វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កសិករ​នៅ​បាត់ដំបង​«​ធ្វើ​ស្រែ​មិន​ចំណេញ​ដោយសារ​ស្រូវ​លក់​បាន​ថោក​»
----
ប្រជាកសិករ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ត្អួញត្អែរ​ជា​ថ្មី​ពី​តម្លៃ​ស្រូវ​កាន់​តែ​ចុះ​ថោក ខណៈ​ពួកគាត់​បាន​ចំណាយ​កាន់​តែ​ខ្ពស់​លើ​ថ្លៃ​ជី និង​ប្រេងសាំង​សម្រាប់​ធ្វើ​ស្រែ​។ ពលរដ្ឋ​បញ្ជាក់​ថា បច្ចុប្បន្ន ស្រូវ​ចុះ​ថោក​ពី​តម្លៃ​១៣០០​រៀល មក​នៅ​ត្រឹម​១០៥០​រៀល ក្នុង​មួយ​គីឡូ​។ ពួកគាត់​បន្ត​ថា តម្លៃ​ស្រូវ​ចុះ​ថោក រួមផ្សំ​ស្រូវ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់ កំពុង​ធ្វើ​ឱ្យ​កសិករ​ប្រឈម​ខាតបង់ ខណៈ​ពួកគាត់​ខ្លះ​ខ្ចី​លុយ​ធនាគារ និង​ខ្លះ​ទៅ​ជំពាក់​ថ្លៃ​ជី​គេ​យក​មក​ធ្វើ​ស្រែ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Rice #Economy #Battambang #VerticalVideo #Trending #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចំណាត់ការផ្លូវច្បាប់លើបទល្មើសចរាចរណ៍នៅអូស្រ្តាលី ជាគំរូអនុវត្តសម្រាប់កម្ពុជា ដើម្បីកសាងទំនុកចិត្តរបស់ពលរដ្ឋខ្មែរ
---
សាធារណជនខ្មែរទូទៅសាទរ ក្រោយពីតុលាការនៃប្រទេសអូស្ត្រាលី បាន កាត់ទោសកូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ ហើយអាចនឹងត្រូវបណ្ដេញចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីអនុវត្តទោសគ្រប់តាមច្បាប់កំណត់ ពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ថ្មីៗនេះ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/47EkPZn
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Australia #HunSen #HunManet #SarSokha #InteriorMinistry #AustralianCourt #NepaleseCouple #TraffickAccident #AlcoholAds #ConsumerProtection #DoeunOudom #DoeunOudomSeney #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រពន្ធរបស់សកម្មជនបក្សភ្លើងទៀនសោកស្ដាយមិនបានជួបជុំគ្រួសារក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
---
ប្រពន្ធរបស់មន្ត្រីបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាម លោក តូច ថឹង គឺលោកស្រី ហាញ់ សុវណ្ណា នឹករលឹកដល់ប្ដីនៅពេលលោកស្រីវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្តីលោកស្រីមិនបានជួបជុំគ្រួសារក្នុងរដូវបុណ្យទាន ដូចពលករផ្សេងនោះទេ ពីព្រោះលោកកំពុងជាប់ឃុំដោយសារទោសនយោបាយ។ លោកស្រីស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពឡើងវិញនៅមុនពេលបុណ្យភ្ជុំធំមកដល់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen#ThachSetha #TochTheoung #KhmerKrom #KampucheaKrom #CandlelightParty #ArbitraryArrests #PrisonerofConscience #HumanRight #Democracy #Justice #KhmerTradition #PchumBenDay #PchumBen #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អួញត្អែរ​ពី​ទុក្ខ​លំបាក​ដោយសារ​ជំនន់​ទឹក​ភ្លៀង​និង​ទឹក​ស្អុយ​ហូរ​ចេញ​ពី​លូ
---
ពលរដ្ឋ​មួយ​ចំនូន​នៅភូមិសំបួរ និងភូមិម័ល ​ខណ្ឌ​ដង្កោ​ ត្អួញត្អែរពី​ទុក្ខ​លំបាក​និង​បញ្ហា​សុខភាព ដោយសារ​ជំនន់​ទឹក​ភ្លៀង​ និង​ទឹក​ហូរ​ចេញ​ពី​លូ​ដែល​មាន​ក្លិន​ស្អុយ កំពុង​លិច​ចូល​ផ្ទះ​សម្បែង​ពួកគាត់​។ ពួកគាត់​ថា ស្ថានភាព​លិច​លង់​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ អាច​ដោយសារ​ការ​លុប​បឹង​សម្រាប់​សាងសង់​បុរី និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​នេះ កុំ​ឱ្យ​ពួកគាត់​ប្រឈមនៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ឧបនាយករដ្ឋមន្ត្រីកម្ពុជាថា នាវាកងទ័ពបរទេសណា ក៏អាចចូលចតនៅមូលដ្ឋានទ័ពរាមដែរ
---
លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា មូលដ្ឋានទ័ពរាម មិនមែនកសាងឡើងសំរាប់ចិនទេ។ រដ្ឋាភិបាលចិនផ្តល់ជំនួយធ្វើទំនើបកម្មនេះ ដើម្បីពង្រីកមូលដ្ឋានការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ មិនមែនសំរាប់ប្រើប្រាស់ដោយកងទ័ពចិន ដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #TeaSeiha #SunChanthol #KnockOnDoorInvestorMission #GSP #CDC #Investments #FDI #Sihanoukville #Ream #ReamNavalBase #DefenceCooperation #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម្តាយមីងកញ្ញា ​នួន ​តឿន​ យំអង្វរ​រដ្ឋាភិបាល​ឱ្យដោះលែងក្មួយ
