វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​ឧក្រិដ្ឋជនជនជាតិចិន​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ចាប់​​បង្ខាំងមនុស្ស​ជម្រិត​ទារប្រាក់​ប្រើប្រាស់​អាវុធ​បាញ់​សម្លាញ់​ជនរងគ្រោះ​កប់​ចូលក្នុង​ដី​ឥត​ខ្លាច​រអារ។ សង្គម​ស៊ីវិល​លើកឡើង​ថា ទង្វើ​ព្រៃផ្សៃ​បែប នេះ​មក​ពី​រដ្ឋា​បាល​អនុវត្ត​ច្បាប់​ធូររលុង​គ្រប់គ្រង​ជនអន្តោប្រវេសន៍​គ្មាន​ប្រសិទ្ធភាព បណ្តោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​ទឹកដី​ខ្មែរ​ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​យ៉ាង​អនាធិបតេយ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #China #crimes #Chinese #Cambodia
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. ក្រុមមេដឹកនាំបក្សកាន់អំណាច រក្សាភាពស្ងៀមស្ងាត់ជុំវិញការតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី
២. លោក ហ៊ុន ម៉ាណែត បារម្ភពីការផ្សព្វផ្សាយបញ្ហាឧក្រិដ្ឋកម្មបង្កផលប៉ះពាល់ដល់កម្ពុជា
៣. កម្ពុជាបញ្ចេញប្រតិកម្មទៅនឹងព័ត៌មានដែលថា របបដឹកនាំនៅកម្ពុជា និងកូរ៉េខាងជើង សមនឹងរងទណ្ឌកម្មពីសហរដ្ឋអាមេរិក
៤. ស្នងការរាជធានីភ្នំពេញ ច្រានចោលការលើកឡើងរបស់ស្ថានទូតរុស្ស៊ីពីអសន្តិសុខនៅក្រុងភ្នំពេញ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #NorthKorea #Russia #HunManet #HunSen #HunMany #SayChhum #SarKheng #TeaBanh #MenSamAn #HengSamrin #DeputyPrimeMinister #Nepotism #HunDynasty #Insecurity #Crimes #Authoritarianism #Podcast #CambodiaThisWeek #SamPoly #ChunChanboth #NuonSorya #KunKhmer

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/GDFU8MPyBCA
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត បារម្ភ​ចំពោះ​ការ​ផ្សព្វផ្សាយ​បញ្ហា​ឧក្រិដ្ឋកម្ម​បង្ក​ផល​ប៉ះពាល់​ដល់​កម្ពុជា
---
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ​ជា​ថ្មី​ទៀត និង​ហាក់​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​ជនបរទេស​មួយ​ចំនួន ព្រម​ទាំង​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ផ្សព្វផ្សាយ​ព័ត៌មាន​លាតត្រដាង​អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​នានា ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង​សេដ្ឋកិច្ច​កម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/GDFU8MPyBCA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #Taiwan #HunManet #HunSen #ChinaReach #PRC #PreahSihanouk #Insecurity #Kidnapping #Crimes #HumanTrafficking #Drugs #CyberScams #CyberCrimes #Scamdemic
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer