វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជាពលរដ្ឋ​និងសង្គមស៊ីវិល​លើកឡើង​ថា​ ប្រព័ន្ធសុខាភិបាល​នៅ​កម្ពុជា​មិន​ទាន់​មានភាព​ល្អប្រសើរ​ដែលអាច​គាំពារ​សុខមាភាព​របស់​ពលរដ្ឋក្រីក្រ​គ្មាន​លទ្ធភាព​​ក្នុងការ​ទទួល​សេវាកម្ម​ព្យាបាល​ក្នុងមន្ទីរ​ពេទ្យ​របស់​ស្ថាប័នរដ្ឋ​។ ពួកគេមើល​ឃើញថា​ មន្ត្រី​សុខាភិបាល​មួយចំនួន​មិនបាន​គោរពតួនាទី​ទៅ​តាមវិជ្ជាជីវៈ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នកជំងឺ​នៅឡើយ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #Hospital #Cambodia #China
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ស្នើឱ្យ​ក្រសួង​សុខាភិបាល ពិនិត្យលើ​​លទ្ធភាព​​វះកាត់​​ប្តូរ​ក្រលៀន​នៅក្នុង​ប្រទេស ដោយសារ​​បច្ចុប្បន្ន​ កម្ពុជាក៏មាន​សមត្ថភាព​ធ្វើ​បានដែរ គ្រាន់តែ​​មិនបានផ្សព្វផ្សាយ​​ឱ្យ​បាន​ទូលំទូលាយ​កន្លងមក ដោយសារ​បារម្ភ​ខ្លាច​មាន​ការជួញដូរ​ក្រលៀន ឬសរីរាង្គ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #China #Hospital #Health
ពលរដ្ឋមួយ​ចំនួន​រិះគន់​គ្រូពេទ្យ ថា​មិន​សូវ​យក​ចិត្ត​ទុកដាក់​ព្យាបាល អ្នក​ជំងឺ ដែល​ប្រើប្រាស់​ប័ណ្ណបេឡាជាតិ​របប​សន្តិសុខ​សង្គម ហៅកាត់​ថា (ប.ស.ស) នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ឃើញ​ថា ក្រសួង​សុខាភិបាល និង​ធ្វើ​កិច្ចសន្យា និង​ជាមួយ​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រាស់​ចាក​ពី​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #RFANewsTrivia #Cambodia #Politics #HunSen #MoH #Health #HealthCare #Hospital