វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​ជា​​បន្ទាន់​​នូវ​បញ្ហា​ប្រឈម​របស់​ស្ត្រី ​និង​ក្មេង​ស្រី ដែល​កំពុង​ជាប់​​ឃុំ​​ក្នុង​ពន្ធនាគារ ដែល​មាន​ស្ថានភាព​លំបាក ​និង​ចង្អៀត​ណែន​ខ្លាំង។ មន្ត្រី​ពន្ធនាគារ​ទទួល​ស្គាល់​អំពី​ការ​ខ្វះខាត​ធនធាន នៅ​ក្នុង​ពន្ធនាគារ​ និង​ស្វាគមន៍​កិច្ចសហការ​ពី​អង្គការ​ដៃគូ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Licadho #Woman
យុវជន​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា​ នៅ​លើ​ទឹក​កំណើត​ទោះ​បី​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង ​គំរាមកំហែង​ និង​រឹបអូស​សម្ភារៈ​ដែល​យុវជន​ត្រៀម​ប្រើប្រាស់​ក្នុង​ទិវា​នោះ​ក៏​ដោយ។ នេះជាលើកទី១ ហើយ ដែល​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ជម្នះ​ឧបសគ្គ ការ​សំឡុត​បំភ័យ និង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដើម្បី​អាច​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Woman
អ្នកការពារសិទ្ធិ​មនុស្ស​សោកស្ដាយ ដែល​ក្រសួង​កិច្ចការនារី​ដាស់​តឿន​ថា​ស្រ្តី​ជាម្តាយ​ដែល​បំបៅដោះកូន ត្រូវ​រក​មធ្យោបាយ​​បិទបាំងរាងកាយ ឬ​រកកន្លែង​សមរម្យ ដើម្បី​បញ្ចៀស​​ការរិះគន់​ថា​ស្រ្តី​បាន​ធ្វើ​មិន​សមរម្យ ធ្វើ​អោយប៉ះពាល់​ដល់​តម្លៃ និងកិត្តិយស​ស្រ្តី​ខ្មែរ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Woman #breastfeeding
ក្រុម​ស្ត្រី​អ្នក​តវ៉ា និង​អ្នកការពារ​សិទ្ធិមនុស្ស​ទទូច​ឱ្យ​ក្រសួង​កិច្ចការ​នារី​ចេញមុខ​ការពារ​យុត្តិធម៌​សម្រាប់​ស្ត្រី​គ្រប់គ្នា ដែល​រង​អំពើ​ហិង្សា​គ្រប់​រូបភាព ដោយ​គ្មាន​ការរើសអើង បក្សពួក ឋានៈ​មាន​ក្រ និង​និន្នាការ​នយោបាយ ដើម្បី​ធានា​ថា ពុំ​មាន​ស្ត្រី​ណា​ម្នាក់​ត្រូវ​មើល​រំលង ឬ​ទុកចោល។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Humanright #Woman
ការ​សិក្សាថ្មីមួយ​រកឃើញថាស្ត្រី​និង​​យុវជន​នៅតែ​​មាន​​តំណាង​​តិចតួច​​នៅក្នុង​​វិស័យ​​សាធារណៈពិសេស​ក្នុងតួនាទី​ដឹកនាំ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Education #Woman #TI
អង្គការសង្គមស៊ីវិលព្រួយបារម្ភពីការកើនឡើងអំពើហិង្សា និង​ការ​​បៀតបៀនផ្លូវភេទលើស្រី្ត ដែលមិនត្រូវបានអាជ្ញាធរ​ចេញ​មុខ​​ដោះ​ស្រាយ និងផ្តល់យុត្តិធម៌។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #NGOs #Law #violence #Harassment #Woman
គ្រួសារ​ស្រ្តី​ដែលសម្រាល​កូន​នៅ​ខាង​មុខ​បន្ទប់​ជួល​សំណូមពរ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុក​ដាក់​ជួយ​ដល់​ស្រ្តី​មាន​ផ្ទៃពោះ​ជិត​សម្រាល​ ឱ្យ​បាន​ពេញលេញ​ចៀសវាង​កើតមាន​ហេតុការណ៍​តក់​ស្លុត ប្រឈម​នឹង​គ្រោះថ្នាក់​ដូច​ករណីដែល​គ្រួសារ​នេះ​បាន​ជួប​ប្រទះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Woman #Delivery #Baby #Lockdown
ប្តី​ស្រ្តី​សម្រាល​កូន​ស្លាប់​ក្រោយពេលវះកាត់​​នៅ​ខេត្ត​កំពង់​ធំ​​ទាម​ទារ​​ឱ្យ​គ្រូ​ពេទ្យ​​ទទួល​​ខុស​​ត្រូវ​។ ​លោក​ស្រី ម៉ៅ រី អាះ​អាង​ថា ​កូន​លោកស្រី​មុន​ទៅ​វះ​កាត់​ គឺ​សុខ​ភាព​ល្អធម្មតា ប៉ុន្តែ​ដោយ​សារ​គ្រូ​ពេទ្យ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ធំ​មិន​បាន​​រួស​រាន់​ជួយ​សង្គ្រោះ​អ្នក​ជំងឺ ទើប​ធ្វើ​ឱ្យកូន​លោក​ស្រី​បាត់​បង់​ជីវិត។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #Woman #Died #Kampongtomhospital
សាច់ញាតិ​របស់​លោកស្រី សំ សុខា ​អំពាវនាវ​ឲ្យ​តុលាការ​ខេត្តំពង់ស្ពឺ ដោះលែង​លោក​ស្រី ​ឲ្យមាន​សេរី​ភាពវិញ ​ដោយសារ​គាត់​មាន​សុខភាព​ទន់ខ្សោយ​ និង​បារម្ភខ្លាច​​ឆ្លង​​ជំងឺ​កូវីដ-១៩​ ខណៈ​ដែលលោកស្រី ​ក៏បាន​អនុវត្តទោស​នៅក្នុង​ពន្ធ​នាគារ​ជិត​គ្រប់​ចំនួន​នៃ​ទោស​សរុប​ ៤ ឆ្នាំ​ទៅហើយ។
អានអត្ថបទពេញ
#RFAKhmer #Politics #Law #SamSokha #Woman #CPP
...............................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
មន្រ្តី​ក្រសួងមហាផ្ទៃ​ ​ថា​ច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស​ ​ដែល​កម្ពុជា​កំពុង​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ ​នៅ​មិនទាន់​អា​ចចេញ​ឆាប់ៗ​ ​បាន​នៅឡើយ​នោះ​​ទេ​ ​ព្រោះ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នោះ​ ​នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​កា​រហាម​ការ​ពរ​ពោះ​ជំនួស​។​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ​ស​ ​ខេង​ ​កាលពីដើម​ខែ​មេសា​ ​បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ​យក​សេ​ក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ពរ​ពោះ​ជំនួស​នេះ​ ​មក​ពិនិត្យ​សិក្សា​ឡើងវិញ​ ​ក្រោយ​ពី​បាន​ផ្អាក​រយៈពេល​ជាច្រើន​ឆ្នាំ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Surrogacy #Woman
មន្ត្រី​សង្គម​ស៊ីវិល ​ជំរុញ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​ករណី​ផ្ដិតមេដៃ​ទទួល​សំណង​មិន​សមស្រប​របស់​ស្ត្រី​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ​និង​អនុវត្ត​តាម​ច្បាប់ព្រហ្មទណ្ឌ​លើ​ជន​បង្ក។ ​ពួកគាត់​ថា ​ការ​បណ្ដោយ​ឱ្យ​ជន​បង្ក​រួចខ្លួន​ដោយ​គ្រាន់តែ​បង់ថ្លៃ​សំណង​បន្តិចបន្តួច ​ជា​វប្បធម៌​អាក្រក់​បង្ក​ឱ្យ​មាន​អំពើពុករលួយ ​ការ​រំលោភច្បាប់ ​និង​មិន​ឱ្យតម្លៃ​លើ​អាយុជីវិត​ជនរងគ្រោះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #TrafficAccident #PhnomPenh #Woman