វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ថ្ងៃ​ដំបូង​នេះ ពលករ​ខ្មែរ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀសខ្លួន និង​ធ្វើការ​នៅ​ប្រទេស​ថៃ មិនបាន​ទៅ​ដើរលេង​កម្សាន្ត​ដូច​ឆ្នាំមុនៗ​ឡើយ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ពួកគាត់​ភាគ​ច្រើន​នាំគ្នា​សម្ងំ​នៅក្នុង​បន្ទប់​ជួល និង​ធ្វើ​ពិធីជប់លៀង​ជុំគ្នា​បន្តិចបន្តួច​នៅ​កន្លែង​ស្នាក់នៅ។ អាន​ព័ត៌មាន​លម្អិត

Join RFA Khmer

#RFAKhmer #CNRPActivist #KNY #NewYear
ប្រជាពលរដ្ឋខ្មែរ ក្មេង ចាស់ ប្រុសស្រី ដែល រស់នៅ តំបន់ ស្ព្រីងវែល (Springvale) ជាយ ក្រុងមែលបួន (Melbourne) រដ្ឋវិចតូរីយ៉ា នៅថ្ងៃទី៩ ខែមេសា បាន ជួប ជុំគ្នា នៅ ក្នុង ឧទ្យាន ប៊ឺតឌិន (Burden Park) ដើម្បី ចូលរួម កម្សាន្តសប្បាយ អបអរ បុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ពិធីនេះ ក៏មាន ការ ចូលរួម ពី ពលរដ្ឋខ្មែរ ក្រោម និង ពលរដ្ឋ នៃ ប្រទេស សី្រ លង្កា (Sri slanka)។ កាលពីសប្តាហ៍មុន សមាគមខ្មែររដ្ឋវិចតូរីយ៉ា ក៏បានរៀបចំពិធីបុណ្យ ចូល ឆ្នាំដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Culture #Khmer #KNY #Australia
អាជ្ញាធរ​​ខេត្ត​មួយ​ចំនួន​បាន​​តុបតែង​​លំអ​ភ្លើងពណ៌​​​តាម​ដង​ផ្លូវ​​​ក្នុង​ទីរួម​ខេត្ត​ ដើម្បី​ត្រៀម​​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​​ពី​​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​មេសា​ខាង​មុខ។ ក្នុង​នោះ​ខេត្ត​ខ្លះ​​​នឹង​មាន​ការ​ប្រគំតន្ត្រី ចាក់​ធុងបាស ​លេង​ល្បែង​ប្រជាប្រិយ​និង​ដុត​កាំជ្រួច​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​​នៅ​ក្នុង​​ខេត្ត​រៀងៗ​ខ្លួន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Culture #KNY #COVID19KH
លោក អ្នក នាង ជា ទី មេត្រី!
តាម ប្រពៃណី ទំនៀម ទម្លាប់ ចូល ឆ្នាំ ថ្មី ជា ពេល វេលា ផ្លាស់ ពី ឆ្នាំ ចាស់ ទៅ ឆ្នាំ ថ្មី ជា ពេល វេលា ជម្រុះ ចោល រឿង រ៉ាវ មិន ល្អ ឧបទ្រព ចង្រៃ អំពើសៅហ្មង មិនគប្បី ដែល ជា មន្ទិល ក្នុង ឆ្នាំ ចាស់ ត្រៀម ចាំ ទទួល យក អ្វីៗ ថ្មីល្អៗ ជា សុខ សេរី ជា ជ័យជោគ សុភមង្គល សម្រាប់ ឆ្នាំ ថ្មី។
តើ អ្វី ខ្លះ ដែល លោក អ្នកនាង ចង់ បាន ចង់ ឃើញ សម្រាប់ ឆ្នាំ ថ្មី នេះ ដើម្បី ឱ្យ សង្គម ខ្មែរ និង លោក អ្នកនាង ជា ពលរដ្ឋ បាន ទទួល អ្វី ដែល ល្អជោគជ័យ មាន សុខសេរី ក្នុង ឆ្នាំថ្មី នេះ?

