វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លោក អៀ ចាន់ណា ដែល​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ខ្លួន​នៅ​ពេល​លោក​ទៅ​ប្រទេស​កម្ពុជា​ចូលរួម​ហែ​បក្ស​ភ្លើង​ទៀន។ តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​សកម្មជន​ប្រឆាំង​រូប​នេះ ពី​បទ​រួមគំនិត​ក្បត់ កាល​ពី​ឆ្នាំ​២០២០។ ទោះ​យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ចាប់ខ្លួន និង​ការចោទប្រកាន់​នេះ មាន​ចរិត​នយោបាយ និង​ជា​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព។
ព័ត៌មានពិស្ដារ...
#Cambodia #youthkh #borderkh #CLP #CNRP
លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន អះអាង​ថា រដ្ឋាភិបាល​នឹង​ជំរុញ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ៦% បន្ថែម​ទៀត ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​-​វៀតណាម បាន​ឯកភាព​គ្នា​រួចហើយ ឱ្យ​បាន​សម្រេច​ឆាប់ៗ នា​ពេល​ខាងមុខ។ ការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​កម្ពុជា​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ក្នុង​ឱកាស​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​កម្ពុជា​-​វៀតណាម និង​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម ២០២២។
ព័ត៌មាន​ពិស្ដារ...
#Border #HunSen #Cambodia #vietnam #borderkh
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃពុធ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​ធំ បើ​សិន​យន្តហោះ​គ្មាន​មនុស្ស​ហោះ​ចូល​កម្ពុជា
២. អ្នក​ឃ្លាំមើល និង​មន្រ្តី​គណបក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន នៅ​តែ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី
៣. សកម្មជន​ការងារ​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ការ​សម្លាប់​បណ្ឌិត កែម ឡី
៤. បងប្រុស​កញ្ញា សេង ធារី អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប ថ្កោលទោស​ការ​គាបសង្កត់​ជា​ប្រព័ន្ធ​នៅ​កម្ពុជា រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៖
---
#RFAKhmer #Cambodia #HunSen #drone #borderkh #vietnam #PoliticsKH #ElectionKH2023 #SAMRAINSY #KemLey #thearyseng
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃ​សុក្រ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣៖
១. ពលរដ្ឋ​រិះគន់ លោក ហ៊ុន សែន ជុំវិញ​ការព្រមាន​បិទ​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​
២. គណបក្ស​ប្រឆាំង​ធ្វើ​យុទ្ធនាការ​គូស​សន្លឹកឆ្នោត​ចោល
៣. សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់ឃុំ​នៅ​ខេត្តកោះកុង ទទួលរង​ការរំលោភ​សិទ្ធិ​
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​អំពី​ថា​តើ​មូល​ហេតុអ្វី​បានជា​លោក ហ៊ុន សែន បង្កើត​ព្រឹត្តិការណ៍​នយោបាយ​ជុំវិញ​រឿង​ដ្រូន​នៅ​មុន​ការបោះឆ្នោត? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
---
#RFAKhmer #Cambodia #PoliticsKH #HunSen #FacebookPage #SHUTDOWNFACEBOOK #MetaPlatforms #CandlelightParty #ElectionKH2023 #vietnam #borderkh
ស្របពេល​ការ​បោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ហាក់​កាន់តែ​ព្រួយបារម្ភ​ខ្លាច​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក​នៅពេល​ខាងមុខ​ដែរ។ អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ដែល​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​ថ្លែង​ម្ដង​ហើយ​ម្ដងទៀត​អំពី​ការ​បញ្ជា​កងទ័ព​រាប់​រយ​នាក់​ឱ្យ​ទៅ​រង់ចាំ​បាញ់​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅថា​ដ្រូន​នៅ​តំបន់​ព្រំដែន​កម្ពុជា​ប្រទេស​វៀតណាម​ថា ជា​ការ​សម្ដែង​ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​នៅមុន​បោះឆ្នោត​តែប៉ុណ្ណោះ។

ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #drone #borderkh #vietnam
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣៖

៚មន្ត្រីសង្គមស៊ីវិល និងយុវជន ស្នើឲ្យរដ្ឋាភិបាលថ្មីផ្ទៀងផ្ទាត់ការបោះបង្គោលព្រំដែននៅព្រែកស្នាយឡើងវិញ
៚ប៉ូលិស និងតុលាការ រងការរិះគន់ថា លាក់លៀមព័ត៌មានរឿងជនសង្ស័យដែលរំដោះអ្នកទោសនៅសៀមរាប
៚អ្នកសារព័ត៌មានឯករាជ្យ ចង់ឃើញរដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី បើកលំហសេរីភាពសារព័ត៌មានឡើងវិញ
៚សហគមន៍ថាបទល្មើសចាប់សត្វសំពោច និងរញី ធ្វើអាជីវកម្មនៅតំបន់ព្រៃឡង់នៅតែកើតមាន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Vietnam #BorderKH #Border #Vietnam #PreyVeng #SvayRieng #PressFreedom #IndependentMedia
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RmeNDB3HVDk
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣៖

៚យុវជន និងសង្គមស៊ីវិលថា លោក ហ៊ុន ម៉ាណែត មិនទាន់ស័ក្ដិសមនឹងទទួលងារជាសម្តេចទេ
៚កម្មករមួយចំនួនកាប់ចេកឱ្យក្រុមហ៊ុនចិននៅខេត្តកំពតបារម្ភ​ពីផលប៉ះពាល់​សុខភាព ដោយសារសារធាតុគីមី
៚អាជីវករលក់ដូរស្បៀងអាហារមួយចំនួន ត្អូញត្អែរពីការខាតបង់ដោយសារទំនិញឡើងថ្លៃ
៚ពលរដ្ឋខេត្តត្បូងឃ្មុំនៅតែធ្វើចម្ការលើដីកេរឪពុកម្តាយ ដែលបាត់បង់ទៅវៀតណាម ក្រោយពីបោះបង្គោលព្រំដែន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #HighestTitle #King #Workers #BananFarm #China #ChinaReach #Kampot #Economy #Inflation #Vendors #BorderKH #TbongKhmum #Vietnam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/73umTE6TVxk
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារទី១០ ខែតុលា ឆ្នាំ២០២៣៖

៚ជនជាតិចិនម្នាក់ រិះគន់រដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតលើពិភពលោក
៚អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំ គ្រោងប្ដឹងអាជ្ញាធរខណ្ឌដូនពេញក្រោយរងអំពើរើហិង្សា
៚អ្នកឃ្លាំមើលថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនទើបបង្កើតថ្មី នឹងមិនធ្វើការមានប្រសិទ្ធភាពឡើយ
៚យុវជនស្នើឱ្យអាជ្ញាធរដកផ្ទាំងប៉ាណូផ្សាយគ្រឿងស្រវឹងលើដងផ្លូវក្នុងក្រុងសៀមរាបនៅថ្ងៃភ្នុំបិណ្ឌ
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #China #HunManet #HunSen #Injustice #Corruption#KeoSovannrith #NIPES #BorderKH #Wine #Beer #BeerAdvertisement
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/AKWjZAPKzBI
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃគង់នៅវត្តប៉ាកណាម ស្នើឲ្យសាធារណជនទៅលេងវត្តប៉ាកណាមឲ្យបានច្រើន
---
ព្រះសង្ឃនៅវត្តប៉ាកណាម ស្នើឱ្យប្រជាពលរដ្ឋទៅលេង និងឧបត្ថម្ភវត្តឱ្យបានច្រើន ខណៈព្រះសង្ឃគង់នៅវត្តជាប់ព្រំដែនកម្ពុជា វៀតណាម មួយនេះ កំពុងប្រឈមការខ្វះខាតចង្ហាន់។ សកម្មជន២៣ តុលាលើកឡើងថា ការឧបត្ថម្ភព្រះសង្ឃគង់នៅវត្តប៉ាកណាម មិនត្រឹមតែជាការលើកកម្ពស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែក៏ជាការបណ្ដុះឧត្ដមគតិប្រជាពលរដ្ឋ ឱ្យចេះព្រួយបារម្ភអំពីបញ្ហាបូរណភាពទឹកដីផងដែរ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ydDGlVUFW8U
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #SrunSrorn #PoliticsKH #borderkh #BorderCambodia #BorderVietnam #WatPaknam #ParisPeaceAgreement

