរ​២នាក់​ស្លាប់
---
អ្នក​ឃ្លាំ​មើល​លើក​ឡើង​ថា យោធា​អសមត្ថភាព​ក្នុងការ​រុករក​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ អាច​ជា​ហេតុ​ធ្វើ​ឱ្យ​អាកាសយានិក​ពីរ​នាក់​ស្លាប់ ។ ការ​លើក​ឡើង​នេះ​ គឺ​បន្ទាប់​ពី​ក្រុម​ប្រតិបត្តិការ​រុករក​បាន​រក​ឃើញ​ឧទ្ធម្ភាគចក្រ និង​សាកសព​អាកាសយានិក​ពីរ​នាក់​កាល​ពី​ថ្ងៃ​ទី​២៩ និង​៣០ ខែកក្កដា គឺ​ជិត​២០​ថ្ងៃ​ក្រោយ​ពី​ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់។ ទោះយ៉ាងណា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត អះអាង​ថា ការ​យឺតយ៉ាវ​​ ទម្រាំ​នឹង​រក​ឃើញ​នេះ​ គឺ​ដោយ​សារ​តែ​បញ្ហា​អាកាស​ធាតុ​ មាន​ភ្លៀង និង​ខ្យល់​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​លំបាក៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/-IVB-oAj9Kg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #HelicopterCrashed #CardamomMountains #Z9Helicopter #KhengChhayYuth #SunPhalla #MH912 #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
វិទិត មុនតាប៊ន សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​នឹង​បោះបង់​ចោល​ទម្លាប់​ដែល​ថា​«អ្វីៗ​​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ជាតិ»
---
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​នឹង​បោះបង់​ចោល​ទម្លាប់​ដែល​ថា​«អ្វីៗ​​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ជាតិ» ហើយ​ងាក​មក​អនុវត្ត​ស្រប​តាម​«ច្បាប់​អន្តរជាតិ»​ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #UN #HunManet #HunSen #UNSpecialRapporteur #VititMuntarbhorn #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ដួង តារា បដិសេធ​មិន​ពាក់ព័ន្ធ​ក្នុង​គម្រោង​វិនិយោគ​ឆបោក​លុយ​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង
---
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) ដែល​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​ថា បាន​ឆបោក​លុយ​របស់​ពួកគាត់​តាម​រយៈ​គម្រោង​ទិញ​ដី និង​ផ្ទះ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​រីករាយ​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ប្រសិនបើ​ពលរដ្ឋ ឬ​អាជ្ញាធរ​ត្រូវការ​លោក។ ការ​លើកឡើង​របស់​លោក ដួង តារា នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​ពលរដ្ឋ ដែល​ចង់​ឱ្យ​លោក​ចេញ​មុខ​ដោះស្រាយ​រឿង​នេះ ឱ្យ​ដូច​នឹង​ការ​សន្យា​របស់​លោក​នៅ​ចំពោះ​មុខ​ពលរដ្ឋ។ សូម​ប្រិយមិត្ត​ទស្សនា​បទសម្ភាសន៍​រវាង​លោក យ៉ង ចាន់តារា នៃ​វិទ្យុ​អាស៊ី​សេរី ជាមួយ​លោក ដួង តារា អំពី​រឿង​នេះ​ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea
Media is too big
VIEW IN TELEGRAM
គ្រួសារស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់លើលោក ថាច់ សេដ្ឋា ខណៈ​ជំងឺបេះដូង​លោក​មាន​សភាព​ធ្ងន់ធ្ងរ
---
ចៅក្រម​នៃ​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ទី៩ សីហា លើ​បទ​ចោទ​ញុះញង់​ ដែល​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក ៣ឆ្នាំ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ថ្លែង​ក្រោយ​សវនាការ​នៅ​ថ្ងៃទី៣១ កក្កដា ថា លោក ថាច់ សេដ្ឋា បដិសេធ​ការ​ចោទ​ប្រកាន់​ដោយ​លោក​អះអាង​ថា លោក​គ្រាន់​តែ​ថ្លែង​នូវ​ការ​ពិត​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ ទាក់ទង​នឹង​វិវត្ត​នយោបាយ​នៅ​កម្ពុជា ហើយ​លោក​គ្មាន​ចេតនា​ញុះញង់​រើសអើង​ បង្ក​ចលាចល​នៅ​ក្នុង​សង្គម ​ដូច​ការ​ចោទ​ប្រកាន់​ទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #ChoungChouNgy #SonChumChuon #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
Cambodian military: Helicopter pilot likely survived remote mountain crash
---
Search teams located the crash site this week – more than two weeks after the helicopter was reported missing.

A pilot is believed to have survived a helicopter crash in the mountainous Cambodian jungle two weeks ago, with experts saying he likely covered the body of his deceased copilot and later died near the wreckage.
👉 https://www.rfa.org/english/news/cambodia/cambodia-helicopter-crash-sun-phalla-kheng-chhay-yuth-07302024142801.html
---
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #HelicopterCrashed #CardamomMountains #Z9Helicopter #KhengChhayYuth #SunPhalla #MH912
Media is too big
VIEW IN TELEGRAM
ដួង តារា៖ «ខ្ញុំ​បញ្ជាក់​ពី​ការធានា​ថា​ បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»
---
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) ដែល​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​ថា បាន​ឆបោក​លុយ​របស់​ពួកគាត់​តាម​រយៈ​គម្រោង​ទិញ​ដី និង​ផ្ទះ​នោះ​ឡើយ។ លោក​អះអាង​ថា អ្វី​ដែល​លោក​បាន​បញ្ជាក់​ពី​ការ​ធានា​របស់​លោក​ជូន​ពលរដ្ឋ​ក្នុង​ពេល​ពិសា​អាហារ​សាមគ្គី​មួយ ដែល​ក្រុមហ៊ុន​ចែក​បណ្ណ​ដី​ និង​ផ្ទះ​ជូន​ពលរដ្ឋ​នោះ គឺជា​ការ​ «បញ្ជាក់​ពី​ការធានា​ថា ​បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»។
👉 ទស្សនា​បទសម្ភាសន៍ពេញ៖ https://www.facebook.com/rfacambodia/videos/476925878610760
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ទេសចរ​និយម​ទៅ​លេង​ថៃ​ឬ​ម៉ាឡេស៊ី​ ដោយសារ​«​កម្ពុជា​កំពុង​មាន​ឈ្មោះ​ស្អុយ​ស្រដៀង​កូរ៉េ​ខាង​ជើង​»
---
មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​អះអាង​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ធ្លាក់​ចុះ ដោយសារ​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ពិសេស​សង្ក្រាម​នៅ​អ៊ុយក្រែន ប៉ុន្តែ​ផល​ប៉ះពាល់​ទាំង​នេះ ហាក់​មិន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន ដូច​ជា ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ឡើយ​។ អ្នក​វិភាគ​បញ្ហា​សង្គម​មើលឃើញ​ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា បណ្ដាល​មក​ពី​កម្ពុជា​ដឹក​នាំ​តាម​របប​ផ្ដាច់ការ ហើយ​រដ្ឋាភិបាល​អសមត្ថភាព​ទប់ស្កាត់​អំពើ​ជួញដូរ និង​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាដើម​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Politics #Foreigner #Tourist #Malaysia #Thailand #Asean #ForeignTourist #Insecurity
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer