វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រធានាធិបតី​អាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែម៉ៃយ័រ (Frank-Walter Steinmeier) កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពីថ្ងៃទី១៤​ដល់​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកបាន​ជួប​ប្រមុខ​រដ្ឋស្តីទីលោក សាយ ឈុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជួប​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ផងដែរ។ ដំណើរ​​ទស្សនកិច្ច​​របស់​ប្រធានាធិបតី​អាល្លឺម៉ង់ ធ្វើ​ឡើង​ចំពេល​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បិទ​វិទ្យុសំឡេងប្រជាធិបតេយ្យ VOD ដែលជា​វិទ្យុឯករាជ្យ​ក្នុង​ស្រុក​សេសសល់​ចុងក្រោយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ AP, AFP
#RFAKhmer #Cambodia #HunSen #HunManet #PressFreedom #MediaFreedom #VOD #SaveVOD #viral #trending #Germany
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​២០២៣
---
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០២៣​ នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ បាន​បញ្ចប់​ទៅ​ដិតដាម​ ដោយ​ការថ្កោលទោស​ស្ទើរ​ជុំ​ទិស ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ដាក់​មកលើ​រដ្ឋាភិបាល​ថ្មី​ ដែល​នឹង​គ្រោង​ប្រសូត​ក្នុង​ពេល​ដ៏ឆាប់​ខាងមុខ​នេះ​ទៀតផង។ តើ​ប្រទេស​ណាខ្លះ ដាក់​ទណ្ឌកម្ម និង​ថ្កោលទោស ហើយ​ប្រទេស​ណាខ្លះ​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ?
#RFAKhmer #Cambodia #USA #Canada #EU #France #UK #Germany #Australia #HunSen #HunManet #Sanctions #Condemnation #VisaRestrictions #ForeignAssistanceSuspension #ElectionKH2023 #ShamElection
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH