វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#រូបត្លុកនយោបាយ៖ សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយនេះ។
---
ការបិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) យ៉ាងតក់ក្រហល់​ដោយ​ប្រើពេល​មិនដល់ ២៤ម៉ោង ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន គឺជា​​យុទ្ធនាការ​ចុងក្រោយ​មួយ​នៃ​កេរ្តិ៍​ដំណែល​បំផ្លាញ​ប្រជាធិបតេយ្យ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើទោះជា​កន្លងទៅ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា លោក​មិនយក​អ្នកសារព័ត៌មាន​ធ្វើជា«សត្រូវ»​ក៏ដោយ ក៏​ក្រោម​ការដឹកនាំ​របស់​លោក ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​មិនតិច​ទេ​បាន​រងនូវ​ការធ្វើ​ទុក្ខបុកម្នេញ និង​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​ក្នុង​ប្រទេស ក្នុងនោះ​មាន​ដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​វិទ្យុអាស៊ីសេរី (RFA) ជាដើម។ រីឯ​សារព័ត៌មាន​ខ្លះទៀត​ដូចជា​កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) បាន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ដើម្បី​អាច​បន្ត​ជីវិត​ក្នុងស្រុក​បាន។ ក្រៅពីនោះ​ក៏មាន​ការចាប់ចង​អ្នកកាសែត​ដាក់គុក​ផងដែរ។
---
#RFAKhmer #Cambodia #HunSen #HunManet #MediaFreedom #PressFreedom
#Access2Information #VOD #SaveVOD
អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក​ថា​​ លោក​ ហ៊ុន​ សែន​ បិទ​ខ្ទប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ផ្ទេរ​អំណាច​ទៅ​កូន​
---
របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House)​​ បាន​លើក​​ឡើង​ថា​ អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក​ ហ៊ុន​ សែន​ ​បាន​បំបិទ​សេរីភាព​បញ្ចេញ​មតិ​ និង​សារព័ត៌មាន​ ដើម្បី​សម្រេច​មហិច្ឆតា​ផ្ទេរ​អំណាច​អោយ​កូន។
#RFAKhmer #Cambodia #HunSen #HunManet #ElectionKH2023 #ShamElection #FreedomHouse #MediaFreedom #PressFreedom #Access2Information

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ ២០២៣៖

៚សង្គមស៊ីវិលស្នើរដ្ឋាភិបាលកែទម្រង់ប្រព័ន្ធតុលាការឲ្យមានភាពឯករាជ្យ
៚ឥទ្ធិពលចិនកំពុងគ្របដណ្ដប់លើវិស័យសារព័ត៌មាននៅកម្ពុជា
៚ អង្គការឃ្លាំមើលសេរីភាពពិភពលោកថា លោក ហ៊ុន សែន បិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជដើម្បីផ្ទេរអំណាចទៅកូន
៚គណបក្សភ្លើងទៀន និងគណបក្សកាន់អំណាចទទួលបានគណបក្សសម្ព័ន្ធមិត្តក្នុងថ្ងៃតែមួ
….រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!!
#RFAKhmer #Cambodia #HunSen #HunManet #Politic #Court #CandlelightParty #ElectionKH2023 #ShamElection #FreedomHouse #MediaFreedom #PressFreedom #Access2Information
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/aFOT7QOAy2I
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-អង្គការសិទ្ធិមនុស្សរកឃើញថា សេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជាកាន់តែរងការរឹតត្បិត
២-កម្ពុជាអាចនឹងរអិលធ្លាក់ទៅក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយចិន ប្រសិនបើអ្នកដឹកនាំមិនឈ្លាសវៃ
៣-សកម្មជនមិនជឿការបកស្រាយរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែល​ថាការបូមខ្សាច់នៅកោះកុងជាកាស្នើសុំរបស់ពលរដ្ឋ
៤-យុវជន និងសង្គមស៊ីវិលថា ប្រទីបដែលត្រៀមបណ្តែតក្នុងពិធីបុណ្យអុំទូកមិនគួរភ្ជាប់ជាមួយការឃោសនាស្រាបៀឡើយ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #ChinaReach #HunManet #BRI #MediaFreedom #PressFreedom
#Access2Information #MinistryofMinesandEnergy #EnvironmentActivists #SandDredge #KohKong #WaterFestival #BoatRacingFestival #BonOmTouk #Alcohol #Beer
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/3KGlu9lQ2XQ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-ព្រះសង្ឃ សយ សាត ដែលឈឺឆ្អាលបញ្ហាសង្គម កំពុងគេចព្រះកាយពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ
២-អ្នកឃ្លាំមើលបារម្ភពីបញ្ហាសេដ្ឋកិច្ចជាតិ និងវិបត្តិហិរញ្ញវត្ថុ ខណៈរដ្ឋាភិបាលចាប់ផ្ដើមអនុញ្ញាតឱ្យលុយយ័នចិនប្រតិបត្តិការនៅកម្ពុជា
៣-មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍មិនទុកចិត្តថារដ្ឋាភិបាលគ្រប់គ្រងអាជីវកម្មរ៉ែមាសប្រកបដោយតម្លាភាព
៤-អ្នកសារព័ត៌មានភាគច្រើនបារម្ភពីសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដោយសារក្រុមហ៊ុនអ៊ីនធឺណិត មួយចំនួនមានការលូកដៃពីរដ្ឋាភិបាល
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #SoySat #HumanRights #FinancialCrisis #EconomicCrisis #GoldenMine #Journalists #Internet #Access2Information

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/WvkLpTVM1s4