វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​ជា​​បន្ទាន់​​នូវ​បញ្ហា​ប្រឈម​របស់​ស្ត្រី ​និង​ក្មេង​ស្រី ដែល​កំពុង​ជាប់​​ឃុំ​​ក្នុង​ពន្ធនាគារ ដែល​មាន​ស្ថានភាព​លំបាក ​និង​ចង្អៀត​ណែន​ខ្លាំង។ មន្ត្រី​ពន្ធនាគារ​ទទួល​ស្គាល់​អំពី​ការ​ខ្វះខាត​ធនធាន នៅ​ក្នុង​ពន្ធនាគារ​ និង​ស្វាគមន៍​កិច្ចសហការ​ពី​អង្គការ​ដៃគូ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Licadho #Woman
អង្គការ​លីកាដូ រក​ឃើញ​ថា ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ (Covid-19) លើក​ទី​៣ ច្រើន​ខែ​មក​នេះ​ កុមារ​មិន​​​អាច​ទទួល​បាន​សិទ្ធិ និង​សុខុមាលភាព​​ពេញ​លេញ​ទេ ពិសេស​សិទ្ធិ​ក្នុង​ការ​អប់រំ និង​អនីតិជន​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ។ អង្គការ​នេះ ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ចំពោះ​​​​កុមារ​នៅ​ក្នុង​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ១៩ នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #Licadho #Children #Educations
អង្គការ​ចំនួនពីរ​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ​និងសិទ្ធិដីធ្លី ​រកឃើញ​ថា ​វិស័យមីក្រូហិរញ្ញវត្ថុ​​នៅកម្ពុជា ​កំពុង​ធ្វើឲ្យ​មានការ​​រំលោភសិទ្ធិមនុស្ស​នៅក្នុង​ភូមិ​ជាច្រើន។ អង្គការទាំង​ពីរ ​និង​សហគមន៍​ដែល​រងគ្រោះ​ដោយ​បំណុល​ ទាមទារឲ្យ​រដ្ឋាភិបាល​ ស្ថាប័ន​ផ្តល់ប្រាក់កម្ចី ​និង​ភាគី​ពាក់ព័ទ្ធ ​គិតគួរ​ធ្វើ​យ៉ាងណា​ឲ្យអ្នកខ្ចីប្រាក់​ទទួល​​បាន​នូវការ​អនុ​គ្រោះ ​បើពុំនោះទេ​ បញ្ហា​បំណុលនេះ ​នឹងនាំឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន ​បន្ត​ប្រឈម​នឹង​ភាព​អត់ឃ្លាន ​ពលកម្ម​កុមារ ​ចំណាក​ស្រុក ​ការលក់ដី​ដោយ​បង្ខំ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្សជា​ច្រើន​ទៀត។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #HumanRights #MFIs #Debt #Report #Licadho
អង្គការ​លីកាដូ រក​ឃើញ​​ថា​​​​​​ ការរំលោភ​យក​ដីធ្លី​នៅ​ក្នុង​ប្រទេស​​កម្ពុជា​​មិន​មាន​សញ្ញា​ថមថយ​នោះ​ទេ​​ ក្នុង​​​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​​-១​៩ ​(Covid-19)​។ បន្ថែម​​ពី​នេះ​​ការ​ចាប់​​​ខ្លួន ការ​​ឃុំ​ខ្លួន​​សហគមន៍ និង​សកម្មជន​ដីធ្លី បែរ​ជា​កើន​ឡើង​ទៅ​វិញ​។ សង្គម​ស៊ីវិល​​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​​​វិវាទ​ដីធ្លី​​​ឲ្យ​មាន​តម្លាភាព និង​ឲ្យ​គ្រប់​ភាគី​អាច​ទទួល​យក​បាន​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Land #Landgrabing #Licadho #COVID19KH
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អង្គការ​លីកាដូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បិទ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​របស់​រដ្ឋ បន្ទាប់​ពី​រក​ឃើញ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​នេះ​បាន​ស្លាប់​ដោយសារ​ការ​ឃុំខ្លួន​មិន​ត្រឹមត្រូវ​ជា​បន្តបន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា​ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ គួរ​បិទ​មណ្ឌល​សង្គមកិច្ច​ទាំង​ឡាយ​ណា​ ដែល​រំលោភ​សិទ្ធិមនុស្ស​ ដោយ​មាន​ការ​ឃុំ​ខ្លួន​ និង​ធ្វើ​ទារុណ​កម្ម​មនុស្ស​។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #HumanRights #Licadho #PreySpue #Prison
មន្ត្រីគណៈកម្មាធិការ​សិទ្ធិមនុស្ស​​រដ្ឋាភិបាល​ អះអាង​ថា មន្ត្រី​របស់​ខ្លួន​ នឹង​ចុះ​អង្កេត​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ក្រោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ រក​ឃើញថា​ មាន​ករណី​អ្នក​ជាប់​ឃុំ ​ស្លាប់​នៅទីនោះជា​បន្តបន្ទាប់ និង​មានការ​រំលោភ​សិទ្ធិមនុស្ស នៅក្នុង​មណ្ឌល​នោះ។ មន្ត្រីសង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហានេះ​ឱ្យឆាប់​រហ័ស​ និង​បិទ​​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ ដើម្បីបញ្ឈប់​ការ​រំលោភសិទ្ធិមនុស្ស​នៅទីនោះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #HumanRights #Licadho #PreySpue #Prison
នេះគឺជាព័ត៌មានដែលមានគេចូលអានច្រើនបំផុតប្រចាំសប្តាហ៍នេះ៖ «អតីត​អ្នក​ជាប់ឃុំ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ និង​មន្ត្រី​សិទ្ធិមនុស្ស​ថា មណ្ឌល​ព្រៃ​ស្ពឺ​រំលោភច្បាប់​សិទ្ធិ​មនុស្ស»។
តើរឿងនេះមានចំណុចអ្វីសំខាន់ខ្លះ បានជាប្រិយមិត្តចាប់អារម្មណ៍អានច្រើនជាងគេ?

👉 អានព័ត៌មានពេញនិយមប្រចាំសប្តាហ៍នេះឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #TopStory #HumanRights #Licadho #PreySpue #Prison
អានព័ត៌មានទាក់ទងលទ្ធផលការស៊ើបអង្កេតរបស់រដ្ឋាភិបាលនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
The Cambodian government on Tuesday acknowledged that deaths had occurred at a controversial detention center and it has concluded a preliminary investigation into the...

👉 Read Full Article
👉 JOIN WITH US

#RFAKhmer #Cambodia #TopStory #HumanRights #Licadho #PreySpue #Prison
អង្គការ​លីកាដូ​ចេញ​សេចក្ដីថ្លែងការណ៍ ​ព្រួយបារម្ភថា ការផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​នាំ​ឲ្យ​មាន​ជម្លោះ។ អង្គការ​លីកាដូ​ថា ក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ.ឯក ទទួលបានដីសម្បទាន​សេដ្ឋកិច្ច​នេះលើ​ផ្ទៃដី​ទំហំ ៩៧៨៨ហិកតា​ពី​រដ្ឋ។
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #LandDispute #Licadho
Media is too big
VIEW IN TELEGRAM
«បំណុល​បែប​កេងប្រវ័ញ្ច​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ»​ ដល់​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ
---
អង្គការ​លីកាដូ (Licadho) និង​អង្គការ​សមធម៌​កម្ពុជា​ (Equitable Cambodia) សិក្សា​រួមគ្នា​រក​ឃើញ​ថា​ ពលរដ្ឋ​រាប់ម៉ឺន​គ្រួសារ​នៅ​ខេត្ត​កំពង់ស្ពឺ​ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​បំណុល​ ក្នុង​នោះ​រួមមាន​ការ​លក់​ដី​ទាំង​បង្ខំ​ ការ​បន្ថយ​ម្ហូប​អាហារ​ និង​កុមារ​រាប់ពាន់​នាក់​បាន​បោះបង់​ចោល​ការសិក្សា។ ប៉ុន្តែ​ អភិបាល​ខេត្ត​កំពង់ស្តឺ​ ចាត់​ទុក​របាយការណ៍​នេះ​ថា ​មិន​ឆ្លុះ​បញ្ចាំ​ពី​ស្ថានភាព​ពិត​ទេ៕
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #EquitableCambodia #LICADHO #DebtThreats #KompongSpeuProvince #MicroFinance #Microloan

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
This media is not supported in your browser
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ថា របាយការណ៍​អំពី​«ហានិភ័យ​​នៃ​បំណុល»​​ដែល​ផ្តោត​លើ​អ្នកជាប់​ជំពាក់​កម្ចី​ខ្នាត​តូច​នៅ​ខេត្ត​កំពង់ស្ពឺ ទើបនឹង​ចេញ​ផ្សាយ​ដោយ​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​លីកាដូ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នោះទេ។ លោក​ថា មាន​ពលរដ្ឋ​​លក់​ដី​ ឬ​ដាក់​ប្លង់​ដី​បញ្ចាំ នៅ​ធនាគារ​តិចតួច​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​យក​លុយ​ពង្រីក​អាជីវកម្ម។ ចំពោះ​ស្ថានភាព​បំណុល​ទូទៅ លោក ​វ៉ី សំណាង អះអាង​ថា ជា​រឿង​ធម្មតា​ ព្រោះ​ពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ មាន​បំណុល​តិចតួច​ បើ​ប្រៀបធៀប​ និង​ប្រទេស​នានា​ក្នុង​ពិភពលោក​រួម​ទាំង​សហរដ្ឋ​អាមេរិក៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ហ៊ុនម៉ាណែត #វ៉ីសំណាង #អង្គការសមធម៌កម្ពុជា #លីកាដូ #ហានិភ័យនៃបំណុល #ខេត្តកំពង់ស្ពឺ #មីក្រូហិរញ្ញវត្ថុ #កម្ចីខ្នាតតូច
#RFAKhmer #Cambodia #HunSen #HunManet #VeiSamnang #EquitableCambodia #LICADHO #DebtThreats #KompongSpeuProvince #MicroFinance #Microloan
Media is too big
VIEW IN TELEGRAM
«បំណុល​បែប​កេងប្រវ័ញ្ច​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ»​ដល់​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ
---
ប្រិយមិត្ត​ជ្រាបទេ​ថា របាយការណ៍​ថ្មី​មួយ​ដែលជា​ការសិក្សា​រួមគ្នា​ដោយ​អង្គការ​លីកាដូ (Licadho) និង​អង្គការ​សមធម៌​កម្ពុជា​ (Equitable Cambodia) រក​ឃើញ​ថា​ ពលរដ្ឋ​រាប់ម៉ឺន​គ្រួសារ​នៅ​ខេត្ត​កំពង់ស្ពឺ​ កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​បំណុល​ ក្នុង​នោះ​រួមមាន​ការ​លក់​ដី​ទាំង​បង្ខំ​ ការ​បន្ថយ​ម្ហូប​អាហារ​ និង​កុមារ​រាប់ពាន់​នាក់​បាន​បោះបង់​ចោល​ការសិក្សា។
---
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #EquitableCambodia #LICADHO #DebtThreats #KompongSpeuProvince #MicroFinance #Microloan #VerticalVideo #Trending #Reels #Shorts
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/social-economy/debt-causes-big-problems-for-people-report-says-08312023044208.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ២៣ ខែ កញ្ញា ឆ្នាំ២០២៣៖

៚ ពលរដ្ឋខ្មែរនៅក្រៅប្រទេសតវ៉ាទាមទារឱ្យលោក ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យ
៚ ពលរដ្ឋរងភាពអយុត្តិធម៌សង្គមរិះគន់កាកបាទក្រហមថា ជាស្ថាប័នរើសអើងជនរងគ្រោះ
៚ សង្គមស៊ីវិលរកឃើញថា កម្មកររោងចក្រភាគច្រើនប្រឈមនឹងបំណុលវ័ណ្ឌក
៚ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សប្បាយប្រមូលពន្ធ ខណៈពលរដ្ឋកំពុងប្រឈមបញ្ហាជីវភាព
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #UN #SDGSummit #SDG2023 #UNGA #UNGA2023 #UNGA78 #AntónioGuterres #HunManet #PovertyRate #SocialInequality #SocialInjustice #InclusiveDevelopment #Supporters #Opponents #Demonstration #KhmerAmericans #CambodianRedCross #BunRany #Debt #EconomyKH #Workers #Licadho
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/bjg3ne90vIY
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. លោក ជា មុន្នី ប្ដេជ្ញាធ្វើការដើម្បីប្រជាធិបតេយ្យ ក្រោយទទួលបានការតែងតាំងជាអនុប្រធានគណបក្សកម្លាំងជាតិ
២. អង្គការលីកាដូ រកឃើញថា ការរំលោភលើកម្លាំងពលកម្មកុមារ និងការបញ្ចាំខ្លួនដោះបំណុលនៅតែបន្តកើតមានក្នុងសិប្បកម្មឡឥដ្ឋ ខណៈរដ្ឋាភិបាលអសកម្មក្នុងការដោះស្រាយ
៣. គ្រួសារមន្ត្រីបក្សភ្លើងទៀន បារម្ភពីបញ្ហាសុខភាពប្ដីដែលកំពុងជាប់ឃុំដោយអយុត្តិធម៌
៤. អ្នកជំនាញកសិកម្ម ជំរុញឱ្យរដ្ឋាភិបាលជ្រើសរើសមន្ត្រីកសិកម្មដោយតម្លាភាព
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #CheaMony #NationPowerParty #CandlelightParty #LICADHO #LaborIssues #GarmentBrandsWasteBurnt #BoundByBricks #DebtBondage #ChildLabor #BrickFactories #2023WorldChildrenDay #CambodiaThisWeek #SamPoly #SekBandith #SunRatha #RightLivelihoodAward2023

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtube.com/live/ziGCc8dacfc
Media is too big
VIEW IN TELEGRAM
ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ ​«នៅ​តែ​បន្ត​រីក​រាលដាល» ​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ
---
អង្គការ​លីកាដូ រក​ឃើញ​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​ «នៅ​តែ​បន្ត​រីក​រាលដាល» ​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ អង្គការ​នេះ​ថា អាជ្ញាធរ​រដ្ឋ​នៅ​តែ​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍ ក្នុង​ពេល​ដែល​វិស័យ​សំណង់ និង​អចលនទ្រព្យ​ បាន​បណ្តែត​បណ្តោយ​ឱ្យ​អំពើ​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស ពិសេស​សិទ្ធិ​កុមារ បន្ត​កើត​មាន​ដោយ​គ្មាន​ការត្រួតពិនិត្យ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ziGCc8dacfc
#RFAKhmer #Cambodia #HunManet #HengSuor #MLVT #LICADHO #LaborIssues #GarmentBrandsWasteBurnt #BoundByBricks #DebtBondage #ChildLabor #BrickFactories #2023WorldChildrenDay #VerticalVideo #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អង្គការលីកាដូ រកឃើញការរំលោភលើកម្លាំងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋ
២. ពលរដ្ឋផ្លាស់ទីពីតំបន់អង្គរ ទៅរស់នៅតំបន់រុនតាឯកមានជីវភាពលំបាកខ្លាំង
៣. សង្គមស៊ីវិលថានឹងមានជម្លោះដីធ្លីនៅពេលរដ្ឋពង្រីកផ្ទៃដីព្រៃតំបន់ការពារ
៤.គ្រួសារបក្សភ្លើងទៀន បារម្ភពីសុខភាពប្ដីកំពុងជាប់ឃុំដោយអយុត្តិធម៌
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #LICADHO #LaborIssues #GarmentBrandsWasteBurnt #BoundByBricks #DebtBondage #ChildLabor #BrickFactories #2023WorldChildrenDay #Politics #PoliticalPrisoners #CNRP #OppositionParties #Angkor #RunTaEk #SiemReap #MassForcedEvictions #LandDispute #LandRights

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/W8ot5ztLVeY
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត ព្រមានមេដឹកនាំសហជីពកុំឱ្យយកកម្មករធ្វើជាឈ្នាន់នយោបាយ
២. មន្ត្រីយោធាម្នាក់ ភៀសខ្លួនទៅកន្លែងមានសុវត្ថិភាព ក្រោយរងការចោទប្រកាន់ពីមេបញ្ជាការថាជាជនក្បត់
៣. អ្នកឃ្លាំមើលការបោះឆ្នោតថា តំណាង គ.ជ.ប មកពីគណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនមានភាពស្មើមុខស្មើមាត់ជាមួយគណបក្សកាន់អំណាចទេ
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីមូលហេតុដែលរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហារំលោភសិទ្ធិកុមារនៅតាមសិប្បកម្មឡឥដ្ឋ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #NEC #FUNCINPEC #CPP #LICADHO #LaborIssues #GarmentBrandsWasteBurnt #BoundByBricks #DebtBondage #ChildLabor #BrickFactories #CallInShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/CmL-OzRW6YM