វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.52K videos
86 files
7.43K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​យុវជន​ខ្មែរ​ថាវរៈ ចាកចេញពី​ខេត្តព្រះវិហារ​ទៅ​បន្តធ្វើ​យុទ្ធនាការ​អត់​អាហារ​នៅ​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​កញ្ញា សេង ធារី រួមទាំង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HumanRights #HungerStrike #KhmerThavrak #ThearySeng
សមាជិក​យុវជន​ខ្មែរថាវរៈ​​បដិសេធ​ការចោទប្រកាន់​របស់​អាជ្ញាធរ​​ពី​បទ​រំលោភ​សេពសន្ថវៈ​ ​ថា​ជា​រឿង​មិន​ពិត។​ ​ពួកគេ​ចាត់​ទុក​ការចោទប្រកាន់​នេះ​ថា​ ​ជា​ចេតនា​គំរាមកំហែង​ ដោយសារ​តែ​ពួកគេ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​កញ្ញា​ ​សេង​ ​ធារី។​ ​មន្ត្រី​អង្គការសង្គម​ស៊ីវិល​ ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ ​គួរបើ​ក​លំហ​សិទ្ធិ​សេរីភាព​ការ​បញ្ចេញមតិ​ ​ដោយ​ស្ដាប់​ហេតុ​ផល​ ​និង​គោលបំណង​របស់​ពលរដ្ឋ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #Environment #ThearySeng #KhmerThavrak
ថ្ងៃទី២ នៃ​យុទ្ធនាការ​ជិះកង់​ប្រវែង​ជាង ៣០០​គីឡូម៉ែត្រ​ពី​ខេត្តសៀមរាប ទៅកាន់​រាជធានី​ភ្នំពេញ​ របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស បាន​ធ្វើដំណើរ​ដល់​ព្រំប្រទល់​ស្រុកស្ទោង និង​ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ហើយ នៅ​រសៀលថ្ងៃទី៧ ខែធ្នូ ក្រោមការ​ឃ្លាំមើល និង​សួរនាំពី​អាជ្ញាធរ​តាម​ដង​ផ្លូវ​ជា​ហូរហែ។ យុទ្ធនាការ​ថ្ងៃដដែល​នេះ ក្រុមយុវជន​ផ្ញើសារ​ទៅ​កាន់ រដ្ឋាភិបាល​ឱ្យ​ចាប់​អារម្មណ៍​ ជួយ​ជ្រោមជ្រែង​យុត្តិធម៌​សង្គម​ឡើង​វិញ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #KhmerThavrak
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២៖ ១. អង្គការ​លីកាដូ ចេញ​សេចក្ដី​ថ្លែងការណ៍​ ​ស្នើ​​រដ្ឋាភិបាល​បិទ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ក្រោយ​ពី​រក​ឃើញ​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់។

👉 អានព័ត៌មានសំខាន់ៗឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #KhmerThavrak
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. សង្គមស៊ីវិល ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធានា​សិទ្ធិ​នយោបាយ ដើម្បីលើកកម្ពស់​ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការ​កំណត់​ជោគវាសនា​ប្រទេសជាតិ
២. តុលាការ​ភ្នំពេញ ស្តាប់​សេចក្តីសន្និដ្ឋាន​ចុងក្រោយ នៃ​សំណុំរឿង​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​៣៩​នាក់
៣. តុលាការ​អាមេរិក មាន​ភស្តុតាង​វីដេអូ​លោក គ្រី ម៉ះផល នាំយក​សត្វស្វាក្ដាមព្រៃ​ផ្គត់ផ្គង់​ក្រុមហ៊ុន វ៉ាន់នី បាយអូ រីសើច (Vanny Bio Research) ដើម្បី​នាំចេញ​ដោយ​ខុសច្បាប់
៤. សង្គមស៊ីវិល​គាំទ្រ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ហាមនាំចូល​ផលិតផល​ណា បាន​មកពីការ​បំផ្លាញ​ព្រៃឈើ.....
រួមនឹងព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត!
#RFAKhmer #Cambodia #Politics #RFANews #HumanRights #KhmerThavrak
ថ្ងៃទី៤ នៃ​យុទ្ធនាការជិះកង់​ប្រវែង​ជាង ៣០០គីឡូម៉ែត្រ​ពី​ខេត្ត​សៀមរាប​ ទៅ​កាន់​រាជធានីភ្នំពេញ របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស បាន​ធ្វើ​ដំណើរ​ដល់​ ជាយ​រាជធានី​ភ្នំពេញ​ហើយ​នៅ​ល្ងាច ថ្ងៃទី ០៩ ខែ ធ្នូ ក្រោម​ការ​ឃ្លាំមើល​ និង​សួរនាំ​ពី​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ជា​ហូរហែ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #Fridaywives #KhmerThavrak #yourth
យុវជន​ខ្មែរថាវរៈម្នាក់​ធ្លាក់​ខ្លួនឈឺធ្ងន់​រហូត​ទៅ​ព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេសថៃ ​ក្រោយ​ពេល​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ដួលសន្លប់​នៅ​នឹង​កន្លែង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ និង​តុលាការ​ដោះលែង​កញ្ញា សេង ធារី និងអ្នកជាប់ឃុំផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ​ដោយ​អយុត្តិធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #KhmerThavrak #HungerStrike
យុវជនខ្មែរថាវរៈបង្ហោះប៉ោងប៉ោងនៅមុខពន្ធនាគារព្រះវិហារទាមទារយុត្តិធម៌ជូនកញ្ញា សេង ធារី នៅថ្ងៃទិវានៃសេចក្តីស្រឡាញ់
👉 ទស្សនាវីដេអូ https://fb.watch/iHk6BRydL1/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #KhmerThavrak