វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.52K videos
86 files
7.43K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Thai police arrest 2 suspects in assault of Cambodian activist
---
Thai police have arrested two suspects in an attack near Bangkok of a Cambodian activist who has been leading civic workshops for Cambodian workers living in Thailand.
👉 https://www.rfa.org/english/news/cambodia/thailand-activist-attack-01042024171422.html
---
#RFAKhmer #Cambodia #Thailand #HunManet #HunSen #SrunSrorn #Politics #PPA#CambodianRefugees #PoliticalRefugees #HumanRights #RightsViolation #Violent #Torture
16x9-RFA Video Watermark.00_07_54_29.Still002.jpg
574.3 KB
មេ​បក្ស​ប្រឆាំង​លោក​​ សម រង្ស៊ី​ ​អះអាង​ថា​ទោះ​បី​ជា​ត្រកូល​​ហ៊ុន​គាប​សង្កត់​ប្រជារាស្ត្រ​បែប​ណា​ក្ដី ក៏​ពលរដ្ឋ ​និង​យុវជន​នៅ​តែ​ចាប់​អារម្មណ៍​អំពី​រឿង​នយោបាយ​ និង​រឿងរ៉ាវ​ផ្សេងៗ​នៅ​ក្នុង​សង្គម។​ តើ​លោក​ ​សម រង្ស៊ី​ ​មាន​អ្វី​ខ្លះ​ជា​សំអាង?​​

​សូម​​​ទស្សនា​បទ​សម្ភាសន៍​​ផ្ទាល់​រវាង​ ​លោក ​សម រង្សី ​និង​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដូច​តទៅ៖ ​ https://www.facebook.com/rfacambodia/videos/1904550209975979

#RFAKhmer #Cambodia #HunManet #HunSen #Politics #SamRainsy #Youth #TransparentInternational
Media is too big
VIEW IN TELEGRAM
តេជព្រះគុណ សំ គឹមសាធ បន្តធ្វើធម្មយាត្រាជាថ្មីជំរុញរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
---
ព្រះតេជ​ព្រះគុណ សំ គឹមសាធ និង​សកម្មជនសង្គម​លោក អ៊ុក ពេជ្រសំណាង កំពុង​ធ្វើ​ធម្មយាត្រា​ជា​ថ្មីទៀត​ដើម្បី​ផ្សព្វផ្សាយ​អំពី​មេត្តាធម៌ និង​លើកកម្ពស់​សីលធម៌​ជា​លើក​ទី៤​ ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៨រយ​គីឡូម៉ែត្រ​ក្នុង​ទិសដៅ​ពី​ខេត្តព្រះសីហនុ​ឆ្ពោះ​ទៅ​ខេត្ត​រតនគិរី។ ធម្មយាត្រា​នេះ ក៏​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ងាកមក​គោរព​សិទ្ធិ​មនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SamKimSath #Pilgrimage #HunManet #Politics #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ចាប់​សកម្មជន​ពិការ​លោក ភុន យុទ្ធ ដាក់​ពន្ធនាគារ​ជាលើក​ទីពីរ​រឿង​រិះគន់​រដ្ឋាភិបាល​លើ​ហ្វេសប៊ុក
---
អាជ្ញាធរ​ខេត្ត​តាកែវ​ចាប់​ខ្លួន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ជា​ជន​ពិការ​លោក ហ៊ុន យុទ្ធ ឬ​ហៅ​ភុន យុទ្ធ ដាក់​ពន្ធនាគារ​ជាលើក​ទីពីរ​ពាក់ព័ន្ធ​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ គ្រួសារ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ស្នើ​ដល់​តុលាការ​ខេត្ត​តាកែវ​ដោះលែង​ជន​ពិការ​រូប​នេះ ឱ្យ​វិល​មក​ជួបជុំ​គ្រួសារ​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #Politics #PhunYuth #DisableMan #HumanRights #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​បារម្ភ​មាន​ការ​ឈូស​បំផ្លាញ​ផ្ទះ បន្ទាប់​ពី​អាជ្ញាធរ​យក​ស្លាក​ទៅ​បោះ​លើ​ដី​ថា​ដោះស្រាយ​រួច
---
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មីនា បាន​យក​ស្លាក​បញ្ជាក់​ថា ម្ចាស់​ដី​នៅ​ក្បែរ​បឹង​តាមោក បាន​ទទួល​យក​គោលការណ៍​ដោះដូរ​ដី​ទៅ​ដាក់​នៅ​សហគមន៍ ខណៈ​ពលរដ្ឋ​ភាគ​ច្រើន​អះអាង​ថា ពួក​គាត់​មិន​ទទួល​យក​។ តំណាង​សហគមន៍​សំរោងត្បូង ក្នុង​ខណ្ឌ​ព្រែកព្នៅ លើកឡើង​ថា ការ​ដាក់​ស្លាក​នេះ មិន​បង្ហាញ​ឆន្ទៈ​ពលរដ្ឋ​ភាគ​ច្រើន​ទេ ពោល​គឺ​ពលរដ្ឋ​ចង់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #News #Cambodia #Politics #HumanRights #LandIssue #TamokLake #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​តវ៉ា​មិន​ទទួល​គោល​នយោបាយ​ដោះដូរ​ដី​របស់​អាជ្ញាធរ
---
ពលរដ្ឋ​ក្នុង​សហគមន៍​សំរោង​ត្បូង នៃ​តំបន់​បឹងតាមោក ប្រមាណ​៤០​នាក់ ប្រមូល​ផ្តុំ​គ្នា​តវ៉ា​លើ​ចិញ្ចើម​ផ្លូវ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា ដើម្បី​ប្រឆាំង​គោល​នយោបាយ​ដោះដូរ​ដី​របស់​អាជ្ញាធរ និង​គំរាម​ឈូស​កម្ទេច​ផ្ទះ​របស់​ពួកគាត់​។ ការ​ចេញ​តវ៉ា​ជាថ្មី​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​យក​ស្លាក​ដែល​សរសេរ​ថា «​ទីតាំង​ដោះស្រាយ​គោល​នយោបាយ​រួចរាល់​» ទៅ​បោះ​ក្នុង​តំបន់​ពួកគាត់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #News #Cambodia #Politics #HumanRights #LandIssue #TamokLake
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មេធាវីថា លោក កឹម សុខា នៅ​តែ​ចង់​ចរចា​ដើម្បី​ដោះស្រាយ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក
---
សាលាឧទ្ធរណ៍ បន្ត​លើកឡើង​ពី​ការ​ធ្វើ​បាតុកម្ម និង​យុទ្ធនាការ​នានា​ក្រោយ​ឆ្នាំ​២០១៣ ដូចជា​ការ​ធ្វើ​យុទ្ធនាការថ្ងៃច័ន្ទ«ពណ៌ខ្មៅ» និង​ការ​ដាក់​កម្រង​ផ្កា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោយឆ្នាំ២០១៣ ដែល​តុលាការ​ថា មាន​ចេតនា​ធ្វើ​បដិវត្តន៍​ពណ៌​។ លោក កឹម សុខា បដិសេធ​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា​ថា ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំង​នោះ​ទេ ហើយ​លោក​នៅ​តែ​ចង់​ចរចា​ដើម្បី​ដោះស្រាយ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #KemSokha #CNRP #Politics #HunSen #HunManet #MengSopheary
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
នគរបាលប្រមាណ១០នាក់ បានចុះឃាត់ខ្លួនប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ កាលពីវេលាម៉ោង ៤រសៀល នៅថ្ងៃទី៥ ខែមេសា។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថាការឃាត់ខ្លួនលោក កើត សារ៉ាយនេះ នឹងធ្វើឱ្យប៉ះពាល់ដល់លំហសេរីភាពអង្គការសង្គមស៊ីវិលបន្ថែមទៀត។

