វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សភា​អឺរ៉ុប (European Parliament) បាន​អនុម័ត​សេចក្ដីសម្រេច​ថ្មីមួយ​ទៀត​ឲ្យ​របប​លោក ហ៊ុន សែន​ បញ្ឈប់​ការធ្វើទុក្ខ​បុកម្នេញ​គណបក្ស​ប្រឆាំង​និង​ត្រូវ​បើក​លំហរ​​សិទ្ធិ​សេរីភាព​​ប្រជាពលរដ្ឋ​ សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឡើងវិញ​។ អ្នកវិភាគ​ថា នេះជា​សញ្ញាល្អ​មួយទៀត​ដែល​សហភាពអឺរ៉ុប​ នៅតែ​យកចិត្តទុកដាក់​លើការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅកម្ពុជា​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #EU #Freedom
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សាទរ​សេចក្តីសម្រេច​ចុងក្រោយ​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃទី១០ ខែមីនា ជុំវិញ​បញ្ហា​ធ្លាក់ចុះ​ដុនដាប​នៃ​ការគោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អង្គការ​នេះ ហៅ​សេចក្តីសម្រេច​នេះថា ​ជា «ពន្លឺ​នៃ​ក្តីសង្ឃឹម» ដែល​អាច​​ទម្លុះទម្លាយ​​ភាពខ្មៅងងឹត​​ដែល​កំពុង​តែ​រីកដុះដាល​​នៅ​កម្ពុជា។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #EU #HRW
អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា សេចក្តីសម្រេចរបស់​សភា​អឺរ៉ុប​ជាការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ដែលកំពុងតែមានសន្តិភាព។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #EU #CPP #CNRP
សាច់ញាតិ​​សកម្មជន​​កំពុង​​ជាប់ឃុំ​​ស្នើ​​ឲ្យ​​មន្ត្រី​​ពន្ធ​នាគារ​​ដាក់​​ប្រព័ន្ធ​​ទូរស័ព្ទ​​ ដើម្បី​​សួរ​សុខទុក្ខ​​ក្នុង​​អំឡុង​ពេល​​កូវីដ១៩​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #CNRP
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ស្នើ​រដ្ឋាភិបាល​ឱ្យ​ស្នើសុំ​ទៅ​ប្រមុខ​រដ្ឋ​ស្ដីទី​លោក សាយ ឈុំ ដើម្បី​ផ្តល់​ការ​លើក​លែង​ទោស និង​លើក​លែង​បម្រាម​នយោបាយ​ដល់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាំងអស់​ដើម្បី​ផ្សះផ្សា​ជាតិ​ និង​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politice #Hunsen #CNRP
សាលាដំបូង​ខេត្ត​សៀមរាប​បាន​​សម្រេច​​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ដាក់​ពន្ធនាគារ ៥ឆ្នាំ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​រួម​គំនិត​ក្បត់​។ ​សកម្មជន​បក្ស​ប្រឆាំង​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ ដើម្បី​កុំ​ឱ្យ​ពួក​គេ​ចូល​រួម​សកម្មភាព​នយោបាយ​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​បន្ត​ទៀត។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politice #CNRP #Court
ជនភៀសខ្លួន​នយោបាយ និង​ប្រជាពលរដ្ឋ​មួយចំនួន​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politice #CNRP #EU
តំណាង​កម្ពុជា​ប្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​មាន​ភាព​ដោយ​ឡែក​របស់​ខ្លួន រឿង​សិទ្ធិមនុស្ស។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politice #Humanright
មន្ត្រី ជាន់ ខ្ពស់ គ.ជ.ប អះអាង ថា គ.ជ.ប គ្មាន សមត្ថកិច្ច ស៊ើប អង្កេត ពី ទំនាក់ទំនង រវាង លោក អៀ ចាន់ណា និង គណបក្សភ្លើងទៀន នោះ ទេ។ ការ លើកឡើង បែប នេះ ក្រោយ ពេល សារព័ត៌មាន មួយ ចំនួន ចុះ ផ្សាយ ថា គ.ជ.ប ស៊ើបអង្កេត ពី ទំនាក់ទំនង រវាង គណបក្ស ភ្លើងទៀន និង លោក អៀចាន់ណា។ ចំណែក អនុ ប្រធាន គណបក្ស ភ្លើងទៀន អះអាង ថា មក ដល់ ពេល នេះ គ្មាន ស្ថាប័ន ណា មួយ ផ្ដល់ ដំណឹង មក គណបក្ស ពី ការ ស៊ើបអង្កេត រឿង នេះ នោះ ទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politice #ElectionKh2022 #NEC
មេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀនខេត្តកំពង់ធំ ប្តេជ្ញា ចិត្ត បម្រើ ប្រជាពលរដ្ឋ មូលដ្ឋាន អស់ ពី សមត្ថភាព ដោយ មិន រើសអើង និន្នាការ នយោបាយ ឡើយ។ ការ ប្ដេជ្ញា ចិត្ត នេះ ធ្វើ ឡើង ក្រោយ ពី គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត (គ.ជ.ប) បាន ប្រកាស លទ្ធផល ផ្លូវការ នៃ ការ #បោះឆ្នោត ឃុំ សង្កាត់ កាល ពី ថ្ងៃ ទី ២៦ មិថុនា។ មន្ត្រី សង្គម ស៊ីវិល ជំរុញ ឱ្យ គណបក្ស សហការ គ្នា ធ្វើ យ៉ាង ណា បំពេញ កាតព្វកិច្ច បម្រើ ពលរដ្ឋ ឱ្យ បាន ល្អ ទៅ តាម បំណង ប្រាថ្នា របស់ ពលរដ្ឋ ម្ចាស់ ឆ្នោត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politice