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ទីប្រឹក្សាគណបក្សកម្លាំងជាតិ យកលុយទៅបង់តាមបញ្ជារបស់តុលាការ
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យកប្រាក់ពិន័យ២លានរៀល ទៅបង់ជូនសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១ ខែមិនា តាមការបង្គាប់របស់តុលាការ។ ការទៅបង់ប្រាក់នេះ ក៏មានអ្នកគាំទ្រជាង ៣០នាក់ចូលរួមឃ្លាំមើលដែរ។ លោក រ៉ុង ឈុន ថា ការបង្គាប់ឱ្យលោកបង់ប្រាក់ជំងឺចិត្តទៅឱ្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេលខ្លីបែបនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើរូបលោកបន្ថែមមួយកម្រិតទៀត។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #RongChhun #PoliticsKH #Advicer #NationPowerParty #CourtKH #JudicialSystem #BorderKH #CambodiaVietnamBorder #Incitement
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​ខេត្តសៀមរាប ​រង​ការ​បំផ្លាញ​ដោយ​គ្រាប់បែក ក្នុង​ពេល​ពលរដ្ឋ​បារម្ភ​បាត់បង់​ដី​ទៅ​វៀតណាម ដោយសារ​គម្រោង CLV
---
ស្តូប​មិត្ត​ភាព​កម្ពុជា​វៀតណាម​នៅ​ខេត្ត​សៀមរាប ​រង​ការ​បំផ្លាញ​ក្នុង​ពេល​ ដែល​ពលរដ្ឋ​មួយ​ចំនួន​ព្រួយ​បារម្ភ ខ្លាច​បាត់បង់​ទឹកដី​ទៅ​វៀតណាម​ ដោយសារ​គម្រោង CLV។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ទង្វើ​នេះ​ជា​មធ្យោបាយ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​លាក់លៀម ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​ក្ដី​កង្វល់​រួម​របស់​ពួកគាត់។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3XdQNXI
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LamChea #BorderKH #SokEysan #UmSamAn #MenNath #InKongchit #Licadho #VietnamCambodiaFriendshipMonument #CLV #CLVDTA #TerritorialIntegrity #Sovereignty #SocialJustice #HumanRights #FreedomOfExpression #FOE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ស្រ៊ុន ស្រ៊ន ផ្ញើសារពីពន្ធនាគារឱ្យពលរដ្ឋបន្តរៀនច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
---
ម្ដាយ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ លោក ស្រ៊ុន ស្រ៊ន គឺ​លោកស្រី មាច ពត ថា​ លោក​ ស្រ៊ុន ស្រ៊ន បាន​​​ផ្ញើ​សារ​​ពី​ពន្ធនាគារ​​ខេត្ត​ត្បូង​ឃ្មុំ​ ឬ​​ពន្ធនាគារ​​​ត្រពាំង​ផ្លុង ទៅ​កាន់​ពលរដ្ឋ​ថា លោក​ចង់​ឃើញ​យុវជន​ និង​​ពលរដ្ឋ​ខ្មែរ​បន្ត​រៀន​​​​​ច្បាប់​ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​​ដើម្បី​ជួយ​ពង្រឹង​​​ការ​គោរព​ច្បាប់​នៅ​កម្ពុជា។ លោកស្រី​ថា កូនប្រុស​​របស់​លោក​ស្រី​​ធ្វើ​សកម្មភាព​ជា​ច្រើន​ឆ្នាំ​មក​នេះ ​គឺ​ដើម្បី​​​​​​​​ជាតិ​ និង​ទឹក​ដី​​ ដូច្នេះ​តុលាការ​​មិន​គួរ​ផ្ដន្ទាទោស​កូន​លោក​ស្រី​នោះ​ទេ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LamChea #BorderKH #CLV #CLVDTA #TerritorialIntegrity #Sovereignty #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen