វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​ប្រជាកសិករ​នៅ​ស្រុក​ស្អាង​​លើក​ឡើង​ថា ផល​ដំណាំ​របស់​ពួកគាត់​ចាប់​ផ្ដើម​ស្រពោន​ស្វិត​ និង​ខូច​គុណភាព​បណ្ដើរៗ ហើយ​ដោយសារ​ដល់​អាយុ​ប្រមូល​ផល ប៉ុន្តែ​គ្មាន​អ្នក​បញ្ជា​ទិញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #SocialEconomy #Economy #Farmers #Vegetables #Kandal
ប្រជាពលរដ្ឋ ស្រុក ភ្នំព្រឹក ខកចិត្ត ចំពោះអាជ្ញាធរ ក្រុម ជញ្ជីង ចល័ត នៅ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ហាម ឃាត់ ឡាន ដឹកពោត ទៅ ប្រទេសថៃ ថា ជា ការ ធ្វើឱ្យតម្លៃពោត ចុះថោក និង គ្មាន អ្នក ទិញ។ ប្រតិកម្ម របស់កសិករ នេះ ធ្វើឡើង បន្ទាប់ ក្រុម ជញ្ជីង ចល័ត របស់ ក្រសួង សាធារណៈការ និង ដឹកជញ្ជូន ចុះត្រួត ពិនិត្យ រថយន្ត ដឹក លើស ចំនួន កំណត់ នៅ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី ថ្ងៃទី១០ ខែកក្កដា។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #economics #farmers
សមត្ថកិច្ចបញ្ជូនប្រជាពលរដ្ឋ៣ នាក់ ទៅសាលាដំបូងខេត្ត បាត់ដំបង នៅ រសៀលថ្ងៃទី ១២ ខែកក្កដា។ ការ បញ្ជូននេះធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបញ្ចប់ការសាកសួរពលរដ្ឋ ៤នាក់នៅ ស្រុកភ្នំព្រឹក ពាក់ព័ន្ធ រឿងកៀរគរពលរដ្ឋតវ៉ា ប្រឆាំងនឹងសមត្ថកិច្ច ដាក់ជញ្ជីង ចល័ត ត្រួត ពិនិត្យរថយន្ត ដឹកពោតរបស់កសិករ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #Cambodia #Farmers
Media is too big
VIEW IN TELEGRAM
កសិករ​ដាំពោត​ក្បែរ​ព្រំដែន​ថៃ ខកចិត្ត​នឹង​ផល​ពោត​ធ្លាក់ចុះ​ឆ្នាំនេះ
---
រដូវ​ប្រមូល​ផល​ពោត​របស់​កសិករ​រស់នៅ​តាម​តំបន់​ជាយ​ដែន​កម្ពុជា-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ចាប់​ផ្ដើម​បណ្ដើរៗ​ ហើយ។ ប៉ុន្តែ​ កសិករ​ដែល​ប្រកប​របរ​ដាំដុះ​ដំណាំ​ពោត​ហាក់​មិន​សូវ​សប្បាយ​ចិត្ត​ នៅ​ពេល​ប្រមូល​ផល​ទៅ​វិញ។ ករណី​នេះ គឺ​ដោយសារតែ​ការ​ប្រមូល​ផល​ពោត​នៅ​ឆ្នាំ​នេះ ​ធ្លាក់​ចុះ​ជាង​បណ្ដា​ឆ្នាំមុនៗ ព្រោះ​កសិករ​ដាំដុះ​ពឹង​អាស្រ័យ​លើ​អាកាសធាតុ។
#Cambodia #HunSen #HunManet #DithTina #Agriculture #Farmers #Corn #AgricultureMarket

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ខាត​បង់​កសិផល ដោយសារ​គ្រោះ​ទឹក​ជំនន់
---
ជំនន់​ទឹក​ភ្លៀង ជាច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា បាន​បំផ្លាញ​កសិផល​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ស្រុក​ឯកភ្នំ ក្នុង​ខេត្ត​បាត់ដំបង អស់​ជាច្រើន​ហិកតារ​។ គ្រោះ​ធម្មជាតិ​នេះ កំពុង​ធ្វើ​ឱ្យ​កសិករ​ខាត​បង់​ខ្លាំង និង​ជំពាក់​បំណុល​ធនាគារ​បន្ថែម​ទៀត​។ 
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/B-dQL5SXbhw
#RFAKhmer #Cambodia #Battambang #Farmers #Flood #Rice #Debt

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ខាតបង់​កសិផល ដោយសារ​គ្រោះ​ទឹកជំនន់
---
ស្រូវ​ជាង ៣​ពាន់​ហិកតារ និង​ដំណាំរួមផ្សំ​ជិត ២​ពាន់​ហិកតារ នៅ​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ត្រូវ​រង​ការ​ខួចខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ក្នុង​សប្ដាហ៍​កន្លង​មក​នេះ។ កសិករ​បាន​លើក​ឡើង​ថា ស្រូវ​រង​ការ​ខូចខាត​ស្របពេល​ដែល​ស្រូវ​កំពុង​មាន​តម្លៃ​ជាង​បណ្ដា​ឆ្នាំ​មុនៗ។ គ្រោះ​ធម្មជាតិ​នេះ ធ្វើ​ឲ្យកសិករមួយចំនួនបង្ខំច្រូត​កាត់​ចេញ​ពី​ទឹក​ជំនន់​ទាំង​ស្រូវ​មិន​ទាន់​ទំ​ល្អ។
#RFAKhmer #Cambodia #Battambang #Farmers #Flood #Rice #Debt

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អ្នកប្រើបណ្តាញសង្គមរិះគន់អាជ្ញាធរតាមខេត្តមួយចំនួន គ្មានសមត្ថភាពដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែប្រាំងជូនកសិករ
---
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាំគ្នាចំអកឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ព្រមទាំងអាជ្ញាធរតាមបណ្តាខេត្តមួយចំនួនផង ទាក់ទងនឹងរឿងខ្វះសមត្ថភាពដោះស្រាយបញ្ហាអត់ទឹកធ្វើស្រែប្រាំងឆ្នាំនេះ។
តំបន់ដែលកំពុងខ្វះទឹកទាំងនោះ រួមមាននៅខេត្តកំពង់ស្ពឺ និងតំបន់ជាច្រើនផ្សេងទៀត នៅក្នុងខេត្តជុំវិញបឹងទន្លេសាប ដូចជាខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ជាដើម។
តើសាររបស់អ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់យ៉ាងណាខ្លះ ចំពោះបញ្ហានេះ...?
#RFAKhmer #Cambodia #HunManet #HunSen #DithTina #WaterShortage #DrySeasonFarming #MAFF #MoWRAM #Agriculture #Farmers #KampongSpeu #KampongChhnang #Battambang

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី ២១ ខែមករា ឆ្នាំ២០២៤៖

​១.គណបក្សភ្លើងទៀនតែងតាំងសមាសភាពថ្នាក់ដឹកនាំមួយភាគធំបន្ថែមទៀត បន្ទាប់ពីអ្នកដឹកនាំកំពូលៗច្រើនរូបទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ
២.ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ថ្កោលទោសក្រុមហ៊ុនស្រាបៀរ ថាជាឃាតកលាក់មុខ សម្លាប់ពលរដ្ឋក្នុង​គ្រោះថ្នាក់ចរាចរណ៍
៣.កសិករនៅខេត្តបាត់ដំបងចោទអាជ្ញាធរថាប្រកាន់បក្ខពួករឿងបើកទ្វារបង្ហូរទឹកដាក់ស្រូវ
៤. គណៈកម្មការដែលលោក ហ៊ុន សែន បង្កើតឡើងកាលពី៩ឆ្នាំមុន ឱ្យ​រកឃាតកសម្លាប់លោក ជា វិជ្ជា នៅតែមិនទាន់បង្ហាញព័ត៌មានអ្វីទាំងអស់ពីឃាតកម្មនេះ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Battambang #HunManet #HunSen #DithTina #CheaVichea #SenateElection2024 #SenateElectionKH #CandlelightParty #KhmerWillParty #SokHach #HongSokHour #SonChhay #MardiSeng #KongMonika #TrafficAccidents #NeangSamAun #BeerAdvertisement #AlcoholicBeveragesAds #WaterShortage #DrySeasonFarming #MAFF #MoWRAM #Agriculture #Farmers
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/MI-ouPI9Orc
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមួយចំនួននៅឃុំតាជេសខេត្តកំពង់ឆ្នាំង ប្រកបរបរឡើងត្នោតយកទឹកធ្វើស្ករលក់ ដើម្បីផ្គត់ផ្គង់គ្រួសារ ដោយសារតែពួកគាត់ពុំមានដីស្រែចម្ការអាស្រ័យផល។ ប៉ុន្តែបច្ចុប្បន្ន តម្លៃស្ករត្នោតបន្តធ្លាក់ កាន់តែធ្វើឲ្យពួកគាត់មានបញ្ហាក្នុងការដោះស្រាយជីវភាព។

#RFAKhmer #Cambodia #HunManet #HunSen #BHQCambodia #DithTina #WaterShortage #DrySeasonFarming #Agriculture #Farmers #KampongSpeu #KampongChhnang #Battambang #PalmSugarMaker

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 93.30 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤៖

១. មេបក្សប្រឆាំង លោក កឹម សុខា ស្នើសាលាឧទ្ធរណ៍កុំឱ្យរឹតត្បិតសេរីភាពរបស់លោកខ្លាំងពេកក្នុងពេលឃុំខ្លួន
២. ពលរដ្ឋ និងអង្គការសិទ្ធិមនុស្ស គ្មានជំនឿលើសាលាឧទ្ធរណ៍ថា អាចផ្តល់យុត្តិធម៌ដល់លោក កឹម សុខា ទេ
៣. លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទោសកសិករ និងគ្រោះធម្មជាតិ រឿងខ្វះទឹកធ្វើស្រែ
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងជជែកគ្នាអំពីជីវិតនយោបាយរបស់លោក កឹម សុខា
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #DithTina #ThorChetha #CNRP #KemSokha #HRW #WaterShortage #DrySeasonFarming #MAFF #MoWRAM #Agriculture #Farmers #CallShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/bTHlZ3nO8Ts
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ ២០២៤៖

១. អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើរពុករលួយនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ អាក្រក់ជាងឆ្នាំមុន
២. អ្នកវិភាគថា លោក កឹម សុខា នឹងគ្មានវាសនាវិលចូលឆាកនយោបាយវិញឡើយ
៣. លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទោសកសិករ និងគ្រោះធម្មជាតិ រឿងខ្វះទឹកធ្វើស្រែ
៤. សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលពង្រឹងច្បាប់ត្រួតពិនិត្យជាតិអាល់កុល ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #HunSen #DithTin #KemSokha #CNRP #TransparencyInternational #TI #CorruptionKH #WaterShortage #DrySeasonFarming #MAFF #MoWRAM #Agriculture #Farmers #BeerAdvertisement #AlcoholicBeveragesAds
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/B9Rwnh-pP8c
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត បន្ទោសកសិករ និងគ្រោះធម្មជាតិ រឿងខ្វះទឹកធ្វើស្រែ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា បញ្ហាកង្វះទឹកធ្វើស្រែរបស់កសិករនៅរដូវប្រាំងនេះ ដោយសារកសិករបង្កើនការដាំដុះ និងមានគ្រោះរាំងស្ងួត។ អ្នកជំនាញកសិកម្មយល់ថា រដ្ឋាភិបាល គួរតែមានវិធានការច្បាស់លាស់ក្នុងការជួយកសិករ ដោយមិនគួរទុកឲ្យពួកគាត់រងគ្រោះម្តងហើយម្តងទៀតនោះទេ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/B9Rwnh-pP8c
#RFAKhmer #Cambodia #HunManet #HunSen #DithTina #WaterShortage #DrySeasonFarming #MAFF #MoWRAM #Agriculture #Farmers #KampongSpeu #KampongChhnang #Battambang


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ត្បាញ​ហូល នៅ​ខេត្ត​តាកែវ ត្អូញត្អែរ​ពី​ការ​បាត់​បង់​ប្រាក់​ចំណូល​ដោយ​សារ​ហូល​ខ្មែរ​ធ្លាក់​ថ្លៃ
---
ពលរដ្ឋ​ប្រកប​របរ​ត្បាញ​ហូល ក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្អូញត្អែរ​ថា ដោយសារ​តែ​តម្លៃ​ហូល​ខ្មែរ​នៅ​លើ​ទីផ្សារ​ធ្លាក់​ថ្លៃ ដូច្នេះ​ពួកគេ​មិន​អាច​រក​ប្រាក់​ចំណូល​ពី​ការ​លក់​ហូល​ច្រើន​ដូច​មុន​នោះ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​អភិរក្ស​ហូល និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ប្រកប​របរ​ត្បាញ​ហូល រដ្ឋាភិបាល​គួរ​ជំរុញ​ឱ្យ​មាន​បណ្ដាញ​ផលិត​ហូល ផាមួង ពេញ​មួយ​ចង្វាក់​ផលិតកម្ម និង​រក​ទីផ្សារ​ហូល​ក្នុង​ស្រុក និង​អន្តរជាតិ​ឱ្យ​មាន​តម្លៃ​សមរម្យ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #DithTina #MAFF #Economy #Farmers #Agriculture #AgricultureMarket #HaulWaving #SilkWeaving #KhmerSilkCraft #Takeo
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer