វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​​​អំពាវនាវ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​​ដោះលែង​​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)។
សហរដ្ឋ​អាមេរិក​​បាន​​លើក​ឡើង​ថា អាមេរិក​មាន​ក្តីកង្វល់​យ៉ាងខ្លាំង ដោយសារ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពី​នាង​បាន​វិលត្រលប់​មក​ពី​ប្រទេស​អូស្ត្រាលី​វិញ។ សហរដ្ឋអាមេរិក​ក៏​បាន​រំលឹក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី មេធាវីអន្តរជាតិ ដែលជា​ពលរដ្ឋខ្មែរ​សញ្ជាតិ​អាមេរិកាំង​ផងដែរ។

ជុំវិញរឿង​នេះសូមលោកអ្នកនាង​រង់ចាំ​ទស្សនា​សេចក្តីរាយការណ៍​ពិស្តារ​នៅក្នុង​ការ​ផ្សាយ​របស់​វិទ្យុអាស៊ីសេរី​នៅ​រាត្រីនេះ...!
#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Nearly 70 Cambodian civil society organizations have called for the immediate release of a prominent labor union leader arrested three days ago for allegedly violating bail conditions from a prior arrest.

👉 Read Full Article
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​នេះ៖
១. លោក ហ៊ុន សែន មិន​គាំទ្រ​ដីកា​បញ្ជា​ចាប់​ខ្លួន​មេ​ដឹកនាំ​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
២. មេធាវី និង​សង្គមស៊ីវិល​ស្នើ​សាលាឧទ្ធរណ៍​ភ្នំពេញ​ពន្លឿន​រឿង​ក្តី​កញ្ញា សេង ធារី
៣. អ្នក​សង្កេតការណ៍​ថា ប្រជាជាតិ​ខ្មែរ​នឹង​រងគ្រោះ​ខ្លាំង​ពី​ការ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAបន្ថែម​ទៀត ពី​សហភាព​អឺរ៉ុប
៤ សង្គម​ស៊ីវិល រិះគន់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ីវុត្ថា ដែល​ពន្យារ​ពេល​ចូល​និវត្តន៍​មួយ​ឆ្នាំ រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ពូទីន #សេងធារី
#RFAKhmer #Cambodia #HunSen #Putin #ThearySeng #EBA #ICC
---
វិទ្យុអាស៊ីសេរី​ផ្សាយតាម​រលក​ធាតុ​អាកាស​ខ្លី​ (SW)៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
»» SW 9.39 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
»» SW 11.85 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
»» SW 9.39 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
»» SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
»» SW 15.15 MHz ស្មើនឹងកម្ពស់ (20 ម៉ែត្រ)
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃពុធ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន បញ្ជា​ឱ្យ​ផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​ធំ បើ​សិន​យន្តហោះ​គ្មាន​មនុស្ស​ហោះ​ចូល​កម្ពុជា
២. អ្នក​ឃ្លាំមើល និង​មន្រ្តី​គណបក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន នៅ​តែ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី
៣. សកម្មជន​ការងារ​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ការ​សម្លាប់​បណ្ឌិត កែម ឡី
៤. បងប្រុស​កញ្ញា សេង ធារី អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប ថ្កោលទោស​ការ​គាបសង្កត់​ជា​ប្រព័ន្ធ​នៅ​កម្ពុជា រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៖
---
#RFAKhmer #Cambodia #HunSen #drone #borderkh #vietnam #PoliticsKH #ElectionKH2023 #SAMRAINSY #KemLey #thearyseng
បងប្រុស​បង្កើត​របស់​កញ្ញា សេង ធារី អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​ថ្កោលទោស​ការគាបសង្កត់​ជា​ប្រព័ន្ធ និង​ដ៏​រីក​រាលដាល​នៅ​កម្ពុជា។ លោក​ថា សំណុំ​រឿង​កញ្ញា សេង ធារី គឺជា​លំនាំ​នៃ​ការរំលោភ​ច្បាប់ និង​ការសងសឹក​ប្រឆាំង​នឹង​ក្រុមអ្នក​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕
#RFAKhmer #Cambodia #HunSen #ThearySeng #SinaSeng #IreneKhan #InDara #FOE #FreedomOfExpression #UNHRC #UNSpecialRapporteurs
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣
១. ក្រសួង​ការបរទេស​អាមេរិក បន្ត​តាមដាន​ការឃុំខ្លួន​កញ្ញា សេង ធារី ដោយ​ខុសច្បាប់
២. អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ានី មាន​ចរិត​ហិង្សា​ដូច​ឪពុក
៣. ពលរដ្ឋ​មួយ​ចំនួន​នៅ​សៀមរាប ត្អូញត្អែរ​​ពី​ការធ្លាក់​ចុះ​ចំណូល​ដោយសារ​មិនសូវ​មាន​ភ្ញៀវ​ទេសចរ
៤. សេចក្ដីរាយការណ៍​ផ្ទាល់​ជុំវិញ​លទ្ធផល​សភា​ថៃ​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​ថ្មី ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---

#RFAKhmer #Cambodia #thailand #HunSen #HunMany #ElectionKH2023 #ElectionCampaign #ShamElection #thearyseng #siemreap #tourism
Media is too big
VIEW IN TELEGRAM
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ហ្ស៊ូ មីលឺ (Matthew Miller) ថាសហរដ្ឋអាមេរិកនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការឃុំខ្លួនកញ្ញា សេង ធារី ដោយខុសច្បាប់។ លោកគូសបញ្ជាក់ជាថ្មីអំពីការថ្កោលទោសរបស់អាមេរិកជុំវិញការណ៍ដែលអាជ្ញាធរកម្ពុជាកាត់ទោសកញ្ញា សេង ធារី ឱ្យជាប់គុករយៈពេល ៦ឆ្នាំ និងបន្តអំពាវនាវឱ្យដោះលែងកញ្ញាជាបន្ទាន់៕
👉 t.me/rfakhmer

#RFAKhmer #Cambodia #USA #UN #HunSen #ThearySeng #ArbitraryDetention #WrongFulDetention
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃទី១៥ កក្កដា ២០២៣៖
១. បងប្រុស​កញ្ញា សេង ធារី ស្នើ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លើក​រឿង​ឃុំខ្លួន​កញ្ញា​ខុសច្បាប់ ទៅ​ជជែក​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូណេស៊ី​
២. មន្ត្រី​គណបក្សប្រឆាំង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ត្រៀម​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​នៅ​ថ្ងៃ​បោះឆ្នោត​ដើម្បី​គំរាម​ពលរដ្ឋ
៣. គ្រួសារ​មន្ត្រី​បក្ស​ភ្លើងទៀន​ទាមទារ​អាជ្ញាធរ​ដោះលែង​ប្តី​មកវិញ​
៤. សង្គម​ស៊ីវិល ព្រួយបារម្ភ​ពី​ការរំលោភ​ស​ទ្ធិ​មនុស្ស​ដោយសារ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ពី​ភ្នំពេញ​ទៅ​សៀមរាប រួម​នឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត!

#RFAKhmer #Cambodia #PoliticsKH #thearyseng #ElectionKH2023 #CandlelightParty #highwaycambodia
សាច់​ញាតិ​កញ្ញា សេង ធារី ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លើក​រឿង​ឃុំ​ខ្លួន​កញ្ញា ទៅ​ជជែក​ទល់​មុខ​លោក ហ៊ុន សែន និង​ចង់​ឱ្យ​ដាក់​បញ្ចូល​ករណី​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ ស្ថិត​នៅ​ក្រោម​ច្បាប់​ពិសេស​មួយ​របស់​សហរដ្ឋ​អាមេរិក ដែល​អាច​ឈាន​ទៅ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ណា ដែល​ឃុំ​ខ្លួន​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​។ អ្នក​វិភាគ​គាំទ្រ​ចំពោះ​ការ​ស្នើ​របស់​សាច់ញាតិ​កញ្ញា សេង ធារី ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #thearyseng #american #HunSen #ElectionKH2023
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី ប្តេជ្ញាថា លោកនឹងជំរុញទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យចាត់បញ្ចូលសំណុំរឿងរបស់កញ្ញា សេង ធារី ជាសំណុំរឿង «ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» ស្ថិតក្រោមច្បាប់ «ឡឺវីនសុន» (Levinson Act)។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យបេសកជនប្រធានាធិបតីអាមេរិក ស្តីពីកិច្ចការចំណាប់ខ្មាំង កំណត់អាទិភាពស្វែងរកដំណោះស្រាយឱ្យមានការដោះលែងកញ្ញា សេង ធារី។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារសិទ្ធិមនុស្សល្បីឈ្មោះ និងជាមេធាវីខ្មែរអាមេរិកាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅតំបន់ដាច់ស្រយាលនៅខេត្តព្រះវិហារ កញ្ញា សេង ធារី បច្ចុប្បន្នកំពុងធ្វើកូដកម្មបង្អត់អាហាររយៈពេល ១០ថ្ងៃ ទាមទារឱ្យមានការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ស្របពេលដែលការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាការបោះឆ្នោត«ក្លែងក្លាយ»។
#RFAKhmer #Cambodia #USA #HunSen #SengTheary #ThearySeng #JaredGenser #LevinsonAct #PoliticalPrisoner #HumanRightsDefender #HungerStrike
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