វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កូដករ​ស្នើ​ឱ្យ​រម្លាយ​ក្រសួង​ការងារ​ព្រោះ​អសមត្ថភាព​មិន​អាច​ដោះស្រាយ​វិវាទ​ការងារ​​ណាហ្គាវើលដ៍
---
ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍​ (NagaWorld) ប្រមាណ ៣០​នាក់ បន្ត​ចេញ​តវ៉ា​នៅក្រោម​តំណក់​ភ្លៀង នៅ​ថ្ងៃទី​២៥ ខែកក្កដា ដើម្បី​រក​ដំណោះស្រាយ​វិ​វាទិកា​រងារ​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ថៅកែ​បន​ល្បែង​ណាហ្គា​វើ​លដ៍ ដែល​ជាប់គាំង​ជិត ៣​ឆ្នាំ មក​ហើយ។ ​ប្រើ​ហិង្សា​លើ​កូដ​ករ ស្ត្រី និង​ក្មេងស្រី ជាដើម។ ក្រៅពី​ស្រែក​តវ៉ា​រក​យុត្តិធម៌ និង​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍ ក៏​ស្នើឱ្យ​រម្លាយ​ក្រសួង​ការងារ​ចោល ដោយសារតែ​ស្ថាប័ន​មួយ​នេះ អសមត្ថភាព​មិន​អាច​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​វាង​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើ​លដ៍ និង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ (LRSU)៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
Media is too big
VIEW IN TELEGRAM
ក្រុមកូដករ​​ណាហ្គាវើលដ៍​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា ​និង​គោះ​ឆ្នាំង​ បំប៉ោង​សំឡេង តវ៉ា​រក​យុត្តិធម៌
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ១០នាក់នាំគ្នាលើកបដាតវ៉ា ឱ្យថៅកែក្រុមហ៊ុនបនល្បែងមួយនេះ គោរពសិទ្ធិការងារ និងទទួលយកពួកគាត់ ចូលធ្វើការវិញ រួមនឹងដោះលែងប្រធានសហជីព គឺ កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាព។

មិនខុសពីសព្វមួយដងនោះទេ ក្រុមកូដករណាហ្គាវើលដ៍ នៅថ្ងៃទី១៦ ខែសីហា នាំគ្នាតវ៉ានៅមុខក្រុមហ៊ុនជាថ្មី ដោយបានលើកបដា ដែលសរសេរថា «ពួកយើងត្រូវការដំណោះស្រាយ ពីក្រុមហ៊ុនណាហ្គាវើលដ៍» និងទូលឆ្នាំងបាយ ដែលសរសេរអក្សរថា «វិវាទឆ្នាំងបាយ» ក្នុងន័យថា ការតវ៉ារបស់ពួកគាត់មិនមែនជារឿងនយោបាយនោះទេ គឺជារឿងឆ្នាំងបាយ ឬវិវាទការងារសុទ្ធសាធ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍នៅមិនទាន់ទទួលបានដំណោះស្រាយវិវាទការងារ ស្របពេលការតវ៉ាជិត១០០០ថ្ងៃ
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) នៅថ្ងៃទី៧ ខែកញ្ញា បន្តប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទាមទារឱ្យថៅកែដោះស្រាយបញ្ចប់វិវាទការងារ៨ចំណុច តែភាគីថៅកែក្រុមហ៊ុនបដិសេធ ខណៈស្ថាប័ន​ពាក់ព័ន្ធ​គ្មានឆន្ទៈជួយ​អន្តរាគមន៍​ដោះ​ស្រាយឡើយ។

កូដកម្មនៅថ្ងៃនេះ មានក្រុមកូដករប្រមាណ២០នាក់ បានជួបជុំគ្នា លើកបដា វាយស្គរ និងធ្វើរូបសត្វតោចំនួនពីរចេញពីក្រដាសឡាំង តំណាងឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងការងារ ដែលអួតអាងថា ខ្លួនមានអំណាច តែបែរជាមកធ្វើ​ទុក្ខ​បុក​ម្នេញ​ រំលោភ​សិទ្ធិ​កម្មករ និងបិទលំហ​សេរីភាព​សហជីព​ឯករាជ្យ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុមកូដករបន្ត​តស៊ូមតិរបស់​ពួកគេទាមទាររកយុត្តិធម៌រហូតមានដំណោះស្រាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ប្តេជ្ញាធ្វើកូដកម្មទាមទារសិទ្ធិការងារ ទោះរងភាពអយុត្តិធម៌អស់រយៈពេល១០០០ថ្ងៃ
---
ក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) ប្រមាណ៣០នាក់ នៅថ្ងៃទី១៣ ខែកញ្ញា បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឱ្យថៅកែដោះស្រាយវិវាទការងារ ដែលអូសបន្លាយរយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែ នៅតែគ្មានដំណោះស្រាយ។ ពួកគាត់នាំគ្នាផ្លុំប៉ី និងលើកបដាហាលភ្លៀង ដោយមានខ្លឹមសារថា ១ពាន់ថ្ងៃ (១០០០) ដែលរង់ចាំភាពយុត្តិធម៌ និងបដាខ្លះទៀតជំរុញឱ្យថៅកែបញ្ឈប់យកលុយទិញសិទ្ធិកម្មករជាដើម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer