វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ពលរដ្ឋ​តវ៉ាទាមទារ​ដោះលែង​សកម្មជន​ដីធ្លី​ ចំនួន​ ៩​នាក់ ​នៅ​កោះកុង
---
ក្រុមពលរដ្ឋមានទំនាស់ដីធ្លីជិត ១០០នាក់ ភាគច្រើនជាប្រពន្ធ ប្ដី កូនៗ និងសាច់ញាតិរបស់សកម្មជនដីធ្លី នៅខេត្តកោះកុង ដែលកំពុងជាប់ឃុំទាំង ៩នាក់ ព្រមទាំងសហគមន៍មួយចំនួនទៀត បាននាំគ្នាប្រមូលផ្ដុំ នៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីតវ៉ាឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើសកម្មជនដីធ្លីទាំង៩នាក់នោះ ឱ្យមានសេរីភាពឡើងវិញ ។ ការប្រមូលផ្តុំគ្នាតវ៉ា ដោយលើកបដាស្រែកទាមទារឲ្យដោះលែងអ្នកទាំង ៩នាក់នោះ ធ្វើឡើងស្របពេល ដែលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង កោះហៅអ្នកទាំង៩នាក់មកសាកសួរបន្ថែម ក្នុងសំណុំរឿង «ញុះញង់» នៅព្រឹកថ្ងៃទី១១ កក្កដា នេះ។ ការចោទប្រកាន់លើសកម្មជនទាំងនេះ បន្ទាប់ពីពួកគេស្វះស្វែងរកដំណោះស្រាយបញ្ហាជម្លោះដីធ្លី ដោយព្យាយាមឡើងមកដាក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់។
---
#RFAKhmer #Cambodia #LandActivists #LandDispute #Protest #KohKong #CourtKH
Media is too big
VIEW IN TELEGRAM
ក្រុមពលរដ្ឋមានទំនាស់ដីធ្លីជិត ១០០នាក់ ភាគច្រើនជាប្រពន្ធ ប្ដី កូនៗ និងសាច់ញាតិរបស់សកម្មជនដីធ្លី នៅខេត្តកោះកុង ដែលកំពុងជាប់ឃុំទាំង ៩នាក់ ព្រមទាំងសហគមន៍មួយចំនួនទៀត បាននាំគ្នាប្រមូលផ្ដុំ នៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីតវ៉ាឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើសកម្មជនដីធ្លីទាំង៩នាក់នោះ ឱ្យមានសេរីភាពឡើងវិញ ។ ការប្រមូលផ្តុំគ្នាតវ៉ា ដោយលើកបដាស្រែកទាមទារឲ្យដោះលែងអ្នកទាំង ៩នាក់នោះ ធ្វើឡើងស្របពេល ដែលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង កោះហៅអ្នកទាំង៩នាក់មកសាកសួរបន្ថែម ក្នុងសំណុំរឿង «ញុះញង់» នៅព្រឹកថ្ងៃទី១១ កក្កដា នេះ។ ការចោទប្រកាន់លើសកម្មជនទាំងនេះ បន្ទាប់ពីពួកគេស្វះស្វែងរកដំណោះស្រាយបញ្ហាជម្លោះដីធ្លី ដោយព្យាយាមឡើងមកដាក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់។
#RFAKhmer #Cambodia #LandActivists #LandDispute #Protest #KohKong #CourtKH
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូន​ៗ​ អ្នកស្រី ផាវ​ ញ៉ើង បាត់​បង់​ភាព​កក់​ក្ដៅ ក្រោយ​តុលាការ​ខេត្ត​កោះ​កុង​ឃុំ​ខ្លួន​បង្គោល​គ្រួសារ​ពួកគាត់​​​​
---
កូនទីបីរបស់អ្នកស្រី ផាវ ញ៉ើង គឺលោក ហង្ស សុខហៀប លើកឡើងថា គ្រួសាររបស់លោកកំពុងជួបការលំបាក បាត់បង់ភាពកក់ក្ដៅ និងគ្មានទីពឹង ក្រោយម្ដាយដែលជាស្ត្រីមេម៉ាយកំពុងឈឺ និងជាបង្គោលគ្រួសារតែម្នាក់គត់ ជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកោះកុង។ លោក ហង្ស សុខហៀប ចាត់ទុកថាការឃុំខ្លួន ដោយតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍នេះ គឺជារឿងអយុត្តិធម៌ និងមិនសមហេតុផល ព្រោះលោកយល់ថា សកម្មភាពរបស់ម្ដាយលោក ដែលជាសកម្មជន​ការពារ​ដីធ្លីជិត ២០ឆ្នាំកន្លងមកនេះ ដើម្បីតែការពារដីធ្លីរបស់ខ្លួនពី​ការរំលោភ​យក​របស់អ្នក​មាន​អំណាច និងជួយពលរដ្ឋផ្សេងទៀតក្នុងសហគមន៍ប៉ុណ្ណោះ។
#RFAKhmer #Cambodia #LandActivists #LandDispute #KohKong #CourtKH #PhavNheung
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូនរបស់លោកស្រី ដេន ហួរ គឺលោកស្រី ប៉ាង នីន លើកឡើងថាអស់រយៈពេល៤០ថ្ងៃមកហើយដែលម្ដាយលោកស្រី និងសកម្មជនតវ៉ាដីធ្លី៨នាក់ទៀត ត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកោះកុង ក្រោយតុលាការចោទប្រកាន់ពួកគាត់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» បើទោះជាម្ដាយលោកស្រី និងសកម្មជនផ្សេងទៀតគ្រាន់តែឡើងដាក់ញត្តិស្នើសុំដំណោះស្រាយពីក្រសួងប៉ុណ្ណោះ។