លោក អ្នកនាង អាច ចូល រួម ជជែក និង ស្ដាប់ ការបកស្រាយ របស់ វាគ្មិន យើង អំពី បញ្ហា នេះ នៅ ក្នុង វេទិកា អ្នក ស្ដាប់ វិទ្យុអាស៊ីសេរី នៅ យប់ ថ្ងៃ អង្គារ ទី១២ ខែមេសា នេះ។

ប្រសិន បើ លោកអ្នកនាង ចង់ ចូលរួម បញ្ចេញ មតិ យោបល់ ឬ សួរ វាគ្មិន របស់ យើង ដោយ ផ្ទាល់ សូម លោកអ្នកនាង ដាក់លេខទូរស័ព្ទ របស់ លោកអ្នកនាង នៅ ក្នុង ខ្ទង់ ខំមិន (comment) ឬ ប្រអប់សារ (messenger) នៃ ហ្វេសប៊ុក (Facebook) និង យូធូប (YouTube) វិទ្យុអាស៊ីសេរី ក្រុមការងារ យើង នឹង ហៅ ទៅ លោក អ្នកនាង វិញ។
បាទ! សូមអរគុណ!
#RFAKhmer #Politics #Culture #KNY
សម្រាប់ ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាលនេះ ក្រុម អ្នកវិភាគនយោបាយ មួយចំនួន មាន សុទិដ្ឋិនិយម ថា សន្ទុះ គាំទ្រ របស់ ប្រជាពលរដ្ឋ ដែលចង់បានការផ្លាស់ប្តូរ និង លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ នៅកម្ពុជា នៅតែ មិនថមថយ នោះទេ។ ក៏ប៉ុន្តែ រឹតតែ កើនឡើង ថែមទៀត នៅក្នុង ចិត្តរបស់ ពួកគេ។ ក្រុមអ្នកវិភាគ នយោបាយ ទាំងនោះ មើលឃើញ ថា ពលរដ្ឋ កម្ពុជា ទន្ទឹង រង់ចាំ តែ ឱកាស សម្រាប់តែ ការផ្លាស់ប្តូរ ប៉ុណ្ណោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KNY #ELECTION2022 #ELECTION
ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដែល​ជាពេលវេលា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ជួបជុំគ្រួសារ និង​មិត្តភក្តិ​អបអរឆ្នាំថ្មី។​ ឆ្លៀតឱកាសនេះ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល អំពាវ​នាវ​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងស្រវឹង​ក្នុង​ពីធី​ជួបជុំ​ចូលឆ្នាំថ្មីនេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Beer #KNY #Drunk
កម្មករ​ខ្មែរ​ក្រោម និង​មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រិះ​គន់​រដ្ឋាភិបាល​​កុម្មុយនីស្ដ​វៀតណាម​ ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​ឈប់​​​សំរាក រយៈ​ពេល​បីថ្ងៃ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​បាន។ ពួកគេ​ថា​ វៀតណាម​មាន​ចេតនា​មិន​ចង់​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​​ដើម ​ទើបមិន​ចេញ​ច្បាប់​ឲ្យ​ខ្មែរ​ក្រោម​អាច​ឈប់​សំរាក​ពេល​ចូល​ឆ្នាំ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Culture #KNY #KhmerKampuchearKrom
រដ្ឋាភិបាល សហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្រ្តី ការបរទេស លោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) ផ្ញើ សារ ជូនពរ សិរី សួស្តីឆ្នាំ ថ្មី ដល់ ពលរដ្ឋខ្មែរ ទាំងអស់ ឲ្យ ជួប តែ សេចក្តី រីករាយ និង សុខ ភាព ល្អ ក្នុង ឱកាស ឆ្នាំ ថ្មី នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Culture #Cambodia #US #KNY
មហា សង្ក្រាន្ត ឆ្នាំ ថ្មី ឆ្នាំខាល ឬ ឆ្នាំ ខ្លា ចូល មក នៅ ថ្ងៃ ព្រហស្បតិ៍ ១៣កើត ខែ ចេត្រ វេលា ម៉ោង ១០ព្រឹក គឺ ចំ វេនទេពធីតា ព្រះនាម «កិរណីទេវី» ជាបុត្រីទី៥ នៃ កបិល មហា ព្រហ្ម ចូល មក ថែរក្សា ទ្វីប លោក យើង នេះ ក្នុង រយៈពេល ពេញ មួយ ឆ្នាំ បន្ត វេន ពី ទេវតា ឆ្នាំ ចាស់ ។ ប៉ុន្តែទាក់ទង នឹង ទេវតា ឆ្នាំ ថ្មីនេះ មាន ចម្ងល់ ជា ច្រើន នៅ ក្នុង ចំណោម សាធារណជន ថា តើ ហេតុអ្វី ទេវតា ឆ្នាំ ថ្មី ទ្រង់ កាំភ្លើង នៅ នឹង ព្រះហស្ដ ឆ្វេង? តើ អ្នកជំនាញ ផ្នែក ហោរាសាស្ត្រ ពន្យល់ យ៉ាង ណា អំពី រឿង នេះ?

ស្តាប់ការពន្យល់របស់អ្នកជំនាញបន្ថែមនៅទីនេះ៖

#RFAKhmer #Culture #KNY #Angel #Gun