---
សាច់ញាតិ​ហៅ​ការចាប់​បញ្ជូន​កញ្ញា នួន តឿន ពី​ប្រទេស​ម៉ាឡេស៊ី​ថា​ជា​រឿងអយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​ពលករខ្មែរ​រូបនេះ​ ឱ្យ​មាន​សេរីភាព​វិញ៕  
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/9X4XYNE03Zo
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Malaysia#HunManet #HunSen #Cambodia #NuonToeun #GCYN #ArbitraryArrests#TransnationalRepression #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ស៊ុន ចាន់ថុល «​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ព្រែកជីក​ហ្វូណន​នឹង​ទទួល​បាន​សំណង​តាម​ទីផ្សារ​»
---
លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លើកឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​តុលា​ថា មក​ដល់​ពេល​នេះ ការ​ជីក​ព្រែក​ហ្វូណន​តេជោ មិន​ទាន់​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​សម្បែង​ពលរដ្ឋ​ណា​មួយ​ឡើយ ហើយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ឡើយ ដរាប​ណា​មិន​ទាន់​បញ្ចប់​ការ​សិក្សា​ពី​ផល​ប៉ះពាល់ និង​ទូទាត់​សំណង​តាម​ទីផ្សារ ជូន​ពលរដ្ឋ​ជាមុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #SunChanthol #CDC #Investments #FunanCanal #CSIS #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​សុំ​ដំឡើង​ប្រាក់​ខែ​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ
---
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​ទៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ​សម្រាប់​គ្រូ​បង្រៀន ឱ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត។ ក្រៅ​ពី​នេះ សមាគម​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​គ្រូ​បង្រៀន ផ្ដល់​ក្របខ័ណ្ឌ​មន្ត្រី​អប់រំ​ដល់​គ្រូ​បង្រៀន​១១​នាក់​ឡើង​វិញ រួម​ទាំង​ទម្លាក់​បទ​ចោទ​និង​ដោះលែង​អ្នក​ទោស​មនសិការ​ជាដើម៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldTeachersDay #CITA #MinimumWage #EducationKH #MoEYS #HangChuonNaron #OukChhayavy #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ឪពុក​ម្ដាយ​មួយ​ចំនួន នាំគ្នា​ទៅ​លើក​ទឹក​ចិត្ត​កូន​នៅ​ថ្ងៃ​ប្រឡង​បាក់ឌុប
---
ឪពុក​ម្ដាយ​មួយ​ចំនួន ក្រោក​ទៀប​ភ្លឺ​វេច​បាយ​ទឹក​ឱ្យ​កូន​មក​ប្រឡង​បាក់ឌុប និង​ខ្លះ​ទៀត​សុខ​ចិត្ត​ឈរ​រង់ចាំ​លើក​ទឹក​ចិត្ត​កូន​នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង។ ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា ការ​ប្រឡង​នៅ​ថ្ងៃ​ទី​១ បេក្ខជន​២២​នាក់ មាន​បញ្ហា​សុខភាព ក្នុង​នោះ អ្នក​កើត​ជំងឺ​គ្រុន​ឈាម​មាន​៣​ករណី។ ឆ្នាំ​នេះ សិស្ស​ប្រឡង​​បាក់ឌុប​សរុប មាន​ជាង​១​សែន​៣​ម៉ឺន (១៣៧.០៤០) នាក់។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen ##HangchuonNaron
#MOEYS #Bacll #Bacll2024 #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម៉ម សុវឌ្ឍិន ខ្វះ​លទ្ធភាព​ចិញ្ចឹម​ឪពុកម្ដាយ​ជរា និង​កូន​តូច ដោយសារ​វិវាទ​ការងារ ណាហ្គាវើលដ៍
---
កូដករ ណាហ្គាវើលដ៍ (NagaWorld) អ្នកនាង ម៉ម សុវឌ្ឍិន បង្រៀន​កូដករ​ដទៃ​ទៀត​ឱ្យ​ចេះ​របៀប​ច្នៃ​ក្រដាស​ធ្វើ​ជា​ផ្កា​លក់ ស្របពេល​ពួកគាត់​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្រុម​កូដករ​បញ្ជាក់​ថា អំឡុង​ពេល​តស៊ូ​ចេញ​តវ៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ពួកគាត់​គ្មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ថវិកា​ទៅ​គ្រួសារ​ឡើយ ខណៈ​ការ​លក់​ផ្កា​ក្រដាស​នេះ រក​បាន​ប្រាក់​ស្ទើរ​មិន​គ្រប់​សម្រាប់​ចំណាយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​ផ្ទះ​ជួល។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer