វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
callshow.jpg
1.4 MB
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃអង្គារ​​​ទី៧​​ខែ​វិច្ឆិកា​នេះ ​ពិភាក្សា​លើ​ប្រធាន​បទ​ថា​តើ​ការ​បង្កើត​គណៈកម្មការ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​​ទាញ​យក​អំណាច​ពី​តុលាការ​ ឬ​យ៉ាងណា?​

​យើង​មាន​វាគ្មិន​ពីរ​រូប​គឺ​​លោក​មេធាវី​ ​សេក សោភ័ណ​ ​និង​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក​ វ៉ន ចាន់ឡូត​​ ​​​បក​ស្រាយ​លើ​បញ្ហា​នេះ​​ ​ដោយ​មាន​លោក​ ​ទីន ហ្សាការីយ៉ា​ ​ជា​អ្នក​​សម្រប​ស្រួល៖ https://www.facebook.com/rfacambodia/videos/157532537445517

#RFAKhmer #Cambodia #HunManet #Court #JudicialSystem #NationalAuthorityforDisputeResolutionOutoftheJudiciary #VornChanlout #RFACallShow
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​អាច​​ជា​យន្ត​ការណ៍​មួយ​ដើម្បី​បន្ធូរបន្ថយ​កំហឹង​របស់​ប្រជា​ពល​រដ្ឋ​ ជា​ជាង​ការ​ដោះស្រាយ​វិបត្តិ​ក្នុង​សង្គម​​ដែល​កំពុង​តែ​កើតមាន​ឡើង​ ​ហើយ​យន្ត​ការណ៍​ថ្មី​នេះ​ ក៏​អាច​បង្កើត​ឱ្យ​មាន​អំពើ​ពុក​រលួយ​បន្ថែម​ទៀត​ដែរ។​ ​​​លោក​មេធាវី​ ​សេក សោភ័ណ​ ​យល់​ថា​ការ​បង្កើត​​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​មិន​មែន​ជា​យន្ត​ការណ៍​យូរអង្វែង​ ​ឬ​អចិន្ត្រៃយ៍​អ្វី​នោះ​ទេ​ ​ហើយ​គណៈកម្មការ​ជាតិ​នោះ​សោត​ក៏​ហាក់​មិន​មាន​ភាព​ឯករាជ្យ​ដែល​អាច​អោយ​ពលរដ្ឋ​ទុក​ចិត្ត​បាន​នោះ​ដែរ។​
​​
#RFAKhmer #Cambodia #HunManet #Court #JudicialSystem #NationalAuthorityforDisputeResolutionOutoftheJudiciary #VornChanlout​ ​#RFACallShow ​ ​#CallinShow#KeyQuote