វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.69K videos
88 files
7.6K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក ហ៊ុន សែន នៅថ្ងៃអាទិត្យ នេះ បាន បញ្ជា ឱ្យ លុបចោល រាល់ គម្រោង អភិវឌ្ឍ និង ការ ដោះដូរ នៅ ភ្នំតាម៉ៅ ទាំងអស់ និង បាន បញ្ជា ឱ្យ ក្រុមហ៊ុន ដែល ឈូសឆាយ ព្រៃឈើ នៅ តំបន់ ភ្នំតាម៉ៅ ត្រូវ ដាំដើមឈើ ឡើង វិញ។ សេចក្តី សម្រេច នេះ បាន ធ្វើ ឡើង បន្ទាប់ពី មាន ការ រិះគន់ ពី ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន និងពីសំណាក់ យុវជន បរិស្ថាន ផង ដែរ។

👉អានអត្ថបទបន្ថែម៖

#RFAKhmer #environment #HunSen #Tamao #Tamaozoo
ប្រិយមិត្តជាទីមេត្រី! តើសត្វព្រៃនៅភ្នំតាម៉ៅរួចផុតពីហានិភ័យហើយឬនៅ ក្រោយពីលោក ហ៊ុន សែន សម្រេចលុបចោល រាល់ គម្រោង អភិវឌ្ឍ និង ការ ដោះដូរ ទាំងអស់នៅ ភ្នំតាម៉ៅ ?
តើប្រិយមិត្តចង់ឱ្យរដ្ឋាភិបាលមានចំណាត់ការបែបណាទៀត ក្រៅពីបទបញ្ជាខាងលើនេះ?
#RFAKhmer #environment #Tamao #Tamaozoo #HunSen
លោក អ្នក នាង ជា ទី មេត្រី!
ទាក់ទង នឹង ការ ឈូស ឆាយ ព្រៃ នៅ តំបន់ ភ្នំតាម៉ៅ អស់ រាប់ រយ ហិកតា ដោយ ក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ ដែល ត្រូវ បញ្ជា ឱ្យ បញ្ឈប់ ដោយ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន វិញ លោកអ្នក នាង ប្រាកដ ជា នៅ មិន ទាន់ អស់ ចិត្ត នៅ ឡើយ ហើយ មាន ចម្ងល់ ពាក់ព័ន្ធ មួយ ចំនួន ថា តើ នរណា ខ្លះ ជា អ្នក ទទួល ខុស ត្រូវ តាម ផ្លូវ ច្បាប់ ទាក់ទង នឹង ការ ឈូស ឆាយ ព្រៃ តំបន់ ភ្នំ តាម៉ៅ នេះ?

អ្នក សិក្សា ផ្នែក ច្បាប់ ចូល មក លាត ត្រដាង រឿង នេះ នៅ ក្នុង នាទី វេទិកា អ្នក ស្ដាប់ វិទ្យុ អាស៊ី សេរី នៅ យប់ ថ្ងៃ អង្គារ ទី៩ ខែសីហា នេះ។

សូម លោក អ្នក នាង រង់ចាំ តាម ដាន ស្ដាប់ កិច្ច ពិភាក្សា អំពី បញ្ហា នេះ កុំ បី ខាន។

#RFAKhmer #environment #Law #Tamao #Tamaozoo
អានអត្ថបទជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Cambodia’s Prime Minister Hun Sen issued a rare order over the weekend putting an end to the clearance of forest adjacent to the country’s largest zoo, following multiple appeals by environmental groups and members of the public.
👉 Read Full Article
#RFAKhmer #Cambodia #environment #Tamao #Tamaozoo