#RFAKhmer #Cambodia #KoetSaray #KSILA #HumanRights #Politics #PoliticalPrisoners

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​លោក កើត សារ៉ាយ ជា​លើក​ទីពីរ
---
នគរបាល​ប្រមាណ​១០​នាក់ បាន​ចុះ​ឃាត់​ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ កាល​ពី​វេលា​ម៉ោង​៤​រសៀល នៅ​ថ្ងៃ​ទី​៥ ខែ​មេសា​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ឃាត់​ខ្លួន​លោក កើត សារ៉ាយ នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​បន្ថែម​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #KoetSaray #KSILA #HumanRights #Politics #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​បញ្ជូន​លោក កើត សារ៉ាយ ទៅ​តុលាការ ទោះ​ក្រុម​យុវជន​តវ៉ា​ឱ្យ​ដោះលែង​ក្ដី
---
ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ ទៅ​តុលាការ ក្រោយ​ពី​ឃុំ​ខ្លួន​សាកសួរ​អស់​រយៈពេល​មួយ​ថ្ងៃ​មួយ​យប់​។ ការ​បញ្ជួន​លោក កើត សារ៉ាយ ទៅ​តុលាការ​នេះ ធ្វើ​ឡើង​បើ​ទោះ​បី​ជា​ក្រុម​យុវជន​មួយ​ចំនួន នាំ​គ្នា​តវ៉ា​នៅ​មុខ​ស្នងការ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ក្ដី​។ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ចេញ​ដីកា​ឱ្យ​លោក កើត សារ៉ាយ ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ពី​ដំណើរ​រឿង «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» បន្ទាប់​ពី​លោក​ចុះ​ទៅ​ជួប​ពលរដ្ឋ​ដែល​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​ជុំវិញ​រឿង​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #KoetSaray #KSILA #HumanRights #Politics #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer