វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកជំនាញ និង​ក្រុមអ្នកវិភាគ​នយោបាយ លើកឡើងថា កម្ពុជា​គួរទាញយក​ប្រយោជន៍​ពី​ការធ្វើជា​សហប្រធាន​កិច្ចប្រជុំកំពូល​អាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) ដោយផ្តោតលើ​ការស្តា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​ទទួលបាន​មកវិញ​នូវ​ការអនុគ្រោះពន្ធ EBA ២០% ពីសហភាព​អឺរ៉ុប។ ទោះយ៉ាងណា ពួកគេ​មិនរំពឹងថា​អាចនឹងមាន​ដំណោះស្រាយ​អំពីបញ្ហា EBA នេះ សម្រាប់​កម្ពុជាឡើយ ពីព្រោះតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្តធ្វើផ្គើន និង​បង្កើន​យុទ្ធនាការ​បង្ក្រាបមកលើ​សំឡេងប្រឆាំង សហជីព និង​សង្គមស៊ីវិល ផ្ទុយពី​ការចង់ឃើញ​របស់​សហភាពអឺរ៉ុប។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-សហភាព​អឺរ៉ុប ខណៈ​បក្ស​ប្រឆាំង​ត្រៀម​ធ្វើ​បាតុកម្ម​ស្វាគមន៍។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
លោក​អ្នក​នាង​ជា​ទី​មេត្រី!
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃអង្គារ ទី១៣ ខែ​ធ្នូ​នេះ យើង​នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ដែល​កម្ពុជា​បាត់បង់​ពី​សហភាព​អឺរ៉ុប។
#RFAKhmer #Cambodia #Politics #ASEAN2022 #EU #EBA #RFANews
👉 JOIN WITH US
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅរាត្រីនេះរួមមាន៖
១. លោក ហ៊ុន សែន គំរាមកំហែងពលរដ្ឋខ្មែរ​ដែលគ្រោងធ្វើបាតុកម្មប្រឆាំងលោក នៅទីក្រុង ព្រុចសែល (Brussels)
២. លោក ស ខេង បញ្ជាឱ្យអាជ្ញាធរតាមចាប់​ក្រុមឧក្រិដ្ឋជនដែលរក្សាទុកគ្រឿងញៀនជិត ១តោននៅខេត្តព្រះសីហនុ
៣. ពលរដ្ឋខេត្តសៀមរាបជិត២០០គ្រួសារ ចេញតវ៉ាដោយអះអាងថា អាជ្ញាធរអប្សរា​យកដីកេរ ឪពុកម្តាយរបស់ពួកគាត់ទាំងស្រុង
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នឹងពិភាក្សាពីថា តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បី ដោះស្រាយ បញ្ហាបាត់បង់ EBA ២០% ក្នុងនាមជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប
រួមជាមួយ​ព័ត៌មាន​សំខាន់ៗ​ជាច្រើនទៀត...!
#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួមមាន៖
១. សេចក្តីរាយការណ៍​ព័ត៌មាន​ពី​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅអឺរ៉ុប
២. សាលាឧទ្ធរណ៍​បើកសវនាការ​លើ​បណ្ដឹង​ទាស់​របស់​លោក សុន ឆៃ ករណីបណ្តឹង​បរិហាកេរ្តិ៍​បក្ស​កាន់​អំណាច និងគជប
៣. អង្គការ​សង្គមស៊ីវិល​រួមគ្នា​ស្នើ​រដ្ឋាភិបាល​កែលំអស្ថានភាព​សិទ្ធិមនុស្ស
៤. អាជ្ញាធរខេត្តសៀមរាប​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ អបអរការ​នៃ​ការ​ចុះបញ្ជី​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ជាបេតិកភណ្ឌពិភពលោក
រួមជាមួយព័ត៌មាន​ព័ត៌មានសំខាន់ៗ​ជាច្រើនទៀត...!
#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
រូបភាព​ពីសកម្មភាពពលរដ្ឋនៅ​អឺរ៉ុប​ដើមកំណើតខ្មែរ​បាននាំគ្នាដាក់ញ្ញត្តិទៅស្ថាប័នមួយចំនួន រួមមាន ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការពិសេស ស្នើឲ្យពិនិត្យករណី លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រើប្រាស់ទឹកដីអឺរ៉ុប គំរាមកំហែងពលរដ្ឋដែលទៅធ្វើបាតុកម្មប្រឆាំងវត្តមានលោកនៅក្នុងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប កាលពីថ្ងៃទី១៤ ធ្នូ។
រូបភាពដោយ​លោក Chun Chanboth-RFA
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH
#RFAKhmer #Khmer #Cambodian #EU #HunSen
ព័ត៌មាន​សំខាន់ៗ​ចំនួន ១០ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២៖ ៣. ពលរដ្ឋអឺរ៉ុប​ ដើម​កំណើត​ខ្មែរ​ ដាក់​ញ្ញត្តិទៅ​ក្រុម​ប្រឹក្សា​អឺរ៉ុប​និង​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ពិនិត្យ​លើ​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. មន្ត្រី​សង្គមស៊ីវិល និង​មេធាវី រិះគន់ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​លើសំណុំរឿង​លោក សុន ឆៃ ហាក់​ជាការ​យក​ចិត្ត​ថ្លើម​គ.ជ.ប និង​បក្ស​កាន់​អំណាច
២. ពលរដ្ឋមួយ​ចំនួន​ចាប់​អារម្មណ៍​នឹងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ២០២៣
៣. ស្ត្រី​វិចិត្រករ​ខ្មែរ​ដែល​ត្រូវ​ជនបរទេស​ធ្វើទារុណកម្ម​ស្ទើរ​ស្លាប់​នៅប្រទេស​ថៃ​ទាមទារឲ្យ​អាជ្ញាធរ​ខ្មែរ និង​ថៃចាប់ជន​ដៃ​ដល់​មក​ដាក់​ទោស
៤. សមត្ថកិច្ចខេត្តព្រះសីហនុ​ចាប់ខ្លួន​ជនសង្ស័យ​ជាជនជាតិ​ចិន ៧​នាក់​ដែល​រឿង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់
... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត!
#RFAKhmer #Cambodia #Politics #RFANews #HumanRights #HunSen #SamRainsy #EU #ASEAN2022 #EBA
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​យប់​ថ្ងៃ​សុក្រ ទី១៧ ខែ​មីនា ឆ្នាំ២០២៣
១. រដ្ឋាភិបាល​ខ្មែរ​មិន​ខ្វល់​រឿង​សភា អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ពី​កម្ពុជា​
២. សហជីព​និង​កម្មករ​អំពាវនាវ​ដល់​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរី​ដើម្បី​កុំ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA
៣. សហរដ្ឋអាមេរិកស្វាគមន៍​ការបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​ថា តើ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បែប​ណា​ក្រោយ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​ពី​សហភាព​អឺរ៉ុប​នេះ?​ រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត​៖
#វិទ្យុអាស៊ីសេរី #កម្ពុជា
#RFAKhmer #Cambodia #HunSen #EBA #EU #economy
#រូបត្លុកនយោបាយ​៖ កម្ពុជា «អាច​រស់បាន» ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA!
---
ការលើកឡើង​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា កម្ពុជា​«អាចរស់បាន» ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ក៏ដោយ ពេលនេះ​កំពុង​ទទួល​បាន​ផ្លែផ្កា​ជា​បណ្តើរៗ​ហើយ។ ការបិទ​ទ្វារ​រោងចក្រ និង​ការបញ្ឈប់​កម្មករ​និយោជិត​ជាច្រើននាក់​ពី​ការងារ​ជា​បន្តបន្ទាប់ កំពុង​តាម​លង​បន្លាច​រដ្ឋាភិបាល​លោក​វិញ។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ rfa.org/khmer
»» ហ្វេសប៊ុក៖ facebook.com/rfacambodia
»» យូធូប៖ youtube.com/RFAKhmerVideo
»» ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
»» តេឡេក្រាម៖ t.me/rfakhmer
»» អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
---

#RFAKhmer #Cambodia #HunSen #EU #GarmentFactory #Workers #EBA #EverythingButArms