លោកស្រី ប៉ាង នីន បន្ថែមថាប្រជាពលរដ្ឋដែលស្ថិតនៅក្នុងឃុំជីខលើ និងជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានជម្លោះ ដីធ្លីជិត ២០ឆ្នាំមកហើយជាមួយ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ដែលយកដីធ្លីពួកគាត់ តែរាល់ពេលដែលពលរដ្ឋឡើងទៅស្វែងរកដំណោះស្រាយពីក្រសួង ស្ថាប័ន រដ្ឋ បែរជាត្រូវបានអាជ្ញាធរគំរាមកំហែង និងធ្វើទុក្ខបុកម្នេញទៅវិញ។

លោកស្រី ប៉ាង នីន យល់ថានៅពេលដែលពលរដ្ឋបាត់បង់ដីធ្លី ទទួលការការគំរាមកំហែងពីអាជ្ញាធរ ហើយតុលាការផ្ដន្ទាទោសទៀតគឺជាអំពើអយុត្តិធម៌ផ្ទួនៗ មកលើពលរដ្ឋស្លូតត្រង់។
---
#RFAKhmer #Cambodia #LandActivists #LandDispute #KohKong #CourtKH #DetHour

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
ប្ដីលោកស្រី យឿន ខ្មៅ លោក សួស ថែត លើកឡើងថា ចាប់តាំងពីប្រពន្ធរបស់លោកជាប់ពន្ធនាគារមក ជីវភាពគ្រួសារកាន់តែលំបាកខ្លាំង ព្រោះតែលោកមិនអាចទៅធ្វើការចោលកូនតូច ២នាក់ និងកូនបីនាក់ទៀត កំពុងតែរៀន។ លោក សួស ថែត បន្ថែមថា បើតុលាការបន្តឃុំខ្លួនប្រពន្ធលោកទាំងអយុត្តិធម៌ទៀត នឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងលើអនាគតកូនៗ របស់លោក។

លោកស្រី យឿន ខ្មៅ គឺជាសកម្មជនម្នាក់ ក្នុងចំណោមសកម្មជនដីធ្លី ៩នាក់ផ្សេងទៀត ដែលត្រូវបានអាជ្ញាធរក្នុងខេត្តកោះកុងបានចាប់ខ្លួន នៅពេលពលរដ្ឋសហគមន៍ធ្វើដំណើរទៅដាក់ញត្តិនៅភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា។ បន្ទាប់មកតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនសកម្មជនដីធ្លី ៩នាក់ រួមទាំងទារកអាយុ ១ឆ្នាំ ៣ខែម្នាក់ផង នៅពន្ធនាគារ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
#RFAKhmer #Cambodia #LandActivists #LandDispute #KohKong #CourtKH #YoeunKhmao #VerticalVideo #Trending #Reels #ShortStory

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ ២០២៣៖

១. ពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មប្រឆាំងនឹងការឡើងកាន់អំណាចរបស់ លោក ហ៊ុន ម៉ាណែត នៅថ្ងៃអាទិត្យនេះ
២. សហគមន៍មានទំនាស់ដីធ្លីនៅខេត្តកោះកុង ត្រៀមតវ៉ា ទាមទារឲ្យតុលាការដោះលែងតំណាងពួកគេទាំង៩នាក់
៣. ប្រជាពលរដ្ឋតវ៉ាឱ្យភាគីម្ចាស់បុរីពិភពថ្មី បន្ធូរបន្ថយការបង់ប្រាក់និងគិតគូរប្រាក់ដែលបានបង់រំលោះបាន៥០%
៤. ប្រជានេសាទខេត្តបាត់ដំបង ត្អូញត្អែរពីផលត្រីធ្លាក់ចុះ ដោយសារបទល្មើសនេសាទ និងបម្រែបម្រួលរបបទឹក
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #SarSokha #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Workers #Korea #US #Protest #LandActivists #KohKong #Court #BoreyPiphupThmey #Battambang #IllegalFishing #TonleSap
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/JaoMbMqpxKg
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងភាពអយុត្តិធម៌សង្គមរិះគន់កាកបាទក្រហម ថា ជាស្ថាប័នរើសអើងជនរងគ្រោះ
---
ពលរដ្ឋ​រង​ភាព​អយុត្តិធម៌​សង្គម​រិះគន់​កាកបាទក្រហម​កម្ពុជា​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ភរិយា​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ថា​ជា​ស្ថាប័ន​ប្រកាន់​បក្ខពួក​ និង​រើសអើង​ជន​រង​គ្រោះ​ដែល​សកម្ម​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​។
👉 ស្តាប់​សេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://fb.watch/nenQj1f_b-/
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ប៊ុនរ៉ានី #កាកបាទក្រហម #រើសអើង #កូដករណាហ្គាវើលដ៍ #ពលរដ្ឋរងគ្រោះដីធ្លី #អាហារមិនគ្រប់គ្រាន់ #ភាពក្រីក្រ #អយុត្តិធម៌
#RFAKhmer #Cambodia #BunRany #RedCross #Discrimination #NagaWorldStrikers #LandActivists #Malnutrition #Poverty #Injustice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សកម្មជនដីធ្លីនៅកោះកុង សង្ឃឹមថា តុលាការកំពូល នឹងចេញសាលដីកាយុត្តិធម៌ជូនគាត់
---
សកម្មជនដីធ្លីខេត្តកោះកុង លោក មិន អាន់ ស្នើដល់តុលាការកំពូលទម្លាក់បទចោទប្រកាន់ ហើយលោកនៅតែអះអាងថា លោកមិនបានក្លែងបន្លំឯកសារដូចចោទប្រកាន់របស់ភាគីម្ខាងទៀតនោះទេ។ ការស្នើសុំនេះ បន្ទាប់ពីតុលាការកំពូល បានបើកសវនាការនៅព្រឹកថ្ងៃទី២៩ ធ្នូ ហើយគ្រោងប្រកាសសាលដីកានៅថ្ងៃទី៨មករា ខាងមុខ។ មន្ត្រីសង្គមស៊ីវិលស្នើដល់តុលាការកំពូលគួរពិនិត្យមើលលើឯកសារដើម ដែលអាចមានកំហុសពីអាជ្ញាធរមូលដ្ឋាន។
#RFAKhmer #Cambodia #CourtKH #KohKong #LandActivists #LandDispute #HengHuy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ថា ការអភិវឌ្ឍសម្រាប់ពលរដ្ឋគ្រប់រូប ខណៈស្រ្ដីម្នាក់សម្លាប់ខ្លួនដោយសារ «ការអភិវឌ្ឍ»
---
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នេះ មាន​ទិស​ដៅ ដើម្បី​ប្រជាពលរដ្ឋ​។ ជុំវិញ​ការ​អះអាង​នេះ អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​ រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល ស្រប​ពេល​ស្ត្រី​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​សម្លាប់​ខ្លួន ក្រោយ​អាជ្ញាធរ​រឹបអូស​ដី​របស់​គាត់​ទៅ​ឱ្យ​ក្រុមហ៊ុន។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ bit.ly/4cnUtNh
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #LandActivists #Prisoner #BoeungTamok #TamokLake #Development #CorruptionKH #BoeungTamokForcedEvictions #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤៖

១. គ្រួសារមន្រ្តីបក្សកម្លាំងជាតិ ថាការសម្រេចឃុំខ្លួន លោក គា វិសាល របស់តុលាការ គឺជារឿងអយត្តិធម៌
២. អ្នកឃ្លាំមើលថា ទស្សកិច្ចរបស់កូនស្រីលោកថាក់ ស៊ីន មកកម្ពុជា គឺដើម្បីពង្រឹងឥទ្ធិពលអ្នកបន្តវេននៃបក្សកាន់អំណាចថៃនិងកម្ពុជា
៣. ពលរដ្ឋបឹងតាមោក សោកស្ដាយដែលមន្ត្រីប្រចាំព្រះខុទ្ទកាល័យព្រះមហាក្សត្រ មិនចេញមកទទួលញត្តិ
៤. គណបក្សភ្លើងទៀនថា ការលំបាកក្នុងការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើឱ្យការបោះឆ្នោតខាងមុខមិនយុត្តិធម៌
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #KeaVisal #NationPowerParty #CandlelightParty #PoliticsKH #CourtKH #NationPowerParty #CPP #PheuThaiParty #LandDispute #LandActivists #Prisoner #BoeungTamok #TamokLake #Development #CorruptionKH #BoeungTamokForcedEvictions
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/fyRJqfRP6E8