វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.7K photos
1.38K videos
75 files
7.29K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រីសង្គមស៊ីវិល​លើកឡើងថា​ មតិយោបល់​របស់​រដ្ឋាភិបាលកម្ពុជា ​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ គឺជា​រឿងល្អ ​ប៉ុន្តែ​​រដ្ឋាភិបាល​​ក៏​គួរតែ​បង្ហាញ​​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ធំៗ​ក្នុង​ប្រទេស​ខ្លួនឯង​ដោយ​សន្តិវិធី​ដែរ​ ដើម្បី​ផល​ប្រយោជន៍ជាតិ​និង​ពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #NGOs #Myanmar #Ukraine #Russia
អ្នក​ឃ្លាំ​មើល​ថា ការណ៍​ដែល​កម្ពុជា​ត្រូវ​ពន្យល់​ចិន​ (China) អំពី​មូលហេតុ​ដែល​ខ្លួន​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​រុស្ស៊ី​ (Russia) ​បញ្ឈប់​ការវាយប្រហារ​ជាបន្ទាន់​លើ​ប្រទេស​អ៊ុយក្រែន​ (Ukraine)​ ឆ្លុះបញ្ចាំង​ពី​ភាព​គ្មានឯករាជ្យ និង​នៅតែ​រណបចិន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #China #Russia #Ukraine #UN #US
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​​តែ​​បន្ត​​លើក​​ឡើង​​ថា​ មាន​តែ​​សន្តិភាព​​ទេ​ដែល​​អាច​​ធ្វើ​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​និង​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​សុខសាន្ត។ ប៉ុន្តែ​​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ចាត់​ទុក​ការ​លើក​​ឡើង​នេះ​ថា ​ជា​សារ​នយោបាយ​ប្រជាភិថុតិ ដើម្បី​​គេង​ចំណេញនយោបាយ​ពី​​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #Ukraine #Peace
មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សោក​ស្តាយ​ដែល​លោក ហ៊ុន សែន បន្តខ្លាច​ឥទ្ធិពល​​ប្រទេស​រុស្ស៊ី (Russia) ​ដែល​​កំពុង​​ប្រើប្រាស់​​កងទ័ព​រាប់ម៉ឺន​នាក់ ​ទៅ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #Russia #Ukraine
លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​រង​ការរិះគន់​ជុំ​ទិស​ ​រឿង​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​ ​មិន​ឲ្យ​ស្ម័គ្រចិត្ត​ទៅ​ជួយ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ ​ដើម្បី​ច្បាំង​តតាំង​នឹង​ការឈ្លានពាន​ទឹកដី​ពីសំណាក់​ប្រទេស​មហាអំណាច​រុស្ស៊ី​។​ ​អ្នករិះគន់​ជំហរ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ថា​ការ​ហាមឃាត់​នេះ​ ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ ​និង​ថា​ពលរដ្ឋ​ខ្មែរ​ក៏មាន​បេះដូង​ ​ចេះ​ឈឺចាប់​ ​និង​អាណិតអាសូរ​ជាតិសាសន៍​ដទៃ​ ​ដែល​កំពុង​រងគ្រោះ​ ​និង​ត្រូវការ​ជំនួយ​បន្ទាន់​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #HunSen #Russia #Ukraine
ក្រុម​​យុវជន​​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​មន្រ្តី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ​ ដែល​បដិសេធ​ទទួល​ញត្តិ​ដោយ​គ្មាន​មូលហេតុ​ទាក់ទង​សំណើ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌឺមៀ ពូទីន​ (Vladimir Putin) ​បញ្ឈប់​​ការ​​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន និង​ស្តារ​សន្តិភាព​ឡើង​វិញ​ រួមទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ជនស៊ីវិល​ដែល​រង​គ្រោះ។ ប៉ុន្តែ​មន្រ្តីរដ្ឋាភិបាល​ថា សកម្មភាព​ទាំង​នោះ​ មិន​តំណាង​រដ្ឋាភិបាល​និង​ពលរដ្ឋខ្មែរ​ទាំង​មូល​នោះ​ទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodia #Russia #Ukraine
កម្ពុជា និង រុស្ស៊ី (Russia) ប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ព័ត៌មាន បន្ថែមទៀត ស្របពេល រុស្ស៊ី កំពុងបន្ត សង្គ្រាម ឈ្លានពាន នៅក្នុង ប្រទេស អ៊ុយក្រែន (Ukraine)។ ក៏ប៉ុន្តែ អ្នកជំនាញ ខាងវិស័យ ប្រព័ន្ធ ផ្សព្វផ្សាយ ថា ការប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការ រវាង កម្ពុជា និង រុស្ស៊ី លើ វិស័យ ប្រព័ន្ធផ្សព្វផ្សាយ នេះ នឹងរឹតតែ ធ្វើឱ្យ រដ្ឋាភិបាល កម្ពុជា រងនូវ ការរិះគន់ ពី ពលរដ្ឋ និង អន្តរជាតិ បន្ថែមទៀត ស្របពេលដែល រុស្ស៊ី គឺជា ប្រទេស ដែល បាន បើកការវាយប្រហារ ឈ្លានពាន ទៅលើ ប្រទេសអ៊ុយក្រែន ហើយ កំពុងរងនូវការថ្កោលទោស ជាអន្តរជាតិនោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Russia #Ukraine #Media
Media is too big
VIEW IN TELEGRAM
អ្នកវិភាគ #នយោបាយ លោក #គឹមសុខ ថាប្រសិនជាគ្មានសង្គ្រាមរវាង #រុស្ស៊ី(#Russia) នឹង #អ៊ុយក្រែន(#Ukraine)ទេ លោក #ហ៊ុនសែន នឹងនាំ #អាស៊ាន ជាប់អន្ទាក់របបសឹក #ភូមា(#Myanmar)។

កិច្ចពិភាក្សាទាំងស្រុង៖ https://youtu.be/xv-3dn5B40E
ស្វែងយល់៖ អាមេរិក ដាក់ទណ្ឌកម្ម លើ សង្សារ របស់ ប្រធានាធិបតី រុស្ស៊ី លោក ពូទីន
---
ថ្មីៗនេះ ក្រសួង រតនាគារ អាមេរិក បានសម្រេច ដាក់ទណ្ឌកម្ម លើ ស្ត្រីវ័យ៣៩ឆ្នាំ ឈ្មោះ អាលីណា កាបាវ៉ា (Alina Kabaeva) ដែលជា កីឡាករ អត្តពលិក អូឡាំពិក និងជា នាយិកា ក្រុមហ៊ុន National Media Group ដែល ជាក្រុមហ៊ុន បណ្តាញ ផ្សព្វផ្សាយ ព័ត៌មាន ស្និទ្ធនឹង វិមានក្រឹមឡាំង (Kremlin)។ ស្ត្រីរូប នេះ ត្រូវបាន រដ្ឋាភិបាល អាមេរិក ជឿថា ជា សង្សារ របស់ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin)។ ការដាក់ទណ្ឌកម្ម នេះ គឺជាផ្នែកមួយ ដើម្បី ឆ្លើយតបទៅនឹង ទង្វើ ឈ្លានពាន របស់ រុស្ស៊ី ទៅលើ ប្រទេស អ៊ុយក្រែន (Ukraine)។

ចុះនៅកម្ពុជា វិញ តើប្រិយមិត្ត ជ្រាបទេថា មានបុគ្គល កម្ពុជា ប៉ុន្មាន រូបហើយ ដែល កំពុង រង ទណ្ឌកម្ម ពី សហរដ្ឋអាមេរិក ដោយសារតែ ពាក់ព័ន្ធនឹង អំពើពុករលួយ ធ្ងន់ធ្ងរ ការរំលោភ សិទ្ធិមនុស្ស និង ការបំផ្លាញ លទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា? សូមប្រិយមិត្ត ចូលរួម ផ្តល់ ចម្លើយ៕
រូបភាព៖ AP
---
#RFAKhmer #Cambodia #US #Russia #Ukraine #Sanctions #AlinaKabaeva
ថ្ងៃទី១​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន (ASEAN) សមាគម​ប្រជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ សម្រេច​ទទួល​ប្រទេស​អ៊ុយក្រែន (Ukraine) ជា​សមាជិក​ទី​៥០នៃ​មិត្តភាព​និង​សហប្រតិបត្តិការ​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់ (TAC)។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Ukraine #DmytroKuleba
មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បិទវគ្គហ្វឹកហ្វឺន​បច្ចេកវិទ្យា​ឧបករណ៍​បោសសម្អាត​មីន ដល់​មន្ត្រី​ជំនាញ​ដោះមីន​អ៊ុយក្រែន (Ukraine) ចំនួន​១៥​នាក់ នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី២០ ខែមករា...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #Ukraine #CMAC
Media is too big
VIEW IN TELEGRAM
ការចេញ​ដីកា​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម មិនបាន​ធ្វើ​ឱ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​សម្ងំស្ងៀម​ឡើយ។ លោក​ទំនងជា​ក្លាយជា​មេដឹកនាំ​មួយរូប​ក្នុងចំណោម​មេដឹកនាំ​ផ្តាច់ការ​នៅលើ​ពិភពលោក​ដែល​ឈានមុខគេ​ខាង​បញ្ចេញ​ប្រតិកម្ម​ជំទាស់ ឬ​មិនគាំទ្រ​ទៅនឹង​ចំណាត់ការ​ដ៏ភ្ញាក់ផ្អើល​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #តុលាការឧក្រិដ្ឋកម្មអន្តរជាតិ #វ្ល៉ាឌីមៀពូទីន #អ៊ុយក្រែន #សង្គ្រាមអ៊ុយក្រែន
#RFAKhmer #Cambodia #HunSen #ICC #VladimirPutin #Ukraine #UkraineWar