វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.26K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមាគម​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​អាមេរិក​ខាងជើង ស្នើឲ្យ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្តលង់ហោរ ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​និង​ពលរដ្ឋខ្មែរ​ក្រោម អាច​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដោយ​សេរី និង​គ្មាន​ការ​ធ្វើទុក្ខ​បុកម្នេញ។ សំណើនេះ​ធ្វើឡើង ក្រោយ​ពេល​អាជ្ញាធរ​វៀតណាម​បាន​បន្ត​រឹតត្បិត​សិទ្ធិសេរីភាព​ផ្នែក​សាសនា​របស់​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម។ ក្រសួង​ការបរទេស​អាមេរិក​នៅ​ដើម​ខែធ្នូនេះ បានដាក់​ប្រទេស​វៀតណាម ក្នុង​បញ្ជីតាមដាន​ពិសេស​នៃ​ប្រទេស​ដែល​រំលោភ​និង​អនុញ្ញាត​ឲ្យ​មានការ​រំលោភ​សិទិ្ធសេរីភាព​សាសនា។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom
ថ្ងៃទី២ នៃ​យុទ្ធនាការ​ជិះកង់​ប្រវែង​ជាង ៣០០​គីឡូម៉ែត្រ​ពី​ខេត្តសៀមរាប ទៅកាន់​រាជធានី​ភ្នំពេញ​ របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស បាន​ធ្វើដំណើរ​ដល់​ព្រំប្រទល់​ស្រុកស្ទោង និង​ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ហើយ នៅ​រសៀលថ្ងៃទី៧ ខែធ្នូ ក្រោមការ​ឃ្លាំមើល និង​សួរនាំពី​អាជ្ញាធរ​តាម​ដង​ផ្លូវ​ជា​ហូរហែ។ យុទ្ធនាការ​ថ្ងៃដដែល​នេះ ក្រុមយុវជន​ផ្ញើសារ​ទៅ​កាន់ រដ្ឋាភិបាល​ឱ្យ​ចាប់​អារម្មណ៍​ ជួយ​ជ្រោមជ្រែង​យុត្តិធម៌​សង្គម​ឡើង​វិញ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #KhmerThavrak
អ្នកឃ្លាំមើល រិះគន់​រដ្ឋាភិបាលលោក ហ៊ុន សែន ករណី​ជនជាតិចិន​អាច​ដឹកជញ្ជូន​សារធាតុគីមីផ្សំកែច្នៃ​គ្រឿងញៀន និង​បើករោងចក្រ​ផលិត​នៅ​កម្ពុជា។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ទទួលស្គាល់​ថា សមត្ថកិច្ច​នៃស្ថាប័ន​ជំនាញ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ក្នុងការ​បង្ក្រាប​ក្រុមឧក្រិដ្ឋជន​ដែល​ដឹកជញ្ជូន​សារធាតុគីមី​យកមក​ផលិត​គ្រឿងញៀន​នៅកម្ពុជា។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #China #Drug
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២៖ ១. អង្គការ​លីកាដូ ចេញ​សេចក្ដី​ថ្លែងការណ៍​ ​ស្នើ​​រដ្ឋាភិបាល​បិទ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ក្រោយ​ពី​រក​ឃើញ​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់។

👉 អានព័ត៌មានសំខាន់ៗឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #KhmerThavrak
បេក្ខជន​ដែល​បោះបង់​ការ​ប្រឡង​សញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​គឺ​បណ្ដាលមកពី​គុណភាព​នៅ​សាលា​រដ្ឋ។ ​មន្ត្រី​សង្គម​ស៊ីវិល ​និង​អ្នក​តាមដាន​សង្គម ​យល់ឃើញ​ថា​កម្សោយ​នៃ​ការ​ពង្រឹង​ប្រព័ន្ធ​អប់រំ ​និង​បញ្ហា​ជីវភាព​គ្រូបង្រៀន ​ជា​កត្តា​រារាំង​ដល់​ការសិក្សា​របស់​សិស្ស ​ដែល​បង្ក​ជា​វិសមភាព​ក្នុង​ការ​ទទួល​ចំណេះ​ដឹង​ឱ្យ​បាន​ស្មើគ្នា។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews
តុលាការ​ស្តាប់​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​នៃ​សំណុំរឿង​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​៣៩​នាក់
👉 អា នព័ត៌មាន ពិស្ដារ...
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. សង្គមស៊ីវិល ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធានា​សិទ្ធិ​នយោបាយ ដើម្បីលើកកម្ពស់​ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការ​កំណត់​ជោគវាសនា​ប្រទេសជាតិ
២. តុលាការ​ភ្នំពេញ ស្តាប់​សេចក្តីសន្និដ្ឋាន​ចុងក្រោយ នៃ​សំណុំរឿង​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​៣៩​នាក់
៣. តុលាការ​អាមេរិក មាន​ភស្តុតាង​វីដេអូ​លោក គ្រី ម៉ះផល នាំយក​សត្វស្វាក្ដាមព្រៃ​ផ្គត់ផ្គង់​ក្រុមហ៊ុន វ៉ាន់នី បាយអូ រីសើច (Vanny Bio Research) ដើម្បី​នាំចេញ​ដោយ​ខុសច្បាប់
៤. សង្គមស៊ីវិល​គាំទ្រ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ហាមនាំចូល​ផលិតផល​ណា បាន​មកពីការ​បំផ្លាញ​ព្រៃឈើ.....
រួមនឹងព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត!
#RFAKhmer #Cambodia #Politics #RFANews #HumanRights #KhmerThavrak
សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​​សកម្មជន​​គណបក្ស​ប្រឆាំង​៣៩​នាក់
👉 ទស្សនាវីដេអូ https://fb.watch/hhyw_JtVTY/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH