វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អានព័ត៌មានស្តីពីនយោបាយកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
In 2017, Cambodia’s #SupremeCourt disbanded the main #oppositionparty at the behest of Prime Minister #HunSen and imposed a five-year ban on 118 of its members from entering politics, effectively squelching any political opposition to the #strongman who has ruled the country for 37 years.

👉 Read Full Article

#RFAKhmer #Cambodia #Politics #CNRP #SamRainsy #HunSen #KemSokha #SupremeCourt #OppositionParty #CLP
ព័ត៌មាន​សំខាន់ៗ​ចំនួន ១0 ដែល​លោក​អ្នក​នាង​គួរ​អានសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន ​ថា ដឹក​នាំ​ប្រទេស​កាន់​តែ​ផ្ដាច់​ការ បន្ទាប់​ពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ៥ឆ្នាំ​មក​នេះ។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ

#RFAKhmer #Cambodia #Politics #CNRP #SamRainsy #HunSen #KemSokha #SupremeCourt #OppositionParty #CLP
ពលករខ្មែរ​មួយចំនួន​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ ដើរ​បេះបន្លែ​តាម​វាលស្រែ ព្រែក ព្រៃ យក​ទៅ​លក់ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ បន្ទាប់ពី​ពួកគេ​មិន​សូវ​មាន​ការងារ​ធ្វើ។ ពួកគាត់​តែងតែ​ដើរ​បេះបន្លែ​ជា​ប្រចាំ ព្រោះបន្លែ​ធម្មជាតិ​តាម​វាលស្រែ​ងាយ​ស្រួល​លក់​ ហើយ​មិន​បាច់​ចំណាយ​ដើម​ទុន គ្រាន់​តែ​ចំណាយ​កម្លាំង​ក៏​អាច​រក​ប្រាក់​ចំណូល​បាន​ខ្លះ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​គ្រប់​ទៅ​តាម​ការ​ប៉ាន់​ស្មាន​ហើយ។ ដោយ​ឡែក មន្ត្រី​អង្គការ​សង្គម​ស៊ីវិលបន្តអំពាវនាវឱ្យរដ្ឋាភិបាល​រៀប​ចំ​​ការ​​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​នៅ​​ក្រៅ​ប្រទេសផង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP#Election2023 #Electionkh
កូនៗ​របស់​អ្នក​នយោបាយ គណបក្ស​សង្គ្រោះជាតិ ដែលរស់​នៅ​ភៀសខ្លួន​ក្នុង​ប្រទេសថៃ​បាត់​បង់​ឱកាស​រៀន​សូត្រ ព្រោះ​ឪពុកម្ដាយ​រវល់​តែ​លាក់ខ្លួន​ក្នុង​ទីសុវត្ថិភាព និង​ផ្លាស់ប្តូរ​ទី​កន្លែង​រស់​នៅ​ញឹកញាប់​ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ខ្មែរ។ ពួកគាត់​សង្ឃឹម​លើ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ បញ្ជូន​គ្រួសារ​ពួកគាត់​ទៅ​ប្រទេស​ទី៣ ដើម្បី​ឲ្យ​កូនៗ​មាន​ឱកាស​ចូល​រៀន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP #Education #Students
តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​សាឡើងវិញ​ក្នុង​សំណុំរឿង​អតីត​មេឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកស្រី កឹម តុលា នៅ​ដើម​ខែធ្នូ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកស្រី​ដាក់​ពន្ធនាគារ​ជា​លើកទី២ កាល​ពី​ថ្ងៃទី៣០ ខែតុលា ពី​បទ​ញុះញង់​កាលពី​ឆ្នាំ២០១៩។ មេធាវី និង​មន្រ្តីសិទ្ធិ​មនុស្ស​ស្នើ​ដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ ហើយ​ដោះលែង​អ្នកស្រី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​ពេល​ខាង​មុខ​នេះ។

👉 អានអត្ថបទពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #OppositionParty #CNRP
អង្គការសង្គមស៊ីវិល ​និង​យុវជន​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យស្វែង​រក​យុត្តិធម៌​ជូន​អតីត​សកម្មជន​បក្ស​សង្រ្គោះជាតិ​ដែល​បាន​ស្លាប់​អស់​រយៈ​ពេល​១ឆ្នាំ​ ខណៈ​ដែល​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មុខ​ឃាត់​ករ​ពិត​ប្រាកដ​នៅ​ឡើយ។​ ពួក​គេ​ថា ​បើសិន​ជា​អាជ្ញាធរ​មិន​ស្រាវជ្រាវ​រក​ឃាតករ​ពិតមក​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ​នោះ​ ​កាន់​តែ​បង្ហាញ​ថា​ ឃាត់​កម្ម​នេះ​ជា​រឿង​នយោបាយ​ជា​ជាង​គំ​នុំ​បុគ្គល។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #OppositionParty #CNRP #CLP #US #Shinkhon
លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ចាត់​ទុក​ការ​សម្រេច​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​លោក​ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ​ថា ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay
លោក ហ៊ុន សែន រំលឹក​សមាជិក​បក្ស ឲ្យ​បំពេញ​តួនាទី​បំរើជាតិ​និង​ប្រជាពលរដ្ឋ។ តែទោះជាមានការ​លើកឡើង​របស់​លោក ហ៊ុន សែន បែបនេះក្តី តុលាការនៅតែ​បន្ត​ផ្តន្ទាទោស​មន្ត្រីបក្ស​ប្រឆាំង សកម្មជន​បរិស្ថាន សកម្មជន​សហជីព និង​សកម្មជនដីធ្លី ជាដើម​ឲ្យ​ជាប់​ពន្ធនាគារ ពី​បទចោទ​ប្រកាន់​មួយ​ចំនួន ដែល​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​លើកឡើង​ថា គ្មាន​ភស្តុតាង​ត្រឹមត្រូវ និង​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់។សណ្ដាប់ធ្នាប់​សង្គម ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ជាដើម។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #CPP #HunSen #OppositionParty #CLP #Sonchhay
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់ សំណូមពរ​រដ្ឋាភិបាល​កែ​លម្អ និង​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​សង្គម ជំនួស​ឱ្យ​ការដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​តុលាការ។ ពួកគេថា រដ្ឋាភិបាល​គួរផ្ដល់​អំណាច​ដល់​ស្ថាប័ន​តុលាការ ឱ្យ​មាន​ឯករាជភាព និង​លុបបំបាត់​ការ​សូកប៉ាន់ ជាជាង​មាន​មន្ត្រីយុត្តិធម៌​ច្រើន ​តែ​ដំណើរការ​នីតិរដ្ឋ​កាន់​តែ​ធ្លាក់​ចុះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay #NGOs #Justics #WJP