វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម យុវជន រក ឃើញ ដើម ឈើ ធំៗ ដែលដុះ តាម បណ្តោយ ដងស្ទឹងអារ៉ែង ក្នុងខេត្ត កោះកុង កំពុង ទទួលរង ការ កាប់ ផ្តូល ធ្វើ អាជីវកម្ម យ៉ាង ពេញ ទំហឹង ដោយ គ្មាន ការទប់ស្កាត់ ។ ក្រុម យុវជន ខ្មែរថាវរៈ ដែល បាន ចុះ ដល់ ទីតាំង កាប់ឈើ ខុសច្បាប់ នៅ តំបន់នោះ ស្តាយ ស្រណោះ ដើម ឈើធំៗ អាយុ កាល រាប់រយ ឆ្នាំ ដែល កំពុង ប្រឈម ការ កាប់ បំផ្លិច បំផ្លាញ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #Areng #KohKong
ក្រុម យុវជន និង ជន ជាតិ ដើម ភាគ តិចជង ព្រួយ បារម្ភ ពី អនាគត ដើម ឈើ ធំៗ នៅ តំបន់ អារ៉ែង ឋិត ក្នុង ឃុំ ជំនាប់ និង ឃុំប្រឡាយ ក្នុង ស្រុក ថ្មបាំង ខេត្តកោះកុង កំពុង ប្រឈម ការ កាប់ បំផ្លាញ ធ្វើអាជីវកម្ម ដោយ ក្រុម អ្នក មាន អំណាច ឃុបឃិត ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ មួយ ចំនួន នៅ តំបន់ នោះ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #Areng #Kohkong
ប្រជា​សហគមន៍​ក្នុង​តំបន់​អារ៉ែង ជា​មួយ​ក្រុម​យុវជន​ករុណា​អារ៉ែង និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​រួមគ្នា​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​មន្ទីរ​បរិស្ថាន បង្ហាញ​ព្រំ​ប្រទល់​ដី​ដែល​ត្រូវ​កាត់​ឆ្វៀល​ដើម្បី​អភិរក្ស។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា ដើម្បី​រក្សា​ព្រៃ​សហគមន៍​ឱ្យ​បាន​គង់​វង្ស អាជ្ញាធរ​ចាំ​បាច់​ត្រូវ​តែ​បង្ហាញ​ព្រំ​ប្រទល់​ដី​ព្រៃ​សហគមន៍​ឱ្យ​បាន​ច្បាស់​លាស់។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #KhmerThavirak #ArengForest #Areng
RFA Video Watermark_1920.00_00_08_06.Still001.jpg
1.6 MB
ក្រុម​យុវជន​រក​ឃើញ​ការ​លួច​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​​ក្នុង​តំបន់​អារ៉ែង​នៅ​​តែ​បន្ត​កើន​ឡើង​
​​
​​​ក្រុម​យុវជន​និង​ព្រះសង្ឃ​ជិត​៣០នាក់​និង​អង្គ​ដែល​ស្រលាញ់​បរិស្ថាន​​បាន​ចុះ​សិក្សា​ក្នុ​ងតំបន់​ព្រៃ​អារ៉ែង​ស្ថិត​ក្នុង​ខេត្ត​កោះកុង​ ​កាល​ពីចុង​ខែ​មេសា​កន្លង​ទៅ។​ ​ពួក​គេ​អះអាង​ថា​មាន​ករណី​លួច​កាប់​ទន្ទ្រាន​ព្រៃឈើ​នៅ​តំបន់​អារ៉ែង​នេះ​ ​បាន​កើន​ឡើង​ច្រើន ​​ធ្វើឱ្យ​ពួក​គេ​បារម្ភ​ពី​ជោគ​វាសនា​តំបន់​នេះ​នៅ​ថ្ងៃ​អនាគត។​ ​យុវជន​ ​និង​មន្រ្តី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ ​និង​ការ​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។​សូមទស្សនាសេចក្តីរាយការណ៍របស់ ​លោក​ ​នៅ វណ្ណារិន ​ជា​វីដេអូនៅត្រង់នេះ៖​​ https://fb.watch/kjwB8nBToe/
​​
#RFAKhmer #Cambodia #loggingkh #areng #environment #environmentalactivists #deforestation #logging #kohkong
---
👉 ទស្សនាវីដេអូ៖ https://fb.watch/kjvuPrBZs_/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo