វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្ស នយោបាយ មួយចំនួន ដែល ចូលរួម ការបោះឆ្នោត ឃុំ-សង្កាត់ នាពេល ខាងមុខនេះ បារម្ភថា ការបង្កើត ច្រកទ្វារ អ៊ីនធឺណិត ជាតិ អាចប៉ះពាល់ ដល់ សេរីភាព នៃ ការបញ្ចេញមតិ ទាក់ទងនឹង រឿងនយោបាយ នៅលើ អនឡាញ ស្របពេល ដែល ការបោះឆ្នោត ជិតចូលមកដល់។ ពួកគេថា គណបក្ស របស់ ពួកគេ នឹង បន្តតាមដាន យ៉ាងយក ចិត្តទុកដាក់ ចំពោះ បញ្ហានេះ ដើម្បី តស៊ូ មតិ ធ្វើយ៉ាងណា ឱ្យ រដ្ឋាភិបាល ធានាថា ការអនុវត្ត បច្ចេកវិទ្យា នេះ នឹងមិន ប៉ះពាល់ ជាអវិជ្ជមាន ដល់ បរិយាកាស នៃ ការបោះឆ្នោត ដែល កំពុង តែ រងនូវ ការរឹតត្បិត ស្រាប់នោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #InternetGetWay #China
ក្រុម​អង្គការសិទ្ធិមនុស្ស​ក្នុង​តំបន់ និង​អន្តរជាតិ ជាង​៣០​ស្ថាប័ន អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​លុបចោល​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ។ ក្រុម​អង្គការសិទ្ធិមនុស្ស​ទាំង​នោះ រួម​មាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) គណៈកម្មាធិការ​ការពារ​អ្នកកាសែត (CPJ) និង​អង្គការ​មួយ​ចំនួន​ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #HRW #internetgetway #China #Law
មន្រ្តី សង្គមស៊ីវិល នៅតែចាត់ ទុក ការ បង្កើត អនុក្រឹត្យ ច្រកទ្វារ អ៊ីនធឺណិត របស់ រដ្ឋាភិបាល ដើម្បី រឹតត្បិត លើ សិទ្ធិសេរីភាព បញ្ចេញ មតិ សិទ្ធិឯកជន របស់ អ្នក ប្រើ ប្រាស់ បណ្តាញ អ៊ីនធឺណិត។ ពួកគេ ថា ការ លើក ឡើង នូវ សំណូមពរ ឬ ក្តីកង្វល់ ដាក់ ជូន រដ្ឋាភិបាល បំពេញ ចំណុច ខ្វះខាត កន្លង មក គឺជា មូលហេតុ ដ៏ ត្រឹមត្រូវ ដែល ស្របតាម គោលការណ៍ សិទ្ធិមនុស្ស និង ផលប្រយោជន៍ ជាតិ។

👉 អានអត្ថបទពិស្តារ៖

#RFAKhmer #Cambodia #internetgetway #ING